Category: One-Minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ មករា ២០២៤

    ១. ស្ពានអាកាសក្បាលថ្នល់នឹងបញ្ចប់ការសាងសង់ជាស្ថាពរក្នុងដំណាក់កាលទី១ នៅរយៈពេល ៧៤ថ្ងៃទៀត – AMS Economy ២. ធនាគារជាតិនៃកម្ពុជា៖ កំណើនឥណទានបានថមថយមកត្រឹម ៤,៨% ដែលជាអត្រាទាបបំផុតក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ – FN ៣. “ក្រុងកែប” ឈ្នះជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤នៅឡាវ – ស៊ីស៊ីថាមស៍ ៤. សារព័ត៌មាន CNN Philippines នៅហ្វីលីពីន នឹងបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ដោយសារការខាតបង់ហិរញ្ញវត្ថុ – AFP ៥. អ៉ីរ៉ង់បដិសេធពាក់ព័ន្ធនឹងការវាយប្រហារសម្លាប់ទាហានអាមេរិក ៣នាក់ លើទឹកដីហ៊្សកដានី – Reuters #ams1minute

  • ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី២៩ មករា ២០២៤

    ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី២៩ មករា ២០២៤

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថា ADB នឹងអាចពិចារណាក្នុងការចូលរួមចំណែកលើការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។ ការចុះបញ្ជីដីធ្លីគឺមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់វិវាទដីធ្លី ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថាប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគួរតែទទួលបានលំនៅឋានរស់នៅសមរម្យ មានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាព មានអាហារហូបចុកគ្រប់គ្រាន់ មានបរិយាកាសរស់នៅជុំវិញល្អស្អាត និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា។ #ams1minute

  • មូលនិធិ GX Foundation ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រដល់វិស័យសុខាភិបាល

    មូលនិធិ GX Foundation ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រដល់វិស័យសុខាភិបាល

    ដោយផ្ដោតលើការព្យាបាលជំងឺភ្នែកឡើងបាយ និងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម សម្ដេចធិបតី ក៏បានលើកទឹកចិត្តទៅដល់មូលនិធិ GX Foundation ឱ្យបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាពិសេស ក្នុងការកំណត់នូវបណ្តាខេត្តគោលដៅថ្មីៗក្នុងការផ្តល់សេវាទាំងនេះ។ #ams1minute

  • ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. មានបំណងពង្រីកការវិនិយោគលើការផលិតថាមពលអគ្គិសនីពីសំណល់

    ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. មានបំណងពង្រីកការវិនិយោគលើការផលិតថាមពលអគ្គិសនីពីសំណល់

    ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ បច្ចេកទេសទំនើប និងការការពារបរិស្ថានកម្រិតខ្ពស់ នៅក្នុងរាជធានីភ្នំពេញ។ #ams1minute

  • របាយការណ៍នៅថ្ងៃទី២៨ មករា

    របាយការណ៍នៅថ្ងៃទី២៨ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ២ករណី ឃាត់ខ្លួនជនសង្ស័យ ២នាក់។ ៣. គ្រឿងញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យ ១នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៩ មករា ២០២៤ #ams1minute

  • នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ Mariam J. Sherman វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព

    នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ Mariam J. Sherman វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព

    និងភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា។ ធនាគារពិភពលោក ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍមូលធនមនុស្ស និងវិស័យអាទិភាពមួយចំនួន រួមមាន៖ វិស័យអប់រំ វិស័យសុខាភិបាល វិស័យកសិកម្ម វិស័យឌីជីថល វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ #ams1minute

  • នៅឆ្នាំ២០២២ ថាមពលអគ្គិសនីប្រមាណ ២៩ តេរ៉ាវ៉ាត់ម៉ោង (TWh) ត្រូវបានផលិតឡើងនៅជុំវិញពិភពលោក ដែលកើនឡើង ២,៣ % ធៀបនឹងឆ្នាំ២០២១

    នៅឆ្នាំ២០២២ ថាមពលអគ្គិសនីប្រមាណ ២៩ តេរ៉ាវ៉ាត់ម៉ោង (TWh) ត្រូវបានផលិតឡើងនៅជុំវិញពិភពលោក ដែលកើនឡើង ២,៣ % ធៀបនឹងឆ្នាំ២០២១

