Category: One-Minute

  • ពុទ្ធឱវាទ

    ពុទ្ធឱវាទ
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ កុម្ភៈ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ កុម្ភៈ ២០២៤

    ១. ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជារំពឹងនឹងបន្តងើបឡើងក្នុងរង្វង់ ៦,៤% ដែលគាំទ្រជាចម្បងពីវិស័យទេសចរណ៍ និងកម្មន្តសាល – AMS Economy ២. សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចង់ពង្រីកការវិនិយោគលើវិស័យវាយនភណ្ឌនៅកម្ពុជា – ថ្មីៗ ៣. ព្រលានយន្តហោះអន្តរជាតិភ្នំពេញទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ ACI ជាព្រលានឈានមុខគេលើការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ – ភ្នំពេញបុស្តិ៍ ៤. ឆ្នាំ២០២៤ សេដ្ឋកិច្ចអាស៊ីរំពឹងហក់ឡើង ៥,២% ដោយសារកំណើនលើសការរំពឹងទុកនៅចិន – AFP ៥. CEO បណ្តាញសង្គមធំៗ Meta, X, TikTok, Snap និង Discord ប្រឈមមុខដ៏តានតឹងនៅចំពោះមុខសភាអាមេរិកជុំវិញករណីរំលោភសិទ្ធិកុមារ – NBC #ams1minute

  • កម្មវិធីថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា បានឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ (ASEAN Digital Awards 2024)

    កម្មវិធីថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា បានឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ (ASEAN Digital Awards 2024)

    ប្រទេសសិង្ហបុរី ១ កុម្ភៈ ២០២៤ #ams1minute

  • ត្រូវតែការពារឱ្យបានដាច់ខាតដីអភិរក្សបឹងទន្លេសាប តំបន់៣ ដើម្បីរក្សាកិត្តិនាមបឹងទន្លេសាប ជាបឹងធំជាងគេ និងសម្បូរត្រីជាងគេ

    ត្រូវតែការពារឱ្យបានដាច់ខាតដីអភិរក្សបឹងទន្លេសាប តំបន់៣ ដើម្បីរក្សាកិត្តិនាមបឹងទន្លេសាប ជាបឹងធំជាងគេ និងសម្បូរត្រីជាងគេ
  • ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) សម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា

    ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) សម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា

    ដែលតែងតែបានបង្កលក្ខណៈងាយស្រួល និងធានាបាននូវបរិយាកាសវិនិយោគល្អប្រសើរសម្រាប់ធុរកិច្ចអាមេរិក នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះ ការបើកចំហ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាង ក្រសួង-ស្ថាប័ន និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា។ លោកបានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាល លើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI) វិស័យធុរកិច្ច អចលនទ្រព្យ និង ការគាំទ្រដល់ស្រ្តី លេីផ្នែក ភាពជាម្ចាស់នៃសហគ្រាសធន់តូច ការបណ្តុះ បណ្តាល និង អភិវឌ្ឍជំនាញ និង ផ្នែកហិរញ្ញវត្ថុ ជាដេីម។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់និង ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានានូវបរិយាកាសវិនិយោគល្អនៅកម្ពុជា ដូចជាការពង្រឹងភាពធន់នៃប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការពង្រីកមធ្យោបាយក្នុងការទូទាត់ទំនើបតាមប្រព័ន្ធ QR-Code ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីរវាងកម្ពុជាជាមួយបណ្ដាប្រទេសជាច្រើន ហើយក៏បានបញ្ជាក់អំពីឱកាសនៃការវិនិយោគលើសួនឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ (High Tech Industrial Park) ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុក ក្នុងទិសដៅចូលរួមក្នុងការអភិវឌ្ឍវិស័យឌីជីថល។ #ams1minute

  • សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ

    សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ

    ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia) សម្ដេចធិបតី ស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុននៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ហើយសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក Yoshihisa Suzuki និងគណៈប្រតិភូនាឱកាសនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននឹងកាន់តែបង្កើននូវលទ្ធភាព និងការពង្រីកនូវសក្តានុពលវិនិយោគបន្ថែមទៀត នៅកម្ពុជា ជាមួយនឹងភាពជឿជាក់ និងប្រាកដនិយម ហើយរាជរដ្ឋាភិបាលត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និងសហការជាមួយវិនិយោគិនជប៉ុន ក្នុងវត្ថុបំណងប្រែក្លាយកម្ពុជា ជាទិសដៅវិនិយោគចម្បង និងជាមជ្ឈមណ្ឌលតំបន់។ #ams1minute

  • ពិធីបិទ សន្និបាតមន្ត្រីសង្ឃលើកទី៣១ ប្រចាំខេត្តបន្ទាយមានជ័យ

    ពិធីបិទ សន្និបាតមន្ត្រីសង្ឃលើកទី៣១ ប្រចាំខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ ក្រោយពីបានរៀបចំពិធីផ្សព្វផ្សាយសិក្សាអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យរយៈពេលមួយថ្ងៃកន្លះទទួលបានផ្លែផ្កាជោគជ័យរួចមក នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នៅវត្ត ឧត្ដមរត្យារាមត្រពាំងថ្មស្រុកភ្នំ ស្រុក បានធ្វើពិធីបិទមហាសន្និបាត មន្រ្ដីសង្ឃប្រចាំឆ្នាំលើកទី៣១ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរគ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃ កម្ពុជា និងជា ព្រះប្រធានអគ្គនាយកនៃគណៈធម្មយុត្តិកនិកាយ ។ លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មន្ទីរធម្មការនិងសាសនាខេត្ត ក៏ដូចជាសាលាគណទាំងពីរគណៈនៃព្រះអនុគណទាំង ៩ ស្រុក ក្រុងទាំងមន្ត្រីសង្ឃ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្តព្រមជាមួយពុទ្ធបរិស័ទទាំងអស់ បានខិតខំយកចិត្តទុកដាក់រួបរួមគ្នាអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រ ដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបានផ្តល់លទ្ធភាពគ្រប់បែបយ៉ាងធ្វើឲ្យវិស័យព្រះពុទ្ធសាសនាកាន់តែមានជំនឿជឿជាក់លើប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់ ។ លោក បៀវ ថាន បន្តថា ព្រះពុទ្ធសាសនាបានរួមចំណែកអភិវឌ្ឍវិស័យហេដ្ឋា សម្ព័ន្ធសង្គមដូចជាស្ពាន វត្តអារាម សាលារៀនមន្ទីរពេទ្យ កាកបាទក្រហម ការងារសង្គម ការងារមនុស្សធម៌និងអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងសុជីវធម៌ដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ។ លោក ឃ្លោក…

  • វិសាលភាពនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

    វិសាលភាពនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤
  • អត្ថប្រយោជន៍ ១១ ចំណុច ចំពោះគម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងនៅខេត្តព្រះសីហនុ

    អត្ថប្រយោជន៍ ១១ ចំណុច ចំពោះគម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងនៅខេត្តព្រះសីហនុ
  • ប្រមុខការពារជាតិអាមេរិក និងអង់គ្លេស ពិភាក្សាពីការគំរាមកំហែងផ្នែកសន្តិសុខនៅមជ្ឈិមបព៌ា

    ប្រមុខការពារជាតិអាមេរិក និងអង់គ្លេស ពិភាក្សាពីការគំរាមកំហែងផ្នែកសន្តិសុខនៅមជ្ឈិមបព៌ា

    វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន ក្នុងថ្ងៃពុធសប្តាហ៍នេះ បានជួបជាមួយសមភាគីអង់គ្លេស លោក ហ្គ្រែន សាបស៍ នៅឯមន្ទីរបញ្ចកោណ ដើម្បីពិភាក្សាគ្នាស្តីពីការគំរាមកំហែងផ្នែកសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រមុខការពារជាតិអាមេរិក និងអង់គ្លេស បានជជែកគ្នាពាក់ព័ន្ធនឹងបញ្ហាមួយចំនួន។ ក្នុងនោះមានដូចជាការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ លើកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា និងការវាយប្រហារខុសច្បាប់របស់ក្រុមហ៊ូទី លើនាវាដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌នៅហ្គាហ្សា និងការគាំទ្រអ៊ុយក្រែន។ កិច្ចពិភាក្សារវាងប្រមុខការពារជាតិទាំងពីរ ធ្វើឡើងបន្ទាប់ពីយន្តហោះដ្រូន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានវាយប្រហារមូលដ្ឋានយោធានៅភាគឦសានប្រទេសហ្ស៊កដានី ដោយបានសម្លាប់ទាហានអាមេរិក ៣នាក់ និងរបួសជាង ៤០នាក់។ នេះជាការស្លាប់យោធាអាមេរិកលើកដំបូង ក្នុងការវាយប្រហារនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីដើមខែតុលាឆ្នាំមុន។ ពាក់ព័ន្ធនឹងការវាយប្រហារនេះដែរ ទីក្រុងវ៉ាស៊ីនតោនបានស្តីបន្ទោសក្រុមសកម្មប្រយុទ្ធ ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ហើយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្តេជ្ញាថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា