-
ជាង ១០ឆ្នាំហើយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ

ខេត្តកំពត៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ព្យាបាលជំងឺជូនពលរដ្ឋដោយបេះដូង ហើយសកម្មភាពនេះ បានបង្កើតឡើងរយៈកាលជាង ១០ឆ្នាំ មកហើយ ។ នេះជាការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) កាលពីចុងសប្តាហ៍នេះ ក្នុងឱកាសដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅ, ជំងឺមាត់ធ្មេញ, សន្លាក់, ភ្នែក, បេះដូង និងសួត ជូនដល់ប្រជាពលរដ្ឋ ចំនួនប្រមាណ ៣.៥១២ នាក់ ស្មើនិង ៥.៣៨៤ ករណី ដែលរស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត ។ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី សម្តេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត សហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម ដោយបេះដូង ដោយទឹកចិត្ត…
-
លោក បៃដិន សន្យាសងសឹក បន្ទាប់ពីទាហានអាមេរិក ៣នាក់ត្រូវសម្លាប់នៅហ្ស៊កដានី

វ៉ាស៊ីនតោន៖ នេះជាលើកដំបូងហើយ ដែលបុគ្គលិកយោធាអាមេរិកត្រូវសម្លាប់ដោយភ្លើងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសចាប់ផ្តើម។ ការវាយប្រហារដោយយន្តហោះដ្រូនលើមូលដ្ឋានទ័ពមួយកន្លែងក្នុងប្រទេសហ្ស៊កដានី បានសម្លាប់ទាហានអាមេរិក ៣នាក់ នៅថ្ងៃអាទិត្យទី២៨ ខែមករានេះ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចោទលើក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ហើយប្តេជ្ញាថា នឹងសងសឹកវិញ។ ការវាយប្រហារនេះ នឹងបង្កើនភាពតានតឹងក្នុងតំបន់ ក៏ដូចជាជំរុញឱ្យមានការភ័យខ្លាច ជម្លោះកាន់តែរីកធំ រហូតអូសទាញអ៊ីរ៉ង់ជាប់ពាក់ព័ន្ធដោយផ្ទាល់។ លោក បៃដិន បាននិយាយនៅពេលធ្វើដំណើរទៅកាន់រដ្ឋ South Carolina ថា ទោះបីជាយើងកំពុងស៊ើបអង្កេតស្វែងរកការពិតក៏ដោយ តែយើងដឹងថា ការវាយប្រហារនេះ ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធរ៉ាឌីកាល់គាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងធ្វើប្រតិបត្តិការនៅស៊ីរី និងអ៊ីរ៉ាក់។ ដូច្នេះយើងនឹងចាត់វិធានការសងសឹកវិញ។ បើតាមការបញ្ជាក់ពីទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ក្រៅពីបុគ្គលិកយោធាអាមេរិកស្លាប់ ក៏មានកងទ័ព ២៥នាក់ផ្សេងទៀតរងរបួសផងដែរ។ គួរបញ្ជាក់ថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ាកាន់តែឡើងកម្តៅ បង្កជាបញ្ហាប្រឈមដល់លោក បៃដិន ក្នុងអំឡុងការបោះឆ្នោតនៅឆ្នាំនេះ។ ជាក់ស្តែង អ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋជាច្រើន កំពុងប្រើប្រាស់ការវាយប្រហារចុងក្រោយនេះ ដើម្បីស្វែងរកផលចំណេញផ្នែកនយោបាយ រួមទាំងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបាននិយាយថា រឿងនេះបង្ហាញពីភាពខ្សោយរបស់លោក ចូ…
-
ឯកឧត្តម រដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការប្រឡងគ្រូកីឡា មានអ្នកចុះឈ្មោះ ចូលរួមសង្កេតការណ៍ ជាង ៤០០នាក់

ភ្នំពេញ៖ ក្នុងពេលផ្តល់បទសម្ភាសន៍ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គណៈកម្មការប្រឡង បានថ្លែងថា ការប្រឡងជ្រើសរើសគ្រូបង្រៀន ឯកទេស អប់រំកាយ និងកីឡា ក៏មានការចូលរួមពីតំណាងសាកលវិទ្យាល័យ មួយចំនួន ដែលគាត់មើលទៅតាមទីតាំងផ្សេងៗ ហើយគណៈកម្មការរៀបចំការ ប្រឡងប្រ ជែង ហើយក៏មានការបើកឱកាសឱ្យអ្នកដែលមានការចាប់អារម្មណ៍ ចុះឈ្មោះ ដើម្បីចូលរួមសង្កេតការណ៍ ខណៈដែលក្នុងនោះអ្នកដែលចុះមានរហូតទៅដល់ ៤២៣នាក់ ដែលចូលរួមត្រួតពិនិត្យនៅក្នុងថ្ងៃនេះ។ ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ការប្រឡង លើកនេះ គឺមានការសហការយ៉ាងល្អ ពីក្រ សួង អប់រំយុវ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានស្វះស្វែងរៀបចំ នាពេល កន្លងមក ដែលមានការចូលរួមប្រទាក់ក្រឡាស្វាហាប់ ដើម្បីធ្វើយ៉ាងណា ឱ្យការ រៀបចំការប្រឡងលើកនេះ មិនខុសពីការប្រឡងជ្រើសរើសមន្រ្តីកសិកម្ម ២៥០នាក់ នោះទេ ដោយធានាស្របទៅតាមអ្វីដែលជាគោលការណ៍សម្តេច បវរមហាធិបតី ហ៊ុន…
-
អ៊ីរ៉ង់បញ្ជូនផ្កាយរណប ៣គ្រឿង ទៅកាន់ទីអវកាសដោយជោគជ័យ

តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យទី២៨ ខែមករានេះ បាញ់បង្ហោះផ្កាយរណបចំនួន ៣គ្រឿងទៅកាន់ទីអវកាសដោយជោគជ័យ ពោលជិតមួយសប្តាហ៍បន្ទាប់ពីទើបបាញ់បង្ហោះផ្កាយរណបស្រាវជ្រាវដោយឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដែលនាំឱ្យមានការរិះគន់ពីលោកខាងលិច។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ចេញផ្សាយថា ផ្កាយរណបចំនួន ៣គ្រឿងរបស់ប្រទេសនេះ បានបាញ់បង្ហោះក្នុងពេលដំណាលគ្នា ឡើងទៅកាន់ទីអវកាសដោយជោគជ័យជាលើកដំបូង។ ការបាញ់បង្ហោះផ្កាយរណបទាំងនោះ បានប្រើប្រាស់រ៉ុក្កែត Simorgh របស់អ៊ីរ៉ង់ ដែលធ្លាប់បរាជ័យជាច្រើនលើកកន្លងមក។ កាលពីសប្តាហ៍មុន ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ក៏បានបញ្ជូនផ្កាយរណប Soraya ទៅកាន់ទីអវកាសផងដែរ ដោយធ្វើឱ្យអង់គ្លេស បារាំង និងអាល្លឺម៉ង់ ប្រកាសថ្កោលទោសការបាញ់បង្ហោះផ្កាយរណបនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលអ៊ីរ៉ង់ច្រានចោល។ រដ្ឋាភិបាលលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក បានព្រមានអ៊ីរ៉ង់ម្តងហើយម្តងទៀត ប្រឆាំងនឹងការបាញ់បង្ហោះបែបនេះ ដោយនិយាយថា បច្ចេកវិទ្យាដូចគ្នានេះ អាចត្រូវបានប្រើសម្រាប់អភិវឌ្ឍន៍មីស៊ីលផ្លោង រួមទាំងឧបករណ៍ដែលរចនាឡើងដើម្បីបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ។ ប៉ុន្តែអ៊ីរ៉ង់បានទាត់ចោលការចោទប្រកាន់នេះ ហើយនិយាយថា ខ្លួនមិនស្វែងរកការផលិតអាវុធនុយក្លេអ៊ែរទេ ហើយការបាញ់បង្ហោះផ្កាយរណប និងរ៉ុក្កែតរបស់ខ្លួន គឺសម្រាប់តែគោលបំណងស៊ីវិល ឬការពារខ្លួនតែប៉ុណ្ណោះ។គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានបរាជ័យជាច្រើនលើក ក្នុងការបាញ់បង្ហោះផ្កាយរណបឡើងទៅកាន់ទីអវកាស។ ទោះបីជាយ៉ាងណា ការបាញ់បង្ហោះផ្កាយរណបយោធាដំបូងរបស់ខ្លួន មានឈ្មោះថា Nour-1 ដោយជោគជ័យ ទៅកាន់គន្លងតារាវិថីក្នុងខែមេសា ឆ្នាំ២០២០ បានរងការរិះគន់យ៉ាងខ្លាំងពីសហរដ្ឋអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…
-
ក្រសួងព័ត៌មានរៀបចំផ្ទះឱ្យស្អាត សុខភាពឱ្យមាំ

-
គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព

គឺជាគោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ពិសេស គឺការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ សម្តេចធិបតី៖ “សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការរៀបចំការប្រឡងប្រជែង រួមមាន៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលបានសិក្សាគ្រប់ជ្រុងជ្រោយនូវលទ្ធភាពរៀបចំការប្រឡងប្រជែងនាថ្ងៃទី២៨ មករា នេះ ទាំងការតាក់តែងវិញ្ញាសា សណ្តាប់ធ្នាប់មណ្ឌលប្រឡង ពោរពេញដោយភាពហ្មត់ចត់ សុក្រឹតភាព និងសង្គតិភាព ដោយឈរលើស្មារតី “ចេះ គឺជាប់” “ជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត” ដើម្បីជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់ ចេញពីបេក្ខជនប្រឡង ១ ៨៩២នាក់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា”។ #ams1minute
-
លោក កើត ឆែ៖ “ដំណាក់កាលទី១ នៃការសាងសង់ស្ពានអាកាសព្រះមុនីវង្សថ្មី (ស្ពានអាកាសជាន់ទី២)

-
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងដាំកូនឈើគគីរចំនួន ៤១០ ដេីម

-
ប្រាសាទអង្គរវត្ត រចនាបថអង្គរវត្ត កសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ស.វ.ទី១២ នៃគ.ស. ឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា

-
ឆ្នេរឡុងសិត កោះរ៉ុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
