-
របាយការណ៍នៅថ្ងៃទី៤ កុម្ភៈ

-
សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ

-
លំហូរការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ទៅកាន់ចិន ធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ ២០២៣

ជាពិសេសកំឡុងពេលដែលភាពតានតឹងរវាងអាមេរិក និងចិនកាន់តែកើនឡើង។ ជាក់ស្ដែង លំហូរ FDI ក្នុងឆ្នាំ ២០២៣ មានត្រឹមតែ ១៥ ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះប្រមាណ ៩១% បើធៀបនឹងឆ្នាំ ២០២២ ដែលមានជាង ១៨០ ពាន់លានដុល្លារ។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិននេះ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងនៅទូទាំងតំបន់ ជាពិសេសសម្រាប់សេដ្ឋកិច្ចរបស់ជប៉ុន កូរ៉េខាងត្បូង និងថៃ ដោយវិស័យនាំចេញនៃប្រទេសទាំងនេះ ពឹងផ្អែកយ៉ាងខ្លាំងទៅលើតម្រូវការនៃទីផ្សាររបស់ចិន – China’s SAFE via Visual Capitalist #ams1minute
-
ប្រមុខការទូតអាមេរិកទៅមជ្ឈិមបូព៌ាជាថ្មី ដើម្បីជំរុញឱ្យដោះលែងចំណាប់ខ្មាំង

វ៉ាស៊ីនតោន : រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានធ្វើដំណើរសាជាថ្មីទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងគោលបំណងព្យាយាមបញ្ឈប់ជម្លោះដ៏ដ៏បំផ្លិចបំផ្លាញ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ កំលុងបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា លោក ប្លីងគែន នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល អេហ្ស៊ីប និងកាតា។ លោក ប្លីងគែន បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍មុន បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីកាតាថា មានក្តីសង្ឃឹមពិតប្រាកដ ដើម្បីទទួលជោគជ័យ ព្រោះជាសំណើល្អ និងរឹងមាំ។ ជាមួយគ្នានេះ ភាគីកាតាក៏បានសម្តែងសុទិដ្ឋិនិយមផងដែរ បើទោះបីជាក្រុមហាម៉ាស់និយាយថា មិនទាន់មានកិច្ចព្រមព្រៀងទេ។ សំណើដែលលោក ប្លីងគែន បាននិយាយខាងលើនេះ បានព្រាងឡើងកំលុងកិច្ចពិភាក្សាកាលពីមួយសប្តាហ៍មុននៅទីក្រុងប៉ារីស ដែលពាក់ព័ន្ធនឹងប្រធានទីភ្នាក់ងារ CIA និងមន្ត្រីអ៊ីស្រាអែល កាតា និងអេហ្ស៊ីប។ សំណើនោះ អំពាវនាវឱ្យផ្អាកការប្រយុទ្ធគ្នារយៈពេល ៦សប្តាហ៍ដំបូង ហើយក្រុមហាម៉ាស់ត្រូវដោះលែងចំណាប់ខ្មាំង ដែលពួកគេបានចាប់កាលពីថ្ងៃទី៧ ខែតុលា ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន។ ពាក់ព័ន្ធសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនេះដែរ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងទីក្រុង Tel Aviv ដើម្បីទាមទារឱ្យមានវិធានការជាបន្ទាន់ ដើម្បីដោះលែងចំណាប់ខ្មាំង ក៏ដូចជាការបោះឆ្នោតមុនកាលកំណត់ ខណៈដែលពួកគេបានថ្កោលទោសចំពោះអសមត្ថភាព នៃដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល…
-
ផ្ទុះបាតុកម្មនៅអង់គ្លេស ទាមទារឱ្យដោះលែងស្រ្តីដែលក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង

