-
ហ្វីលីពីនអរគុណវៀតណាម សម្រាប់ការផ្គត់ផ្គង់អង្ករ ប្រកបដោយស្ថិរភាព

ហាណូយ៖ ប្រធានាធិបតីនៃប្រទសហ្វីលីពីនបានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម ដែលបានធានាការផ្គត់ផ្គង់អង្គរ ដល់ហ្វីលីពីន ប្រកបដោយស្ថរិភាព ហើយមានរយៈពេលវែង។ លោក Ferdinand Marcos បានមានប្រសាសន៍បែបនេះ ក្នុងពេលដែលលោកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម។ អំឡុងកិច្ចពិភាក្សា នៅឯទីក្រុងហាណូយ កាលពីថ្ងៃអង្គារ លោក ម៉ាកូស (Marcos) ក៏បានប្រាប់ប្រធានាធិបតីនៃប្រទេសវៀតណាម លោក Vo Van Thuong ថា លោកសូមវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីពាណិជ្ជកម្មអង្ករ។ លោកចាត់ទុកថា វាជាផ្នែកសំខាន់មួយនៃដំណើរទស្សនកិច្ចរបស់លោក នៅទីក្រុងហាណូយ នាពេលនេះ ហើយលោកជឿជាក់ថា ការណ៍នេះនឹងរួមចំណែកដល់ការធានាសន្តិសុខស្បៀង ហើយបង្ហាញពីសាមគ្គីភាពរឹងមាំ រវាងប្រទេសទាំងពីរ។ មេដឹកនាំទាំងពីរបានវាយតម្លៃថា ចាប់តាំងពីការធ្វើឱ្យប្រសើរឡើង ឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ ២០១៥ ទំនាក់ទំនងទ្វេភាគី មានការអភិវឌ្ឍ ជាបន្តបន្ទាប់ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង ជាបន្តបន្ទាប់ផងដែរ។ គួរបញ្ជាក់ថា ហ្វីលីពីននៅតែជាទីផ្សារអង្ករធំបំផុត របស់វៀតណាម។ យោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ការនាំចេញអង្កររបស់វៀតណាម ទៅកាន់ទីផ្សារហ្វីលីពីន ក្នុងឆ្នាំ២០២៣ អាចនឹងឈានដល់ ១,៧៥…
-
កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

ដាក់ចេញនូវវិធានការ និងយន្តការ ដែលមានលក្ខណៈជាកញ្ចប់ ប្រទាក់ក្រឡា មុតស្រួច និងសាមញ្ញ ក្នុងគោលដៅជំរុញការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម ការស្តារកំណើនសេដ្ឋកិច្ច និងការបំពេញបន្ថែមលើយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជដ្ឋាភិបាល ពិសេសការអនុវត្តផែនការមេប្រែក្លាយខេត្តព្រះសីហនុ ទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ #ams1minute
-
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន៖ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

គឺជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងភាពវៃឆ្លាតរបស់សមេ្តចធិបតីនាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់ កំពុងតែបន្តប្រឈមនិងភាពមិនប្រាកដប្រជាខ្ពស់”។ #ams1minute
-
សេដ្ឋកិច្ចអេស្ប៉ាញកើនឡើង ២.៥ភាគរយ ក្នុងឆ្នាំ២០២៣ ខ្ពស់ជាងការព្យាករណ៍

ម៉ាឌ្រីដ៖ ទិន្នន័យផ្លូវការបានបង្ហាញឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសអេស្ប៉ាញ ហក់ឡើងខ្ពស់ជាងការរំពឹងទុកក្នុងឆ្នាំ២០២៣ ខណៈដែលផលិតផលក្នុងស្រុកសរុប (GDP) កើនឡើងខ្លាំងនៅចុងឆ្នាំមុន។ សេដ្ឋកិច្ចរបស់ប្រទេសអេស្ប៉ាញ កើនឡើង ២.៥ភាគរយក្នុងឆ្នាំ២០២៣ ស្របពេលដែលប្រទេសសមាជិកប្លុកអឺរ៉ុបដទៃទៀត ជួបកំណើនសេដ្ឋកិច្ចយឺត ឬធ្លាក់ចុះ និងការកើនឡើងអត្រាការប្រាក់ ដែលលើសពីការព្យាករណ៍របស់រដ្ឋាភិបាលចំនួន ២.៤ភាគរយក៏ដោយ។ ការិយាល័យស្ថិតិជាតិ INE បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អេស្ប៉ាញដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៤ របស់តំបន់ចាយប្រាក់អឺរ៉ូ បានកើនឡើង ០.៦ភាគរយ នៅចន្លោះខែតុលា និងខែធ្នូឆ្នាំមុន កើនឡើងពី ០.៤ភាគរយបើធៀបនឹងត្រីមាសមុន ដោយសារតែកំណើនតម្រូវការក្នុងស្រុក និងខាងក្រៅរឹងមាំ។ ធនាគារកណ្តាលអេស្ប៉ាញកាលពីឆ្នាំមុនបានកែប្រែការព្យាករណ៍កំណើនរបស់ខ្លួន សម្រាប់សេដ្ឋកិច្ចអេស្ប៉ាញដល់ ២.៣ភាគរយនៅឆ្នាំ២០២៣ បន្ទាប់ពីវិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេសអឺរ៉ុបនេះមានភាពរឹងមាំឡើងវិញ។ តួយ៉ាង ប្រទេសអេស្ប៉ាញទទួលបានភ្ញៀវទេសចរណ៍បរទេសកាលពីឆ្នាំមុន ចំនួនជាង ៨៤លាននាក់ កើនឡើង ១៩ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ការកើនឡើងចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសអេស្ប៉ាញ បានជួយជំរុញអត្រាគ្មានការងារធ្វើស្ថិតក្នុងតួលេខ ១១.៧៦ភាគរយគិតត្រឹមចុងឆ្នាំ២០២៣ ជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០០៧។ គួរបញ្ជាក់ថា អេស្ប៉ាញគឺជាប្រទេសទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្តច្រើនជាងគេលំដាប់ទីពីររបស់ពិភពលោក បន្ទាប់ពីប្រទេសបារាំង ហើយវិស័យទេសចរណ៍មានសារៈសំខាន់ណាស់ សម្រាប់ខឿនសេដ្ឋកិច្ចអេស្ប៉ាញ ដោយបានរួមចំណែក ១២.៨ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៣៕ ប្រភព៖ AFP…
-
អឺរ៉ុបទទួលរងរលកកំដៅក្តៅខ្លាំងបំផុតក្នុងឆ្នាំ២០២១

ហ្សឺណែវ៖ អង្គការឧតុនិយមពិភពលោក (WMO) នៅថ្ងៃអង្គារសប្តាហ៍នេះនិយាយថា ក្នុងឆ្នាំ២០២១ ទ្វីបអឺរ៉ុបបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន រហូតដល់ ៤៨.៨អង្សាសេ ហើយព្រមានថា នឹងកើនឡើងខ្លាំងសាជាថ្មី។ អង្គការឧតុនិយមពិភពលោក (WMO) និយាយថា រលកកំដៅកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានកើនឡើងជិត ៤៩អង្សាសេ ខ្ពស់ជាងកំណត់ត្រាពីមុនត្រឹម ៤៨អង្សាសេ ដែលបានចុះបញ្ជីកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៧៧ នៅទីក្រុងអាថែន និងទីក្រុងអេលហ្វស៊ីណា របស់ប្រទេសក្រិក។ ប៉ុន្តែកំណត់ត្រាសីតុណ្ហភាពកាលពីឆ្នាំ១៩៧៧ មិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យពីអង្គការ WMO ទេ។ សាស្ត្រាចារ្យ Randall Cerveny អ្នករាយការណ៍អំពីឧតុនិយម និងអាកាសធាតុរបស់អង្គការ WMO និយាយថា វាពិតជាអាចទៅរួច ដែលរលកកំដៅកាន់តែក្តៅខ្លាំង នឹងកើតឡើងនៅទូទាំងទ្វីបអឺរ៉ុបនាពេលអនាគត។ ជាមួយនឹងការបំភាយឧស្ម័នបង្កឡើងដោយមនុស្ស ប៉ះពាល់ដល់កំដៅផែនដីនោះ ទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹងសីតុណ្ហភាពកើនឡើងពីរដង លឿនជាងមធ្យមភាគពិភពលោក គឺ ២.២អង្សាសេក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ បើធៀបនឹងសម័យមុនឧស្សាហកម្ម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សេដ្ឋកិច្ចបារាំងកើនឡើង ០.៩ភាគរយ ក្នុងឆ្នាំ២០២៣

ប៉ារីស៖ ទិន្នន័យផ្លូវការបានបង្ហាញឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា តួលេខកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរ នៃតំបន់ចាយប្រាក់អឺរ៉ូនេះ កើនឡើង ០.៩ភាគរយ ក្នុងឆ្នាំ២០២៣ តួលេខនេះនៅទ្រឹង ក្នុងរយៈពេលពីរត្រីមាសចុងក្រោយ។ សេដ្ឋកិច្ចរបស់ប្រទេសបារាំង ស្ថិតនៅក្រោមការព្យាករណ៍របស់រដ្ឋាភិបាលចំនួន ១ភាគរយ និងធ្លាក់ចុះពី ២.៥ភាគរយក្នុងឆ្នាំ២០២២។ ទីភ្នាក់ងារស្ថិតិជាតិបារាំង INSEE បានឱ្យដឹងថា ប្រទេសបារាំងបានកត់ត្រាកំណើនសូន្យស្ទើរតែគ្រប់ត្រីមាសនៃឆ្នាំ២០២៣ លើកលែងតែក្នុងត្រីមាសទី២ ជាពេលដែលសេដ្ឋកិច្ចកើនឡើង ០.៧ភាគរយ។ កំណើននៃការប្រើប្រាស់ក្នុងគ្រួសារ ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ច ធ្លាក់ចុះមកត្រឹម ០.៧ភាគរយក្នុងឆ្នាំ២០២៣ តួលេខនេះធ្លាក់ចុះបន្តិចប៉ុណ្ណោះ ក្នុងរយៈពេលបីខែចុងក្រោយនេះ។ ទោះបីជាយ៉ាងណា សេដ្ឋកិច្ចបារាំងដំណើរការល្អជាងអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់តំបន់ចាយប្រាក់អឺរ៉ូ ដែលត្រូវបានគេរំពឹងថា នឹងបន្តស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤។ យ៉ាងណាមិញ រដ្ឋាភិបាលបារាំងរំពឹងខ្ពស់ថា សេដ្ឋកិច្ចរបស់ប្រទេសខ្លួននឹងកើនឡើងនៅឆ្នាំ២០២៤នេះ ជាមួយនឹងការព្យាករណ៍ក្នុងកំណើន ១.៤ភាគរយ។ ប៉ុន្តែទេសាភិបាលធនាគារកណ្តាលបារាំង លោក Francois Villeroy de Galhau បានប្រាប់កាសែត La Tribune ថា សេដ្ឋកិច្ចបារាំងនឹងកើនឡើង ០.៩ភាគរយម្តងទៀតនៅក្នុងឆ្នាំ២០២៤នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សារព័ត៌មានជាអំណាចទី៤បើប្រើប្រាស់ត្រូវ គឺជួយប្រទេសជាតិច្រើនណាស់

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ មករា ២០២៤

១. គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ប្រវែងសរុប ៤២០គីឡូម៉ែត្រ ឆ្លងកាត់រាជធានី-ខេត្តចំនួន៦ កំពុងពន្លឿនការសិក្សាឈានទៅរកការបញ្ចប់ – AMS Economy ២. សេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ប្តូរពីឧស្សាហកម្មអតិពលកម្ម មកឧស្សាហកម្មផ្អែកលើជំនាញ – ថ្មីៗ ៣. កម្ពុជា-WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់ ៦៣លានដុល្លារ – កម្ពុជាថ្មី ៤. តុលាការប៉ាគីស្ថានបានកាត់ទោស លោក Imran Khan ជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ សម្រាប់ការធ្វើឱ្យបែកធ្លាយកិច្ចការសម្ងាត់របស់រដ្ឋ – BBC ៥. គម្រោងរបស់ស្ថាបនិកក្រុមហ៊ុន Neuralink លោក Elon Musk សាកល្បងដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលមនុស្ស ទទួលបានជោគជ័យជាលើកដំបូង – Reuters #ams1minute
-
គណៈកម្មការសុរិយោដីថ្នាក់ជាតិ អាជ្ញាធរទន្លេសាប អាជ្ញាធរមូលដ្ឋាន និងក្រសួងស្ថាប័នពាក់ព័ន្ធ

បានឯកភាពគ្នាកំណត់យកតំបន់បឹងទន្លេសាបទាំងមូលដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ កិច្ចប្រជុំអន្តរក្រសួងជំរុញការងារចុះបញ្ជីដីធ្លីនៅតំបន់បឹងទន្លេសាប នាព្រឹកថ្ងៃទី៣០ មករា ២០២៤ ប្តេជ្ញាប្រើប្រាស់កម្លាំងសរុប ដើម្បីចុះបញ្ជីដីធ្លីជាប្រព័ន្ធឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ព្រមទាំងរៀបចំធ្វើបច្ចុប្បន្នភាពផែនទី ដើម្បីគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់បឹងទន្លេសាបប្រកបដោយចីរភាព។ #ams1minute
-
របាយការណ៍នៅថ្ងៃទី២៩ មករា
