Category: One-Minute

  • សារព័ត៌មាន គឺជាអំណាចទី៤ និងជាស្ពានភ្ជាប់ដំណឹងទៅមករវាងរាជរដ្ឋាភិបាលជាមួយនឹងប្រជាជន

    សារព័ត៌មាន គឺជាអំណាចទី៤ និងជាស្ពានភ្ជាប់ដំណឹងទៅមករវាងរាជរដ្ឋាភិបាលជាមួយនឹងប្រជាជន

    សម្តេចធិបតី៖ “កម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានផ្តល់ការការពារលំហសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទូទៅ ដោយផ្អែកលើមូលដ្ឋានច្បាប់។ មូលដ្ឋានច្បាប់ដែលធានាដល់ភាពសុខដុមរមនាក្នុងសង្គមជាតិ និងឱកាសប្រកបដោយនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងផ្នែកនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច”។ #ams1minute

  • របាយការណ៍នៅថ្ងៃទី២២ មករា

    របាយការណ៍នៅថ្ងៃទី២២ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៣. គ្រឿងញៀន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៥៤នាក់។ ៤. កូវីដ ករណីថ្មី ១នាក់ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៣ មករា ២០២៤ #ams1minute

  • បុរីជនបទ 🏘🌿🇰🇭

    បុរីជនបទ 🏘🌿🇰🇭

    📍ភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដស្វាយរៀង #ams1minute

  • រាជរដ្ឋាភិបាល នីតិកាលទី៧ បានផ្ដោតលើអាទិភាពចំនួន ៥ ក្នុងការកសាងមូលធនមនុស្សរឹងមាំ

    រាជរដ្ឋាភិបាល នីតិកាលទី៧ បានផ្ដោតលើអាទិភាពចំនួន ៥ ក្នុងការកសាងមូលធនមនុស្សរឹងមាំ
  • ចំណែកទីផ្សាររបស់ក្រុមហ៊ុនផ្តល់សេវាប្រព័ន្ធកុំព្យូទ័រក្លោដធំៗក្នុងឆ្នាំ ២០២៣

    ចំណែកទីផ្សាររបស់ក្រុមហ៊ុនផ្តល់សេវាប្រព័ន្ធកុំព្យូទ័រក្លោដធំៗក្នុងឆ្នាំ ២០២៣
  • មនុស្ស ៣នាក់របួស ក្នុងគ្រោះរញ្ជួយដីកម្រិត ៧រ៉ិចទ័រ វាយប្រហារតំបន់ព្រំដែនចិន-កៀហ្សុីសុីស្ថាន

    មនុស្ស ៣នាក់របួស ក្នុងគ្រោះរញ្ជួយដីកម្រិត ៧រ៉ិចទ័រ វាយប្រហារតំបន់ព្រំដែនចិន-កៀហ្សុីសុីស្ថាន

    ប៉េកាំង៖ គ្រោះរញ្ជួយដីកម្រិត ៧រ៉ិចទ័រ វាយប្រហារតាមបណ្តោយតំបន់ជួរភ្នំព្រំដែនរវាងប្រទេសចិន-កៀហ្ស៊ីស៊ីស្ថាន នៅថ្ងៃអង្គារទី២៣ ខែមករានេះ ធ្វើឱ្យមនុស្សយ៉ាងហោចណាស់បីនាក់រងរបួស។ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួរ រាយការណ៍ថា អាជ្ញាធរក្នុងតំបន់បានបញ្ជូនកងកម្លាំងមួយក្រុមទៅកាន់ចំណុចកណ្តាលនៃការរញ្ជួយដីនេះ ខណៈដែលមនុស្សប្រហែល ៨០០នាក់ ត្រៀមខ្លួនបំពេញបេសកកម្មសង្គ្រោះគ្រោះមហន្តរាយដ៏ធំណាមួយ។ គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ បានកើតឡើងនៅម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ខែមករានេះ ក្នុងជម្រៅ ១៣គីឡូម៉ែត្រនៅក្នុងតំបន់ Xinjiang របស់ប្រទេសចិន ដែលមានចម្ងាយប្រហែល ១៤០គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង Aksu។ ដោយឡែកនៅក្បែរប្រទេសកាហ្សាក់ស្ថានឯណោះវិញ ក្រសួងទទួលបន្ទុកកិច្ចការសង្គ្រោះបន្ទាន់ បានរាយការណ៍ពីករណីរញ្ជួយដីថ្មីចុងក្រោយកម្រិត ៦.៧រ៉ិចទ័រ។ អ្នកស្រុកនៅទីក្រុងដ៏ធំបំផុតរបស់កាហ្សាក់ស្ថាន គឺអាល់ម៉ាទី បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយប្រមូលផ្តុំនៅខាងក្រៅ ទោះបីជាមានអាកាសធាតុត្រជាក់ក្តី។ ប៉ុន្តែគ្មានសេចក្តីរាយការណ៍អំពីការខូចខាតនោះទេ។ ក្រោយមកប្រហែល ៣០នាទីក៏មានការរញ្ជួយដីនៅប្រទេសអ៊ូសបេគីស្ថានផងដែរ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ តំបន់ Xinjiang បានរងនូវការវាយប្រហារដោយការរញ្ជួយដីក្នុងកម្រិតខុសៗគ្នាប៉ុន្មានលើករួចមកហើយ។ ការរញ្ជួយដីនៅថ្ងៃអង្គារនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីការរអិលបាក់ដីបានកប់មនុស្សរាប់សិបនាក់ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់នៅភាគនិរតីនៃប្រទេសចិន។ សូមរម្លឹកថា ការរញ្ជួយដីនៅខែធ្នូ នៅភាគពាយព្យនៃប្រទេសចិន បានសម្លាប់មនុស្ស ១៤៨នាក់ និងរាប់ពាន់នាក់ទៀតផ្លាស់ទីលំនៅ នៅក្នុងខេត្ត កានស៊ូ។ ការរញ្ជួយដីកាលនោះ មានមនុស្សស្លាប់ច្រើនបំផុតរបស់ប្រទេសចិន…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ ខែមករា បណ្តាលអោយមនុស្សស្លាប់ ៦នាក់ និងរងរបួស ១២នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ ខែមករា បណ្តាលអោយមនុស្សស្លាប់ ៦នាក់ និងរងរបួស ១២នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្តាលអោយមនុស្សស្លាប់ ៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១២នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៨លើក ស្លាប់ ០៤នាក់ មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០១នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ មករា ២០២៤

    ១. ឆ្នាំ២០២៣ កម្ពុជារកចំណូលបាន ពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃទៅកាន់ទីផ្សារអន្ដរជាតិ ជាង ៨៥១ លានដុល្លារ កើន ២៦១% – AMS Economy ២. ឆ្នាំ២០២៣ កោះតៃវ៉ាន់ បានទិញទំនិញពីកម្ពុជា ក្នុងទំហំជិត ១៣០ លានដុល្លារ កើន ១០,៥% – ខ្មែរថាមស៍ ៣. កម្ពុជានឹងបង្កើតស្ថានីយបណ្តុះកូនឈើ លក្ខណៈអន្តរជាតិនៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប និងត្បូងឃ្មុំ – FN ៤. ឥណ្ឌាគ្រោងពង្រាយលួសបន្លា នៅតាមបណ្តោយព្រំដែនភូមា បន្ទាប់ពីជនជាតិភូមាកាន់តែច្រើនរត់ឆ្លងដែនចូលទឹកដីឥណ្ឌា – Reuters ៥. ហ្វីលីពីន ត្រូវបានរំពឹងថានឹងបន្តនាំចូលអង្ករច្រើនជាងគេបំផុតលើពិភពលោកប្រមាណ ៣,៨ លានតោននៅឆ្នាំ ២០២៤ – AFP #ams1minute

  • វារីអគ្គិសនីគិរីរម្យ៣ ឧទ្យានជាតិជួរភ្នំក្រវាញឃុំដងព្រែក ស្រុកស្រែអំបិល ខេត្តកោះកុង

    វារីអគ្គិសនីគិរីរម្យ៣ ឧទ្យានជាតិជួរភ្នំក្រវាញឃុំដងព្រែក ស្រុកស្រែអំបិល ខេត្តកោះកុង
  • សិស្សសាលាបឋមសិក្សាអធិបតី នៅស្រុកពួក ទទួលបានសួនកុមារមួយកន្លែង ពីអង្គការ (Playground For Children Dongpohang Rotary) នៃប្រទេសកូរ៉េខាងត្បូង

    សិស្សសាលាបឋមសិក្សាអធិបតី នៅស្រុកពួក ទទួលបានសួនកុមារមួយកន្លែង ពីអង្គការ (Playground For Children Dongpohang Rotary) នៃប្រទេសកូរ៉េខាងត្បូង

    សៀមរាប៖ សិស្សសាលាបឋមសិក្សាអធិបតីនៅស្រុកពួកទទួលបានសួនកុមារមួយកន្លែងចំណាយទឹកប្រាក់អស់ ១ម៉ឺន ៥ពាន់ដុល្លារអាមេរិក ជាអំណោយរបស់អង្គការ (Playground For Children Dongpohang Rotary) នៃប្រទេសកូរ៉េខាងត្បូង ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ពិធីសម្ភោធនេះ បានធ្វើឡើង នៅក្នុងបរិវេណសាលាបឋមសិក្សាអធិបតី ភូមិអធិបតី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។ អភិបាលរងស្រុកពួក លោក ថាន់ ហឹក ក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋទូទាំងស្រុកពួក ក៏ដូចសិស្សានុសិស្សនៃសាលាបឋមសក្សាអធិបតីនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនឹងត្រេកអរចំពោះអង់ការ (Playground For Children Dongpohang Rotary) នៃប្រទេសកូរ៉េខាងត្បូង បានជួយឧបត្ថម្ភនៅសូនកុមារនេះ សម្រាប់សិស្សានុសិស្ស លេងកំសាន្តបន្ទាប់ពីសម្រាកពីការសិក្សារៀនសូត្រមក ដើម្បីធ្វើឲ្យសុខភាពផ្លូវចិត្តផ្លូវកាយរឹងមាំ រៀនសូត្រឆាប់ចេះឆាប់ចាំផងដែរ។ លោក បានបន្តថា អំណោយនាពេលនេះ សម្រាប់ឲ្យសិស្សានុសិស្សលេងកំសាន្ត និងបានផ្តល់នូវផលប្រយោជន៍ដល់ក្មួយៗ ផ្នែកសុខភាពល្អប្រសើរក្នុងការសិក្សារៀនសូត្រ គឺក្មួយៗនេះហើយ ដែលជាសសរស្តម្ភដ៏រឹងមាំនៃធនធានមនុស្ស ក្នុងការអភិវឌ្ឍសង្គមជាតិទៅអនាគតជាដើម។ លោកអភិបាលរងស្រុក បានបញ្ជាក់ទៀតថា ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់អង្គការ (Playground For…