Category: One-Minute

  • រដ្ឋបាលជលផល អង្គការហ្វាវ និងសាកលវិទ្យាល័យ បួនធ្វើ សិក្ខាសាលាវាយតម្លៃវឌ្ឍនភាព

    រដ្ឋបាលជលផល អង្គការហ្វាវ និងសាកលវិទ្យាល័យ បួនធ្វើ សិក្ខាសាលាវាយតម្លៃវឌ្ឍនភាព

    ភ្នំពេញ៖ រដ្ឋបាលជលផល ( FiA )នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ, អង្គការស្បៀង និងកសិកម្មនៃសហ ប្រជាជាតិ (FAO) និងសាកលវិទ្យាល័យចំនួនបួនកាល ពី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នៅសណ្ឋាគារសាន់វេបានរៀប ចំសិក្ខាសាលាស្តីពីកម្មវិធី CAPFISH-Captureគាំទ្រ ដល់ ការសិក្សាស្រាវជ្រាវនិងការអប់រំផ្នែកវិទ្យាសាស្ត្រជលផល៖អបអរសាទរខួប២ឆ្នាំនៃភាពជាដៃគូ។ ក្នុងពិធីដែលមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យជលផល ចំនួនប្រមាណ៨០នាក់ជាតំណាងរដ្ឋបាលជលផលខណ្ឌរដ្ឋបាល ជលផល សាកលវិទ្យាល័យ និស្សិត និងសហភាពអឺរ៉ុប លោក ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល បានលើក ឡើង ថា៖ “កម្មវិធីនិស្សិតហាត់ការនេះ អនុញ្ញាតឱ្យនិស្សិតបាន សិក្សា រៀនសូត្រប្រកបដោយលក្ខខណ្ឌវិជ្ជាជីវៈហើយ នៅតាម បណ្តាខណ្ឌ រដ្ឋបាលជលផលក៏ទទួលបានអត្ថប្រយោជន៍ជា កម្លាំង ការងារបន្ថែមនិងចំណេះដឹងថ្មីៗពីនិស្សិតផងដែរ។ តាមរយៈកម្មវិធីនេះ និសិ្សត និងខណ្ឌរដ្ឋបាលជលផល បាន ចូលរួមចំណែកដល់ការគ្រប់គ្រងជលផលឱ្យកាន់តែប្រសើរឡើង។លោកបន្ថែមថា ចក្ខុវិស័យរបស់រដ្ឋបាលជលផល គឺអភិវឌ្ឍ ការគ្រប់គ្រងជលផលតាមបែបវិទ្យាសាស្ត្រក្នុងរយៈពេលវែងទន្ទឹមនឹងការកសាង សមត្ថភាពរបស់មន្ត្រីដែរ”។ការគាំទ្រដល់ ការកែលំអកម្មវិធីសិក្សាផ្នែកជលផលគឺធ្វើឡើងតាមរយៈការពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយសាកលវិទ្យាល័យចំនួនបួនខាងលើ។ ការកែលំអកម្មវិធីសិក្សាគឺដើម្បីធានាថា សាកលវិទ្យា ល័យនឹងផ្តល់នូវការអប់រំប្រកបដោយគុណភាពក្នុងវិស័យជលផលដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ការកែលំអ…

