-
សម្ដេចធិបតី ណែនាំឲ្យរាជធានី-ខេត្តទូទាំងប្រទេសយកចិត្តទុកដាក់ខ្ពស់លើការងារព័ត៌មាននិង សាធារណៈមតិ

ជាពិសេសមន្ទីរព័ត៌មានត្រូវពង្រឹងតួនាទីរបស់ខ្លួនដើម្បីជាសេនាធិការរបស់រដ្ឋបាលរាជធានី-ខេត្តក្នុងគោលបំណងផ្សព្វផ្សាយសមិទ្ធផលការងាររបស់ខ្លួនឱ្យប្រជាពលរដ្ឋបានជ្រាបកាន់តែទូលំទូលាយ។ ពាក់ព័ន្ធនឹងបញ្ហាការងារព័ត៌មាន និងសាធារណៈមតិនេះដែរ សម្តេចធិបតី ធ្លាប់បានណែនាំឲ្យបង្កើតក្រុមការងារពិសេស ផ្នែកផ្សព្វផ្សាយដើម្បីជួយដល់ការផ្សាយរបស់រាជធានី-ខេត្ត ដើម្បីឆ្លើយតបបានរហ័ស និងមានប្រសិទ្ធភាពទាំងរឿងវិជ្ជមាន និងរឿងអវិជ្ជមាន និងធ្លាប់បានណែនាំឲ្យប្រើប្រាស់មន្ទីរព័ត៌មានជាសេនាធិការ ព័ត៌មាន ក្រសួងព័ត៌មាន មន្ទីរព័ត៌មាន ត្រូវដើរតួនាទីជាអ្នកធ្វើការងារសាធារណៈមតិ បុរេសកម្ម កុំចាំបាច់មានរឿងមួយដែលផ្ទុះខ្លាំងហើយ បានទៅពន្លត់តាមក្រោយ។ ការដោះស្រាយមានតាមដំណាក់កាលនីមួយៗ មិនចាំបាច់មានរឿងអ្វីបន្ដិចក៏ឡើង ដល់ថ្នាក់ជាតិនោះទេ ត្រូវដោះស្រាយតាមដំណាក់កាល។ #ams1minute
-
ប្រាសាទកំពង់ព្រះ តំបន់ខាងលិចបឹងទន្លេសាបភូមិឆ្នុកទ្រូ ឃុំឆ្នូកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

-
សម្ដេចធិបតី ណែនាំឲ្យក្រសួងកសិកម្ម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធ

ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ហើយណែនាំឲ្យពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រ តាមគ្រប់លទ្ធភាពដែលមាន ពីព្រោះការប្រែប្រួលអាកាសធាតុ អាចធ្វើឲ្យរដូវប្រាំងឆ្នាំនេះ អូសបន្លាយពេលយូរ។ សូមជម្រាបថា ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំងឆ្នាំ២០២៤ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា អាកាសធាតុកើនកម្តៅជាលំដាប់ និងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា។ #ams1minute
-
កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ

-
ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

-
របាយការណ៍នៅថ្ងៃទី២ កុម្ភៈ

-
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថាដើម្បីឱ្យអនាគតរបស់កម្ពុជាកាន់តែភ្លឺស្វាងនោះគឺត្រូវពឹងផ្អែកលើធនធានខួរក្បាល ឬមូលធនមនុស្សជាកត្តាសំខាន់

ថ្លែងក្នុងវគ្គផ្ដាច់ព្រ័ត្រកម្មវិធីពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ”ទីក្រុងនៃក្តីស្រមៃនាពេលអនាគត” នារសៀលថ្ងៃទី២ កុម្ភៈ ២០២៤ ឯកឧត្តម សាយ សំអាល់ ចង់ឃើញប្រជាជនខ្មែរគ្រប់ៗរូបមានទ្រនំសុភមង្គល មានម្ហូបលើតុ មានសុខភាពល្អ ហើយមានលទ្ធភាពបញ្ជូនកូនទៅសាលារៀន ដែលរួមចំណែកក្នុងការកសាងមូលធនមនុស្សនៅកម្ពុជាឱ្យកាន់តែរឹងមាំ ដែលនេះជាបុរេលក្ខខណ្ឌក្នុងការធានានិរន្តរភាពនៃសន្តិភាព និងភាពសម្បូរសប្បាយរុងរឿងនៃជាតិ និងប្រជាជនកម្ពុជា។ 📷 MLMUPC #ams1minute
-
ស្រឡៅជូ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ក្រុងត្បែងមានជ័យ ខេត្តព្រះវិហារ

