Category: One-Minute

  • ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ការរៀបចំក្រុង នគរូបនីយកម្ម

    ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ការរៀបចំក្រុង នគរូបនីយកម្ម
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មករា ២០២៤

    ១. កម្ពុជាមាន “ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់” ទំហំ ៥ ៨២៧ ម៉ែត្រគូប កម្រិតសីតុណ្ហភាពពី -២២°C ដល់ ១៥°C នៅស្រុកកៀនស្វាយ ខេត្តកណ្តាល – AMS Economy ២. តម្លៃនាំចេញទំនិញក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង មានទំហំ ជាង ១ ៦០០លានដុល្លារ នៅឆ្នាំ២០២៣ – FN ៣. ឆ្នាំ២០២៣ ខេត្តបាត់ដំបងឈរនៅលំដាប់ទី១ ដែលមានផលិតកម្មស្រូវច្រើនបំផុតក្នុងបរិមាណ ១,៦លានតោន ស្មើនឹង ១២,៩% នៃផលិតផលស្រូវសរុប – កម្ពុជាថ្មី ៤. សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងកើន ៦% នៅឆ្នាំ២០២៤ ដែលស្ទុះងើបឡើងវិញពីការធ្លាក់ចុះក្នុងឆ្នាំ២០២៣ – VN Express ៥. ទំហំនៃការបំផ្លិចបំផ្លាញបង្កឡើងដោយគ្រោះរញ្ជួយដីកាលពីថ្ងៃឆ្លងឆ្នាំថ្មីនៅជប៉ុន គឺអាចដល់ ១៧ពាន់លានដុល្លារ – AFP #ams1minute

  • វិថីឯករាជ្យ លេខ១០០ 🛣️🌿🇰🇭

    វិថីឯករាជ្យ លេខ១០០ 🛣️🌿🇰🇭

    📷 MLMUPC #ams1minute

  • របាយការណ៍នៅថ្ងៃទី២៥ មករា

    របាយការណ៍នៅថ្ងៃទី២៥ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៣. គ្រឿងញៀន ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៣១នាក់។ ៤. កូវីដ ករណីថ្មី ៤នាក់ អ្នកជាសះស្បើយ ១នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៦ មករា ២០២៤ #ams1minute

  • រួមគ្នាបង្កើតវប្បធម៌ និងបរិស្ថានមួយដែលអាចធានាបាននូវការរីកលូតលាស់ប្រកបដោយបរិយាប័ន្ន ប្រកបដោយភាពប្រកួតប្រជែង ឈរលើគោលការណ៍គុណាធិបតេយ្យ

    រួមគ្នាបង្កើតវប្បធម៌ និងបរិស្ថានមួយដែលអាចធានាបាននូវការរីកលូតលាស់ប្រកបដោយបរិយាប័ន្ន ប្រកបដោយភាពប្រកួតប្រជែង ឈរលើគោលការណ៍គុណាធិបតេយ្យ
  • អបអរសាទរសណ្ឋាគារ និងរីស៊ត Song Saa Private Island របស់កម្ពុជា ដែលបានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤

    អបអរសាទរសណ្ឋាគារ និងរីស៊ត Song Saa Private Island របស់កម្ពុជា ដែលបានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤

    ជាសណ្ឋាគារ និងរីសតដែលល្អបំផុតនៅលើពិភពលោក “The best hotels and resorts in the world: The Gold List 2024” របស់ទស្សនាវដ្តីដ៏ល្បីរបស់សហរដ្ឋអាមេរិក cntraveller.com Song Saa Private Island ស្ថិតនៅប្រជុំកោះរ៉ុង តំបន់ឆ្នេរសមុទ្រកម្ពុជា មានចម្ងាយ ២៩ គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ #ams1minute

  • ការផ្តល់មូលនិធិថាមពលស្អាតក្នុងពិភពលោក

    ការផ្តល់មូលនិធិថាមពលស្អាតក្នុងពិភពលោក

    ត្រូវបានព្យាករថាមានចំនួនសរុប ៥,៦ ទ្រីលានដុល្លារនៅចន្លោះឆ្នាំ ២០២២ និង ២០៣០ ដោយសារការកើនឡើងនូវតម្រូវការប្រភពថាមពលជំនួសឱ្យធ្យូងថ្ម ប្រេង និងប្រភពថាមពលដែលពឹងផ្អែកលើកាបូនផ្សេងៗទៀត។ ត្រឹមឆ្នាំ ២០៣០ ការវិនិយោគទៅលើថាមពលសូឡា ត្រូវបានព្យាករថានឹងកើនដល់ ២,៨ ទ្រីលានដុល្លារ ខណៈថាមពលខ្យល់នឹងទាក់ទាញការវិនិយោគដ៏ធំបន្ទាប់ដែលមានតម្លៃសរុប ១,៩ទ្រីលានដុល្លារ។ ដោយឡែក ការវិនិយោគទៅលើប្រភពថាមពលកកើតឡើងវិញផ្សេងទៀត នឹងមានរហូតដល់ ៥៥៧ ពាន់លានដុល្លារ – S&P Global via Virtual Capitalist #ams1minute

  • បាក់រលំអណ្តូងរ៉ែមាស ស្លាប់មនុស្សជាង ៧០នាក់ នៅប្រទេសម៉ាលី

    បាក់រលំអណ្តូងរ៉ែមាស ស្លាប់មនុស្សជាង ៧០នាក់ នៅប្រទេសម៉ាលី

    បាម៉ាកូ៖ មានមនុស្សជាង៧០នាក់បានស្លាប់ ក្នុងហេតុការណ៍ដួលរលំអណ្តូងរ៉ែមាសមួយកន្លែង នៅក្នុងប្រទេសម៉ាលី។ ម៉ាលី ដែលស្គាល់ថា ជាប្រទេសដែលក្របំផុតមួយ នៅក្នុងពិភពលោក។ ប្រភពក្នុងតំបន់បានប្រាប់ AFP កាលពីថ្ងៃពុធថា រូងក្រោមដីបានដួលរំលំ នៅកន្លែងជីករ៉ែមាស ក្នុងប្រទេសម៉ាលី ហើយវាត្រូវបានចាត់ទុកថា ជាគ្រោះមហន្តរាយចុងក្រោយបង្អស់ នៅក្នុងតំបន់ដែលងាយនឹងមានគ្រោះថ្នាក់ ក្នុងពេលជីកយករ៉ែ។ ម៉ាលី ដែលស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុត របស់ពិភពលោក ត្រូវបានគេដឹងថា ជាប្រទេសផលិតមាសឈានមុខគេមួយ ក្នុងទ្វីបអាហ្វ្រិក។ ទីតាំងជីកយករ៉ែមាសតែងតែជាកន្លែងកើតហេតុ បាក់ដីគួរឲ្យរន្ធត់ ហើយអាជ្ញាធរបានប្រឹងប្រែងក្នុងការគ្រប់គ្រងស្ថានការណ៍ ដោយគេដឹងថា ជាការជីកយករ៉ែលោហធាតុ ដ៏មានតម្លៃ។ លោក Oumar Sidibe មន្ត្រីទទួលបន្ទុកកម្មកររ៉ែមាស នៅភាគនិរតី នៃទីក្រុង Kangaba បានប្រាប់ AFP ដោយរៀបរាប់ថា «ពេលបាក់រំលំ ចាប់ផ្តើមមានសម្លេងរំខាន ហើយ នៅលើដីបានចាប់ផ្តើមញ័រ»។ ដោយគេដឹងថា ឧបទ្ទវហេតុមួយនេះបានកើតឡើង កាលពីថ្ងៃសុក្រ សប្តាហ៍មុន។ លោកបានបន្តថា ក្នុងពេលនោះ មានអ្នកជីករ៉ែមាស ជាង២០០នាក់ ប៉ុន្តែ រកឃើញសាកសព បានចំនួន៧៣នាក់…

  • ព្យុះស៊ីក្លូន Kirrily វាយប្រហារអូស្រ្តាលី ធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់

    ព្យុះស៊ីក្លូន Kirrily វាយប្រហារអូស្រ្តាលី ធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់

    កង់បេរ៉ា៖ ព្យុះស៊ីក្លូនប្រភេទទី៣ ដ៏មានឥទ្ធិពលមួយ បោកបក់ចូលភាគឦសានប្រទេសអូស្ត្រាលី នាល្ងាចថ្ងៃព្រហស្បតិ៍ទី២៥ ខែមករានេះ ធ្វើឱ្យផ្ទះសម្បែងរាប់ម៉ឺនខ្នងគ្មានអគ្គិសនីប្រើប្រាស់។ ព្យុះស៊ីក្លូនត្រូពិច Kirrily បានបោកបក់ក្នុងល្បឿនជាង ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ស្របពេលដែលវាវាយប្រហារលើទីក្រុង Townsville ដែលជាផ្ទះរបស់មនុស្សប្រមាណ ១៨០,០០០នាក់ មុនពេលថមថយកម្លាំងវិញយ៉ាងឆាប់រហ័ស។ សេវាសង្គ្រោះបន្ទាន់និយាយថា ទោះបីធ្វើឱ្យមានខ្យល់បក់ខ្លាំងក៏ដោយ ក៏ព្យុះស៊ីក្លូននេះ បានបង្កការខូចខាតតិចតួចប៉ុណ្ណោះ និងមិនបណ្តាលឱ្យមានអ្នកស្លាប់ ឬរងរបួសនោះទេ។ ប៉ុន្តែផ្ទះសម្បែងប្រហែល ៦៤,០០០កន្លែងគ្មានអគ្គិសនីប្រើប្រាស់ ហើយអ្នកស្រុកត្រូវបានអាជ្ញាធរណែនាំឱ្យដាំទឹក ដើម្បីធានាថា វាមានសុវត្ថិភាពក្នុងការបរិភោគ។ គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍មុន ព្យុះស៊ីក្លូនត្រូពិច Jasper បានវាយប្រហារភាគឦសាននៃប្រទេសអូស្ត្រាលី ដោយបានជន់លិចផ្លូវហាយវេធំៗ និងបាក់រលំដើមឈើជាច្រើន។ អូស្ត្រាលីស្ថិតនៅក្រោមឥទ្ធិពលនៃបាតុភូត El Nino នៅរដូវក្តៅនេះ ដែលអាចបង្កឲ្យមានគ្រោះមហន្តរាយ រាប់ចាប់តាំងពីភ្លើងឆេះព្រៃរហូតដល់ព្យុះស៊ីក្លូនត្រូពិច និងគ្រោះរាំងស្ងួតក្នុងរយៈពេលវែង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ខ្នងផ្សារ និងខ្នងសំពៅ ឧទ្យានជាតិជួរភ្នំក្រវ៉ាញខេត្តកំពង់ស្ពឺ និងខេត្តកោះកុង

    ខ្នងផ្សារ និងខ្នងសំពៅ ឧទ្យានជាតិជួរភ្នំក្រវ៉ាញខេត្តកំពង់ស្ពឺ និងខេត្តកោះកុង