  • ប្រមុខការទូតអាមេរិកអំពាវនាវសាជាថ្មី ឱ្យអ៊ីស្រាអែលការពារជីវិតជនស៊ីវិលនៅហ្គាហ្សា

    ប្រមុខការទូតអាមេរិកអំពាវនាវសាជាថ្មី ឱ្យអ៊ីស្រាអែលការពារជីវិតជនស៊ីវិលនៅហ្គាហ្សា

    វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅថ្ងៃព្រហស្បតិ៍ទី២៥ ខែមករានេះ បានអំពាវនាវជាថ្មីឱ្យអ៊ីស្រាអែលការពារអាយុជីវិតជនស៊ីវិល បន្ទាប់ពីការវាយប្រហារដ៏សាហាវទៅលើជំរុំរបស់អង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សា ធ្វើឱ្យមានការថ្កោលទោសដ៏កម្រពីសហរដ្ឋអាមេរិក។ អង្គការសហប្រជាជាតិនិយាយថា គ្រាប់ផ្លោងចំនួនពីរគ្រាប់បានវាយប្រហារជំរុំរបស់អង្គការសហប្រជាជាតិ នៅថ្ងៃពុធទី២៤ ខែមករានេះ ក្នុងទីក្រុង Khan Yunis ភាគខាងត្បូងនៃតំបន់ហ្គាហ្សា បណ្តាលឱ្យមនុស្ស១២នាក់ស្លាប់។ ជុំវិញបញ្ហានេះដែរ ក្នុងអំឡុងបំពេញទស្សនកិច្ចនៅប្រទេសអង់ហ្គោឡា ប្រមុខការទូតអាមេរិក លោក អាន់ថូនី ប្លីងគែន បានប្រាប់អ្នកយកព័ត៌មានថា ជំរុំរបស់អង្គការសហប្រជាជាតិមានសារៈសំខាន់ណាស់ ហើយត្រូវតែការពារ។ លោក ប្លីងគែន និយាយថា យើងបានបញ្ជាក់ជាថ្មីអំពីការការពារអាយុជីវិតជនស៊ីវិលជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ហើយលោកក៏បានសរសើរទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) សម្រាប់ការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជួយមនុស្សដែលត្រូវការជំនួយជាបន្ទាន់។ លោក ប្លីងគែន បានអះអាងថា ការងារដែលអង្គការសហប្រជាជាតិកំពុងធ្វើនៅហ្គាហ្សា គឺជាការសង្គ្រោះជីវិតពិត ហើយគ្មាននរណាម្នាក់អាចធ្វើវាបានឡើយ។ គួរបញ្ជាក់ថា សង្រ្គាមបានផ្ទុះឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហ៊ូទី បានវាយប្រហារមិនធ្លាប់មានពីមុនមកក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា សម្លាប់មនុស្សប្រហែល ១,១៤០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ជាការឆ្លើយតប អ៊ីស្រាអែលបានបើកយុទ្ធនាការយោធាឥតឈប់ឈរលើតំបន់ហ្គាហ្សា ចាប់តាំងពីពេលនោះមក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥,៧០០នាក់បានស្លាប់…

  • តៃវ៉ាន់ចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធាមួយឆ្នាំ

    តៃវ៉ាន់ចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធាមួយឆ្នាំ

    តៃប៉ិ៖ ក្រុមទាហានថ្មីចំនួន ៦៧០នាក់ដំបូងចុះពីលើឡានក្រុង ដើរឆ្ពោះទៅកាន់ជួរក្រុមជាងកាត់សក់ ដែលកំពុងរង់ចាំកាត់សក់ពួកគេ ដើម្បីត្រៀមចូលបម្រើយោធារយៈពេលមួយឆ្នាំ។ អ្នកជ្រើសរើសថ្មីដែលមកដល់ទីក្រុង Taichung ភាគខាងលិចកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ទី២៥ ខែមករានេះ គឺជាក្រុមទាហានដំបូងដែលចូលរួមក្នុងការបំពេញកាតព្វកិច្ចយោធារយៈពេលមួយឆ្នាំរបស់កោះតៃវ៉ាន់ ខណៈពីមុន មានរយៈពេលត្រឹមតែ ៤ខែប៉ុណ្ណោះ។ ការអូសបន្ថាយរយៈពេលបំពេញកាតព្វកិច្ចនេះ ត្រូវបានប្រកាសជាលើកដំបូងនៅឆ្នាំ២០២២ ហើយក៏ជាផ្នែកមួយនៃផែនការរបស់អតីតប្រធានាធិបតីតៃវ៉ាន់ លោកស្រី តៃ្ស អ៊ីងវិន ក្នុងការពង្រឹងការការពារកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ នៅចំពោះមុខការគំរាមកំហែងកើនឡើងផ្នែកយោធាពីប្រទេសចិន។ យោងតាមផែនការប្រកាសកន្លងមក ក្រុមអ្នកដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា នឹងឆ្លងកាត់វគ្គហ្វឹកហាត់ ដែលលំបាក និងសកម្មខ្លាំងជាងមុន ក្នុងនោះមានទាំងការហាត់បាញ់អាវុធ ការសិក្សាមេរៀនសមរភូមិ ដែលប្រើប្រាស់ដោយយោធាអាមេរិក និងការធ្វើប្រតិបត្តិការអាវុធដែលមានអានុភាពខ្ពស់ ដូចជាមីស៊ីលប្រឆាំងយន្តហោះ Stinger និងមីស៊ីលប្រឆាំងរថក្រោះជាដើម។ ទោះបីជាកោះតៃវ៉ាន់មានរដ្ឋាភិបាល រូបិយប័ណ្ណ និងយោធាផ្ទាល់ខ្លួនក៏ដោយ ក៏ប្រទេសចិនបានទាមទារកោះនេះ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កើនវោហាសាស្ត្រនៃ “ការបង្រួបបង្រួម” ជារឿងជៀសមិនរួច។ ប្រទេសចិនមិនដែលបោះបង់ការប្រើប្រាស់កម្លាំង ដើម្បីព្យាយាម និងនាំយកតៃវ៉ាន់មកនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ហើយបានរក្សាវត្តមានយោធាស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • សន្តិភាពមានតម្លៃជាទីបំផុត

    សន្តិភាពមានតម្លៃជាទីបំផុត

    ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាកណាស់។ ពុំនោះសោត រាប់តំណមនុស្សក៏ពុំអាចបង្កើតសន្តិភាពបានដែរ។ អាស្រ័យហេតុនេះ យើងត្រូវសាមគ្គីគ្នា រួមចិត្ដតែមួយ ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះ ឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះបីត្រូវបង់ដោយតម្លៃណាក្ដី។ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មករា ២០២៤

    ១. NBC៖ ទុនបម្រុងអន្ដរជាតិរបស់កម្ពុជាមាន ២០ប៊ីលានដុល្លារ កើន ១២,៣% នៅឆ្នាំ២០២៣ – FN ២. នៅឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង ៣ លានតោន – FN ៣. ដំណើរការនាំចេញមៀនប៉ៃលិនទៅចិន និងតម្លៃទីផ្សារផ្លែមៀននេះនៅដើមឆ្នាំ ២០២៤ មានភាពល្អប្រសើរ ដែលកសិករអាចលក់បាន ៤ ០០០រៀល ក្នុង ១ គីឡូក្រាម – កម្ពុជាថ្មី ៤. តុលាការធម្មនុញ្ញថៃ យល់ព្រមផ្ដល់សមាជិកភាពជាតំណាងរាស្ត្រឡើងវិញ សម្រាប់លោក Pita Limjaroenrat – AFP ៥. សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ថ្ងៃ – Reuters #ams1minute

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសឡាវ នាថ្ងៃទី២៨-២៩ មករា ខាងមុខនេះ

    រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសឡាវ នាថ្ងៃទី២៨-២៩ មករា ខាងមុខនេះ
  • របាយការណ៍នៅថ្ងៃទី២៤ មករា

    របាយការណ៍នៅថ្ងៃទី២៤ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៤នាក់ និងរបួស ១៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ៦នាក់។ ៣. គ្រឿងញៀន ២៥ករណី ឃាត់ខ្លួនជនសង្ស័យ ៥៩នាក់។ ៤. កូវីដ ករណីថ្មី ១នាក់ អ្នកជាសះស្បើយ ៤នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៥ មករា ២០២៤ #ams1minute

  • យុទ្ធសាស្ត្រអភិវឌ្ឍន៍មូលធនមនុស្ស គឺត្រូវអប់រំទាំងជំនាញរឹង ជំនាញទន់ និងសីលធម៌ គុណធម៌

    យុទ្ធសាស្ត្រអភិវឌ្ឍន៍មូលធនមនុស្ស គឺត្រូវអប់រំទាំងជំនាញរឹង ជំនាញទន់ និងសីលធម៌ គុណធម៌
  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញវិធានការគោលនយោបាយលើកកម្ពស់សមត្ថភាព និងបណ្តុះបណ្តាលមន្ត្រីរាជការ

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញវិធានការគោលនយោបាយលើកកម្ពស់សមត្ថភាព និងបណ្តុះបណ្តាលមន្ត្រីរាជការ

    នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំដោយដាក់ចេញនូវវិធានការគោលនយោបាយលើកកម្ពស់សមត្ថភាព និងបណ្តុះបណ្តាលមន្ត្រីរាជការ ដែលបម្រើការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពង្រឹងធនធានមនុស្ស សមត្ថភាពស្ថាប័ន និងលើកទឹកចិត្តដល់មន្ត្រី ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានោះ ឯកឧត្តមបានណែនាំអោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ធ្វើការសហការគ្នា ផ្អែកលើភាពជាក់ស្តែងនិយម និងសមូហភាព ដើម្បីអោយស្ថាប័ន ក្លាយជាស្ថាប័នរឹងមាំ និងគំរូ ។ ២៤ មករា ២០២៤ #ams1minute

  • ផែនទី ចំនួនប្រជាជនតាមរាជធានី ខេត្ដឆ្នាំ២០២៣

    ផែនទី ចំនួនប្រជាជនតាមរាជធានី ខេត្ដឆ្នាំ២០២៣