Category: One-Minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្ត ទុកដាក់ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្ត ទុកដាក់ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត

    នូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន សេរីភាពនៃបោះពុម្ពផ្សាយ ការបញ្ចេញមតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយតែងតែយកចិត្តទុកដាក់ក្នុងការធានានូវបរិយាកាសបើកទូលាយការប្រកបវិជា្ជជីវៈសារព័ត៌មាន និងសោតទស្សន៍តាមរយៈការធានាការគោរព សិទ្ធិ គ្មានការរើសអើង ការគំរាម និងមិនប្រកាន់និន្នាការនយោបាយ”។ សម្តេចក៏បានសង្កត់ធ្ងន់អំពី ក្រមសីលធម៌របស់អ្នកសារព័ត៌មាន ដែលមានសារៈសំខាន់បំផុតក្នុងការកំណត់នូវបទដ្ឋាន និងកម្រិតនៃលំហអនុវត្តក្នុងវិស័យព័ត៌មាន ដើម្បីរក្សាបាននូវតម្លៃ និងមូលដ្ឋានរឹងមាំនៃទំនុកចិត្ត តាមរយៈការគោរពប្រតិបត្តិត្រឹមត្រូវរបស់ប្រតិបត្តិករគ្រប់រូបក្នុងវិស័យនេះ។ #ams1minute

  • ប្រវត្តិ “សម្លកកូរ” របស់ខ្មែរ

    ប្រវត្តិ “សម្លកកូរ” របស់ខ្មែរ

    🎥 HMN #ams1minute

  • គោលដៅធំ ៤ នៃការអប់រំ

    គោលដៅធំ ៤ នៃការអប់រំ
  • របាយការណ៍នៅថ្ងៃទី២៣ មករា

    របាយការណ៍នៅថ្ងៃទី២៣ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៤. កូវីដ ករណីថ្មី ៦នាក់ អ្នកជាសះស្បើយ ៣នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៤ មករា ២០២៤ #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់

    ក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយ និងផ្សព្វផ្សាយព័ត៌មានអំពីសង្គមជាតិ និងការបង្ហាញអំពីតថភាពសង្គម និងការអភិវឌ្ឍ។ ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសកន្លងមក វិស័យព័ត៌មានបានរួមចំណែក ដូចជា៖ ១. ពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ ២. បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល ៣. ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង ៤. ជាឆ្មាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ ៥. កែលម្អសង្គម តាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូល ក្នុងការរៀបចំគោលនយោបាយ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល”។ #ams1minute

  • ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤

    ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤

    ពិធីថ្ងៃនេះរម្លឹកឡើងវិញនូវវីរភាពដ៏ថ្លៃថ្លារបស់វីរជន និងវីរយុទ្ធនារី កងទ័ពជើងគោក ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ព្រមទាំងបន្តរួមចំណែកគោរព និងអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៤ មករា ២០២៤ #ams1minute

  • ភាសាអង់គ្លេស គឺជាភាសាដែលមានប្រជាជននិយាយច្រើនបំផុត

    ភាសាអង់គ្លេស គឺជាភាសាដែលមានប្រជាជននិយាយច្រើនបំផុត

    ពោលគឺមានរហូតដល់ ១,១៣ លាននាក់ក្នុងពិភពលោក ខណៈភាសាចិន (Mandarin) មានអ្នកនិយាយប្រមាណ ១,១១ លាននាក់។ ទោះបីជាភាសាចិនមានចំនួនអ្នកប្រើប្រាស់ប្រហាក់ប្រហែលទៅនឹងភាសាអង់គ្លេស ប៉ុន្ដែភាសាអង់គ្លេសជាភាសាទី ២ ដែលត្រូវបានប្រើប្រាស់ក្នុងប្រទេសប្រមាណ ៦៧ ក្នុងពិភពលោក ខណៈភាសាចិន ត្រូវបានប្រើប្រាស់តែក្នុង ៥តំបន់តែប៉ុណ្ណោះ។ ក្រៅពីភាសាទាំងពីរខាងលើ គេក៏ឃើញមានភាសាផ្សេងៗទៀតដែលទទួលបានការពេញនិយមក្នុងការប្រើប្រាស់ ដូចជាភាសាហិណ្ឌូ ភាសាអេស្ប៉ាញ និងភាសាបារាំង – Ethnologue via Voronoi #ams1minute

  • លោក ដូណាល់ ត្រាំ បន្តឈ្នះការបោះឆ្នោតបឋម នៅរដ្ឋ New Hampshire ខិតជិតទៅប្រជែងតទល់ជាមួយលោក ចូ បៃឌិន

    លោក ដូណាល់ ត្រាំ បន្តឈ្នះការបោះឆ្នោតបឋម នៅរដ្ឋ New Hampshire ខិតជិតទៅប្រជែងតទល់ជាមួយលោក ចូ បៃឌិន

    លោក ដូណាល់ ត្រាំ (Donald Trump) កាន់តែមានភាគរយច្រើន ទៅប្រជែងការបោះឆ្នោតប្រធានាធិបតីអាមេរិក តទល់ចុងក្រោយជាមួយលោក ចូ បៃឌិន ដណ្តើមយកការកាន់កាប់សេតវិមានឡើងវិញ បន្ទាប់ពីលោកបានបន្តឈ្នះការបោះឆ្នោតបឋម នៅរដ្ឋ New Hampshire ដែលជារដ្ឋដ៏សំខាន់មួយ។ លោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតបឋម នៅរដ្ឋ New Hampshire កាលពីថ្ងៃអង្គារ៍ សប្តាហ៍នេះ។ ការណ៍នេះបានធ្វើឲ្យបេក្ខភាពមកពីគណបក្សសាធារណរដ្ឋរូបនេះ មានតម្រុយកាន់តែច្បាស់ដែល អាចនឹងទៅប្រជែងតទល់ ក្នុងនាមជាបេក្ខភាពប្រធានាធិបតី ជាមួយលោក ចូ បៃឌិន បេក្ខភាពនៃគណបក្សប្រជាធិបតេយ្យ អំឡុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ រដ្ឋ New Hampshire គឺជារដ្ឋទី២ហើយ ដែលលោកដូណាល់ ត្រាំ បានយកឈ្នះបេក្ខភាព ក្នុងបក្សសាធារណរដ្ឋដូចគ្នា អំឡុងការបោះឆ្នោតបឋមនេះ ពោលគឺបន្ទាប់ពី លោកបានឈ្នះ នៅក្នុងរដ្ឋ lowa កាលពីសប្តាហ៍មុន។ បេក្ខភាពដែលបានចាញ់លោក ត្រាំ គឺលោកស្រី Nikki…

  • អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩ ~ ២៤ មករា ២០២៤)

    អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩ ~ ២៤ មករា ២០២៤)
  • ស្មារតី៧មករា ចារឹកជាប់ក្នុងមនសិការរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

    ស្មារតី៧មករា ចារឹកជាប់ក្នុងមនសិការរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

    និងបានប្រែក្លាយទៅជាកម្លាំងមហាសាមគ្គីជាតិដើម្បីកសាង និងការពារមាតុភូមិប្រកបដោយវីរភាព ដែលធ្វើឱ្យប្រជាជាតិយើងបានឈានឡើងពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ #ams1minute