Category: One-Minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីបារាំង រំពឹងថាទំនាក់ទំនងកម្ពុជា-បារាំង កាន់តែល្អប្រសើរក្រោយដំណើរទស្សនកិច្ចរបស់សម្តេចធិបតី 💐🇰🇭🇫🇷

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីបារាំង រំពឹងថាទំនាក់ទំនងកម្ពុជា-បារាំង កាន់តែល្អប្រសើរក្រោយដំណើរទស្សនកិច្ចរបស់សម្តេចធិបតី 💐🇰🇭🇫🇷

    ប្រធានាធិបតីបារាំង Emmanuel Macron បានបង្ហាញក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ច របស់ សម្តេចធិបតី និងថ្លែងកោតសរសើរកម្ពុជា ចំពោះការបញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ដែលជាវិភាគទានធំមួយ នៅ អាស៊ី ក៏ដូចជាជំហររបស់កម្ពុជា ប្រឆាំងនឹងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។ បារាំងជាប្រទេសដំបូងសម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេច នៅក្នុងទ្វីប អឺរ៉ុប ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី ដែលនេះក៏បានបង្ហាញឱ្យឃើញពីភាពស៊ីជម្រៅនៃចំណងមិត្តភាពរវាងកម្ពុជា-បារាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលថ្មី ខ្ញុំសូមបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់រប ស់ កម្ពុជា នៅក្នុងការពូនជ្រុំ និងបន្តពង្រឹងពង្រីកនូវទំនាក់ទំនង សហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។ ខ្ញុំសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំនៅពេលនេះ យើងទាំងពីរអាចជជែកគ្នានៅក្នុង ការពង្រឹង ពង្រីកទំនាក់ទំនងប្រទេសយើង អាចពិនិត្យលទ្ធភាពលើកតម្កើងកម្រិតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូប្រទេសយើងទាំងពីរ។ 📷 FN #ams1minute

  • ក្រុមហ៊ុនឡូជីស្ទីកលំដាប់ពិភពលោក CMA CGM GROUP ដែលមានសេវាកម្មសំខាន់ៗជាច្រើនរួមមាន៖

    ក្រុមហ៊ុនឡូជីស្ទីកលំដាប់ពិភពលោក CMA CGM GROUP ដែលមានសេវាកម្មសំខាន់ៗជាច្រើនរួមមាន៖

    សេវាដឹកជញ្ជូនទំនិញទូទាំងពិភពលោក សេវាឡូជីស្ទីក (end-to-end logistics) សេវាតាមដានអំពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ និងជំនាញពាក់ព័ន្ធនឹងកុងតឺន័រសម្រាប់ដឹកទំនិញគ្រប់ប្រភេទ មានបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែម នៅកម្ពុជា។ #ams1minute

  • របាយការណ៍នៅថ្ងៃទី១៧ មករា

    របាយការណ៍នៅថ្ងៃទី១៧ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ១៩ករណី ឃាត់ខ្លួនជនសង្ស័យ ៤៩នាក់។ ៤. កូវីដ ករណីថ្មី ៤នាក់ អ្នកជាសះស្បើយ ២នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៨ មករា ២០២៤ #ams1minute

  • ប្រជាពលរដ្ឋ និងបងប្អូនពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ថ្លែងអំណរគុណរាជរដ្ឋាភិបាល

    ប្រជាពលរដ្ឋ និងបងប្អូនពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ថ្លែងអំណរគុណរាជរដ្ឋាភិបាល

    ដែលផ្ដល់សេវាធ្វើលិខិតឆ្លងដែនធម្មតានៅប្រទេសកូរ៉េចាប់ខែមករា ឆ្នាំ២០២៤ #ams1minute

  • នីតិវិធីក្នុងការធ្វើអត្តសញ្ញាណកម្មនិងធ្វើផែនទីដីរដ្ឋ

    នីតិវិធីក្នុងការធ្វើអត្តសញ្ញាណកម្មនិងធ្វើផែនទីដីរដ្ឋ
  • សម្តេចធិបតី និងរដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលនៃប្រទេសជប៉ុន ពិភាក្សាគ្នាលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល

    សម្តេចធិបតី និងរដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលនៃប្រទេសជប៉ុន ពិភាក្សាគ្នាលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល

    រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលជប៉ុន Kono Taro បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ជាពិសេសលើវិស័យឌីជីថល ពាណិជ្ជកម្ម និងវិស័យអាទិភាពផ្សេងៗទៀត ហើយរដ្ឋាភិបាលជប៉ុនក៏បានរៀបចំគំនិតផ្ដួចផ្ដើមស្ដីពីទិន្នន័យអង្គការ OECD ដែលគ្របដណ្ដប់លើវិស័យជាច្រើន និងអាចប្រើប្រាស់សម្រាប់ការរៀបចំកសាង និងអភិវឌ្ឍគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងដើម្បីជំរុញ និងលើកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏សំខាន់នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ហើយចាត់ទុកទិន្នន័យនេះជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យ ដែលជួយឱ្យធ្វើការសម្រេចបានត្រឹមត្រូវ។ #ams1minute

  • កម្ពុជា-ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត

    កម្ពុជា-ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត

    ប្រធានគ្រប់គ្រង(USAID) Samantha Power បានកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយអត្រាជំងឺឆ្លង និងកាត់បន្ថយអត្រាមរណភាព របស់ទារក និងកុមារតូចក្រោមអាយុ៥ឆ្នាំ ផងដែរ។ លោកជំទាវ បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការបន្តការផ្ដល់ជំនួយលើវិស័យអប់រំ និងបរិស្ថាន ដែលផ្តោតលើការអភិរក្សជីវៈចម្រុះ ការការពារប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ជីវភាពសហគមន៍នៅកម្ពុជា។ សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ ចំពោះគម្រោងកិច្ចសហប្រតិបត្តិការរបស់ USAID នៅកម្ពុជា និងបានថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបន្តផ្តល់ជំនួយចំនួន ១៨ លានដុល្លារអាមេរិក តាមរយៈ USAID ដល់កម្ពុជា។ #ams1minute

  • អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ទទួលស្គាល់នូវគុណភាពនៃផលិតផល

    អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ទទួលស្គាល់នូវគុណភាពនៃផលិតផល

    ដែលផលិតនៅកម្ពុជាហើយបានកត់សម្គាល់ពីសក្ដានុពល និងសារៈសំខាន់នៃតំបន់អាស៊ាន ដែលរួមទាំងកម្ពុជា។ សម្តេចធិបតីថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការWIPO និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ WIPO តាមរយៈការផ្តល់ជំនួយបច្ចេកទេសសម្រាប់ប្រព័ន្ធ IPAS ការផ្ដល់ការគាំទ្របច្ចេកទេស និងការកសាងសមត្ថភាពក្នុងការរៀបចំកសាងច្បាប់ ឯកសារគតិយុត្ត និងបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញា ក៏ដូចជាការកសាងសមត្ថភាព ការលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញាដល់សាធារណជន និងការពង្រឹកការអនុវត្តច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា ហើយស្នើអង្គការWIPO បន្តគាំទ្រការកសាងសមត្ថភាព និងការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាដល់ប្រជាជនកម្ពុជាផងដែរ។ #ams1minute

  • លោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានបម្រែបម្រួលសកល Tony Blair

    លោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានបម្រែបម្រួលសកល Tony Blair

    បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ហើយលោក Tony Blair បានបង្ហាញពីបំណងពង្រឹងកិច្ចសហការ និងការស្វែងយល់បន្ថែមអំពីកម្ពុជា រួមមាន វិស័យថាមពល បរិស្ថាន កសិកម្ម ឧស្សាហកម្ម ជាដើម។ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើការពង្រឹងអភិបាលកិច្ចល្អ ហើយវិស័យកសិកម្មនៅតែជាវិស័យអាទិភាពមួយ ដោយរាជរដ្ឋាភិបាលបាននិងកំពុងធ្វើការការផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកជាចម្បងលើកសិកម្មប្រពៃណី ទៅជាសេដ្ឋកិច្ចទំនើប ដែលពឹងផ្អែកលើកសិកម្មវៃឆ្លាត។ ចំពោះវិស័យថាមពល និងបរិស្ថាន ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជាសម្រេចបាន ៦២% នាពេលបច្ចុប្បន្ន ហើយនឹងបន្តជំរុញឱ្យឈានទៅដល់ ៧០% ត្រឹមឆ្នាំ២០៣០។ #ams1minute

  • សួនច្បារ រាជធានីភ្នំពេញ

    សួនច្បារ រាជធានីភ្នំពេញ

    📷 The Gentry Hub #ams1minute