-
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្តែងការគាំទ្រចំពោះអាទិភាពរបស់ឡាវ ក្នុងនាមជាប្រធាន អាស៊ានឆ្នាំ២០២៤ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់”

ចំពោះ “ការពង្រឹងការតភ្ជាប់”មានអាទិភាពចំនួន ៤ គឺ៖ សមាហរណកម្មនិងការតភ្ជាប់សេដ្ឋកិច្ច ការបង្កើតអនាគតរួមប្រកបដោយបរិយាបន្ននិងចីរភាព ការផ្លាស់ប្តូរទៅរកអនាគតឌីជីថល និងការលើកកម្ពស់តួនាទីវប្បធម៌និងសិល្បៈអាស៊ានដើម្បីឱ្យមានបរិយាប័ន្ននិងចីរភាព។ ចំពោះ “ការពង្រឹង ភាពធន់” មានអាទិភាពចំនួន៥ គឺ៖ ការបង្កើតផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០៤៥ ការលើកកម្ពស់មជ្ឈភាពអាស៊ាន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកបរិស្ថាន ការលើកកម្ពស់តួនាទីស្ត្រីនិងកុមារឆ្ពោះទៅរកការផ្លាស់ប្តូរឥរិយាបថក្នុងអាស៊ាន និងការពង្រឹងភាពធន់ នៃការអភិវឌ្ឍសុខាភិបាលអាស៊ានក្នុងបរិបទថ្មី។ #ams1minute
-
ប្រមុខការទូតកម្ពុជា៖ “ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

និងភូមិសាស្ត្រសេដ្ឋកិច្ចរវាងមហាអំណាចនានា បន្ថែមទៅលើបញ្ហាប្រឈមដែលកំពុងរ៉ាំរ៉ៃនិងជាន់គ្នា ជាកង្វល់ និងក្តីបារម្ភ សម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោក”។ នៅក្នុងបរិបទនេះ ឯកឧត្តមបានបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងមជ្ឈភាពអាស៊ានបន្ថែមទៀត និងការប្រើប្រាស់យន្តការដឹកនាំដោយ អាស៊ាន ដើម្បីកសាងទំនុកចិត្តយុទ្ធសាស្ត្រ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូ កាន់តែស៊ីជម្រៅ ដើម្បីរក្សានិងលើកតម្កើងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងនិងក្រៅតំបន់។ #ams1minute
-
ចំណែកទីផ្សាររបស់ក្រុមហ៊ុនផ្តល់សេវាប្រព័ន្ធកុំព្យួទ័រក្លោដ (Cloud) ធំៗ លើកពិភពលោក

-
រាជរដ្ឋាភិបាលកម្ពុជាប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣២៣ គ្រួសារនៅភូមិបឹងកន្ទ្រន់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ នារសៀលថ្ងៃទី២៩ មករា ២០២៤

ឯកឧត្តម សាយ សំអាល់ ថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារចុះបញ្ជីដីធ្លី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការសម្រេចកិច្ចការចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះជូនប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់ និងតម្លាភាព។ ឯកឧត្តមក៏បានកោតសរសើរនូវការចូលរួមរបស់ប្រជាពលរដ្ឋក្នុងគ្រប់ជំហាននៃការចុះបញ្ជីដីធ្លីរហូតដល់បានទទួលបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ។ ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ គឺជាការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ និងជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល។ 📷 MLMUPC #ams1minute
-
សេតវិមានអះអាងថា «អាមេរិកមិនចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេ»

វ៉ាស៊ីងតោន ឌីស៊ី៖ សេតវិមានបាននិយាយ កាលពីថ្ងៃច័ន្ទថា សហរដ្ឋអាមេរិកមិនចង់ឲ្យមានសង្រ្គាម ជាមួយប្រទេសអ៊ីរ៉ង់ទេ។ ប៉ុន្តែខ្លួនអះអាងថា ត្រូវតែឆ្លើយតបទៅនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដែលកើនឡើង នៅក្នុងប្រទេសហ្ស៊កដានី ហើយ ថ្មីៗនេះ ការវាយប្រហារនេះ បានធ្វើឲ្យស្លាប់ទាហានអាមេរិកបីនាក់ ទៀតផង។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា «យើងមិនស្វែងរកការធ្វើសង្រ្គាម ជាមួយអ៊ីរ៉ង់ទេ»។ លោកបានបន្ថែមទៀតថា «យ៉ាងណាមិញ ការវាយប្រហារ កាន់តែកើនឡើង ទាមទារឱ្យមានការឆ្លើយតប។ គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទាហានអាមេរិកបីនាក់ត្រូវបានសម្លាប់ និង ២៥ នាក់ទៀត រងរបួស នៅឯមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសហ្ស៊កដានី ក្បែរព្រំដែនប្រទេសស៊ីរី។ ភ្លាមៗ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោននឹង «ឆ្លើយតប» ចំពោះរឿងនេះ។ លោក Biden បានស្តីបន្ទោសកងជីវពល ដែលគាំទ្រដោយអ៊ីរ៉ង់ ជាអ្នកដែលបានវាយប្រហារសម្លាប់ទាហានរបស់សហរដ្ឋអាមេរិក ទាំងនោះ។ គួរបញ្ជាក់ដែរថា កងជីវពលនេះបានវាយប្រហារជាច្រើនខែមកហើយ…
-
ភ្នំម្រេចកង្កែប ឧទ្យានជាតិជួរភ្នំក្រវាញស្រុកថ្មបាំង ខេត្តកោះកុង

-
មូលធនមនុស្ស គឺជាអាទិភាពគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

-
កូរ៉េខាងជើងទើបបាញ់ម៉ីស៊ីលឆ្លងទ្វីប (Cruise) កាលពីព្រឹកមិញនេះ

យោធាកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងទើបតែបាញ់ម៉ីស៊ីលឆ្លងទ្វីប (Cruise) ជាច្រើនគ្រាប់ កាលពីព្រឹកថ្ងៃអង្គារនេះ។ យោធាទីក្រុងសេអ៊ូលបានអះអាងថា មីស៊ីលឆ្លងទ្វីបទាំងនេះ ត្រូវបានបាញ់ចូល ទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងលិច របស់កូរ៉េខាងជើង។ ការបាញ់នេះត្រូវបានដឹងថា ជាការសាកល្បងមីស៊ីលចុងក្រោយបំផុត របស់កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២៤នេះ។ ម៉ីស៊ីល គ្រូស (Cruise) គឺជាប្រភេទម៉ីស៊ីលដែលប្រើក្នុងប្រតិបត្តិការយោធា ដែលត្រូវបានរចនាឡើង ដើម្បីបញ្ជូនក្បាលគ្រាប់ដ៏ធំក្នុងរយៈចម្ងាយឆ្ងាយ ជាមួយនឹងភាពជាក់លាក់ខ្ពស់។ ម៉ីស៊ីល គ្រូស (Cruise) ទំនើប មានសមត្ថភាពធ្វើដំណើរក្នុងល្បឿនដ៏លឿន អាចរុករកកម្មវុត្ថុដោយខ្លួនឯង ហើយអាចហោះលើគន្លង ដែលមានរយៈកម្ពស់ទាបបំផុតផងដែរ។ តាមរយៈសេចក្តីថ្លែងការណ៍ កាលពីព្រឹកថ្ងៃទី៣០ ខែមករា អគ្គសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា«យោធារបស់ប្រទេសកូរ៉េខាងត្បូងទើបបានរកឃើញម៉ីស៊ីលឆ្លងទ្វីប (Cruise) ជាច្រើនគ្រាប់ ដែលបានបាញ់ចូលទៅក្នុងសមុទ្រខាងលិច នៃប្រទេសកូរ៉េខាងជើង នៅម៉ោងប្រមាណ ៧ព្រឹក»។ ការបាញ់បង្ហោះជាថ្មីនេះត្រូវបានធ្វើឡើង នៅក្រោយពេល ២ថ្ងៃ ដែលកូរ៉េខាងជើងទើបបានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ផងដែរ ឆ្ពោះទៅសមុទ្រលឿង។ ពេលនោះដែរ កូរ៉េខាងជើងបានអះអាងថា គឺជាការសាកល្បង លើកដំបូង នៃម៉ីស៊ីល គ្រូស (Cruise) ជំនាន់ថ្មី៕ ប្រភពពី AFP ប្រែសម្រួល៖…
-
គណៈកម្មការរៀបចំការប្រឡងបន្តដំណើរការលើវិញ្ញាអនុវត្តកីឡា សម្រាប់ជ្រើរើសគ្រូឯកទេសកីឡា

ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡង ដែលមាន ក្រសួងមុខងារសាធារណៈ និង ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានចាប់ផ្ដើមដំណើរការប្រឡងវិញ្ញាសាអនុវត្តកីឡា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីវិញ្ញាសាសរសេរត្រូវបានប្រព្រឹត្តទៅ និងបញ្ចប់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ។ ចំពោះគ្រប់វិញ្ញាសា នៃការប្រឡងប្រជែងនេះដែរ ក៏មានការចូលរួមសង្កេតការណ៍ពីអ្នកពាក់ព័ន្ធទាំងក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងសុខាភិបាលជាដើម។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មការមណ្ឌលប្រឡងវិញ្ញាសាអនុវត្តកីឡា បានឲ្យដឹងថា គណៈកម្មការរៀបចំការប្រឡងបានពន្យល់បេក្ខជនទាំងអស់ អំពីវិញ្ញាសាទាំង៣ប្រភេទ នៃវិញ្ញាសាកីឡា រួមមាន ចោលដុំដែក, លោតចម្ងាយ និងរត់ល្បឿន ហើយក្រោយជ្រួតជ្រៀបអំពីនីតិវិធីនោះ នៅរសៀលចាប់ផ្ដើមអនុវត្តរហូតដល់បញ្ចប់តែម្ដង។ ឯកឧត្តម បានគូសបញ្ជាក់ថា សម្រាប់ការប្រឡងវិញ្ញាសាកីឡានេះ ក្នុងមួយថ្ងៃអាចឲ្យបេក្ខជន បេក្ខនារី ចំនួន២៨៨នាក់ បានចូលរួមប្រឡង ហើយត្រូវបន្ដជាបន្ដបន្ទាប់រហូតដល់គ្រប់ចំនួនបេក្ខជនទាំង១,៨៨២នាក់។ នៅពេលប្រឡងនេះ…
-
មុខងារសំខាន់ ៥ នៃវិស័យព័ត៌មានកម្ពុជា