-
សម្ដេចធិបតី ណែនាំឱ្យក្រសួងព័ត៌មានសហការជាមួយក្រសួងសុខាភិបាល

និងក្រសួងពាណិជ្ជកម្ម ដឹកនាំបង្កើតក្រមប្រតិបត្តិមួយជាក់លាក់ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ #ams1minute
-
លោក បៃដិន បញ្ជាវាយប្រហារសងសឹកលើគោលដៅចំនួន ៨៥ មានទំនាក់ទំនងជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ យោធាអាមេរិកបើកការវាយប្រហារតាមផ្លូវអាកាស សងសឹកប្រឆាំងនឹងកងកម្លាំងអ៊ីរ៉ង់ និងក្រុមជីវពលដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ ទាំងនៅអ៊ីរ៉ាក់ និងស៊ីរី ក្នុងថ្ងៃសុក្រសប្តាហ៍នេះ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការឆ្លើយតបរបស់យើងបានចាប់ផ្តើមហើយនៅថ្ងៃនេះ… វានឹងបន្តទៅតាមពេលវេលា និងទីកន្លែងដែលយើងជ្រើសរើស។ លោក បៃដិន បន្ថែមថា សហរដ្ឋអាមេរិកមិនស្វែងរកការបង្កជម្លោះនៅមជ្ឈិមបូព៌ា ឬកន្លែងណាផ្សេងទៀតក្នុងពិភពលោកនោះទេ ប៉ុន្តែសូមឱ្យអស់អ្នកដែលចង់ធ្វើបង្កបញ្ហាជាមួយយើងដឹងរឿងនេះថា បើសិនអ្នកធ្វើបាបជនជាតិអាមេរិក នោះយើងនឹងសងសឹកវិញ។ ប្រតិបត្តិការនេះ វាយប្រហារលើគោលដៅជាច្រើន មានដូចជាមជ្ឈមណ្ឌលបញ្ជាការ ឃ្លាំងរ៉ុក្តែត មីស៊ីល និងយន្តហោះដ្រូន ក៏ដូចជាទីតាំងដឹកជញ្ជូន និងបណ្តាញផ្គត់ផ្គង់គ្រាប់បែក ទាំងនៅអ៊ីរ៉ាក់ និងស៊ីរី ដែលជាកម្មសិទ្ធិរបស់កងជីវពល និងកងកម្លាំងអ៊ីរ៉ង់ ដែលជួយសម្របសម្រួលការវាយប្រហារប្រឆាំងនឹងអាមេរិក និងកងកម្លាំងចម្រុះ។ នេះជាដំណាក់កាលដំបូង នៃប្រតិបត្តិការសងសឹករបស់អាមេរិក ដើម្បីឆ្លើយតបនឹងការវាយប្រហារកាលពីចុងសប្តាហ៍មុន ដែលយន្តហោះដ្រូនរបស់អ៊ីរ៉ង់ បាញ់សម្លាប់ទាហានអាមេរិក ៣នាក់ និងរបួសជាង ៤០នាក់ នៅមូលដ្ឋានទ័ព Tower 22 ក្នុងប្រទេសហ្ស៊កដានី។ ការវាយប្រហារសងសឹកនេះទៀតសោត កំពុងបង្កការព្រួយបារម្ភថា នឹងបង្កើនភាពតានតឹងកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា បន្ថែមពីលើសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលអូសបន្លាយពេលជាង៣ខែមកហើយ៕…