Category: One-Minute

  • ព្យុះ Isha វាយប្រហារអង់គ្លេស កាត់ផ្តាច់ចរន្តអគ្គិសនី និងផ្អាកជើងហោះហើរជាច្រើន

    ព្យុះ Isha វាយប្រហារអង់គ្លេស កាត់ផ្តាច់ចរន្តអគ្គិសនី និងផ្អាកជើងហោះហើរជាច្រើន

    ឡុងដ៍៖ មនុស្សរាប់ម៉ឺននាក់នៅទូទាំងចក្រភពអង់គ្លេស និងអៀរឡង់គ្មានអគ្គិសនីប្រើប្រាស់ នៅថ្ងៃចន្ទទី២២ ខែមករានេះ បន្ទាប់ពីព្យុះ Isha បានបោកបក់លើបណ្តាប្រទេសជាច្រើន ដោយពាំនាំខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់។ ព្យុះ Isha បានធ្វើដំណើរក្នុងល្បឿន ១៥៩គីឡូម៉ែត្រក្នុងមួយម៉ោង ឆ្លងកាត់ភាគឦសានចក្រភពអង់គ្លេស ខណៈដែលប្រទេសនេះទាំងមូល បានទទួលការព្រមានអំពីអាកាសធាតុអាក្រក់ បង្កពីព្យុះទី៩ ចាប់តាំងពីខែកញ្ញាមក។ ព្យុះ Isha ស្រដៀងគ្នានឹងព្យុះ Storm Henk ដែលបានវាយប្រហារអង់គ្លេសកាលពីដើមខែនេះ បង្កឱ្យមានទឹកជំនន់ និងការរំខានដល់សេវាកម្មរថភ្លើង និងផ្លូវថ្នល់។ ចំណែកនៅប្រទេសអៀរឡង់វិញ ព្យុះ Isha បានធ្វើឱ្យផ្ទះសម្បែងប្រហែល ២៣៥,០០០ខ្នងដាច់ចរន្តអគ្គិសនីប្រើប្រាស់។ រីឯមនុស្សប្រមណ ៤៥,០០០នាក់ផ្សេងទៀតដាច់ចរន្តអគ្គិសនីប្រើប្រាស់នៅអៀរឡង់ខាងជើង ជាទីដែលអ្នកជិះម៉ូតូម្នាក់បានស្លាប់កាលពីយប់ថ្ងៃអាទិត្យ។ខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំង ត្រូវបានគរព្យាករណ៍ងថា នឹងបន្តកើតមាននៅថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ ខណៈដែលព្យុះបន្ទាប់ក្នុងរដូវកាលនេះ មានឈ្មោះថា Jocelyn។ ចំណែកអ្នកជំនាញអាកាសធាតុនិយាយថា ការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យរដូវរងាក្នុងតំបន់កាន់តែក្តៅ និងសើម ដែលបង្កើនលទ្ធភាពកើតមានព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ចំណងជើង៖ ប្រជាជនអាហ្វហ្គានីស្ថាន ជាងកន្លះលាននាក់ភៀសខ្លួនចេញពីប៉ាគីស្ថាន

    ចំណងជើង៖ ប្រជាជនអាហ្វហ្គានីស្ថាន ជាងកន្លះលាននាក់ភៀសខ្លួនចេញពីប៉ាគីស្ថាន

    កាប៊ុល៖ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នៅថ្ងៃចន្ទទី២២ ខែមករានេះ និយាយថា ជនជាតិអាហ្វហ្គានីស្ថានជាង ៥០០,០០០នាក់បានភៀសខ្លួនចេញពីប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល ៤ខែកន្លងមកនេះ ចាប់តាំងពីទីក្រុងអ៊ីស្លាម៉ាបាដបញ្ជាឱ្យជនចំណាកស្រុក ដែលគ្មានឯកសារចាកចេញពីប្រទេសខ្លួន ឬត្រូវប្រឈមមុខនឹងការចាប់ខ្លួន។ តួលេខចុងក្រោយដែលរាយការណ៍ដោយទីភ្នាក់ងារចំណាកស្រុករបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ជនជាតិអាហ្វហ្គានីស្ថានចំនួន ៥០០,២០០នាក់បានចាកចេញពីប៉ាគីស្ថាន នៅចន្លោះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ ពួកគេភាគច្រើនប្រញាប់ប្រញាល់ចាកចេញទៅកាន់ព្រំដែន ពោលគឺប៉ុន្មានថ្ងៃ មុនដល់ពេលកំណត់ថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំមុន ដែលប៉ាគីស្ថានបានកំណត់ ឱ្យជនជាតិអាហ្វហ្គានីស្ថានចំនួន ១.៧លាននាក់ ដែលខ្លួននិយាយថា កំពុងរស់នៅដោយខុសច្បាប់។ ទន្ទឹមគ្នា ប៉ាគីស្ថានបានការពារការបង្រ្កាបនេះ ក្រោមហេតុផលព្រួយបារម្ភផ្នែកសន្តិសុខក្នុងតំបន់របស់ខ្លួនជាប់ព្រំដែនអាហ្វហ្គានីស្ថាន និងសម្ពាធសេដ្ឋកិច្ចដែលពួកគេកំពុងតស៊ូជំនះ។ ទំនាក់ទំនងរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន កាន់តែមានភាពរកាំរកូសក្នុងពេលប៉ុន្មានខែថ្មីៗនេះ ដោយទីក្រុងអ៊ីស្លាម៉ាបាដបានចោទប្រកាន់រដ្ឋាភិបាលតាលីបង់ថា បានបរាជ័យក្នុងការកម្ចាត់ពួកសកម្មប្រយុទ្ធ ដែលវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន មានប្រភពចេញពីទឹដីរបស់អាហ្វាហ្គានីស្ថាន។ ប៉ុន្តែទីក្រុងកាប៊ុល តែងតែបដិសេធការចោទប្រកាន់នេះ។ ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់ ដែលភៀសខ្លួនចេញពីជម្លោះ បានហូរចូលទៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល ៤ទសវត្សរ៍កន្លងមកនេះ រួមទាំងប្រហែល ៦០០,០០០នាក់ ចាប់តាំងពីក្រុមតាលីបង់បានបណ្តេញរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិកពីអំណាច និងអនុវត្តដ៏តឹងរឹងចំពោះច្បាប់អ៊ីស្លាម៕…

  • សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង និងដោយគ្មានការបង្ហូរឈាម

    សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង និងដោយគ្មានការបង្ហូរឈាម

    បាននិងកំពុងធ្វើជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជាឱ្យសម្រេចបានជោគជ័យយ៉ាងធំធេង ពិសេសជោគជ័យនៃការបោះឆ្នោតសកល ២០២៣ បានឆ្លុះបញ្ចាំងពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈការចូលរួមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ និងភាពត្រឹមត្រូវតាមច្បាប់នៃការបោះឆ្នោត #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ មករា ២០២៤

    ១. ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង មានទំហំជាង ៥១៥លានដុល្លារ ខណៈបារាំងនៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏ធំបំផុតរបស់អឺរ៉ុបមួយនៅកម្ពុជា – AMS Economy ២. គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េភ្ជាប់ពីចំណុចផ្សាររាត្រីឆ្ពោះទៅតំបន់អរិយក្សត្រ នឹងបញ្ចប់នីតិវិធីនានានៅអំឡុងត្រីមាសទី១ ឆ្នាំ២០២៤ – កម្ពុជាថ្មី ៣. កម្ពុជាកំពុងពន្លឿនការនាំចេញផលិតផលកសិកម្ម សំបុកត្រជៀកកាំ និងក្រពើ ទៅកាន់ទីផ្សារចិន – ស៊ីស៊ីថាមស៍ ៤. លោក Netanyahu ច្រានចោលលក្ខខណ្ឌរបស់ក្រុមហាម៉ាស ជុំវិញកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំងអ៉ីស្រាអែល – Al Jazeera ៥. តៃវ៉ាន់ប្រទះឃើញបាឡុងចិន ៦ គ្រឿងទៀត នៅក្បែរដែនកោះនេះ ក្នុងនោះ ១ គ្រឿងហោះកាត់ពីលើ – Reuters #ams1minute

  • បេក្ខជន ពារ គឹមធន់ បានទទួលចំណាត់ថ្នាក់លេខ ១ លើផ្នែកអក្សរស្អាតជាងគេ ក្នុងព្រឹត្តិការណ៍ប្រឡង “សរសេរតាមអានជាសាធារណៈ” នៅមុខប្រាសាទអង្គរវត្ត

    បេក្ខជន ពារ គឹមធន់ បានទទួលចំណាត់ថ្នាក់លេខ ១ លើផ្នែកអក្សរស្អាតជាងគេ ក្នុងព្រឹត្តិការណ៍ប្រឡង “សរសេរតាមអានជាសាធារណៈ” នៅមុខប្រាសាទអង្គរវត្ត

    ដើម្បីបង្ហាញអំពីស្នាដៃរបស់គាត់ លោក គឹមធន់ បាន ចម្លងអត្ថបទ សំណៅដើមជាសំណេរផ្ទាល់ដៃ ហើយបង្ហាញដល់សាធារណជន។ 📷 Thmey Thmey #ams1minute

  • ថ្នាក់ដឹកនាំជាន់ខ្ពស់ Church of Jesus Christ ប្ដេជ្ញាចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់វិស័យសុខាភិបាល

    ថ្នាក់ដឹកនាំជាន់ខ្ពស់ Church of Jesus Christ ប្ដេជ្ញាចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់វិស័យសុខាភិបាល

    និងលើការបណ្ដុះបណ្ដាលកសាងសមត្ថភាពរបស់ប្រជាពលរដ្ឋតាម សហគមន៍ នៅតាមមូលដ្ឋាននៅកម្ពុជា។ សម្ដេចធិបតី៖ “រាជរដ្ឋាភិបាលកម្ពុជា ធានាឱ្យមានសេរីភាពខាងជំនឿសាសនា និងធានានូវសុខដុមនីយកម្មខាងសាសនានៅក្នុងសង្គម។ កម្ពុជាជាប្រទេសដែលធ្លាប់បានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលនៅពេលនោះ របបប្រល័យពូជសាសន៍ខ្មែរក្រហម បានលុបបំបាត់ចោលទាំងស្រុងរាល់ជំនឿសាសនារបស់ប្រជាពលរដ្ឋ។ តាមរយៈបទពិសោធន៍ដ៏ជូរចត់នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានផ្ដោតយកចិត្តទុកដាក់លើការរក្សានូវសុខដុមនីយកម្មផ្នែកសាសនា ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាព និងស្ថិរភាពពេញលេញនៅកម្ពុជា”។ #ams1minute

  • រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

    រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

    លេខាធិការប្រតិបត្តិអង្គការ UN-ESCAP ក៏បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេបនូវ វិស័យអាទិភាពចំនួន៤ ដែលនៅក្នុងក្របខ័ណ្ឌនៃការបន្តកិច្ចសហប្រតិបត្តិការ រួមមាន៖ ១. ការផ្ដល់កិច្ចគាំពារដល់ប្រជាជនដោយឈរលើគោលការណ៍ មិនទុកនរណាម្នាក់ចោល និងកិច្ចការពារបរិស្ថានដោយផ្ដោតជាអាទិភាពលើការប្រែប្រួលអាកាសធាតុ ២. ការសម្របសម្រួលនៅក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដោយជំរុញការតភ្ជាប់នៃវិស័យពាណិជ្ជកម្មនៃបណ្ដាប្រទេសសមាជិកនៃអង្គការ UN-ESCAP ៣. ការកសាង និងពង្រឹងសមត្ថភាពឌីជីថល សម្រាប់ប្រជាពលរដ្ឋ ៤. ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីរួមចំណែកសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។ #ams1minute

  • ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា Justin Kevin Whyatt ប្តេជ្ញាជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី

    ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា Justin Kevin Whyatt ប្តេជ្ញាជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី

    ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ។ #ams1minute

  • សម្តេចធិបតី ស្នើកងយោធពលខេមរភូមិន្ទឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់

    សម្តេចធិបតី ស្នើកងយោធពលខេមរភូមិន្ទឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់

    ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ ខណៈកម្ពុជាអាចនឹងទទួលរងឥទ្ធិពលតិចតួច ឬដោយប្រយោលពីស្ថានការណ៍អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទនៅតែជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់គួបផ្សំនឹងភាពផុយស្រួយដែលបង្កឡើងដោយការវិវត្ត ប្រែប្រួលនៃសភាពការណ៍អន្តរជាតិ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច។ #ams1minute

  • សម្តេចធិបតី៖ “គោលដៅ នៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល

    សម្តេចធិបតី៖ “គោលដៅ នៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល

    គឺការធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាព ស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ សុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ននេះ ជាពិសេស គឺគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញនេះ ក៏កំពុងតែផ្តល់ឱកាសមួយសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទផងដែរ។ ក្នុងន័យនេះ ចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាគ្រប់បណ្តាកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវតែបន្តជំរុញយកចិត្តទុកដាក់លើការងារកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និងធ្វើយ៉ាងណា កសាងពង្រឹងអង្គភាពឲ្យបានរឹងមាំលើគ្រប់វិស័យ ដែលជាមូលដ្ឋានដ៏ចាំបាច់ធានាឲ្យការដឹកនាំបញ្ជា ការកសាងកម្លាំង និងការពង្រឹងប្រៀបការពារជាតិរឹងមាំ”។ #ams1minute