ឡុងដ៍ ៖ មនុស្សរាប់សិបនាក់ប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដើម្បីទាមទារការយកចិត្តទុកដាក់ ចំពោះស្ត្រីដែលក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង ហើយមិនទាន់ដោះលែង ក៏ដូចជាបញ្ហានៃអំពើហិង្សាផ្លូវភេទលើស្រ្តី។ ក្រុមអ្នកតវ៉ារាប់សិបនាក់បានដើរដង្ហែក្បួននៅជិតការិយាល័យរបស់ស្ថានីយ៍ទូរទស្សន៍ BBC ដោយក្នុងដៃពួកគេបានកាន់បដា ដែលសរសេរថា “ការរំលោភមិនមែនជាការតស៊ូ”។ អ្នកតវ៉ាខ្លះទៀត ពាក់អាវយឺត និងស្លៀកខោមានស្នាមប្រឡាក់ពណ៌ក្រហម ដែលតំណាងឱ្យឈាម នៅចន្លោះជើងរបស់ពួកគេ។ អ្នកដឹកនាំបាតុកម្មនេះជឿជាក់ថា មានការលាក់បាំងអំពីអំពើហិង្សាផ្លូវភេទ។ របាយការណ៍នៃការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទ ត្រូវបានគេរាយការណ៍ថា បានកើនឡើងចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។ អភិបាលរងក្រុងយេរូសាឡឹម លោកស្រី Fleur Hassan-Nahoum និយាយថា ស្ត្រី និងកុមារីចន្លោះពី ១៧ ទៅ ២០នាក់ នៅតែជាចំណាប់ខ្មាំងរបស់ក្រុមសកម្មប្រយុទ្ធឥស្លាម បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា នៅលើទឹកដីអ៊ីស្រាអែល។ ជាមួយគ្នានេះ លោកស្រីព្រួយបារម្ភថា ស្រ្តី និងកុមារទាំងនោះ អាចនឹងត្រូវក្រុមសកម្មប្រយុទ្ធចាប់រំលោភ នៅពេលមុនពួកគេត្រូវបានដោះលែងឱ្យមានសេរីភាពវិញ។ កាលពីដើមខែធ្នូឆ្នាំមុន ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan និយាយថា ក្រុមហាម៉ាសបានប្រើការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទជាអាវុធនៃសង្គ្រាម…
-
ក្រុមហ៊ូទីប្តេជ្ញាសងសឹកអាមេរិក និងអង់គ្លេសវិញ

សាណា៖ ក្រុមហ៊ូទីនៅយេម៉ែន នៅថ្ងៃអាទិត្យសប្តាហ៍មុន និយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក-អង់គ្លេស នឹងមិនអាចរារាំងពួកគេបានឡើយ ហើយបានប្តេជ្ញាសងសឹកវិញ។ អ្នកនាំពាក្យយោធានៃក្រុមហ៊ូទី លោក Yahya Saree និយាយថា រដ្ឋធានីសាណា ប្រទេសយេម៉ែន និងតំបន់កាន់កាប់ដោយក្រុមឧទ្ទាមផ្សេងទៀតបានក្លាយជាគោលដៅវាយប្រហាររបស់អាមេរិក និងអង់គ្លេស។ លោក Saree បានរាយការណ៍ពីការវាយប្រហារតាមផ្លូវអាកាសសរុបចំនួន ៤៨លើក ហើយបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការវាយប្រហារទាំងនេះ នឹងមិនអាចរារាំងពួកគេ ពីការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបបានឡើយ។ អ្នកនាំពាក្យក្រុមហ៊ូទីរូបនេះ បានសង្កត់ធ្ងន់ថា ការវាយប្រហារចុងក្រោយនេះ នឹងមិនអាចគេចផុតពីការសងសឹក និងការដាក់ទោសវិញនោះទេ។ ការព្រមានរបស់ក្រុមហ៊ូទីខាងលើនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និង អង់គ្លេស កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានបន្តការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងគោលដៅក្រុមហ៊ូទីសរុបចំនួន ៣៦គោលដៅនៅប្រទេសយេម៉ែន។ ស្ថានការណ៍វិវត្តន៍ទាំងនេះ គឺជាសញ្ញាថ្មីចុងក្រោយ នៃការីករាលដាលជម្លោះនៅមជ្ឈិមបូព៌ា គិតចាប់តាំងពីការផ្ទុះឡើងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
អេហ្ស៊ីបបញ្ជាឱ្យត្រួតពិនិត្យឡើងវិញ ការជួសជុលប្រាសាទពីរ៉ាមីត