    ធ្យូងថ្មនៅតែជាប្រភពនាំមុខគេក្នុងការផលិតថាមពលអគ្គិសនី ដោយផលិតបាន ៣៥,៤% នៃថាមពលអគ្គិសនីសកល។ ប្រភពក្រៅពីនេះ រួមមានឧស្ម័នធម្មជាតិ ២២,៧% វារីអគ្គិសនី ១៤,៩៩% និងនុយក្លេអ៊ែរ ៩,២% ខ្យល់ ៧,២% និងថាមពលព្រះអាទិត្យ(សូឡា)៤,៥%។ ជាង ៣/៤នៃថាមពលអគ្គិសនីសរុបដែលផលិតដោយធ្យូងថ្ម ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចំនួនបី ក្នុងនោះចិន ប្រើប្រាស់ជាង ៥៣,៣% ឥណ្ឌា ១៣,៦% និង អាមេរិក ៨,៩ % – Visual Capitalist #ams1minute

  • នាវាទេសចរណ៍ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ

    នាវាទេសចរណ៍ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ

    ដឹកភ្ញៀវទេសចរ ៥២៤ នាក់ ស្រី ២៦៥ នាក់ សរុប ២៨ សញ្ជាតិ (ជនជាតិអាមេរិក ២១០ នាក់ អង់គ្លេស ១១៦ នាក់ និងអូស្រ្ដាលី ៣៦ នាក់) ២៩ មករា ២០២៣ #ams1minute

  • ប្រាសាទអាស្រមមហាឬសី តំបន់ប្រាសាទសំបូរព្រៃគុក

    ប្រាសាទអាស្រមមហាឬសី តំបន់ប្រាសាទសំបូរព្រៃគុក

    ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ 🎥 nam.view #ams1minute

  • ប្រមុខអង្គការសហប្រជាជាតិអង្វរប្រទេសម្ចាស់ជំនួយ បន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារ UNRWA នៅហ្គាហ្សា

    ប្រមុខអង្គការសហប្រជាជាតិអង្វរប្រទេសម្ចាស់ជំនួយ បន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារ UNRWA នៅហ្គាហ្សា

    ហ្គាហ្សា៖ អគ្គលេខាអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស កាលពីថ្ងៃអាទិត្យ សន្យាថា នឹងស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យជាបន្ទាន់ ជុំវិញរឿងបុគ្គលិកទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) ជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល នៅថ្ងៃទី០៧ ខែតុលា។ ប៉ុន្តែលោកបានអង្វរករដល់ប្រទេសម្ចាស់ជំនួយ បន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះ ដើម្បីជួយប្រជាជនដែលត្រូវការជំនួយជាចំាំបាច់។ ប្រទេសម្ចាស់ជំនួយធំៗជាច្រើននិយាយថា ពួកគេនឹងផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) បន្ទាប់ពីអ៊ីស្រាអែលបានចោទប្រកាន់ថា បុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារនេះ ជាប់ទាក់ទិននឹងការវាយប្រហាររបស់ពួកហាម៉ាសនៅថ្ងៃទី០៧ ខែតុលា។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) សម្រេចបណ្តេញបុគ្គលិករបស់ខ្លួនជាច្រើននាក់ ហើយសន្យានឹងបើកការស៊ើបអង្កេតហ្មត់ចត់ ជុំវិញការចោទប្រកាន់ថា បុគ្គលិកខ្លួនមួយចំនួន មានជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា។ ទាក់ទិននឹងបញ្ហានេះដែរ អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ស្វីស និងហ្វាំងឡង់ ក្នុងថ្ងៃសៅរ៍សប្តាហ៍មុន បានចូលរួមជាមួយសហរដ្ឋអាមេរិក អូស្រ្តាលី និងកាណាដា ផ្អាកផ្តល់មូលនិធិដល់ទីភ្នាក់ងារ UNRWA ដែលជាប្រភពដ៏សំខាន់សម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា។ ប្រធានទីភ្នាក់ងារ UNRWA លោក Philippe Lazzarini ប្តេជ្ញាថា នឹងទទួលខុសត្រូវចំពោះរឿងនេះ…