Category: One-Minute

  • លោក គីម ជុងអ៊ុន ចុះទស្សនកិច្ចនាវាចម្បាំង ខណៈកូរ៉េខាងជើងត្រៀមខ្លួនធ្វើសង្គ្រាម

    លោក គីម ជុងអ៊ុន ចុះទស្សនកិច្ចនាវាចម្បាំង ខណៈកូរ៉េខាងជើងត្រៀមខ្លួនធ្វើសង្គ្រាម

    ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងថ្ងៃសុក្រនេះ បានចុះត្រួតពិនិត្យនាវាចម្បាំង នៅឯកន្លែងផលិតនាវា Nampho មានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងព្យុងយ៉ាង ដែលនេះជាការជំរុញថ្មី ក្នុងការពង្រឹងកម្លាំងទ័ពជើងទឹក ខណៈប្រទេសរបស់លោកបង្កើនការត្រៀមខ្លួនធ្វើសង្គ្រាម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃសុក្រនេះថា លោក គីម ជុងអ៊ុន បាននិយាយនៅឯកំពង់ផែ Nampho ថា ការពង្រឹងកម្លាំងកងទ័ពជើងទឹក ជាអាទិភាពសំខាន់បំផុត ដើម្បីការពារអធិបតេយ្យភាពដែនសមុទ្រ និងបង្កើនការត្រៀមខ្លួនធ្វើសង្រ្គាមនាពេលបច្ចុប្បន្ន។ នាវាមុជទឹកដើរដោយថាមពលនុយក្លេអែរ បានស្ថិតនៅក្នុងបញ្ជីអាវុធយុទ្ធសាស្ត្ររបស់លោក គីម ដែលបានដាក់ចេញក្នុងសមាជបក្សដ៏សំខាន់មួយក្នុងឆ្នាំ២០២១ រួមជាមួយនឹងក្បាលគ្រាប់មានល្បឿនលឿនជាងសំឡេង ផ្កាយរណបចារកម្ម និងមីស៊ីលផ្លោងអន្តរទ្វីប។ សូមបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក គីម ប្រកាសថា កូរ៉េខាងត្បូងជា “សត្រូវចម្បង” របស់ប្រទេសលោក ហើយបានគំរាមធ្វើសង្រ្គាម បើសិនទីក្រុងសេអ៊ូលហ៊ានរំលោភទឹកដី សូម្បីតែ១មីលីម៉ែត្រ។ បន្ថែមលើនេះ លោក គីម ក៏បានសាទរដល់ការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រថ្មី ចេញពីនាវាមុជទឹក ដោយបានហៅវាថា ជាពេលវេលាដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍កម្លាំងកងទ័ពជើងទឹករបស់កូរ៉េខាងជើង។ កាលពីឆ្នាំមុន កូរ៉េខាងជើងបានចាប់ផ្តើមអភិវឌ្ឍន៍នូវអ្វីដែលខ្លួនហៅថា នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រដំបូងរបស់ខ្លួន៕…

  • ៤២% នៃចំនួនមហាសេដ្ឋីសរុបជិត ៦០ លាននាក់ក្នុងពិភពលោក

    ៤២% នៃចំនួនមហាសេដ្ឋីសរុបជិត ៦០ លាននាក់ក្នុងពិភពលោក

    រស់នៅតំបន់អាមេរិកខាងជើង។ UBS ព្យាករថានៅឆ្នាំ ២០២៧ ចំនួនមហាសេដ្ឋីលើពិភពលោកនឹងកើនដល់ ៨៥ លាននាក់ ដោយក្នុងនោះអ្នករស់នៅតំបន់អាមេរិកមានចំនួន ២២,៧ លាននាក់ ខណៈចិនមានត្រឹម ៦,២ លាននាក់។ បារាំង និងជប៉ុនមានមហាសេដ្ឋី ២,៨ លាននាក់ ចំណែកឯអាល្លឺម៉ង់ និងចក្រភពអង់គ្លេសនឹងមាន ២,៦ លាននាក់ – UBS Global Wealth via Voronoi #ams1minute