គែរ៖ ក្រសួងបុរាណវិទ្យាអេហ្ស៊ីប នៅថ្ងៃអាទិត្យនិយាយថា ខ្លួនកំពុងបង្កើតគណៈកម្មាធិការមួយ ដើម្បីត្រួតពិនិត្យមើលការជួសជុលប្រាសាទពីរ៉ាមីត Menkaure នៃទីក្រុង Giza បន្ទាប់ពីមានការតវ៉ាជាសាធារណៈជុំវិញគម្រោងនេះ។ យោងតាមវីដេអូមួយដែលត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបង្ហាញពីសកម្មភាពក្រុមកម្មកររាប់សិបនាក់កំពុងរើដុំថ្មក្រានីតធំៗ និងជួសជុលតួខាងក្រៅរបស់ប្រាសាទពីរ៉ាមីត ឱ្យដូចទៅនឹងសភាពដើមរបស់វា ដែលត្រូវបានសាងសង់ឡើងដំបូង។ ប៉ុន្តែគម្រោងអភិវឌ្ឈប្រាសាទពីរ៉ាមីត Menkaure នេះ បានទទួលរងព្យុះនៃការរិះគន់ខ្លាំង ពីអ្នកជំនាញអេហ្ស៊ីប និងអ្នកនិយមលេងបណ្តាញសង្គម ដែលព្រួយបារម្ភថា ការជួសជុលឡើងវិញនេះ នឹងប៉ះពាល់ដល់រូបរាងដើម នៃប្រាសាទដ៏ល្បីល្បាញរបស់ពិភពលោកមួយនេះ។ ឆ្លើយតបនឹងការរិះគន់នេះ ក្រសួងបុរាណវិទ្យាអេហ្ស៊ីបប្រកាសថា ខ្លួនបានបង្កើតគណៈកម្មាធិការវិទ្យាសាស្ត្រមួយ ដឹកនាំដោយលោក Zahi Hawass ដែលជាអ្នកបុរាណវិទូជនជាតិអេហ្ស៊ីបដ៏ល្បីម្នាក់ ដើម្បីពិនិត្យមើលគម្រោងនេះ។ គណៈកម្មាធិការ ដែលរួមមានទាំងអ្នកជំនាញផ្នែកវិស្វកម្ម និងបុរាណវិទ្យា មកពីប្រទេសឆេក អាល្លឺម៉ង់ សហរដ្ឋអាមេរិក រួមទាំងអេហ្ស៊ីបផ្ទាល់ នឹងធ្វើការរួមគ្នា ស្ថិតក្រោមការសម្របសម្រួល ជាមួយទីភ្នាក់ងារបេតិកភណ្ឌអង្គការសហប្រជាជាតិ (UNESCO)។ គួរបញ្ជាក់ថា ប្រាសាទពីរ៉ាមីតមានអាយុកាលតាំងពី ៤,៥០០ឆ្នាំមុនមកម្ល៉េះ ហើយជាផ្នូររបស់ស្តេច Pharaoh Menkaure ដែលគ្រប់គ្រងរាជវង្សទី៤ នៃប្រទេសអេហ្ស៊ីប។…
-
ក្រមសីលធម៌វិជ្ជាជីវៈរបស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន គឺសំខាន់ណាស់

-
តៀមកាហ្វេសហសម័យកម្ពុជា Tube Coffee ក្រុងព្រះសីហនុ

-
របាយការណ៍នៅថ្ងៃទី៣ កុម្ភៈ
