Category: One-Minute

  • របាយការណ៍នៅថ្ងៃទី១ កុម្ភៈ

    របាយការណ៍នៅថ្ងៃទី១ កុម្ភៈ

    ១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៣. គ្រឿងញៀន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៣៥នាក់។ ៤. កូវីដ គ្មានករណីថ្មី អ្នកជាសះស្បើយ ៤នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២ កុម្ភៈ ២០២៤ #ams1minute

  • អបអរសាទរ កសិផលស្វាយចន្ទីរបស់កម្ពុជា

    អបអរសាទរ កសិផលស្វាយចន្ទីរបស់កម្ពុជា

    ដែលទទួលបានចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ពីអង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ (FAO) ក្នុងសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ ខេត្តសៀមរាប ថ្ងៃទី១ កុម្ភៈ ២០២៤ #ams1minute

  • ធនាគារជាតិ នៃកម្ពុជា និងក្រសួងអប់រំចុះអនុស្សរណៈ ជាលើកទី២ សំដៅបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ

    ធនាគារជាតិ នៃកម្ពុជា និងក្រសួងអប់រំចុះអនុស្សរណៈ ជាលើកទី២ សំដៅបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ

    ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និង កីឡា បានចុះអនុស្សរណៈយោគយល់គ្នាជាលើកទី២ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងបញ្ជ្រាបចំណេះ ដឹងផ្នែក ហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដំណាក់កាលទី៣ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមទាំង ការ លើក កម្ពស់ចំណេះដឹងផ្នែក ហិរញ្ញវត្ថុឌីជីថលផងដែរ។ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងពិធីនេះថា កិច្ចការដែលធនាគារជាតិ នៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាបានសហការគ្នា អនុវត្ត កន្លងមក។ជាពិសេសនៅពេលនេះមានគោលដៅ បញ្ជ្រាប ចំណេះដឹងអក្ខរកម្មហិរញ្ញវត្ថុដែលមិនមែនគ្រាន់តែផ្ដោតលើលេខនព្វន្ត និងការគណនាប៉ុណ្ណោះទេ ប៉ុន្តែវានឹងរួមបញ្ចូល នូវ ជំនាញ និងចំណេះដឹងជាច្រើនដែលចាំបាច់សម្រាប់ សុខុមាល ភាពហិរញ្ញវត្ថុ ផ្ទាល់ខ្លួនផងដែរ ។ ក្នុងនាមក្រសួងអប់រំលោកជំទាវរដ្ឋលេខាធិការ សូមកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនាពេលកន្លងមក ដែលជាលទ្ធផលគឺទទួលបានជាទីមោទនៈដោយក្នុងឆ្នាំ២០២២កន្លងទៅបានដាក់ឱ្យសាកល្បងអនុវត្តការបញ្ជ្រាបមេរៀនមួយចំនួននៅកម្រិតថ្នាក់ទី៤ និងថ្នាក់ទី៧ ក្នុងនោះ សម្រាប់ថ្នាក់ទី៤ បានដាក់ទៅក្នុងមុខវិជ្ជាបំណិនជីវិតមូលដ្ឋាននិងមុខវិជ្ជាសិក្សា…

  • អង្គការ WHO៖ ជំងឺមហារីកនឹងកើនឡើងយ៉ាងខ្លាំង ខណៈដែលសាច់ក្រហម គ្រឿងស្រវឹង គឺជាដើមហេតុ

    អង្គការ WHO៖ ជំងឺមហារីកនឹងកើនឡើងយ៉ាងខ្លាំង ខណៈដែលសាច់ក្រហម គ្រឿងស្រវឹង គឺជាដើមហេតុ

    បរទេស៖ ទីភ្នាក់ងារជំងឺមហារីករបស់អង្គការសុខាភិបាលពិភពលោក ហៅកាត់ WHO បានព្រមានថា របៀបរបបនៃការរស់នៅ ខាងប៉ែកបស្ចិមប្រទេស មានដូចជា កំណើននៃការទទួលទានសាច់ក្រហម និងគ្រឿងស្រវឹង ជាដើម កំពុងរួមចំណែក ដល់ការកើនឡើង នៃជំងឺមហារី។ មន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់ WHO លោកវេជ្ជបណ្ឌិត Andre Ilbawi បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា «ប្រព័ន្ធសុខភាពនៅប្រទេសខ្លះ ត្រូវបានរៀបចំតិចតួចបំផុត សម្រាប់ដោះស្រាយបញ្ហាកំណើនទ្វេដង នៃជំងឺមហារី» ដោយលោកចង់សំដៅលើមន្ទីរពេទ្យ សេវាកម្មព្យាបាល និងសម្ភារម៉ាស៊ីនទំនើបៗ សម្រាប់ព្យាបាលជំងឺ សុទ្ធតែត្រូវបង្កើនទ្វេដងដែរ ទើបអាចឆ្លើយតបបាន ក៏ប៉ុន្តែ លោកបន្ថែមទៀតថា ការចំណាយទៅលើរឿងនេះ ក៏កាន់តែច្រើនដែរ។ លោកបានប្រាប់អ្នកសារព័ត៌មាន អំពីការព្រមានបែបនេះ ស្របពេលដែលទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក ហៅកាត់ IARC របស់អង្គការសុខភាពពិភពលោក នៅថ្ងៃទី១ ខែកុម្ភៈ បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយថា ចំនួនករណីមហារីកថ្មីៗ នឹងកើនឡើងដល់ជាង ៣៥លាននាក់ នៅឆ្នាំ២០៥០ ដែលនឹងមានកំណើន ៧៧ភាគរយ បើធៀបនឹងករណីសរុបនៅឆ្នាំ២០២២។ ប្រភពបានបន្តថា កត្តាធំៗ ដែលនាំឲ្យមានកំណើននេះ ត្រូវបានស្តីបន្ទោសលើបញ្ហាគ្រឿងស្រវឹង…

  • ក្រុមហ៊ុន Meta ប្រកាសពីប្រកាសចំណេញ ១៤ពាន់លានដុល្លារ ក្នុងពេល ៣ខែ

    ក្រុមហ៊ុន Meta ប្រកាសពីប្រកាសចំណេញ ១៤ពាន់លានដុល្លារ ក្នុងពេល ៣ខែ

    ក្រុមហ៊ុន Meta ដែលគេស្គាល់ថា ជាក្រុមហ៊ុនបណ្តាញសង្គម Facebook នៅថ្ងៃព្រហស្បតិ៍ បានរាយការណ៍ពីប្រាក់ចំណេញចំនួន ១៤ពាន់លានដុល្លារ ក្នុងរយៈពេល៣ ខែចុងក្រោយ នៃឆ្នាំ២០២៣ ជាការចំណេញលើសពីការព្យាករណ៍របស់អ្នកវិភាគ។ ប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយថា «យើងមានត្រីមាស ដ៏ល្អ ខណៈដែលសហគមន៍ និងអាជីវកម្មរបស់យើងបន្តរីកចម្រើន» ។ លោក Zuckerberg បាននិយាយទៀតថា «យើងបានធ្វើឱ្យមានការរីកចម្រើនជាច្រើន លើចក្ខុវិស័យរបស់យើង សម្រាប់ការជឿនលឿនទៅលើ AI ឬ បញ្ញាសិប្បនិម្មិត និង ប្រព័ន្ធអ៊ីធឺណែតអនាគត Metaverse»។ ជាមួយគ្នានេះ ភាគហ៊ុន Meta បានកើនឡើងច្រើនជាង ១២ ភាគរយ ពោលគឺដល់ ៤៤៥ ដុល្លារ ក្នុងការជួញដូរទីផ្សារ។ ការរាយការណ៍ពីប្រាក់ចំណូលនេះបានកើតឡើង ស្របពេលដែលសហស្ថាបនិក Zuckerberg ទើបតែបង្ហាញខ្លួនផ្តល់សក្ខីកម្ម នៅមុខស្ថាប័ននីតិបញ្ញត្តិ ទាក់ទងនឹងបញ្ហាកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមអ៊ីនធឺណិត។ ការណ៍នេះធ្លាប់ត្រូវបានអ្នកវិភាគទម្លាក់ការព្យាករណ៍ពីប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ កន្លងមក។ ក្នុងរយៈពេល៣ខែចុងក្រោយ…

  • ផ្ទុះបាតុកម្មប្រឆាំងរបបយោធាមីយ៉ាន់ម៉ា នៅក្នុងរាជធានីរបស់ប្រទេសថៃ

    ផ្ទុះបាតុកម្មប្រឆាំងរបបយោធាមីយ៉ាន់ម៉ា នៅក្នុងរាជធានីរបស់ប្រទេសថៃ

    នៅខាងក្រៅការិយាល័យអង្គការសហប្រជាជាតិ ស្ថិតក្នុងរាជធានីបាងកក នៃប្រទេសថៃ មានមនុស្សរាប់រយនាក់បានតវ៉ាប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ខណៈដែលវិបត្តិនៅមីយ៉ាន់ម៉ានៅក្រោយរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស្របច្បាប់ បានមានអាយុកាល ៤ឆ្នាំហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍។ យ៉ាងណាមិញ ពួករបបសឹកនៅមីយ៉ាន់ម៉ាក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏លំបាកបំផុតរបស់ខ្លួន ជាមួយនឹងក្រុមបះបោរចម្រុះនៃក្រុមជនជាតិភាគតិចប្រដាប់អាវុធ ដែលកំពុងទទួលបានកាន់កាប់ នៅភាគខាងជើង។ ជាការប្រឈមនិងបារម្ភខ្លាំងមិនធ្លាប់មាន សម្រាប់ពួកយោធា ចាប់តាំងពីធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជីន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ កាលពីថ្ងៃព្រហស្បតិ៍ អំឡុងបាតុកម្ម នៅទីក្រុងបាងកក ក្រុមបាតុករបានស្រែកតវ៉ា និងលើកបដា មានខ្លឹមសារថា «ត្រូវតែស្តារប្រជាធិបតេយ្យឡើងវិញ» និងខ្លឹមសារមួយទៀត «សូមជួយសង្គ្រោះមីយ៉ាន់ម៉ាផង»។ បាតុករម្នាក់ ឈ្មោះ Tum Tum អតីតគ្រូបង្រៀន នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានរៀបរាប់ថា «ពួកយើងមកទីនេះ ដើម្បីតវ៉ា ពីព្រោះយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានសម្លាប់មនុស្សជាច្រើននាក់»។ បាតុករម្នាក់ទៀត ឈ្មោះថា Kove បានរៀបរាប់ថា «ពួកយើងមិនចុះចាញ់ទេ …ខ្ញុំគ្មានផ្ទះសម្បែរទេ ដោយសារតែភ្លើងឆេះអស់ហើយ យន្តហោះបានទម្លាក់គ្រាប់បែក មកលើពួកយើង ដែលជាប្រជាជន នៅក្នុងប្រទេសមីយ៉ាន់ម៉ា»។ កាលពីថ្ងៃទី១ ខែកុម្ភៈ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក…

  • សម្តេចធិបតី អបអរសាទរ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

    សម្តេចធិបតី អបអរសាទរ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

    ដែលបានឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ (ASEAN Digital Awards 2024) នៅប្រទេសសិង្ហបុរី លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤ ក្រោយពីប្រកួតប្រជែងជាមួយនឹងផលិតផលឌីជីថល សេវា និងកម្មវិធី ទាំង១២៥ នៃប្រទេសជាសមាជិកអាស៊ានទាំង១០ #ams1minute

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៥៖

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៥៖

    ១. របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខនៃការរៀបចំក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ២. សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ៣. សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាល សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ៤. សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ៥.បញ្ហាផ្សេងៗ ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើត អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល៕ #ams1minute

  • គណៈកម្មាធិការសម្បទានដីសង្គមកិច្ច មិនត្រឹមតែមានតួនាទីក្នុងការបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋក្រីក្រលំបាកមិនមានដីធ្លី

    គណៈកម្មាធិការសម្បទានដីសង្គមកិច្ច មិនត្រឹមតែមានតួនាទីក្នុងការបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋក្រីក្រលំបាកមិនមានដីធ្លី

    ជនជាតិដើមភាគតិច និងអតីតយុទ្ធជនប៉ុណ្ណោះទេ ក៏មានការទទួលខុសត្រូវខ្ពស់ក្នុងការប្រែក្លាយតំបន់ជនបទកម្ពុជាឱ្យទៅជាបុរីជនបទ និងបង្ខិតជនបទឱ្យជិតទីក្រុង ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងស្របតាមការវិវត្តរបស់សង្គមសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសកម្ពុជា។ កិច្ចប្រជុំគណៈកម្មាធិការសម្បទានដីសង្គមកិច្ច នារសៀលថ្ងៃទី១ កុម្ភៈ ២០២៤ និងអ្វីដែលបានខិតខំប្រឹងប្រែងអនុវត្តនាពេលកន្លងមក នឹងរួមចំណែកប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ 📷 MLMUPC #ams1minute

  • ខេត្តរតនគិរី ដាក់ឱ្យដំណើរការគម្រោងថ្មីស្តីពីការបង្កើន ការអប់រំ ប្រ កប ដោយ គុណភាព សម្រាប់កុមារីរស់នៅសហគមន៍ ដាច់ស្រយាល និងងាយរងគ្រោះ

    ខេត្តរតនគិរី ដាក់ឱ្យដំណើរការគម្រោងថ្មីស្តីពីការបង្កើន ការអប់រំ ប្រ កប ដោយ គុណភាព សម្រាប់កុមារីរស់នៅសហគមន៍ ដាច់ស្រយាល និងងាយរងគ្រោះ

    រតនគិរី៖ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ងិន ណែល អភិបាល រង ខេត្តរតនគិរី បាន អញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការគម្រោងថ្មីស្តីពី ការ បង្កើនការចូលរួមក្នុងការអប់រំប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់ កុមារី រស់នៅ សហគមន៍ដាច់ស្រយាល និងងាយរងគ្រោះនៃប្រទេសកម្ពុជា។ ពិធីនេះរៀបចំធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្ត រតនគិរី ដោយ មាន ការ អញ្ជើញ ចូលរួមពី តំណាងនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំយុវជន និងកីឡា សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ តំណាងមកពីក្រសួងកិច្ចការនារី តំណាងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរកិច្ចការនារី អប់រំស្រុក និងអង្គការសង្គម ស៊ីវិល ដែលមកពីខេត្តគោលដៅចំនួន ៧ រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តកោះកុង សរុបប្រមាណ ៧០នាក់ ។ ពិធីដាក់ឱ្យដំណើរការគម្រោងនេះមានគោលបំណង ចំនួន៣រួមមាន៖១.ផ្សព្វផ្សាយគម្រោងស្តីពីការលើកកម្ពស់ការអប់រំបែបយេនឌ័រ…