Category: One-Minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ មករា ២០២៤

    ១. ខែមករា CDC អនុម័តគម្រោងបង្កើតរោងចក្រចំនួន ១០ ក្នុងទុនសរុបជាង ៦០លានដុល្លារ – AMS Economy ២. គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា នឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលខែកុម្ភៈ – AMS Economy ៣. ក្រុមហ៊ុនរបស់ជប៉ុនមួយឈានមកពង្រីករោងចក្រនៅកម្ពុជា ដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារជប៉ុន – កម្ពុជាថ្មី ៤. ក្រុមហ៊ុន Toyota រក្សាតំណែងជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុត ក្នុងពិភពលោកនៅឆ្នាំ២០២៣ – WSJ ៥. លោក Netanyahu ថាគ្មានការដកកងទ័ពអ៉ីស្រាអែលចេញពីហ្គាហ្សានោះទេ ដរាបណាមិនទាន់ទទួលបានជ័យជម្នះ – Reuters #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមានដកតំណែងមន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដីអភិរក្សតំបន់៣ នៅជុំវិញបឹងទន្លេសាប

    សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមានដកតំណែងមន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដីអភិរក្សតំបន់៣ នៅជុំវិញបឹងទន្លេសាប
  • សម្តេចធិបតី៖ “វិស័យកសិកម្ម ជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលចូលរួមចំណែកក្នុងការធានាសន្តិសុខស្បៀង

    សម្តេចធិបតី៖ “វិស័យកសិកម្ម ជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលចូលរួមចំណែកក្នុងការធានាសន្តិសុខស្បៀង

    ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ”។ #ams1minute

  • ប្រវត្តិ “នំបញ្ចុក” របស់ខ្មែរ

    ប្រវត្តិ “នំបញ្ចុក” របស់ខ្មែរ

    🎥 HMN #ams1minute

  • ទស្សនាទាន ៤ នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

    ទស្សនាទាន ៤ នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤
  • របាយការណ៍នៅថ្ងៃទី៣០ មករា

    របាយការណ៍នៅថ្ងៃទី៣០ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២៩នាក់។ ៤. កូវីដ គ្មានករណីថ្មី អ្នកជាសះស្បើយ ៤នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៣១ មករា ២០២៤ #ams1minute

  • អត្ថប្រយោជន៍នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

    អត្ថប្រយោជន៍នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤
  • បារាំង និងអង់គ្លេស ពង្រឹងកិច្ចសហការបញ្ឈប់លំហូរជនចំណាកស្រុក

    បារាំង និងអង់គ្លេស ពង្រឹងកិច្ចសហការបញ្ឈប់លំហូរជនចំណាកស្រុក

    ប៉ារីស៖ អង់គ្លេស និងបារាំងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការឆ្លងកាត់ច្រកសមុទ្រ របស់ប្រទេសអង់គ្លេស បន្ទាប់ពីគេកត់សម្គាល់ឃើញថា ជនចំណាកស្រុកដែលធ្វើដំណើរតាមទូកតូចៗ ចំនួនជាង១០០០ នាក់ បានឆ្លងកាត់ នៅក្នុងខែមករានេះដោយពួកគេចាកចេញពីប្រទេសបារាំង។ ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោក James Cleverly និង រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gerald Darmanin នៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ។ ពួកអះអាងថា ចំណាត់ការកន្លងមកបានកាត់បន្ថយការឆ្លងកាត់របស់ពួកគេ ដល់ទៅ ៣៦% កាលពីឆ្នាំមុន។ គួរបញ្ជាក់ថា ការធ្វើដំណើរដ៏គ្រោះថ្នាក់ ឆ្លងកាត់ផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយ របស់ពិភពលោក បានក្លាយជាបញ្ហាឈឺក្បាលផ្នែកនយោបាយ សម្រាប់រដ្ឋាភិបាលអភិរក្ស របស់ចក្រភពអង់គ្លេស។ បារាំងនិងអង់គ្លេសបានបង្កើតកិច្ចព្រមព្រៀងមួយ កាលពីខែមីនា ឆ្នាំ២០២៣ ក្នុងការបង្កើនមូលនិធិ ដល់ប្រទេសបារាំង ចំនួន ៥៧៥ លានដុល្លារ រហូតដល់ឆ្នាំ ២០២៦។ ការណ៍នេះអនុញ្ញាតឱ្យមានការដាក់ពង្រាយមន្ត្រីអនុវត្តច្បាប់បារាំង រាប់រយនាក់បន្ថែមទៀត នៅតាមបណ្តោយឆ្នេរ ដើម្បីបញ្ឈប់ជនចំណាកស្រុក ចូលតាមច្រកសមុទ្រ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • នាឆ្នាំ២០២២ ពិភពលោកផលិតប្រេងបានជាមធ្យម ជាង ៨០លានបារ៉ែលក្នុងមួយថ្ងៃ

    នាឆ្នាំ២០២២ ពិភពលោកផលិតប្រេងបានជាមធ្យម ជាង ៨០លានបារ៉ែលក្នុងមួយថ្ងៃ

    ហើយផលិតកម្មប្រចាំឆ្នាំសរុបប្រហែល ២៩,៥ ពាន់លានបារ៉ែល ដែលស្មើនឹងទំហំទឹកប្រាក់ ២ ទ្រីលានដុល្លារក្នុងទីផ្សារ។ ដោយឡែក រ៉ែដែកមានទំហំផលិតកម្មប្រចាំឆ្នាំស្មើនឹង ២៨៣,៤ ពាន់លានដុល្លារ។ មាស ១៩៦ ពាន់លានដុល្លារ។ រ៉ែស្ពាន់ ១៨៣ ពាន់លានដុល្លារ។ អាលុយមីញ៉ូម ១៥៣ ពាន់លានដុល្លារ។ នីកែល ៦៩ ពាន់លានដុល្លារ។ ស័ង្កសី ៣១ ពាន់លានដុល្លារ ខណៈប្រាក់មានទំហំទីផ្សារជិត ២០ ពាន់លានដុល្លារ – Elements via Visual Capitalist #ams1minute

  • យន្តហោះចម្បាំងអាមេរិក F-16 ធ្លាក់នៅកូរ៉េខាងត្បូង

    យន្តហោះចម្បាំងអាមេរិក F-16 ធ្លាក់នៅកូរ៉េខាងត្បូង

    យន្តហោះចម្បាំង F-16 មួយគ្រឿងរបស់សហរដ្ឋអាមេរិក ធ្លាក់នៅសមុទ្រខាងលិចនៃប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែជាសំណាងល្អ អ្នកបើកយន្តហោះត្រូវបានជួយសង្គ្រោះ។ យោធាអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ F-16 Fighting Falcon ដែលត្រូវបានបញ្ជូនឱ្យទៅកងយន្តហោះចម្បាំងទី ៨ នៅប្រទេសកូរ៉េខាងត្បូង បានធ្លាក់នៅសមុទ្រខាងលិច នៅម៉ោងប្រហែល ៨និង៤១នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)។ ភ្លាមៗ អ្នកបើកយន្តហោះនោះ បានរំដោះខ្លួនចេញដោយសុវត្ថិភាព ហើយត្រូវបានគេជួយសង្គ្រោះនៅម៉ោងប្រហែល ៩និង៣០នាទីព្រឹកថ្ងៃដដែល។ ឆ្មាំឆ្នេរសមុទ្រកូរ៉េនិយាយថា យន្តហោះខាងលើ បានធ្លាក់នៅជិតកោះ Mokdeok ដែលស្ថិតនៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង។ គិតមកទល់ពេលនេះ មូលហេតុដែលនាំឱ្យយន្តហោះចម្បាំងអាមេរិកមួយគ្រឿងនេះធ្លាក់កំពុងស៊ើបអង្កេត។ គួរបញ្ជាក់ថា នេះជាការធ្លាក់យន្តហោះចម្បាំងអាមេរិក F-16 លើកទី៣ហើយនៅកូរ៉េខាងត្បូង ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣។ សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់បំផុតរបស់កូរ៉េខាងត្បូង ហើយបច្ចុប្បន្នបានដាក់ពង្រាយទាហានប្រហែល ២៨,៥០០នាក់នៅលើទឹកដីកូរ៉េខាងត្បូង ដើម្បីជួយការពារទីក្រុងសេអ៊ូល ពីការគំរាមកំហែងរបស់កូរ៉េខាងជើង ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរក្នុងដៃ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា