-
បុរីជនបទនឹងបន្តពង្រីកទៅដល់តំបន់នានាទូទាំងប្រទេស

-
សម្តេចធិបតីអរគុណបងប្អូនទូទាំងប្រទេសចំពោះការចូលរួម និងការគាំទ្រកំណែទម្រង់នៃការប្រឡងបាក់ឌុប

-
បេក្ខជនជាង ៧០០ នាក់មកពី ២៥ រាជធានីខេត្ត ចូលរួមក្នុងព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិលើកដំបូងនៅកម្ពុជា “សំណេរអង្គរ” នៅបរិវេណស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នៅថ្ងៃទី២១ មករា ២០២៤

-
របាយការណ៍នៅថ្ងៃទី២១ មករា

-
កម្ពុជា ជាប់ចំណាត់ថ្នាក់ទី ៧ លើពិភពលោក ជាប្រទេសនាំចេញសំលៀកបំពាក់ច្រើនបំផុតក្នុងឆ្នាំ ២០២២

ដែលមានទំហំជាង ៩,១ ពាន់លានដុល្លារ។ វៀតណាម និងឥណ្ឌូណេស៊ី ជាប្រទេសនៅអាស៊ានពីរផ្សេងទៀតដែលជាប់ក្នុងតារាងកំពូលទាំង ១០ ជាមួយការនាំចេញ ៣៥ ពាន់លានដុល្លារ និង ១០ ពាន់លានដុល្លាររៀងៗខ្លួន។ ចិន ជាប្រទេសនាំចេញសំលៀកបំពាក់ច្រើនជាងគេលើពិភពលោក ជាមួយនឹងទំហំនាំចេញជាង ១៨២,៤ ពាន់លានដុល្លារ ខណៈសហភាពអឺរ៉ុបបូកបញ្ចូលគ្នានាំចេញជាង ១៥៦,៤ ពាន់លានដុល្លារ។ អាមេរិកស្ថិតនៅលេខរៀងទី ១០ ជាមួយទំហំនាំចេញជាង ៧,២ ពាន់លានដុល្លារ –WTO via Seasia Stats #ams1minute
-
អេក្វាទ័រចាប់ខ្លួនមនុស្សជិត ៧០នាក់ ជុំវិញការបង្កហិង្សាលើមន្ទីរពេទ្យ

គីតូ៖ ប៉ូលីសអេក្វាទ័រចាប់ខ្លួនមនុស្ស ៦៨នាក់ នៅថ្ងៃអាទិត្យទី២១ ខែមករានេះ ដែលបានប៉ុនប៉ងចូលកាន់កាប់មន្ទីរពេទ្យមួយកន្លែង ស្ថិតនៅភាគនិរតីនៃប្រទេសអេក្វាទ័រ ចំពេលមានសង្រ្គាមរវាងក្រុមក្មេងទំនើងជួញដូរគ្រឿងញៀន និងកងកម្លាំងសន្តិសុខ។ ប៉ូលីសអេក្វាទ័របានបញ្ជាក់នៅលើបណ្តាញសង្គម X ថា យើងបានបង្ក្រាបក្រុមភេរវករចំនួន ៦៨នាក់ ដែលព្យាយាមកាន់កាប់មន្ទីរពេទ្យមួយកន្លែងនៅទីក្រុងYaguachi ខេត្តGuayas។ ប៉ូលិសអេក្វាទ័របន្ថែមថា ជនសង្ស័យទាំងនោះ ត្រូវបានចាប់ខ្លួននៅពេលពួកគេព្យាយាមរំដោះសមាជិកក្រុមខ្លួន ដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប្រតិបត្តិការនេះ ដកហូតបានកាំភ្លើង និងថ្នាំញៀនមួយចំនួន។ ទន្ទឹមគ្នា ប៉ូលិសអេក្វាទ័រក៏បានឆ្មក់ចូល “មជ្ឈមណ្ឌលស្តារនីតិសម្បទា” មួយកន្លែងទៀត ដែលជាទីតាំងសមាជិកក្រុមក្មេងទំនើងជាច្រើននាក់កំពុងលាក់ខ្លួនផងដែរ។ ថ្មីៗនេះ អាជ្ញាធរអេក្វាទ័របានបិទមជ្ឈមណ្ឌលបែបនេះរាប់រយកន្លែង ព្រោះវាមន្ទីរពេទ្យសម្ងាត់ ដែលគ្រប់គ្រងដោយក្រុមក្មេងទំនើង។ គួរបញ្ជាក់ថា ប្រធានាធិបតីអេក្វាទ័រ លោក ដានីញ៉ែល ណូបូអា បានចេញក្រិត្យកាលពីថ្ងៃទី៩ ខែមករាកន្លងទៅ ដាក់ប្រទេសក្នុងភាពអាសន្នជម្លោះប្រដាប់អាវុធផ្ទៃក្នុង ៦០ថ្ងៃ និងបានដាក់បញ្ជាឱ្យកម្ទេចក្រុមឧក្រិដ្ឋជន។ វិបត្តិសន្តិសុខនេះបានផ្ទុះឡើងបន្ទាប់ពីមេក្រុមម៉ាហ្វីយ៉ា Choneros មានកូនចៅប្រមាណ៨,០០០នាក់ ឈ្មោះ Adolfo Macias ហៅហ្វីតូ បានរត់ចេញពីពន្ធធនាគារ។ ទណ្ឌិតហ្វីតូ មានទោសជាប់ពន្ធនាគារ ៣៤ឆ្នាំ តាំងពីឆ្នាំ២០១១…
-
ស្ថាបត្យកម្មខ្មែរបុរាណ ភូមិបៃតងរីសតភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប

-
ប្រមុខអង្គការសហប្រជាជាតិជំរុញឱ្យអេត្យូពី និងសូម៉ាលី ចរចាដោះស្រាយភាពតានតឹងដោយសន្តិវិធី

ខេមប៉ាឡា៖ ប្រមុខអង្គការសហប្រជាជាតិ នៅថ្ងៃអាទិត្យទី២១ ខែមករានេះ ជំរុញឱ្យអេត្យូពី និងសូម៉ាលី បើកការសន្ទនាដ៏មានអត្ថន័យ ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសទាំងពីរ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស ប្រាប់សន្និសីទកាសែតនៅឯកិច្ចប្រជុំកំពូល G77 បូកចិន នៅរដ្ឋធានីអ៊ូហ្គង់ដា ថា យើងតែងតែគោរពតាមគោលការណ៍របស់យើង ហើយគោលការណ៍នោះ គឺទាក់ទងនឹងការរួបរួម អធិបតេយ្យភាព និងឯករាជ្យភាពទឹកដីនៃប្រទេសនានា រួមទាំងសូម៉ាលី។ យើងសង្ឃឹមថា តាមរយៈការសន្ទនាគ្នា នឹងអាចយកឈ្នះលើស្ថានភាពភាពតានតឹងបច្ចុប្បន្នបាន។ ភាពតានតឹងនៅតំបន់ជ្រោយអាហ្វ្រិក (Horn of Africa) កំពុងកើនឡើងកម្តៅ ក្រោយរដ្ឋាភិបាលសូម៉ាលីជំទាស់យ៉ាងដាច់អហង្ការ ចំពោះគម្រោងកិច្ចសន្យាជួលតំបន់កំពង់ផែមួយកន្លែងនៅក្នុងតំបន់សូម៉ាលីឡង់ដ៍ (Somaliland) ជារដ្ឋផ្តាច់ខ្លួន ស្ថិតនៅភាគខាងលិចប្រទេសសូម៉ាលី ដែលបានប្រកាសទាមទារឯករាជ្យចេញពីសូម៉ាលីក្នុងឆ្នាំ ១៩៩១។ លើសពីកិច្ចសន្យាកាលពីថ្ងៃទី០១ ខែមករា រវាងអេត្យូពី និងសូម៉ាលីឡង់ដ៍ រដ្ឋាភិបាលអេត្យូពីក៏នឹងពិចារណា ក្នុងការទទួលស្គាល់ឯករាជ្យភាពជាផ្លូវការរបស់តំបន់សូម៉ាលីឡង់ដ៍ ជាថ្នូរនឹងការបើកច្រកចូលទៅកាន់តំបន់សមុទ្រក្រហម តាមរយៈការជួលកំពង់ផែខាងលើ ពីរដ្ឋស្វ័យតមួយនេះផងដែរ។ កិច្ចព្រមព្រៀងជួលកំពង់ផែនេះ ធើ្វឱ្យរដ្ឋាភិបាលសូម៉ាលីខឹងសម្បារជាខ្លាំង និងចាប់ផ្តើមធ្វើសង្គ្រាមពាក្យសំដី ជាមួយសាធារណរដ្ឋសូម៉ាលីឡង់ដ៍ និងបានគំរាមឈ្លានពានរដ្ឋស័្វយតនេះ ដើម្បីរារាំងដំណើរការកិច្ចព្រមព្រៀង ដោយញ៉ាំងឱ្យអង្គការសហប្រជាជាតិ និងបណ្តាប្រទេសក្នុងសហភាពអាហ្វ្រិកចេញសេចក្ដីអំពាវនាវ…
-
អ៊ីរ៉ង់បញ្ជូនផ្កាយរណបទៅកាន់ទីអវកាសដោយជោគជ័យ

តេហេរ៉ង់៖ រដ្ឋមន្ត្រីអ៊ីរ៉ង់មួយរូបនិយាយថា នៅថ្ងៃសៅរ៍សប្តាហ៍មុន ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបាញ់បង្ហោះផ្កាយរណបស្រាវជ្រាវមួយទៅកាន់ទីអវកាស ដោយដាក់វាចូលទៅក្នុងគន្លងតារាវិថីកាន់តែឆ្ងាយ បើទោះបីជាត្រូវប្រឈមមុខនឹងការរិះគន់ពីប្រទេសលោកខាងលិច។ រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍អ៊ីរ៉ង់ លោក Issa Zarepour និយាយថា ផ្កាយរណបមានទម្ងន់ប្រហែល ៥០គីឡូក្រាម ត្រូវបានបញ្ជូនទៅក្នុងគន្លងតារាវិថីចម្ងាយ ៧៥០គីឡូម៉ែត្រពីលើផែនដី តាមរយៈរ៉ុក្កែត Ghaem-100 ដែលផលិតដោយអង្គការអវកាសនៃឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពល។ ប្រទេសអ៊ីរ៉ង់និយាយថា ការបាញ់បង្ហោះផ្កាយរណប និងរ៉ុក្កែតរបស់ខ្លួន គឺសម្រាប់តែគោលបំណងស៊ីវិល ឬការពារប៉ុណ្ណោះ ហើយបដិសេធនូវមហិច្ឆតាណាមួយ ក្នុងការអភិវឌ្ឍន៍សមត្ថភាពអាវុធនុយក្លេអ៊ែរ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA រាយការណ៍ថា ផ្កាយរណប Soraya របស់អង្គការអវកាសអ៊ីរ៉ង់ ត្រូវបានបាញ់បង្ហោះដោយជោគជ័យ តាមរយៈផ្កាយរណប Ghaem-100 នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម។ នេះជាលើកដំបូងហើយ ដែលអ៊ីរ៉ង់ជោគជ័យ ក្នុងការបញ្ជូនផ្កាយរណបទៅក្នុងគន្លងតារាវិថី ដែលមានកម្ពស់ឆ្ងាយជាង ៥០០គីឡូម៉ែត្រ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានព្រមានអ៊ីរ៉ង់ម្តងហើយម្តងទៀត ប្រឆាំងនឹងការបាញ់បង្ហោះផ្កាយរណបបែបនេះ ដោយនិយាយថា បច្ចេកវិទ្យាដូចគ្នានេះអាចត្រូវបានប្រើប្រាស់សម្រាប់មីស៊ីលផ្លោង រួមទាំងឧបករណ៍ដែលរចនាឡើងដើម្បីបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
អង់គ្លេសព្រមានថា ការបោះឆ្នោតរបស់ខ្លួននឹងមានការគំរាមកំហែងធ្ងន់ធ្ងរ

ឡុងដ៍៖ ប្រមុខការពារជាតិអង់គ្លេស នៅថ្ងៃអាទិត្យទី២១ ខែមករានេះនិយាយថា ប្រទេសរបស់លោកកំពុងទទួលយកការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ នៃការបោះឆ្នោតមានការជ្រៀតជ្រែកពីបរទេស ដែលនឹងកើតមាននៅចុងឆ្នាំនេះ ក្រោយមានការព្រមានពីមន្ត្រីប្រឆាំងភេរវកម្ម។ ប្រធានប្រឆាំងភេរវកម្មអង់គ្លេស លោក Matt Jukes បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការគំរាមកំហែងផ្នែកចារកម្មពីរដ្ឋបរទេស ដូចជាចិន រុស្ស៊ី និងអ៊ីរ៉ង់ ឥឡូវនេះ មានទំហំធំជាងមុន បើធៀបនឹងជំនាន់សង្គ្រាមត្រជាក់។ លោកបន្តថា ប៉ូលីសបានបង្កើតអង្គភាពថ្មីមួយ ដើម្បីទប់ទល់នឹងការគំរាមកំហែងការជ្រៀតជ្រែកពីខាងក្រៅ នៅមុនការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២៤នេះ។ លោកបន្ថែមថា អង្គភាពនេះនឹងប្រើប្រាស់អំណាចផ្តល់ដោយច្បាប់សន្តិសុខជាតិ ដែលបានអនុម័តកាលពីខែកក្កដា ដើម្បីធ្វើឱ្យប្រទេសនានាកាន់តែពិបាក ក្នុងការស៊ើបការណ៍ និងជ្រៀតជ្រែកក្នុងដំណើរការនយោបាយរបស់ចក្រភពអង់គ្លេស។ ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps ប្រាប់ទូរទស្សន៍ Sky News ថា ជាក់ស្តែង នោះគឺជាអ្វីដែលយើងយកចិត្តទុកដាក់យ៉ាងខ្លាំង និងថា ស្ថាប័នប្រឆាំងអំពើភេរវកម្ម និងស្ថាប័នផ្សេងទៀត នឹងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះរឿងនោះ។ ការព្រមានរបស់មន្រ្តីជាន់ខ្ពស់អង់គ្លេសនេះ កើតឡើងបន្ទាប់ពីរបាយការណ៍មួយរបស់ក្រុមហ៊ុន Microsoft កាលពីខែវិច្ឆិកាឆ្នាំមុននិយាយថា រុស្ស៊ី អ៊ីរ៉ង់ និងចិនទំនងជាចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងប្រកបដោយឥទ្ធិពល និងការជ្រៀតជ្រែក នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ…