Category: One-Minute

  • កម្ពុជា និងសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល

    កម្ពុជា និងសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល

    នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (U.S. CDC) សង្កត់ធ្ងន់លើការបន្តកិច្ចសហប្រតិបត្តិការ និងមធ្យោបាយជាបន្តទៅមុខ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យសុខាភិបាល។ រដ្ឋលេខាធិការក្រសួងការបរទេស៖ ក្រសួងការបរទេស ត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀចចំ និងជួយសម្របសម្រួលដល់ទំនាក់ទំនងការងារ រវាងក្រសួងសុខាភិបាលកម្ពុជា និងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំង និងគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក”។ #ams1minute

  • កម្ពុជា ថៃ ប្តេជ្ញារួមគ្នាមិនឱ្យនរណាយកទឹកដីធ្វើសកម្មភាពនយោបាយប្រឆាំងរាជរដ្ឋាភិបាលនោះឡើយ

    កម្ពុជា ថៃ ប្តេជ្ញារួមគ្នាមិនឱ្យនរណាយកទឹកដីធ្វើសកម្មភាពនយោបាយប្រឆាំងរាជរដ្ឋាភិបាលនោះឡើយ
  • ឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជាឲ្យផាកពិន័យ និងពិនិត្យរថយន្ដគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសបច្ចេកទេស បិទស្ទីកគ័រ ពាក្យស្លោក និងរូបតុក្កតាជាដើម

    ឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជាឲ្យផាកពិន័យ និងពិនិត្យរថយន្ដគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសបច្ចេកទេស បិទស្ទីកគ័រ ពាក្យស្លោក និងរូបតុក្កតាជាដើម
  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការចុះបញ្ជីដីធ្លីបញ្ចប់នៅកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការចុះបញ្ជីដីធ្លីបញ្ចប់នៅកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស

    ដើម្បីវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ថ្លែងនាកិច្ចប្រជុំគណៈកម្មការសុរិយោដី និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នារសៀលថ្ងៃទី៧ កុម្ភៈ ២០២៤ ឯកឧត្តម សាយ សំអាល់ ចាត់ទុកការចុះបញ្ជីដីធ្លី គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការបន្តធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា បង្កើតបរិយាកាសគ្មានវិវាទ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។ អ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនាពេលនេះ គឺសំដៅបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានមុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២ លានបណ្ណដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ នៅទូទាំងប្រទេស យើងនៅសល់ប្រមាណជា ៥ លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់។ ការវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លី ដែលជាកំណប់ទ្រព្យរបស់ប្រជាពលរដ្ឋ បានទទួលការសាទរជាច្រើននៅលើបណ្តាញសង្គម ហើយនេះគឺជាជោគជ័យដ៏សំខាន់មួយសម្រាប់រាជរដ្ឋាភិបាល៕ #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត

    ចូលក្រាបថ្វាយបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្លៅចៅយូហួរ (His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua) ព្រះមហាក្សត្រ ប្រទេសថៃ ថ្ងៃទី៧ កុម្ភៈ ២០២៤ #ams1minute

  • របាយការណ៍នៅថ្ងៃទី៧ កុម្ភៈ

    របាយការណ៍នៅថ្ងៃទី៧ កុម្ភៈ

    ១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ១៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ២៧ករណី ឃាត់ខ្លួនជនសង្ស័យ ៧១នាក់។ ៤. កូវីដ គ្មានករណីថ្មី អ្នកជាសះស្បើយ ២នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៨ កុម្ភៈ ២០២៤ #ams1minute

  • បញ្ចកោណទី២ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

    បញ្ចកោណទី២ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
  • ប្រមុខអង្គការសហប្រជាជាតិព្រមានថា ពិភពលោកកំពុងធ្លាក់ចូលក្នុងយុគសម័យនៃភាពចលាចល

    ប្រមុខអង្គការសហប្រជាជាតិព្រមានថា ពិភពលោកកំពុងធ្លាក់ចូលក្នុងយុគសម័យនៃភាពចលាចល

    ញូវយ៉ក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃពុធនេះថ្លែងថា ពិភពលោកកំពុងធ្លាក់ចូលក្នុង «យុគសម័យនៃភាពចលាចល» ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខដែលពោរពេញដោយការបែកបាក់ មិនអាចដោះស្រាយបញ្ហាសំខាន់ៗ ដូចជាសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ អំឡុងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Guterres បានគូសបញ្ជាក់ថា នេះជាពេលវេលាសម្រាប់បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ។ លោក Guterres បានសង្កត់ធ្ងន់ថា ពិភពលោករបស់យើងកំពុងធ្លាក់ចូលក្នុងយុគសម័យភាពចលាចល និងពោរពេញដោយគ្រោះថ្នាក់ ហើយមិនអាចព្យាករទុកជាមុនបាន។ ប្រមុខអង្គការសហប្រជាជាតិរូបនេះបានព្រមានថា បើសិនកងទ័ពអ៊ីស្រាអែលពិតជាបង្កើនការវាយប្រហារលើទីក្រុងរ៉ាហ្វា នោះវានឹងធ្វើឱ្យវិបត្តិមនុស្សធម៌ ដែលកំពុងតែអាក្រក់ស្រាប់ទៅហើយនោះ កាន់តែយ៉ាប់យ៉ឺន ដែលអាចនឹងបង្កផលវិបាកដល់តំបន់ទំាងមូល។ ការព្រមានបែបនេះរបស់លោក Guterres ធ្វើឡើងចំពេលមានជម្លោះបំផ្លិចបំផ្លាញនៅអ៊ុយក្រែន ស៊ូដង់ មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត ដែលមានមនុស្សរាប់លាននាក់ ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅចេញពីការប្រយុទ្ធគ្នា ហើយកំពុងត្រូវការជំនួយជាចាំបាច់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • បុរីជនបទស្រុកបាណន់ ខេត្តបាត់ដំបង

    បុរីជនបទស្រុកបាណន់ ខេត្តបាត់ដំបង

    📷 Phirom Choun #ams1minute

  • អេស្ប៉ាញជួបរលកកំដៅក្តៅខ្លាំងបំផុតក្នុងខែមករាដើមឆ្នាំនេះ

    អេស្ប៉ាញជួបរលកកំដៅក្តៅខ្លាំងបំផុតក្នុងខែមករាដើមឆ្នាំនេះ

    ម៉ាឌ្រីដ៖ ការិយាល័យឧតុនិយមជាតិអេស្ប៉ាញ (Aemet) នៅថ្ងៃពុធនេះ បានបញ្ជាក់ថា ប្រទេសអេស្បាញទើបជួបប្រទះរលកកំដៅក្តៅខ្លាំងបំផុតកាលពីខែមករា ចាប់តាំងពីកំណត់ត្រាបច្ចុប្បន្នបានចាប់ផ្តើមនៅឆ្នាំ ១៩៦១ បន្ទាប់ពីសីតុណ្ហភាពកើនជិត ៣០អង្សាសេ នៅក្នុងតំបន់មួយចំនួន។ ការិយាល័យឧតុនិយមជាតិអេស្ប៉ាញ (Aemet) និយាយថា សីតុណ្ហភាពជាមធ្យមនៅក្នុងប្រទេសអេស្ប៉ាញដីគោក ក្នុងខែមករា ឆ្នាំ ២០២៤ គឺខ្ពស់ជាងមធ្យមភាគ ២.៤អង្សាសេ និងកើនឡើង ០.៤អង្សាសេ លើសពីកំណត់ត្រាមុនដែលបានកំណត់ក្នុងឆ្នាំ ២០១៦។ នៅស្ថានីយឧតុនិយមជិត ៤០០កន្លែង ឬជិតពាក់កណ្តាលនៃចំនួនសរុបរបស់ប្រទេសអេស្ប៉ាញ បានជួបប្រទះសីតុណ្ហភាពកើនឡើងដល់ ឬលើសពី ២០អង្សាសេកាលពីខែមុន។ តួយ៉ាង សីតុណ្ហភាពបានកើនឡើងដល់ ២៩.៥អង្សាសេនៅក្នុងតំបន់ភាគខាងកើតនៃទីក្រុងវ៉ាលែនសៀ និង ២៨.៥អង្សាសេនៅទីក្រុងម៊ូសៀ នៅភាគអាគ្នេយ៍ និង ២៧.៨អង្សាសេ នៅជិតទីក្រុងម៉ាឡាហ្កា នៅភាគខាងត្បូង ខណៈដែលកម្រិតជាធម្មតាគឺនៅក្នុងខែមិថុនា។ ប្រទេសអេស្បាញបានឆ្លងកាត់ឆ្នាំមានអាកាសធាតុក្តៅបំផុតរបស់ខ្លួនក្នុងឆ្នាំ ២០២២ ចាប់តាំងពីកំណត់ត្រាប្រចាំឆ្នាំរបស់ការិយាល័យឧតុនិយមជាតិ (Aemet) បានចាប់ផ្តើម ជាមួយនឹងសីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមជិត ១៥.៥អង្សាសេ។ នេះជាលើកដំបូងហើយ ដែលសីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមកើនឡើងលើសពី ១៥អង្សាសេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…