Category: One-Minute

  • អត្ថប្រយោជន៍ពិសេសសម្រាប់ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ

    អត្ថប្រយោជន៍ពិសេសសម្រាប់ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ
  • ម្រេចខ្មៅ

    ម្រេចខ្មៅ

    🎥 HMN #ams1minute

  • អតិថិជនរបស់បុរី វីអាយភី (VIP) ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ

    អតិថិជនរបស់បុរី វីអាយភី (VIP) ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ

    កំពុងដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ 💐🏘🇰🇭 🎥 MLMUPC #ams1minute

  • កម្ពុជា-ថៃ ចុះអនុស្សរណៈយោគយល់គ្នា លើឯកសារ ចំនួន ៥ រួមមាន៖

    កម្ពុជា-ថៃ ចុះអនុស្សរណៈយោគយល់គ្នា លើឯកសារ ចំនួន ៥ រួមមាន៖

    ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតប គ្រោះអាសន្ន ២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យ សិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់ រវាង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ ៤. អនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ ៥. អនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ #ams1minute

  • របាយការណ៍នៅថ្ងៃទី៦ កុម្ភៈ

    របាយការណ៍នៅថ្ងៃទី៦ កុម្ភៈ

    ១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៧ កុម្ភៈ ២០២៤ #ams1minute

  • ជាង ៦៦%នៃការស្ទង់មតិពីមេដឹកនាំពិភពលោក បានកំណត់ “បញ្ហាអាកាសធាតុ”

    ជាង ៦៦%នៃការស្ទង់មតិពីមេដឹកនាំពិភពលោក បានកំណត់ “បញ្ហាអាកាសធាតុ”

    ថាជាហានិភ័យសកលធំបំផុតដែលពិភពលោកនឹងជួបប្រទះក្នុងឆ្នាំ ២០២៤ ខណៈការក្លែងបន្លំព័ត៌មានតាមរយៈមនុស្ស និងប្រព័ន្ធ AI ជាបញ្ហាបន្ទាប់។ ក្រៅពីនេះ ពិភពលោកក៏នឹងប្រឈមនឹងបញ្ហាផ្សេងៗទៀតរួមមាន ការបែកខ្ញែកផ្នែកសង្គម និងនយោបាយ ការកើនឡើងនៃតម្លៃការរស់នៅ ការវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត តំហយនៃកំណើនសេដ្ឋកិច្ច ការផ្ទុះរាលដាលនៃជម្លោះប្រដាប់អាវុធ ឬជំងឺរាតត្បាតជាដើម – WEF’s Global Risk Report via Visual Capitalist #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសថៃ ប្រកបដោយសុវត្ថិភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសថៃ ប្រកបដោយសុវត្ថិភាព
  • វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាឥតគិតថ្លៃ បានចាប់ផ្តើមបើកដំណើរការ

    វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាឥតគិតថ្លៃ បានចាប់ផ្តើមបើកដំណើរការ

    ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលពី ជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃសម្រាប់ ឆ្នាំ២០២៤ បានចាប់ផ្តើមបើកដំណើរការហើយ ក្នុងនេះគេឃើញខេត្តចំនួន ៣ ហើយ កូនសិស្សបានចូលរៀនជាបន្តបន្ទាប់ ដែលមានដូចជាខេត្តកណ្តាល កំពង់ចាម និង ខេត្តសៀមរាបជាដើម ។ បើតាមក្រសួងវប្បធម៌បានឱ្យដឹងថា៖កាលពីថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានបើកវគ្គបណ្ដុះបណ្ដាលជំនាញដូនតា ស្ដីពីការ ផលិត មុខខ្មុកស្មាច់ នៅវត្តស្វាយអណ្ដែត ស្រុកល្វាឯម ខេត្តកណ្ដាល។ ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤ សហគមន៍ត្រុំអង្គរ បានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាល ជំនាញដូនតាស្តីពីតម្បាញក្រមាត្រុំ ដែលជាទីតាំងនៅក្នុងសហគមន៍ ក្នុងស្រុក កងមាស ខេត្តកំពង់ចាមផងដែរ។ ចំណែកកាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៤ដោយមានការ សហការរៀបចំដោយ ក្រុម ល្ខោនស្បែកធំលោកតា ទី ជៀន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបើកវគ្គបណ្ដុះ បណ្ដាល ជំនាញ ដូនតា ស្ដីពីជំនាញចម្លាក់ស្បែក ស្ថិតនៅផ្ទះ៧៦១ ផ្លូវលំក្រុមទី២ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប…

  • សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ 🛫🇰🇭🇹🇭

    សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ 🛫🇰🇭🇹🇭

    ៧ កុម្ភៈ ២០២៤ #ams1minute

  • ប្រេស៊ីលប្រកាស “ជំងឺគ្រុនឈាម” ជាភាពអាសន្នផ្នែកសុខាភិបាល

    ប្រេស៊ីលប្រកាស “ជំងឺគ្រុនឈាម” ជាភាពអាសន្នផ្នែកសុខាភិបាល

    ប្រាស៊ីលីយ៉ា៖ អាជ្ញាធរទីក្រុងសៅប៉ូឡូ បើកមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់មួយ នៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីដោះស្រាយបញ្ហាកើនឡើងករណីកើតជំងឺគ្រុនឈាម ដែលបានវាយប្រហារទូទាំងប្រទេសប្រេស៊ីល និងតំបន់អាមេរិកខាងត្បូង។ ទីក្រុង Rio de Janeiro ដែលជាទីក្រុងធំទីពីររបស់ប្រេស៊ីល បន្ទាប់ពីទីក្រុង Sao Paulo នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសស្ថានភាពអាសន្នផ្នែកសុខាភិបាលសាធារណៈ ពោលគឺ៤ថ្ងៃមុនការបើកពិធីបុណ្យដ៏ល្បីល្បាញរបស់ខ្លួនជាផ្លូវការ។ បន្ថែមលើនេះ អាជ្ញាធរទីក្រុង Rio de Janeiro បានបើកមជ្ឈមណ្ឌលព្យាបាលបន្ទាន់ចំនួន ១០ទីតាំង ដើម្បីកាត់បន្ថយសម្ពាធលើមន្ទីរពេទ្យ ដែលពោរពេញដោយអ្នកជំងឺយ៉ាងច្រើន។ រដ្ឋធានីប្រាស៊ីលីយ៉ា ក៏បានបើកមន្ទីរពេទ្យសង្គ្រោះបន្ទាន់ផងដែរ។ ប្រទេសប្រេស៊ីលបានចុះបញ្ជីករណីកើតជំងឺគ្រុនឈាមរហូតដល់ ៣៤៥,២៣៥ករណី ក្នុងរយៈពេល ៥ សប្តាហ៍ដំបូងនៃឆ្នាំនេះ កើនឡើងជិត ៤ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើតាមក្រសួងសុខាភិបាលប្រេស៊ីល មនុស្ស ៣១នាក់បានស្លាប់ ដោយសារជំងឺគ្រុនឈាម ខណៈដែលមនុស្ស ២៣៤នាក់ផ្សេងទៀតក៏បានបាត់បង់ជីវិត ដែលទំនងមកពីជំងឺនេះផងដែរ។ បច្ចុប្បន្ន ទីក្រុង Sao Paulo កំពុងធ្វើតេស្តប្រើប្រាស់យន្តហោះដ្រូន បាញ់ថ្នាំសម្លាប់ដង្កូវទឹក ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្វមូសនៅក្នុងតំបន់ពិបាកទៅដល់។ បន្ថែមលើនេះ ប្រេស៊ីលក៏គ្រោងនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជាសាធារណៈ ប្រឆាំងនឹងជំងឺគ្រុនឈាមក្នុងខែនេះផងដែរ ទោះបីជាមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ក៏ដោយ។…