Category: One-Minute

  • ក្រុមតំណាងរាស្ត្របក្សប្រឆាំងនៅប្រទេសសេណេហ្គាល់ ត្រូវបានបណ្តេញចេញពីសភាដោយបង្ខំ

    ក្រុមតំណាងរាស្ត្របក្សប្រឆាំងនៅប្រទេសសេណេហ្គាល់ ត្រូវបានបណ្តេញចេញពីសភាដោយបង្ខំ

    ដាកា៖ ក្រុមសមាជិកសភា មកពីគណបក្សប្រឆាំង នៅប្រទេសសេណេហ្គាល់ ជាច្រើនរូប ត្រូវបានប៉ូលិសបណ្តេញចេញពីសភាជាតិ ដោយបង្ខំ អំឡុងពេលបោះឆ្នោតសម្រេចលើការពន្យាពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្នុងប្រទេស នៃប្លុកអាហ្វ្រិកខាងលិចមួយនេះ។ Read. កាលពីថ្ងៃចន្ទ ពួកសមាជិកសភានៃប្រទេស សេណេហ្គាល់ បានបោះឆ្នោតពន្យារពេលការបោះឆ្នោតប្រធានាធិបតី ដែលពីមុន ធ្លាប់គ្រោងថា នឹងប្រព្រឹត្តទៅ នៅក្នុងខែនេះ ក៏ប៉ុន្តែបានសម្រេចថា នឹងត្រូវពន្យារពេល រហូតដល់ថ្ងៃទី ១៥ ខែធ្នូ នេះបើយោងតាមអ្នកកាសែត AFP ដែលបានមានវត្តមាន នៅនឹងកន្លែងកើតហេតុ។ ប្រធានរដ្ឋសភាជាតិបានប្រកាសថា សមាជិកសភាបានអនុម័ត «វិធានការនេះ» បន្ទាប់ពីតំណាងរាស្ត្របក្សប្រឆាំងជាច្រើនរូបត្រូវបានប៉ូលិសបណ្តេញចេញ ពីទីនោះ។ គេបានដឹងថា ច្បាប់នេះមានប្បញ្ញត្តិ ដែលអនុញ្ញាតឲ្យ ប្រធានាធិបតីនៃប្រទេសសេណេហ្គាល់ គឺលោក Macky Sall បន្តកាន់តំណែង រហូតដល់អ្នកស្នងតំណែងរបស់លោក ត្រូវបានរៀបចំរួចរាល់។ អំឡុងពេលជជែកដេញដោលនៅក្នុងសភា នាពេលនេះ មានសេចក្តីរាយការណ៍អំពីការលើកឡើងរបស់សមាជិកសភានៃបក្សប្រឆាំង គឺលោក Abass Fall ដែលបាននិយាយថា «សូមកុំឱ្យមានភាពអាម៉ាស់ នៅក្នុងសភា..យើងចាកចេញ ដោយមោទនភាព»។ ភាពចលាចលក្នុងសភា ដែលមិនធ្លាប់មានពីមុនមកបែបនេះ…

  • ទឹកធ្លាក់ឆាយអង្គ្រែង ឧទ្យានជាតិជួរភ្នំក្រវាញស្រុកថ្មបាំង ខេត្តកោះកុង

    ទឹកធ្លាក់ឆាយអង្គ្រែង ឧទ្យានជាតិជួរភ្នំក្រវាញស្រុកថ្មបាំង ខេត្តកោះកុង
  • កម្ពុជា ទទួលបានគម្រោងវិនិយោគបន្ថែមរហូតដល់ទៅ ៣២ គម្រោង

    កម្ពុជា ទទួលបានគម្រោងវិនិយោគបន្ថែមរហូតដល់ទៅ ៣២ គម្រោង

    ក្នុងខែមករា ឆ្នាំ២០២៤ មានទុនវិនិយោគសរុបជាង ១៨៧លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជិត ២៩ពាន់កន្លែង អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ុន ចាន់ថុល៖ “ការទទួលបានប្រាក់ចំណេញ និង ការធានាបាននិរន្តរភាពនៃច្រវ៉ាក់ផលិតកម្ម គឺជាលក្ខខណ្ឌដ៏ចម្បងបំផុតសម្រាប់អ្នកជំនួញគ្រប់រូប។ ដូច្នេះ មុនឈានដល់ការដាក់ទុនវិនិយោគនៅប្រទេសណាមួយ អ្នកវិនិយោគត្រូវសិក្សាយ៉ាងល្អិតល្អន់បំផុតលើ លទ្ធភាព ទទួលបានផលចំណេញ ជាពិសេសកត្តាសុខសន្តិភាព និងស្ថេរភាពសង្គមនៅក្នុងប្រទេស គោលដៅវិនិយោគ ដើម្បីធានានិរន្តរភាពនៃការវិនិយោគ។ ក្រោមហេតុផលខ្លីខាងលើ ការសម្រេចចិត្ត ដាក់ទុនវិនិយោគនៅកម្ពុជានាពេលនេះ គឺបានបង្ហាញច្បាស់ឱ្យឃើញនូវទំនុកចិត្តរបស់អ្នកវិនិយោគលើការដឹកនាំរបស់សម្តេចធិបតី ក្នុងការធានាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គមកម្ពុជា ដើម្បីធ្វើឱ្យច្រវ៉ាក់ផលិតកម្មរោងចក្ររបស់ពួកគេអាចដំណើរការដោយរលូត និងគ្មានឧបសគ្គ ហើយធ្វើឱ្យការវិនិយោគរបស់ពួកគេទទួលបានផ្លែផ្កាតាមរយៈគោលនយោបាយវិនិយោគប្រកបដោយភាពបត់បែន លើកទឹកចិត្តខ្ពស់ និងអនុគ្រោះខ្ពស់”។ #ams1minute

  • អាជ្ញាធរខេត្តសៀមរាប ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសក្តា នុពល ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវមកលេងកាន់តែច្រើន

    អាជ្ញាធរខេត្តសៀមរាប ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសក្តា នុពល ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវមកលេងកាន់តែច្រើន

    ខេត្តសៀមរៀប៖ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានអញ្ជើញជា អធិបតី ក្នុងកម្មវិធីអាហារសាមគ្គីនិងជូនលិខិតសរសើរដល់អ្នកពាក់ព័ន្ឋ ដែលបាន ចូលរួមក្នុងព្រឹត្តិការណ៍ “ដំណើរកំសាន្តក្នុងមហានគរ និងបរិច្ចាគឈាម រយៈពេល ពីរ ថ្ងៃនៅខេត្តសៀមរាប និងបានប្រារព្ធពិធីបិទនៅសណ្ឋាគាររីជេនស៊ីអង្គរ កាលពី រាត្រីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក យុន លីនណេ មានប្រសាសន៍ថា៖ដំណើរកំសាន្តក្នុងមហានគរឆ្ពោះមកកាន់ ខេត្តសៀមរាប និងកម្មវិធីសប្បុរសធម៌បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត រយៈពេលពីរថ្ងៃ កន្លងមក ជាការងាររួមគ្នាដើម្បីសង្គម និងជាសកម្មភាពបង្ហាញពីឆន្ទៈបណ្ដុះ ផ្នត់ គំនិត យុវជនប្រជាជនកម្ពុជាយើងឲ្យយល់ដឹង អំពីគុណតម្លៃនៃការបរិច្ចាគឈាម និងការផ្សព្វផ្សាយតំបន់រមណីយដ្ឋានសហគមន៍ទេសចរណ៍សំខាន់ៗ ក្នុងខេត្តសៀមរាប ។ ក្នុងនាម រដ្ឋបាលខេត្ត លោក យុន លីនណេ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ រៀប ចំ ព្រឹត្តិការណ៍នេះឡើង ហើយសង្ឃឹមថាសកម្មភាពនេះ នឹងបន្តកើត មានជា រាង រាល់ឆ្នាំ ស្របពេលដែលឆាប់ៗខាងមុខខេត្តសៀមរាប នឹងមានវីដេអូល្អៗជាច្រើន…

  • កុំបង្កើតព័ត៌មានក្លែងក្លាយ ហើយប្រើជាថ្នូរដើម្បីផលប្រយោជន៍

    កុំបង្កើតព័ត៌មានក្លែងក្លាយ ហើយប្រើជាថ្នូរដើម្បីផលប្រយោជន៍
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ កុម្ភៈ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ កុម្ភៈ ២០២៤

    ១. ខែមករា ឆ្នាំ២០២៤ កម្ពុជា ទទួលបានទុនវិនិយោគ ពីចិន ចំនួន ១៤៧ លានដុល្លារ ខណៈចិន នៅតែបន្តឈានមុខគេក្នុងការបណ្ដាក់ទុននៅកម្ពុជា – AMS Economy ២. រដ្ឋាភិបាលកម្ពុជាចំណាយថវិកាជាង ៣៦ ពាន់លានរៀល ដើម្បីផ្ដល់ប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារ ក្នុងឆ្នាំ២០២៣ – FN ៣. កម្ពុជា មានបំណង ចង់ ឃើញ កំពង់ផែ អន្តរជាតិ Long An របស់ វៀតណាម ក្លាយទៅជា ច្រក ពាណិជ្ជកម្ម សំខាន់ រវាងប្រទេសទាំងពីរ – ខ្មែរថាមស៍ ៤. អាមេរិកព្រមានការវាយប្រហារតាមផ្លូវអាកាសបន្ថែមទៀត ខណៈក្រុមហ៊ូធីប្តេជ្ញាធ្វើការសងសឹក – France 24 ៥. ព្រឹទ្ធសភាអាមេរិកបញ្ចេញសេចក្តីព្រាងកញ្ចប់ថវិកាទំហំ ១១៨ ពាន់លានដុល្លារ លើសន្តិសុខព្រំដែន ជំនួយសម្រាប់អ៊ុយក្រែន និងអ៉ីស្រាអែល – Reuters…

  • ស្របពេលមានការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រឈមជាមួយនឹងបញ្ហាសន្តិសុខមិនប្រពៃណីជាច្រើន

    ស្របពេលមានការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រឈមជាមួយនឹងបញ្ហាសន្តិសុខមិនប្រពៃណីជាច្រើន

    រដ្ឋមន្ត្រីការបរទេសកម្ពុជាបានសង្កត់ធ្ងន់លើតម្រូវការនៃតំបន់ទាំងពីរត្រូវមានភាពប្រុងប្រយ័ត្ន រហ័សរហួន និងភាពធន់ តាមរយៈការរិះរកប្រភពធនធានថ្មីៗនៃកំណើន ប្រកបដោយចីរភាពនិងភាពរឹងមាំ ព្រមទាំងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំក្របខ័ណ្ឌ និងប៉ារ៉ាម៉ែត្រ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុបនាពេលអនាគត។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការតភ្ជាប់ រួមមានតាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបស្តីពីការតភ្ជាប់ ព្រមទាំងការ ជំរុញសហថាមពលរវាងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ជាមួយយុទ្ធសាស្ត្រតភ្ជាប់អឺរ៉ុប-អាស៊ី និងយុទ្ធសាស្រ្តច្រកទ្វារសាកល ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព នវានុវត្តន៍ផ្នែក ឌីជីថល និងការដឹកជញ្ជូនដោយរលូន។ #ams1minute

  • ប្រមុខការទូតកម្ពុជា ប្តេជ្ញាចិត្តក្នុងការពង្រឹង ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប

    ប្រមុខការទូតកម្ពុជា ប្តេជ្ញាចិត្តក្នុងការពង្រឹង ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប

    ដោយផ្អែកលើការគោរព ការយោគយល់គ្នា និងការផ្តល់ផល ប្រយោជន៍ទៅវិញទៅមក ហើយបន្តធ្វើការជាមួយប្រទេសសមាជិកអាស៊ាន និងសហភាពក៏រូបទាំងអស់ដើម្បីធានាថាការចូលរួមកម្រិតថ្នាក់ដឹកនាំជាទៀងទាត់នឹងនាំឱ្យទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុបឈាន ដល់កម្រិតខ្ពស់ថ្មីថែមទៀត។ #ams1minute

  • អត្ថប្រយោជន៍ពិសេសសម្រាប់គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំងនៅខេត្តព្រះសីហនុ

    អត្ថប្រយោជន៍ពិសេសសម្រាប់គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំងនៅខេត្តព្រះសីហនុ
  • រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច៖ “រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញកញ្ចប់ជាតិជាង ១៤០០លានដុល្លារអាមេរិក

    រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច៖ “រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញកញ្ចប់ជាតិជាង ១៤០០លានដុល្លារអាមេរិក

    លើកម្មវិធីជំនួយសង្គមចំនួន៥ ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋកំលុងពេលពួកគាត់ជួបវិបត្តិផ្សេងៗ”។ កម្មវិធីជំនួយសង្គមទាំង ៥ រួមមាន៖ ១. កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយបានផ្តល់សេវាជូនអ្នក ទទួលផលសរុបចំនួនជាង ៣៦ម៉ឺននាក់ ២. កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ៣. ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ៤. កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសាររងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធរពីគ្រោះទឹកជំនន់ ៥. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាដែលបានចាប់ផ្តើមអនុវត្តនៅខែធ្នូ ២០២២ និងបញ្ចប់នៅខែកក្កដា ២០២៣។ #ams1minute