Category: One-Minute

  • មេដឹកនាំអឺរ៉ុប ខ្វែងគំនិតគ្នា រឿងជំនួយសម្រាប់អ៊ុយក្រែន

    មេដឹកនាំអឺរ៉ុប ខ្វែងគំនិតគ្នា រឿងជំនួយសម្រាប់អ៊ុយក្រែន

    អឺរ៉ុប៖ បណ្តាមេដឹកនាំនៃសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវរៀបចំកិច្ចប្រជុំមួយ ដើម្បីជជែកអំពីជំនួយថ្មី សម្រាប់ប្រទេសអ៊ុយក្រែន ដែលកំពុងធ្វើសង្គ្រាមជាមួយប្រទេសរុស្ស៊ី។ នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី លោក Viktor Orban គឺជាអ្នកដែលប្រឆាំងនឹង គម្រោងជំនួយជាហិរញ្ញវត្ថុ ៥០ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន។ លោក Viktor Orban ដែលគេស្គាល់ថា ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយរស្ស៊ី រូបនេះ បានបង្កឲ្យមានការមិនពេញចិត្ត ពីសមាជិកអឺរ៉ុប ២៦ប្រទេសផ្សេងទៀត ដោយសារតែលោកបានធ្វើវេតូ រារាំងកិច្ចព្រមព្រៀងមួយ កាលពីខែធ្នូ។ ជាកិច្ចព្រមព្រៀង ប៉ុនប៉ងរក្សាទុក កញ្ចប់មូលនិធិ សម្រាប់ប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រទេសនេះត្រូវបានរុស្ស៊ី ចូលលុកលុយ ជិត២ឆ្នាំមកហើយនោះ។ លោក Viktor Orban ត្រូវបានចោទប្រកាន់ពីបទ «យកអនាគតរបស់អ៊ុយក្រែនជាចំណាប់ខ្មាំង ដោយបានបង្ខូចកេរ្តិ៍ឈ្មោះប្រទេសប៊ែលហ្សិកថា បានផ្តួចផ្តើមឲ្យមានថវិការាប់ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន តែបានបង្កនិធិសហភាពអឺរ៉ុប សម្រាប់ប្រទេសហុងគ្រី។ អនុភាពថវិកាដ៏សំខាន់របស់ប្រទេសប៊ែលហ្សិក គឺប្រមាណ ២១.៧ពាន់លានដុល្លារ សម្រាប់មូលនិធិសហភាពអឺរ៉ុប ដែលជាប់គាំង។ ប៊ែលហ្សិកបដិសេធមិនផ្តល់ឲ្យឱ្យហុងគ្រី ដោយសារតែកំណត់ត្រាមិនល្អរបស់ហុងគ្រី លើបញ្ហាអំពើពុករលួយ និងសិទ្ធិនៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ហៅកាត់ថា LGBTQ…

  • ប្រទេសមីយ៉ាន់ម៉ា ឈានចូលដល់ឆ្នាំទី៤ នៃវិបត្តិ ក្រោយរដ្ឋប្រហារ

    ប្រទេសមីយ៉ាន់ម៉ា ឈានចូលដល់ឆ្នាំទី៤ នៃវិបត្តិ ក្រោយរដ្ឋប្រហារ

    ណៃពិដោ៖ ថ្ងៃព្រហស្បតិ៍នេះ គឺជាថ្ងៃគម្រប់ខួប៤ឆ្នាំគត់ នៃវិបត្តិក្រោយរដ្ឋប្រហារ នៅប្រទេសមីយ៉ាន់ម៉ា។ របបយោធានៅតែបន្តប្តេជ្ញាថា នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីកំទេចក្រុមប្រឆាំងនឹងការគ្រប់គ្រងអំណាចរបស់ខ្ហួន។ គួររម្លឹកថា កាលពីព្រឹកព្រលឹម ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ពួកយោធាបានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុងសាន ស៊ូជី ជាអតីតមេដឹកនាំ មានទំនោរខាងលទ្ធិប្រជាធិបតេយ្យ ហើយលោកស្រី ក៏ជាម្ចាស់ជ័យលាភីពានរង្វាន់ ណូបែលសន្តិភាពផងដែរ។ ជាការផ្តួល មុនពេលដែលសមាជិកសភា មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) គ្រប់គ្រងដោយលោកស្រី ស៊ូជី បានរៀបចំខ្លួន ដើម្បីប៉ុនប៉ងទទួលយកអាសនៈ នៅក្នុងសភា បន្ទាប់ពីដោះស្រាយការជាប់គាំងនយោបាយជាប្រវត្ថិសាស្ត្រ។ កាលពីថ្ងៃពុធ មេដឹកនាំរបបសឹក លោក Min Aung Hlaing បាននិយាយថា យោធារបស់លោកនឹងធ្វើអ្វីៗទាំងអស់ដែលខ្លួនត្រូវការ ដើម្បីកំទេចក្រុមប្រឆាំងនឹងរបបយោធារបស់លោក។ ការប្រកាសនេះបានធ្វើឡើង ក្រោយពេលដែលរបបយោធាបានបន្តដាក់រដ្ឋក្នុងគ្រាអាសន្ន រយៈពេល៦ខែទៀត។ ជាការពន្យា ដែលត្រូវបានគេដឹងថា ជាលេសដើម្បីអូសបន្លាយពេល ក្នុងការរៀបចំការបោះឆ្នោតឡើងវិញ ដែលខ្លួនធ្លាប់សន្យាថា នឹងធ្វើនោះ។ ប៉ុន្តែ របបយោធាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបន្តដាក់រដ្ឋក្នុងគ្រាអាសន្ននេះ គឺដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងភេរវករ។…

  • យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

    យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
  • អបអរសាទរខេត្តកែប ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ 💐🇰🇭

    អបអរសាទរខេត្តកែប ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ 💐🇰🇭

    📷 Gazette – ប្រជាជន #ams1minute

  • ប្រាសាទភិមានអាកាស កសាងឡើងនៅស.វ.ទី១១ នៃគ.ស. ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១

    ប្រាសាទភិមានអាកាស កសាងឡើងនៅស.វ.ទី១១ នៃគ.ស. ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១

    សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប 🎥 បងស្នា #ams1minute

  • ភាពចាំបាច់នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

    ភាពចាំបាច់នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤
  • ចិនវ៉ាដាច់ជប៉ុនក្លាយជាប្រទេសនាំចេញរថយន្តធំបំផុតលើពិភពលោក

    ចិនវ៉ាដាច់ជប៉ុនក្លាយជាប្រទេសនាំចេញរថយន្តធំបំផុតលើពិភពលោក

    ប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ក្នុងឆ្នាំ២០២៣ ចិនបានផ្តួលជប៉ុនក្លាយជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោក ដោយសារតែកំណើននៃការលក់រថយន្តអគ្គិសនី។ តួលេខរបស់សមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន បានបង្ហាញឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ការនាំចេញរថយន្តដឹកទំនិញ និងរថយន្តក្រុងរបស់ប្រទេសជប៉ុន កើនឡើង ១៦ភាគរយ មានចំនួន ៤.៤២លានគ្រឿងក្នុងឆ្នាំ២០២៣។ ទន្ទឹមគ្នា ប្រទេសចិនបាននាំចេញរថយន្តជិត ៥០០,០០០គ្រឿងបន្ថែមទៀត សរុបកើនឡើងដល់ ៤.៩១លានគ្រឿង នេះបើតាមរបាយការណ៍របស់សមាគមក្រុមហ៊ុនផលិតរថយន្តចិន។ ជាមួយនឹងចំនួនដ៏ច្រើនខាងលើ បានធ្វើឲ្យចិនវ៉ាដាច់ជប៉ុន ក្លាយជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុនចិនដែលមានឯកទេសខ្ពស់ខាងរថយន្តអគ្គិសនី ដូចជា BYD និង Chery បានបោះជំហានយ៉ាងសំខាន់នៅក្នុងទីផ្សារក្រៅប្រទេស ក៏ដូចជានៅក្នុងស្រុក ដែលជាកត្តាដ៏សំខាន់ជួយឲ្យចិនឡើងមកឈរនៅតំណែងកំពូលនេះ។ គួរបញ្ជាក់ថា ការនាំចេញរថយន្តសរុបរបស់ប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៥.២៦លានគ្រឿង គិតពេញមួយឆ្នាំ២០២៣ ខណៈដែលការនាំចេញរថយន្តពេញមួយឆ្នាំរបស់ប្រទេសជប៉ុនវិញ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនប្រហែល ៤.៣លានគ្រឿងប៉ុណ្ណោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អ្នកវិទ្យាសាស្រ្តអូស្រ្តាលីការពារត្រីដ៏កម្រមានបំផុតលើពិភពលោក

    អ្នកវិទ្យាសាស្រ្តអូស្រ្តាលីការពារត្រីដ៏កម្រមានបំផុតលើពិភពលោក

    ស៊ីដនី៖ ក្រុមវិទ្យាសាស្រ្តបានស្រង់យកត្រីដៃក្រហមដ៏កម្រចំនួន ២៥ក្បាល ចេញពីមហាសមុទ្រនៅក្នុងប្រទេសអូស្រ្តាលី ជាមួយក្តីសង្ឃឹមថា នឹងការពារពួកវាពីការផុតពូជ ដោយសារការកើនឡើងកំដៅទឹកសមុទ្រ និងផលប៉ះពាល់បង្កឡើងពីមនុស្ស។ ត្រីដៃក្រហមដ៏កម្រ ត្រូវបានអ្នកវិទ្យាសាស្ត្រនៅប្រទេសអូស្រ្តាលី យកមកចិញ្ចឹមក្នុងអាងចិញ្ចឹមត្រីបណ្តោះអាសន្ន ដើម្បីការពារពួកវាពីការផុតពូជ ដោយសារការប្រែប្រួលអាកាសធាតុ។ អ្នកវិទ្យាសាស្រ្តមួយរូបនិយាយថា យើងជឿជាក់ថា ត្រីដ៏កម្រទាំងនេះ នឹងមានសុវត្ថិភាព ពេលនៅជាមួយពួកយើង ហើយយើងសង្ឃឹមថា នឹងបញ្ជូនត្រីទាំងនេះទៅជម្រកធម្មជាតិរបស់ពួកវាវិញ នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះ នាអំឡុងខែមិថុនាខាងមុខ។ សីតុណ្ហភាពទឹកសមុទ្រនៅអូស្ត្រាលី កើនឡើងជាលំដាប់ ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ១៩០០។ អ្នកជំនាញជឿជាក់ថា ការកើនឡើងសីតុណ្ហភាព ត្រូវបានជំរុញដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត និងឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀតទៅក្នុងបរិយាកាស។ គួរបញ្ជាក់ថា ត្រីដៃក្រហម ឬ (red handfish) ត្រូវបានអ្នកវិទ្យសាស្ត្រចាត់ទុកថា ជាត្រីសមុទ្រម្យ៉ាង ដែលកម្រមានខ្លាំងបំផុតលើពិភពលោក អាចនិយាយថា សឹងតែនឹងផុតពូជទៅហើយ។ ត្រីនេះ អ្នកវិទ្យសាស្ត្រប្រទះឃើញដោយចៃដន្យនៅច្រាំងសមុទ្រ Tasmania របស់ប្រទេសអូស្ត្រាលី។ ត្រីប្រភេទនេះដែរ មានលក្ខណៈខុសប្លែកពីត្រីដទៃទៀត ដោយពួកវាបំលាស់ទីដោយប្រើព្រុយ ដែលមានរូបរាងដូចដៃ។ ត្រីនេះមានប្រវែងប្រហែល ៨សង់ទីម៉ែត្រ និងមានតែជាង ១០០ក្បាលប៉ុណ្ណោះ កំពុងរស់នៅផ្នែកតូចមួយនៃថ្មប៉ប្រះទឹកនៅភាគអាគ្នេយ៍នៃរដ្ឋ Tasmania ប្រទេសអូស្រ្តាលី៕ ប្រភព៖…

  • កូរ៉េខាងត្បូងព្រមានថា កូរ៉េខាងជើងនឹងជ្រៀតជ្រែកការបោះឆ្នោតរបស់ខ្លួន

    កូរ៉េខាងត្បូងព្រមានថា កូរ៉េខាងជើងនឹងជ្រៀតជ្រែកការបោះឆ្នោតរបស់ខ្លួន

    សេអ៊ូល៖ មេដឹកនាំកូរ៉េខាងត្បូង នៅថ្ងៃពុធសប្តាហ៍នេះ ព្រមានថា របបដឹកនាំកូរ៉េខាងជើងអាចនឹងបង្កហេតុមួយចំនួន មានដូចជាការវាយប្រហារតាមអ៊ីនធឺណិត ឬប្រើយន្តហោះដ្រូនឈ្លានពាន នៅមុនការបោះឆ្នោតសភាកូរ៉េខាងត្បូងនាខែមេសាខាងមុខ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សាការពារជាតិ បានថ្លែងថា របបដឹកនាំកូរ៉េខាងជើងទំនងជាបង្កើនសកម្មភាពបង្កហេតុ ដើម្បីជ្រៀតជ្រែកការបោះឆ្នោតនាខែមេសាខាងមុខ ហើយស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ពង្រឹងកិច្ចការពារជាតិ។ សភាកូរ៉េខាងត្បូងនឹងបោះឆ្នោតជ្រើសរើសសមាជិកថ្មី នៅថ្ងៃទី១០ ខែមេសា ដោយមានអាសនៈចំនួន ៣០០។ លោក យូន បានគូសបញ្ជាក់យ៉ាងដូច្នេះថា ឆ្នាំនេះ យើងរំពឹងថា នឹងមានការបង្កហេតុជាច្រើនពីសំណាក់កូរ៉េខាងជើង មានដូចជាការបង្កហេតុតាមព្រំដែន, ការប្រើយន្តហោះដ្រូនឈ្លានពាន, បង្កើតព័ត៌មានក្លែងក្លាយ, ការវាយប្រហារតាមអ៊ីនធឺណិត និងការឃោសនាមិនពិត។ សូមរម្លឹកថា កាលពីខែធ្នូ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍មួយ ដោយរំពឹងថា កូរ៉េខាងជើងនឹងអនុវត្តការបង្កហេតុផ្នែកយោធា និងការវាយប្រហារតាមអ៊ីនធឺណិតនៅឆ្នាំ២០២៤នេះ ដោយផ្តោតលើយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ទីភ្នាក់ងារចារកម្មនេះបន្ថែមថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីចុងឆ្នាំមុន ក៏បានណែនាំជំនួយការរបស់គាត់ ឱ្យបង្កើតវិធានការណ៍បង្កភាពចលាចលដ៏ធំក្នុងប្រទេសកូរ៉េខាងត្បូងនៅដើមឆ្នាំនេះផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តអភិបាលរាជធានីខេត្ត ប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីទទួលព័ត៌មាន

    សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តអភិបាលរាជធានីខេត្ត ប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីទទួលព័ត៌មាន

    និងដោះស្រាយបញ្ហាក្នុងមូលដ្ឋានរបស់ខ្លួនបានឱ្យទាន់ពេលវេលា #ams1minute