Category: One-Minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មករា ២០២៤

    ១. សហភាពអឺរ៉ុប គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងសរុប ៨៦លានអឺរ៉ូ ឬប្រមាណ ៩៣លានដុល្លារ ដល់កម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន៤ – AMS Economy ២. កម្ពុជាទទួលបានទេសចរបរទេសសរុបជាង ៥លាន៤សែននាក់ ខណៈភ្ញៀវទេសចរថៃឈរលើគេ មានជិត ២លាននាក់ – កម្ពុជាថ្មី ៣. ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម កើន ៧,៣% ក្នុងទំហំជាង ៦,៥ពាន់លានដុល្លារ – ថ្មីៗ ៤. នាយករដ្ឋមន្រ្តីថៃ៖ ផែនការចែកចាយប្រាក់ឧបត្ថម្ភ ដល់ប្រជាជនតាមកាបូបឌីជីថល អាចនឹងត្រូវពន្យារពេល – Reuters ៥. អាមេរិកគ្រោងប្រើប្រាស់កន្លែងផលិតកប៉ាល់របស់ជប៉ុន ដើម្បីធ្វើជាកន្លែងជួសជុលនាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក ដែលមកល្បាតនៅលើដែនទឹកនៃតំបន់អាស៉ីបូព៌ា – US News #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន PL Vista ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន PL Vista ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    អគ្គនាយកក្រុមហ៊ុន PL Vista បានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានឯកទេសលើការផ្គត់ផ្គង់ផលិតផលទារក គ្រួសារ និងការថែទាំគេហដ្ឋាន ហើយមានគម្រោងពង្រីកអាជីវកម្ម ដោយនឹងនាំចូលផលិតផលតាមបែបស្តង់ដារអឺរ៉ុបរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា។ #ams1minute

  • មហាវិថីជំទាវម៉ៅ 🛣️🌿🇰🇭

    មហាវិថីជំទាវម៉ៅ 🛣️🌿🇰🇭

    📷 MLMUPC #ams1minute

  • របាយការណ៍នៅថ្ងៃទី១៨ មករា

    របាយការណ៍នៅថ្ងៃទី១៨ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៣. គ្រឿងញៀន ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៣៩នាក់។ ៤. កូវីដ ករណីថ្មី ១នាក់ អ្នកជាសះស្បើយ ៤នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៩ មករា ២០២៤ #ams1minute

  • ក្រុមហ៊ុន Axiom ចាប់ផ្តើមបេសសកម្មលើកទី៣ ក្នុងការបញ្ជូនអវកាសយានិកទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS

    ក្រុមហ៊ុន Axiom ចាប់ផ្តើមបេសសកម្មលើកទី៣ ក្នុងការបញ្ជូនអវកាសយានិកទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS

    វ៉ាស៊ីនតោន៖ អវកាយានិកអឺរ៉ុបមួយក្រុម រួមទាំងអវកាសយានិកដំបូងមកពីតួកគី នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែមករានេះ ត្រូវបានបញ្ជូនទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS រៀបចំដោយក្រុមហ៊ុន Axiom Space ខណៈដែលប្រទេសជាច្រើនកំពុងពឹងពាក់វិស័យឯកជនកាន់តែខ្លាំងឡើង ដើម្បីបំពេញមហិច្ឆតារបស់ពួកគេនៅទីអវកាស។ យានអវកាស SpaceX Crew Dragon ផ្ទុកគ្រាប់រ៉ុក្តែត Falcon 9 ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដា នៅម៉ោង ៤និង៤៩នាទីល្ងាច (ម៉ោងក្នុងស្រុក) ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ហើយគួរតែទៅដល់គោលដៅរបស់វា នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែមករានេះ។ នាយកផ្នែកស្រាវជ្រាវមនុស្សយន្ត និងមនុស្សរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប លោក Daniel Neuenschwander បាននិយាយយ៉ាងដូច្នេះថា ខ្ញុំពិតជារំភើបណាស់ ពីព្រោះបេសសកម្មនេះ នឹងអនុញ្ញាតឱ្យយើងសិក្សាស្រាវជ្រាវនៅទីអវកាសបានកាន់តែច្រើន ហើយអនុញ្ញាតឱ្យយើងបម្រើរដ្ឋជាសមាជិក នៃទីភ្នាក់ងារអវកាសអឺរ៉ុបបានកាន់តែច្រើនផងដែរ។ បេសសកម្មអវកាស Axiom Mission 3 ឬ (Ax-3) គឺជាការបាញ់បង្ហោះយានអវកាសលើកទី៣ របស់ក្រុមហ៊ុន Axiom Space ទៅកាន់មន្ទីរពិសោធន៍អវកាស និងជាលើកដំបូង ដែលកៅអីអង្គុយចំនួនបីរបស់អវកាសយានិក ត្រូវបានទិញដោយភ្នាក់ងារជាតិ…

  • កម្មការិនីមានផ្ទៃពោះ ចេញមុនម៉ោង ៣០នាទី រៀងរាល់ថ្ងៃ ជាមួយប្រាក់ខែសរុបជាង ៣០០ដុល្លារ គិតទាំងប្រាក់ថែមម៉ោង

    កម្មការិនីមានផ្ទៃពោះ ចេញមុនម៉ោង ៣០នាទី រៀងរាល់ថ្ងៃ ជាមួយប្រាក់ខែសរុបជាង ៣០០ដុល្លារ គិតទាំងប្រាក់ថែមម៉ោង
  • ដំណើរការចុះបញ្ជីដីរដ្ឋ

    ដំណើរការចុះបញ្ជីដីរដ្ឋ
  • ២០២៤ គឺជាឆ្នាំបោះឆ្នោតដ៏មមាញឹក ខណៈពិភពលោកចាប់អារម្មណ៍ការបោះឆ្នោត ចំនួនប្រាំ

    ២០២៤ គឺជាឆ្នាំបោះឆ្នោតដ៏មមាញឹក ខណៈពិភពលោកចាប់អារម្មណ៍ការបោះឆ្នោត ចំនួនប្រាំ

    បរទេស៖ ឆ្នាំ២០២៤ នេះនឹងក្លាយជាឆ្នាំមួយ ដែលមមាញឹកបំផុត សម្រាប់ការបោះឆ្នោត ដោយក្នុងនោះ ពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកនឹងត្រូវទៅបោះឆ្នោត តាមប្រទេសរបស់ពួកគេ រៀងៗខ្លួន។ ប្រទេសប្រមាណ ៣០ នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី និងសមាជិកសភា ផងដែរ។ ខាងក្រោមនេះជាការសង្ខេបនៃការប្រកួតប្រជែង ដែលគេតាមដានយ៉ាងខ្លាំងបំផុត លើការបោះឆ្នោត នៅប្រទេស មួយចំនួន៖ សម្រាប់ការបោះឆ្នោតនៅអាមេរិក មានសំណួរសួរថា តើលោក Donald Trump អតីតប្រធានាធិបតីនឹងអាចការប្រកួតតទល់ ជាថ្មីម្តងទៀត ជាមួយ លោក Joe Biden ដែរឬទេ? នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ប្រជាជនអាមេរិកនឹងជ្រើសរើសប្រធានាធិបតីថ្មី តាមរយៈការបោះឆ្នោត។ គេដឹងថា លោក Donald Trump កំពុងប្រជែង និងមានប្រជាប្រិយ ក្នុងបក្ស ដើម្បីមានឳកាសក្លាយជាបេក្ខភាពប្រធានាធិបតីផ្លូវការ ក៏ប៉ុន្តែ លោកក៏កំពុងប្រឈមនឹងរឿងក្តីច្រើន នៅតុលាការដែរ។ ចំពោះ លោកប្រធានាធិបតីបច្ចុប្បន្ន Joe Biden មកពីគណបក្សប្រជាធិបតេយ្យ វិញ ត្រូវបានគេបារម្ភថា…

  • ប្រជាជនដែលប្រើប្រាស់ទោចក្រយានយន្ដនៅកម្ពុជា មានប្រមាណ ៣០% នៃចំនួនប្រជាជនសរុបក្នុងប្រទេស ដែលប្រហាក់ប្រហែលនឹងថៃ

    ប្រជាជនដែលប្រើប្រាស់ទោចក្រយានយន្ដនៅកម្ពុជា មានប្រមាណ ៣០% នៃចំនួនប្រជាជនសរុបក្នុងប្រទេស ដែលប្រហាក់ប្រហែលនឹងថៃ

    ដោយឡែក ឡាវមានចំនួនប្រមាណ ២៣% ខណៈមីយ៉ាន់ម៉ាមានប្រមាណ ១១,៤% ប៉ុណ្ណោះ។ ក្នុងចំណោមប្រទេសអាស៊ានទាំងអស់ វៀតណាម មានភាគរយខ្ពស់ជាងគេ ដោយមានរហូតដល់ ៧២,៨% ខណៈសិង្ហបុរីមានភាគរយទាបជាងគេ គឺត្រឹម ២,៤% – Seasia Stats #ams1minute

  • កូរ៉េខាងជើងអះអាងពីការធ្វើតេស្តប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក

    កូរ៉េខាងជើងអះអាងពីការធ្វើតេស្តប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក

    តូក្យូ៖ កូរ៉េខាងជើង នៅថ្ងៃសុក្រទី១៩ ខែមករានេះ បានអះអាងពីការធ្វើតេស្ត “ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក” ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធជើងទឹករួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោន។ ក្រសួងការពារជាតិកូរ៉េខាងជើងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធត្រីភាគី រវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បាន “គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ” របស់កូរ៉េខាងជើង ដូច្នេះជាការឆ្លើយតប ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តដ៏សំខាន់មួយ នៃប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹករបស់ខ្លួន មានឈ្មោះថា ‘Haeil-5-23″ ដែលកំពុងត្រូវបានអភិវឌ្ឍនៅសមុទ្រខាងកើតនៃឧបទ្វីបកូរ៉េ។ សេចក្តីថ្លែងការណ៍នេះ កើតឡើងបន្ទាប់ពីកូរ៉េខាងជើង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ទើបកើតមានគ្រោះរញ្ជួយដីកម្រិត ២,៤រ៉ិចទ័រ ស្ថិតនៅភាគពាយ័ព្យនៃទីក្រុងគីលជូ ដែលជាទីតាំងធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សូមបញ្ជាក់ថា ស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េកាន់តែឡើងកម្តៅ ចំពេលមានភាពតានតឹងរវាងប្រទេសបងប្អូនកូរ៉េទាំងពីរ ក្រោយការបាញ់តេស្តមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ជាបន្តបន្ទាប់ ដោយកូរ៉េខាងជើង និងការបាញ់បង្ហោះផ្កាយរណបចារកម្មលើកដំបូងទៅដាក់ក្នុងទីអវកាស។ ជាពិសេស ការពង្រឹងសម្ព័ន្ធភាពកាន់តែស៊ីជម្រៅ រវាងកូរ៉េខាងជើង និងរុស្ស៊ី ដែលបង្កឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីមានការព្រួយបារម្ភជាខ្លាំង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា