-
ខ្លោងទ្វារទាំង ៥ នៃក្រុងអង្គរធំក្រុងសៀមរាប ខេត្តសៀមរាប

-
ក្រុមហ៊ុន GM ចាយទុន ១.៤ពាន់លានដុល្លារ អភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីផ្តោតលើរថយន្តអគ្គិសនីនៅប្រេស៊ីល

ប្រាស៊ីលីយ៉ា៖ ក្រុមហ៊ុន General Motors នៅថ្ងៃពុធទី២៤ ខែមករានេះ ប្រកាសថា ខ្លួននឹងបោះទុនវិនិយោគជាង ១.៤ពាន់លានដុល្លារនៅប្រទេសប្រេស៊ីល ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីផ្តោតលើរថយន្តអគ្គិសនី នៅក្នុងប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាមេរិកឡាទីន។ ប្រធានក្រុមហ៊ុន General Motors International លោក Shilpan Amin និយាយថា ការវិនិយោគក្នុងទំហំទឹកប្រាក់ ១.៤ពាន់លានដុល្លារនេះ នឹងផ្តោតសំខាន់លើបច្ចេកវិទ្យាថ្មី ដើម្បីជំរុញឱ្យមាននិរន្តរភាព និងបង្កើតរថយន្តអគ្គិសនីជំនាន់ក្រោយ។ លោក Amin បន្ថែមថា ផែនការអនាគតរបស់យើង គឺការផលិតរថយន្តអគ្គិសនីទាំងអស់ វាគឺជាផ្លូវទៅកាន់ការបំភាយឧស្ម័នសូន្យ។ ទន្ទឹមគ្នា ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា ដែលរដ្ឋបាលរបស់គាត់បានជំរុញក្រុមហ៊ុនរថយន្តក្នុងស្រុក ឱ្យផលិតរថយន្តអគ្គិសនី ជាជាងនាំចូល បានស្វាគមន៍ការប្រកាសនេះ។ អ្នកឆ្វេងនិយមជើងចាស់រូបនេះ បានសរសេរនៅលើបណ្តាញសង្គម X ថា ការវិនិយោគនេះ កើតឡើងស្របពេលដែលកំណើនសេដ្ឋកិច្ចប្រេស៊ីលវិលត្រឡប់មកវិញ។ នៅថ្ងៃពុធសប្តាហ៍នេះដែរ លោក លូឡា ក៏បានជួបជាមួយតំណាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD ដែលគ្រោងនឹងសាងសង់រោងចក្រតម្លៃជាង ៦០០លានដុល្លារនៅរដ្ឋ Bahia…
-
មេដឹកនាំតួកគី និងអ៊ីរ៉ង់ ប្តេជ្ញាទប់ស្កាត់អំពើហិង្សានៅតំបន់ហ្គាហ្សា

អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ នៅថ្ងៃពុធទី២៤ ខែមករានេះ ថ្លែងថា លោក និងសមភាគីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី ដែលកំពុងបំពេញទស្សនកិច្ចក្នុងរដ្ឋធានីអង់ការ៉ា បានព្រមព្រៀងគ្នាលើតម្រូវការបញ្ចៀសសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ពីការលេបត្របាក់តំបន់មជ្ឈិមបូព៌ាទាំងមូល។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក រ៉ៃស៊ី ទៅជួបសមភាគីតួកគី លោក តាយយីប អឺដូហ្កាន់ កើតឡើងស្របពេលដែលសង្រ្គាមនៅតំបន់ហ្គាហ្សា ចាប់ផ្តើមបង្កើតភាពតានតឹង និងបង្កើនការប្រយុទ្ធគ្នានៅទូទាំងតំបន់មជ្ឈឹមបូព៌ា។ តួយ៉ាង សហរដ្ឋអាមេរិក និងអង់គ្លេសបានបង្កើនការវាយប្រហារតាមផ្លូវអាកាសរួមគ្នា ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកនៅយេម៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកគេ លើផ្លូវដឹកជញ្ជូនសមុទ្រក្រហម។ លោក អឺដូហ្កាន់ ថ្លែងថា លោក និងលោក រ៉ៃស៊ី បានព្រមព្រៀងគ្នាលើតម្រូវការ ដើម្បីបញ្ចៀសសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ពីការវាយលុកតំបន់មជ្ឈិមបូព៌ាទាំងមូល។ លោក អឺដូហ្កាន់ បន្តថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាលើតម្រូវការ ក្នុងការទប់ស្កាត់អំពើហិង្សានៅហ្គាហ្សា និងបង្កើនការប្រយុទ្ធប្រឆាំងនឹង “អំពើភេរវកម្ម”។ លោក រ៉ៃស៊ី បានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថាជាសាធារណៈរបស់គាត់ថា វាចាំបាច់សម្រាប់ប្រជាជាតិទាំងអស់ ដើម្បីកម្រិតទំនាក់ទំនងរបស់ពួកគេជាមួយរបបអ៊ីស្រាអែល…
-
រុស្ស៊ីចោទអ៊ុយក្រែនបាញ់ទម្លាក់ ក្រោយមនុស្សលើយន្តហោះដឹកឈ្លើយសឹកអ៊ុយក្រែនសរុប ៧៤នាក់ស្លាប់ទាំងអស់

មូស្គូ៖ ប្រទេសរុស្ស៊ី នៅថ្ងៃពុធទី២៤ ខែមករានេះ ចោទប្រកាន់អ៊ុយក្រែនថា បានបាញ់ទម្លាក់យន្តហោះយោធាមួយគ្រឿង មានផ្ទុកឈ្លើយសឹកអ៊ុយក្រែន ៦៥នាក់ ដែលទីក្រុងមូស្គូនិយាយថា នឹងត្រូវដោះលែងសម្រាប់ការដោះដូរអ្នកទោស។ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា យន្តហោះយោធាប្រភេទដឹកជញ្ជូនមួយគ្រឿងធុន IL-76 ធ្វើដំណើរពីមូលដ្ឋានទ័ពអាកាសក្បែរទីក្រុងមូស្គូ ឆ្ពោះទៅកាន់ទីក្រុងព្រំដែន Belgorod បានរងការវាយប្រហារដោយមីស៊ីលប្រឆាំងយន្តហោះ បណ្តាលឱ្យមនុស្សនៅលើយន្តហោះទាំងនោះបាត់បង់ជីវិត។ ក្រសួងការពារជាតិរុស្ស៊ីបានគូសបញ្ជាក់យ៉ាងដូច្នេះថា នៅម៉ោងប្រហែល១១និង១៥នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) របបអ៊ុយក្រែននៅទីក្រុងគៀវ បានប្រព្រឹត្តអំពើភេរវកម្ម ដោយការបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី។ យន្តហោះនេះ បាញ់ទម្លាក់ដោយកងទ័ពអ៊ុយក្រែនចេញពីភូមិ Lyptsi ក្នុងតំបន់ Kharkiv ដោយប្រើប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ។ មីស៊ីលអ៊ុយក្រែនចំនួនពីរគ្រាប់ ត្រូវចាប់បានដោយប្រព័ន្ធរ៉ាដារបស់រុស្ស៊ី។ បើតាមក្រសួងការពារជាតិរុស្ស៊ី យោងតាមកិច្ចព្រមព្រៀងថ្មីៗនេះ ការដោះដូរឈ្លើយសឹកនឹងត្រូវធ្វើឡើងនារសៀលថ្ងៃពុធ នៅប៉ុស្តិត្រួតពិនិត្យ Kolotylivka ស្ថិតនៅតាមតំបន់ព្រំដែនរុស្ស៊ី-អ៊ុយក្រែន។ រុស្ស៊ីនិយាយថា អ៊ុយក្រែនមិនបានខ្វល់ខ្វាយពីអាយុជីវិតពលរដ្ឋខ្លួនឡើយ ទើបបើកវាយប្រហារបែបនេះ។ យ៉ាងណាមិញ អ្នកឃ្លាំមើលសិទ្ធិអ៊ុយក្រែន លោក Dmytro Lubinets ដែលស្ថិតក្នុងចំណោមមន្ត្រីទទួលខុសត្រូវ ចំពោះការដោះដូរអ្នកទោសនិយាយថា ការិយាល័យរបស់គាត់កំពុងស៊ើបអង្កេតលើរឿងនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
គណបក្សប្រជាជនកម្ពុជា សូមអបអរសាទរ និងគាំទ្រទាំងស្រុងនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលតាមរយៈអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី១ មករា ២០២៤

-
ពុទ្ធឱវាទ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មករា ២០២៤

១. កម្ពុជាផ្សព្វផ្សាយផលិតផលមានសក្តានុពលរបស់ខ្មែរនៅម៉ាឡេស៊ី រួមមាន អង្ករ គ្រាប់ស្វាយចន្ទី ម្រេចកំពត អំបិលកំពត កាហ្វេ ទឹកឃ្មុំធម្មជាតិ និងផលិតផលខ្មែរជាច្រីនទៀត – AMS Economy ២. ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD នាំចេញផ្លែមៀនស្រស់ទៅចិន ប្រមាណ ១០០តោន ក្នុងមួយថ្ងៃ – កម្ពុជាថ្មី ៣. ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិ បានជាង ៣ ៦១២លានដុល្លារ ស្មើនឹង ១០១,១៣% នៃផែនការ – FN ៤. សមាជិកសភាអាមេរិក ២ រូប ទៅដល់កោះតៃវ៉ាន់ ដើម្បីបង្ហាញការគាំទ្រ ក្រោយការបោះឆ្នោតរើសមេដឹកនាំថ្មី – AFP ៥. NATO ចុះកិច្ចសន្យាទិញគ្រាប់សម្រាប់កាំភ្លើងធំ ១១៥ មីលីម៉ែត្រ ក្នុងទំហំទឹកប្រាក់ ១,២ពាន់លានដុល្លារ –…
-
នៅឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច

-
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់បងប្អូនអតីតយុទ្ធជន

-
លេខាធិការដ្ឋាន គ.ស.ព.ស. ៖ ច្រានចោលនូវព័ត៌មានក្លែងក្លាយដែលឱ្យប្រជាពលរដ្ឋចុច Link ដើម្បីទទួលបានអំណោយ ១ ៥០០$ ពីប្រទេសបារាំង