  • កោះសាមសិប ដែនជម្រកសត្វព្រៃសំបូរស្រុកសំបូរ ខេត្តក្រចេះ

    កោះសាមសិប ដែនជម្រកសត្វព្រៃសំបូរស្រុកសំបូរ ខេត្តក្រចេះ
  • សហរដ្ឋអាមេរិកយល់ព្រមលក់យន្តហោះដ្រូនទំនើបបំផុត តម្លៃ ៤ពាន់លានដុល្លារ ឱ្យឥណ្ឌា

    សហរដ្ឋអាមេរិកយល់ព្រមលក់យន្តហោះដ្រូនទំនើបបំផុត តម្លៃ ៤ពាន់លានដុល្លារ ឱ្យឥណ្ឌា

    វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអនុម័តលើការលក់យន្តហោះគ្មានមនុស្សបើកដ៏ទំនើបបំផុត ឬហៅថា ដ្រូន ក្នុងតម្លៃប្រមាណ ៤ពាន់លានដុល្លារទៅឱ្យឥណ្ឌា ខណៈដែលប្រទេសនេះកំពុងប្រឹងប្រែងធ្វើទំនើបកម្មយោធារបស់ខ្លួន។ បន្ទាប់ពីសមាជិកសភាអាមេរិក និងឥណ្ឌាប្រើពេលរាប់ខែចរចាគ្នា នៅទីបំផុតក្រសួងការបរទេសអាមេរិកបានជូនដំណឹងជាផ្លូវការ អំពីការលក់យន្តហោះដ្រូន ក្នុងតម្លៃ ៤ពាន់លានដុល្លារទៅឱ្យឥណ្ឌា។ កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលទាំងយន្តហោះដ្រូនដ៏ទំនើបបំផុតធុន MQ-9B Sky Guardians ចំនួន ៣១គ្រឿងផងដែរ ក្នុងចំណោមយន្តហោះគ្មានមនុស្សបើក Predator ដែលផលិតដោយក្រុមហ៊ុន General Atomics។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក យន្តហោះដ្រូនដ៏ទំនើបទាំងនេះ នឹងជួយពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសឥណ្ឌា ទប់ទល់នឹងការគំរាមកំហែងនានា ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ យន្តហោះដ្រូននេះទៀតសោត នឹងដើរតួនាទីជាអ្នកឃ្លាំមើល និងឈ្លបយកការណ៍តាមផ្លូវសមុទ្រ ដោយពួកវាអាចហោះបានរយៈពេល ៣៥ម៉ោង និងប្រើប្រាស់មីស៊ីល Hellfire ដើម្បីវាយប្រហារសត្រូវ រួមជាមួយសមត្ថភាពផ្ទុកគ្រាប់បែកមានទម្ងន់រហូតដល់ ៤៥០គីឡូក្រាម។ បច្ចុប្បន្ន កងទ័ពជើងទឹកឥណ្ឌាបាននឹងកំពុងធ្វើប្រតិបត្តិការយន្តហោះដ្រូនអាមេរិក Predator ចំនួនពីរគ្រឿងរួចមកហើយ ប៉ុន្តែជាការជួល ដែលតាមរយៈនោះ ឥណ្ឌាបានត្រួតពិនិត្យដែនសមុទ្រអារ៉ាប់ ដើម្បីការពារនាវាពីការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី និងចោរសមុទ្រសូម៉ាលីរបស់យេម៉ែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…

  • មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោក ជូនសិស្សានុសិស្សនៅវិទ្យាល័យតេជោសែនត្រពាំងក្រហម

    មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោក ជូនសិស្សានុសិស្សនៅវិទ្យាល័យតេជោសែនត្រពាំងក្រហម

    រតនគិរី៖ ស្របពេលដែលប្រទេសជាតិមានការរីកចម្រើន កំណើនយានជំនិះបាន កើនឡើងជា បន្តបន្ទាប់ ទន្ទឹមនឹងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏បានកើត ឡើង ផងដែរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍នេះ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរីដឹកនាំដោយលោក ផា ថា ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ សហការជាមួយអធិការនគរបាលស្រុកបានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកជូនសិស្សនុសិស្សនៅវិទ្យាល័យតេជោសែនត្រពាំងក្រហមស្រុកកូនមុំខេត្តរតនគិរី ដោយមានការចូលរួមពីប្អូនៗសិស្សានុសិស្ស ប្រមាណ៦០នាក់ ។ លោក ផា ថា ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ បានលើកឡើង ថា ការចុះអប់រំ ផ្សព្វផ្សាយ ច្បាប់ស្តីពី សុវត្ថិភាព ចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងក្នុងគោល បំណង អប់រំ ផ្សព្វផ្សាយអប់រំណែនាំ ដល់ប្ពូនៗសិស្សនុសិស្សឲ្យចូលរួមគោរពច្បាប់ ចរាចរណ៍ ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវ បើកបរ ក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេល បើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក…

  • មេដឹកនាំអឺរ៉ុប៖ ការបញ្ជូនជំនួយជាង ៥៤ពាន់លានដុល្លារឱ្យអ៊ុយក្រែន ជាសារដ៏មានឥទ្ធិពលទៅកាន់លោក ពូទីន

    មេដឹកនាំអឺរ៉ុប៖ ការបញ្ជូនជំនួយជាង ៥៤ពាន់លានដុល្លារឱ្យអ៊ុយក្រែន ជាសារដ៏មានឥទ្ធិពលទៅកាន់លោក ពូទីន

    ព្រុចសែល ៖ មេដឹកនាំអឺរ៉ុបថ្លែងថា កិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុប លើការផ្តល់ជំនួយចំនួន ៥០ពាន់លានអឺរ៉ូ ឬជាង ៥៤ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ជាការផ្ញើសារដ៏មានឥទ្ធិពលមួយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ តំណាងប្រទេសចំនួន ២៧ នៅសហភាពអ៊ឺរ៉ុប បានជួបជុំគ្នានៅទីក្រុងព្រុចសែល ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបោះឆ្នោតផ្ដល់ជំនួយដល់អ៊ុយក្រែន ខណ:ដែលប្រទេសនេះកំពុងអស់អាវុធទប់ទល់ជាមួយរុស្ស៊ី។ ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រាប់សន្និសីទកាសែតបន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែលថា កញ្ចប់ជំនួយជាង ៥៤ពាន់លានដុល្លារសម្រាប់រយៈពេល ៤ឆ្នាំនេះ ជាការផ្ញើសារដ៏មានឥទ្ធិពល និងរឹងមាំទៅកាន់លោក ពូទីន នៅមុនខួប ២ឆ្នាំ នៃការលុកលុយរបស់មេដឹកនាំរុស្ស៊ីរូបនេះលើអ៊ុយក្រែន។ រីឯប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល បានសរសេរសារនៅលើបណ្តាញសង្គម X ថា មេដឹកនាំទាំង ២៧ប្រទេស បានយល់ព្រមលើកញ្ចប់ជំនួយបន្ថែមជាង ៥៤ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេននីស ស្មីហែល ក៏បានសរសេរសារនៅលើបណ្តាញសង្គម X ដែរថា…

  • ធនាគារអាល្លឺម៉ង់ Deutsche Bank កាត់បន្ថយបុគ្គលិក ៣,៥០០នាក់ ក្រោយធ្លាក់ចុះប្រាក់ចំណេញក្នុងឆ្នាំ២០២៣

    ធនាគារអាល្លឺម៉ង់ Deutsche Bank កាត់បន្ថយបុគ្គលិក ៣,៥០០នាក់ ក្រោយធ្លាក់ចុះប្រាក់ចំណេញក្នុងឆ្នាំ២០២៣

    ប៊ែរឡាំង ៖ ធនាគារ Deutsche Bank ដែលជាស្ថាប័នផ្តល់ប្រាក់កម្ចីដ៏ធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រកាសពីផែនការជម្រុះបុគ្គលិកចំនួន ៣,៥០០នាក់ ជាផ្នែកមួយនៃការកាត់បន្ថយការចំណាយជាចាំបាច់ ក្រោយប្រាក់ចំណេញសុទ្ធធ្លាក់ចុះក្នុងឆ្នាំ២០២៣។ ធនាគារ Deutsche Bank បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធ ដែលជាកម្មសិទ្ធិរបស់ភាគទុនិកចំនួន ៤.២ពាន់លានអឺរ៉ូ ឬប្រមាណ ៤.៥ពាន់លានដុល្លារ ធ្លាក់ចុះ ១៦ភាគរយនៅក្នុងឆ្នាំ២០២៣។ ឆ្លើយតបនឹងបញ្ហានេះ ធនាគារ Deutsche Bank បានប្រកាសថា ខ្លួននឹងកាត់បន្ថយបុគ្គលិកប្រហែល ៣,៥០០នាក់ ក្នុងរយៈពេល ២ឆ្នាំខាងមុខ នៅក្នុងប្រទេស ឬតំបន់ដែលមិនសូវសម្បូរអតិថិជន។ គិតក្នុងឆ្នាំ២០២២ កន្លងទៅ ធនាគារដ៏ធំបំផុតរបស់អាល្លឺម៉ង់មួយនេះ មានបុគ្គលិកប្រហែល ៨៥,០០០នាក់នៅទូទាំងពិភពលោក។ យ៉ាងណាមិញ នាយកប្រតិបត្តិធនាគារ Deutsche Bank លោក Christian Sewing បានសរសើរដល់ដំណើរការរបស់ធនាគារ នៅក្នុងបរិយាកាសមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ខណៈដែលធនាគារទទួលបានប្រាក់ចំណេញមុនការបង់ពន្ធជិត ៥.៧ពាន់លានអឺរ៉ូ ឬប្រហែល ៦.១ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ១៦ឆ្នាំ។ ក្រៅពីការប្រកាសកាត់បន្ថយបុគ្គលិក ធនាគារ Deutsche…

  • Shell រកប្រាក់ចំណេញប្រចាំឆ្នាំបាន ១៩.៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ធ្លាក់ចុះច្រើនជាងពាក់កណ្តាល

    Shell រកប្រាក់ចំណេញប្រចាំឆ្នាំបាន ១៩.៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ធ្លាក់ចុះច្រើនជាងពាក់កណ្តាល

    ឡូងដ៍៖ ក្រុមហ៊ុន Shell ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និយាយថា ប្រាក់ចំណេញរបស់ខ្លួន ធ្លាក់ចុះច្រើនជាងពាក់កណ្តាលក្នុងឆ្នាំ២០២៣ ដោយសារតម្លៃប្រេង និងឧស្ម័នធ្លាក់ចុះទាបវិញ បន្ទាប់ពីបានកើនឡើងដល់កម្រិតកំណត់ត្រាកាលពីឆ្នាំមុន ព្រោះតែសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ ប្រាក់ចំណេញក្រោយទូទាត់ពន្ធរបស់ក្រុមហ៊ុន Shell ធ្លាក់ចុះមកត្រឹម ១៩.៤ពាន់លានដុល្លារកាលពីឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ មានចំនួន ៤២.៣ពាន់លានដុល្លារ នៅពេលដែលក្រុមហ៊ុនផលិតថាមពលសំខាន់ៗតម្លើងថ្លៃ ដោយសារការលុកលុយរបស់រុស្ស៊ីលើប្រទេសជិតខាងអ៊ុយក្រែន។ ក្រុមហ៊ុនថាមពលអង់គ្លេសនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណូលពេញមួយឆ្នាំ២០២៣ បានឆ្លុះបញ្ចាំងពីការធ្លាក់ចុះតម្លៃប្រេង និងឧស្ម័ន រួមទាំងបរិមាណ និងកម្រិតនៃការចម្រាញ់ប្រេងឆៅ។ ជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន Shell លោក Wael Sawan បាននិយាយនៅពេលចេញផ្សាយរបាយការណ៍ប្រាក់ចំណេញប្រចាំឆ្នាំថា Shell បានរក្សាលទ្ធផលដ៏រឹងមាំក្នុងត្រីមាសនីមួយៗ ជារួម ក្នុងពេលពេញមួយឆ្នាំ២០២៣ យើងបានដំណើរការយ៉ាងល្អ។ លោកនាយកប្រតិបត្តិបន្ថែមថា នៅពេលយើងចូលដល់ឆ្នាំ២០២៤ យើងកំពុងបន្តធ្វើឱ្យក្រុមហ៊ុនរបស់យើងមានដំណើរការជាប្រក្រតី ដោយផ្តោតសំខាន់លើការកាត់បន្ថយការបំភាយឧស្ម័នកាន់តែតិចជាងមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ប្រទេសអេហ្ស៊ីបប្រឈមមុខនឹងវិបត្តិប្រាក់ដុល្លារ ខណៈបំណុលផ្ទុះឡើង

    ប្រទេសអេហ្ស៊ីបប្រឈមមុខនឹងវិបត្តិប្រាក់ដុល្លារ ខណៈបំណុលផ្ទុះឡើង

    គែរ៖ វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសអេហ្ស៊ីបកំពុងរុញច្រានឲ្យម៉ាកយីហោល្បី ៗ ដូចជា Starbucks និង The Body Shop ធ្លាក់ចុះ ខណៈដែលអ្នកជំនាញសួរថា តើប្រទេសដែលមានប្រជាជនច្រើនជាងគេ នៅប្លុកអារ៉ាប់មួយនេះ នឹងសងបំណុល ដែលចេះតែកើនឡើង យ៉ាងដូចម្តេច។ ចំពេលដែលមានវិបត្តិរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរ ប្រាក់ដុល្លារអាមេរិកបានក្លាយទៅជាការលំបាក ក្នុងការចូលមកប្រទេសមួយនេះ ខណៈដែលប្រាក់ ផោន របស់អេហ្ស៊ីបកំពុងធ្លាក់ចុះ ហើយអតិផរណាកំពុងកើនឡើង ដល់កម្រិត ៣៥ភាគរយ។ នៅលើទីផ្សារងងឹត ប្រាក់ដុល្លារកំពុងជួញដូរ ស្មើនឹងតម្លៃ ៧០ផោន របស់អេហ្ស៊ីប ច្រើនជាងទ្វេដង នៃអត្រាប្តូរប្រាក់ផ្លូវការ ដែលមានត្រឹម ៣១ផោន ក្នុង១ដុល្លារនោះ។ ធនាគារភាគច្រើន បដិសេធមិនផ្តល់ប្រាក់ដុល្លារ ដល់អតិថិជនរបស់ពួកគេនោះទេ។ បំណុលបរទេសរបស់អេហ្ស៊ីបបានផ្ទុះឡើងដល់ ១៦៤.៧ ពាន់លានដុល្លារ។ រីឯការចំណាយលើសេវាបំណុល នៅឆ្នាំនេះ នឹងមានចំនួន ៤២ ពាន់លានដុល្លារ។ គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់អេហ្ស៊ីប ដែលពឹងផ្អែកខ្លាំងលើការនាំចូលនោះ ត្រូវបានគ្របដណ្តប់ដោយសហគ្រាស ដែលភ្ជាប់ទំនាក់ទំនងជាមួយយោធា ហើយបច្ចុប្បន្ននេះ ពួកគេពេញចិត្តចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ប៉ុន្តែ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ…

  • សម្តេចធិបតីស្នើឱ្យពិនិត្យឡើងវិញការ Live ព័ត៌មាន ដើម្បីជៀសវាងការប៉ះពាល់ដល់សិទ្ធិឯកជនភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ

    សម្តេចធិបតីស្នើឱ្យពិនិត្យឡើងវិញការ Live ព័ត៌មាន ដើម្បីជៀសវាងការប៉ះពាល់ដល់សិទ្ធិឯកជនភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