Category: One-Minute

  • UN អំពាវនាវរកថវិកា ៤ពាន់លានដុល្លារជួយដល់ប្រទេសយេម៉ែន

    UN អំពាវនាវរកថវិកា ៤ពាន់លានដុល្លារជួយដល់ប្រទេសយេម៉ែន

    ឌូបៃ៖ អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន សប្តាហ៍នេះចាប់ផ្តើមការអំពាវនាវស្វែងរកជំនួយរហូតដល់ ៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤ ដើម្បីជួយដល់យេម៉ែន ជាប្រទេសរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម និងជម្លោះជិតមួយទសវត្សរ៍។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនការឆ្លើយតបកិច្ចការមនុស្សធម៌ក្នុងឆ្នាំ២០២៤របស់ខ្លួន គឺត្រូវការប្រាក់រហូតដល់ ២.៧ពាន់លានដុល្លារសម្រាប់សេវាការពារ និងជំនួយសង្គ្រោះជីវិត ខណៈ១.៣ពាន់លានដុល្លារទៀត សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ អង្គការសហប្រជាជាតិនិយាយថា ការគាំទ្របន្ទាន់គឺជារឿងចាំបាច់ ក្នុងការជួយដល់ជនស៊ីវិលជាង ១៨.២លាននាក់ក្នុងប្រទេសយេម៉ែន ដែលប្រឈមមុខនឹងទុក្ខលំបាកជាទម្ងន់ស្ទើររៀងរាល់ថ្ងៃ អស់រយៈពេលជាង ៩ឆ្នាំ ដោយសារជម្លោះ, ការធ្លាក់ចុះសេដ្ឋកិច្ច, ការប៉ះពាល់ខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសេវាកម្ម ព្រមទាំងការប្រែប្រួលអាកាសធាតុ។ ការិយាល័យ OCHA និយាយថា យេម៉ែនកំពុងជួបប្រទះកង្វះអាហារូបត្ថម្ភខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ហើយស្ថានភាពបច្ចុប្បន្ន នៅតែបន្តកាន់តែអាក្រក់ទៅៗ។ បើតាមការិយាល័យ OCHA មនុស្ស ១៧.៦លាននាក់ ត្រូវបានគេរំពឹងថា នឹងប្រឈមមុខនូវអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរក្នុងឆ្នាំ២០២៤នេះ។ គួរបញ្ជាក់ថា យេមែនដែលជាប្រទេសក្រីក្របំផុតជាងគេនៅឧបទ្វីបអារ៉ាប់ បានធ្លាក់ជ្រៅទៅក្នុងជម្លោះ ចាប់តាំងពីក្រុមឧទ្ទាមហ៊ូទី មានអ៊ីរ៉ង់ជាខ្នងបង្អែក វាយលុករដ្ឋធានីសាណា នៅឆ្នាំ២០១៤ ធ្វើឱ្យមានការអន្តរាគមន៍យោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដើម្បីគាំទ្ររដ្ឋាភិបាលនៅឆ្នាំបន្ទាប់។ មនុស្សរាប់សែននាក់បានស្លាប់ នៅក្នុងការប្រយុទ្ធគ្នានេះ ឬពីមូលហេតុដោយប្រយោល ដូចជាកង្វះស្បៀងអាហារ ជាអ្វីដែលអង្គការសហប្រជាជាតិហៅថា…

  • ប្រាក់ចំណូល Apple កើនលើសការរំពឹងទុក តែការលក់នៅចិនធ្លាក់ចុះ

    ប្រាក់ចំណូល Apple កើនលើសការរំពឹងទុក តែការលក់នៅចិនធ្លាក់ចុះ

    សាន់ ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានរាយការណ៍ពីការលក់កើនឡើងជាលើកដំបូងនៅក្នុងត្រីមាសថ្មីៗនេះ ជាមួយនឹងប្រាក់ចំណូលកើនឡើងបន្តិចកាលពីឆ្នាំមុន ប៉ុន្តែប្រាក់ចំណេញកើនលើសពីការរំពឹងទុក។ ក្រុមហ៊ុន Apple បានកត់ត្រាការលក់មានទឹកប្រាក់ ១១៩.៦ពាន់លានដុល្លារសម្រាប់ត្រីមាសចុងក្រោយបំផុតរបស់ខ្លួន កើនឡើង ២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែការលក់នៅក្នុងទីផ្សារប្រទេសចិនបែរជាបានធ្លាក់ចុះ ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ចំពេលមានការព្រួយបារម្ភអំពីការប្រកួតប្រជែងក្នុងប្រទេស ជាគោលដៅទីផ្សារសំខាន់ៗរបស់ខ្លួន។ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្ងៃនេះ Apple កំពុងរាយការណ៍ពីកំណើនប្រាក់ចំណូលសម្រាប់ត្រីមាសខែធ្នូ ដែលជំរុញដោយការលក់ទូរស័ព្ទ iPhone និងកំណត់ត្រាប្រាក់ចំណូលនៅក្នុងផ្នែកសេវាកម្ម។ ការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple កើនឡើងដល់ ៦៩.៧ពាន់លានដុល្លារ តួលេខនេះល្អប្រសើរឡើងជាងមុន បើធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ២០២២។ ប៉ុន្តែការព្រួយបារម្ភជុំវិញទីផ្សារប្រទេសចិន បានធ្វើឲ្យមានការភ្ញាក់ផ្អើល។ ក្រុមហ៊ុន Apple និយាយថា ការលក់សុទ្ធរបស់ខ្លួននៅក្នុងតំបន់ Greater China រួមទាំងចិនដីគោក ហុងកុង និងតៃវ៉ាន់ បានធ្លាក់ចុះកាលពីមួយឆ្នាំមុន មានទឹកប្រាក់ត្រឹម ២០.៨ពាន់លានដុល្លារក្នុងត្រីមាសចុងក្រោយនេះ។ ទិន្នន័យរបស់ Counterpoint…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ កុម្ភៈ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ កុម្ភៈ ២០២៤

    ១. កម្ពុជាត្រូវការអំបិល ចន្លោះ៧-១០ម៉ឺនតោន ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក – AMS Economy ២. ខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង ៥,៤លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ – FN ៣. ឡាវដាក់ដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ៖ ខេត្តសុវណ្ណខេត-ក្រុងបាងកក, រដ្ឋធានីវៀងចន្ទន៍-ទីក្រុងភ្នំពេញ និងវៀងចន្ទន័-ដាណាង – ថ្មីៗ ៤. លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យនាវាចម្បាំង ខណៈកូរ៉េខាងជើងពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម – AFP ៥. អាមេរិកមានផែនការវាយប្រហារលើមូលដ្ឋានរបស់អ៉ីរ៉ង់ ក្នុងអ៉ីរ៉ាក់ និងស៊ីរី ក្រោយការវាយប្រហារនៅហ៊្សកដានី – Reuters #ams1minute

  • គ្មានតម្លៃដីណាថ្លៃជាងតម្លៃអនាគតរបស់យើងទេ

    គ្មានតម្លៃដីណាថ្លៃជាងតម្លៃអនាគតរបស់យើងទេ
  • អតិថិជនរបស់ បុរី វី អាយ ភី (VIP) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ

    អតិថិជនរបស់ បុរី វី អាយ ភី (VIP) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ

    ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ ចំនួន (១០០%) អាចដាក់ពាក្យស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ 📍ទីតាំង៖ បន្ទប់លេខ១១៩ ជាន់ទី១, ទីស្តីការរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ 📷 MLMUPC #ams1minute

  • បច្ចេកវិទ្យា គឺជាអាទិភាពគន្លឹះទី៥ និងជាមុំថ្មីបន្ថែមនៅក្នុងរាជរដ្ឋាភិបាល

    បច្ចេកវិទ្យា គឺជាអាទិភាពគន្លឹះទី៥ និងជាមុំថ្មីបន្ថែមនៅក្នុងរាជរដ្ឋាភិបាល

    នីតិកាលទី៧ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដែលការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល គឺជាកិច្ចការអាទិភាពទី១ នៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានគោលដៅផ្តោតលើការដឹកនាំការធ្វើបរិវត្តកម្មឌីជីថល ដោយរដ្ឋាភិបាលធ្វើជាគំរូ និងដឹកមុខ ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណជូនប្រជាជន និងវិស័យឯកជន ព្រមទាំងការពង្រឹងអភិបាលកិច្ចផ្អែកលើទិន្នន័យ។ #ams1minute

  • វិថីមិត្តភាពកម្ពុជារុស្ស៊ី លេខ៧០៥ 🛣️🌿🇰🇭

    វិថីមិត្តភាពកម្ពុជារុស្ស៊ី លេខ៧០៥ 🛣️🌿🇰🇭

    📷 MLMUPC #ams1minute

  • អបអរសាទរ ខណ្ឌដូនពេញ ដែលទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត អាស៊ាន លេីកទី៤ ឆ្នាំ២០២៤

    អបអរសាទរ ខណ្ឌដូនពេញ ដែលទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត អាស៊ាន លេីកទី៤ ឆ្នាំ២០២៤

    រដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្ងៃទី២៦ មករា ២០២៤ #ams1minute

  • រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម

    រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម

    ដើម្បីលើកកម្ពស់និងផ្តល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា បង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិ។ #ams1minute

  • មនុស្សស្លាប់ និងរបួសជាង ២៧០នាក់ ក្នុងហេតុការណ៍ផ្ទុះហ្គាសបង្កជាអគ្គិភ័យដ៏ធំលេបត្របាក់រដ្ឋធានីកេនយ៉ា

    មនុស្សស្លាប់ និងរបួសជាង ២៧០នាក់ ក្នុងហេតុការណ៍ផ្ទុះហ្គាសបង្កជាអគ្គិភ័យដ៏ធំលេបត្របាក់រដ្ឋធានីកេនយ៉ា

    ណៃរ៉ូប៊ី៖ ប៉ូលិសកេនយ៉ា នៅថ្ងៃសុក្រនេះនិយាយថា យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ និងច្រើនជាង ២៧០នាក់ផ្សេងទៀតរងរបួស នៅក្នុង អគ្គិសនីដ៏ធំសម្បើមមួយ នៅពេលដែលរថយន្តដឹកទំនិញផ្ទុកហ្គាសមួយគ្រឿងបានផ្ទុះឡើងនៅក្នុងរដ្ឋធានីណៃរ៉ូប៊ី។ គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃសុក្រនេះ ក្រុមអ្នកពន្លត់អគ្គីភ័យគ្រប់គ្រងភ្លើងឆេះបានទាំងស្រុងហើយ ពោលគឺជាង ៩ម៉ោងបន្ទាប់ពីវាបានកើតឡើង។ ប៉ុន្តែជាអកុសលនោះ យ៉ាងហោចណាស់មនុស្ស ៣នាក់បានបាត់បង់ជីវិត និង ២៧១នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗជុំវិញទីក្រុងណៃរ៉ូប៊ី។ អ្នកនាំពាក្យរដ្ឋាភិបាលកេនយ៉ា លោក Isaac Maigua Mwaura បានបង្ហោះសារនៅលើវេទិកាបណ្តាញសង្គម X ថា អគ្គិភ័យដ៏ធំនេះ បានឆាបឆេះបំផ្លាញរថយន្ត អគារពាណិជ្ជកម្ម និងលំនៅដ្ឋានមួយចំនួន រួមទាំងផ្ទះអាជីវកម្មខ្នាតតូច និងមធ្យមជាច្រើនផងដែរ។ សូមរម្លឹកថា កាលពីឆ្នាំ២០១៨ អគ្គីភ័យមួយបានលេបត្របាក់ផ្សារ Gikomba ក្នុងទីក្រុងណៃរ៉ូប៊ី បានសម្លាប់មនុស្ស ១៥នាក់ និងយ៉ាងហោចណាស់ ៧០នាក់រងរបួស។ អ្នកស្លាប់ ៩នាក់ស្ថិតនៅក្នុងប្លុកផ្ទះល្វែងមួយកន្លែងស្ថិតនៅជាប់ផ្សារ ខណៈដែល ៦នាក់ទៀត រួមទាំងកុមារ ៤នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា