-
ប្រធានក្រុមហ៊ុន Temasek Holdings មើលឃើញកម្ពុជាជាគោលដៅវិនិយោគដ៏សំខាន់នៅក្នុងតំបន់អាស៊ាន

ហើយបង្ហាញអំពីបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាលើបច្ចេកវិទ្យាឌីជីថល វិស័យថាមពលកកើតឡើងវិញ និងវិស័យសំខាន់ៗមួយចំនួនទៀត ។ សម្ដេចធិបតី បានស្វាគមន៍ចំពោះក្រុមហ៊ុន Temasek Holdings ដែលមានចំណាប់អារម្មណ៍ និងបំណងក្នុងការវិនិយោគនៅកម្ពុជា ហើយសម្ដេចធិបតីបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺយកចិត្តទុកដាក់ និងបង្កើតបរិស្ថានគាំទ្ររឹងមាំសម្រាប់ការវិនិយោគលើគ្រប់វិស័យ ប្រកបដោយចីរភាពនៅកម្ពុជា ហើយកម្ពុជាបានបើកចំហសម្រាប់វិនិយោគិនមកពីគ្រប់ប្រទេសទាំងអស់។ #ams1minute
-
ស្ពានផ្លូវកង់នៅប្រាសាទតាកែវ បង្កើតភាពទាក់ទាញដល់ទេសចរ

សៀមរាប៖ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមការជិះកង់កម្សាន្តក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់នៅឆ្នាំ២០២០ដែលមានប្រវែងជាង២៣គីឡូម៉ែត្រ ។ក្នុងនោះក៏មានផ្លូវស្ពានឆ្លងស្ទឹងចំនួន៤ទីតាំងផងដែរ។ ក្នុងចំណោមស្ពានផ្លូវកង់ទាំង៤ ស្ពាននៅប្រាសាទតាកែវបានទទួលភាពទាក់ទាញខ្លាំងពីទេសចរ។ ប្រភពអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាស្ពានផ្លូវកង់ប្រាសាទតាកែវ ដែលអាជ្ញាធរជាតិអប្សរាសាងសង់សម្រួលដល់អ្នកជិះកង់ ដោយចង់បែងចែកឱ្យដាច់រវាងផ្លូវឬស្ពានធ្វើដំណើរទូទៅ និងផ្លូវកង់។ ស្ពាននេះមានទទឹង២.៥ម៉ែត្រ និងបណ្ដោយ៦៥ម៉ែត្រ។ ចំណែកស្ពានកង់៣ទីតាំងទៀត រួមមាន ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ ក្រៅពីនេះ ក៏មានស្ពានខ្នាតតូចឆ្លងកាត់២ទីតាំងទៀត ដូចជាកសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ។ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់នៅថ្ងៃទី១៦ ខែមករានេះថា គោលបំណងសំខាន់នៃការបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ គឺការចង់បែងចែកឱ្យដាក់ពីគ្នារវាងផ្លូវ ចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ ការកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវរវាងអ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេសកាត់បន្ថយផ្សែងយានយន្តដែលប៉ះពាល់ដល់ថ្មប្រាសាទ។ ចំពោះរចនាបថនៃការសង់ស្ពានកង់នេះ បានជ្រើសរើសការរៀបចំបែបសាមញ្ញស្រដៀងនឹងធម្មជាតិជុំវិញ ដោយមិនបង្កើតអ្វីដែលថ្មីលេចធ្លោពេកទេ គឺស្របតាមគោលគំនិតរបស់ថ្នាក់ដឹកនាំថា ការអភិរក្សដើរស្របនឹងការអភិវឌ្ឍ។ សូមជម្រាបថា ពេញមួយឆ្នាំ២០២៣ គ្រឹះស្ថានអង្គរបានរកចំណូលពីការលក់សំបុត្រជូនអ្នកទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួនជាង ៣៧លានដុល្លារអាមេរិក ដោយមានកំណើនស្មើនឹងជាង២០០ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២៕អត្ថបទៈស៊ាន សុផាត,រូបថតៈអាជ្ញាធរជាតិអប្សរា
-
ក្រុមហ៊ុន Bühler Group របស់សហព័ន្ធស្វីស សន្យានាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

ចាប់តាំងពីដំណើរការនៃការដាំដុះ ការប្រមូលផល រហូតដល់ការផលិតកែច្នៃដើម្បីនាំចេញទៅក្រៅប្រទេស។ សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងការពង្រីក និងការនាំយកបច្ចេកវិទ្យាថ្មីៗដើម្បីជួយដល់ផ្នែកផលិតកម្ម កសិកម្មនៅកម្ពុជា ការកសាងធនធានមនុស្ស និងការស្ដុកទុកផលិតផលកសិកម្មក្នុងបរិមាណច្រើន និងរយៈពេលយូរ។ #ams1minute
-
ក្រុមហ៊ុនធំរបស់ប្រទេសឥណ្ឌូនេស៊ី Lippo Group មានគោលបំណងក្នុងការវិនិយោគលើវិស័យសុខាភិបាល

-
អេស្ប៉ាញហាមឃាត់ការលក់ផលិតផលជក់ថ្នាំជក់ ទូទាំងប្រទេស

ម៉ាឌ្រីដ៖ ក្រសួងសុខាភិបាលអេស្ប៉ាញនិយាយថា រដ្ឋាភិបាលអេស្ប៉ាញបានអនុម័តក្រឹត្យមួយ ដែលហាមឃាត់ការលក់ផលិតផលជក់ថ្នាំជក់ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់។ ផលិតផលជក់ថ្នាំជក់ ឬហៅថា អេច ធី ភី (HTPs) ជាឧបករណ៍ម្យ៉ាងប្រើថ្មពិលបង្កើតថាមពល ដើម្បីបញ្ចេញជាតិនីកូទីនចេញពីស្លឹកថ្នាំជក់ តាមរយៈ pyrolysis ដែលមិនបាច់ដុតភ្លើង។ ក្រសួងសុខាភិបាលអេស្ប៉ាញបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រឹត្យហាមឃាត់ការលក់ផលិតផលជក់ថ្នាំជក់នេះ តម្រូវឱ្យមានការវេចខ្ចប់ផលិតផល អេច ធី ភី (HTPs) ជាមួយសារព្រមានពីផលប៉ះពាល់ដល់សុខភាព ដូចគ្នាទៅនឹងផលិតផលថ្នាំជក់ដទៃទៀតដែរ។ ស្របពេលដែលអត្រានៃការជក់បារីនៅក្នុងប្រទេសអេស្ប៉ាញ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ចំនួនអ្នកជក់បារីជាប្រចាំនៅតែមានកម្រិតខ្ពស់ដដែល។ ជាក់ស្តែង មនុស្សពេញវ័យម្នាក់ក្នុងចំណោម ៤នាក់នៅក្នុងប្រទេសអេស្ប៉ាញ ២៦ភាគរយប្រើប្រាស់ថ្នាំជក់ជាទៀងទាត់ បើធៀបនឹងមធ្យមភាគពិភពលោកដែលមាន ២២.៣ភាគរយ នេះបើយោងតាមតួលេខចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO)៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
អង្គការសុខភាពពិភពលោក (WHO) ៖ វ៉ាក់សាំងកូវីដ-១៩សង្គ្រោះជីវិតមនុស្ស ១,៤លាននាក់នៅអឺរ៉ុប

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ប្រមាណថា ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ បានកាត់បន្ថយការស្លាប់នៅអឺរ៉ុប យ៉ាងហោចណាស់ ៥៧ភាគរយ និងបានជួយសង្គ្រោះជីវិតមនុស្សយ៉ាងហោចណាស់ ១,៤ លាននាក់។ នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប លោក ហាន ក្លាហ្គ បាននិយាយយ៉ាងដូច្នេះថា សព្វថ្ងៃនេះ មានប្រជាជន ១,៤លាននាក់នៅក្នុងតំបន់របស់យើង (អឺរ៉ុប) ដែលភាគច្រើនជាមនុស្សចាស់ បានរីករាយនឹងជីវិតរស់នៅជាមួយក្រុមគ្រួសារជាទីស្រលាញ់របស់ពួកគាត់ ដោយ សារតែពួកគាត់បានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩។ នេះគឺជាឥទ្ធិពលនៃវ៉ាក់សាំង… ជាភស្តុតាងដែលមិនអាចប្រកែកបាន។ ក្រុមអ្នកស្រាវជ្រាវរកឃើញថា ចាប់ពីខែធ្នូ ឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ ២០២៣ វ៉ាក់សាំងការពារជំងឺកូវីដ១៩ កាត់បន្ថយការស្លាប់បាន ៥៧ភាគរយ ចំពោះក្រុមមនុស្សមានអាយុចាប់ពី ៧០ ដល់ ៧៩ឆ្នាំ និង ៥៤ភាគរយ ចំពោះក្រុមមនុស្សមានអាយុចាប់ពី ៦០ ដល់ ៦៩ឆ្នាំ។ រីឯអត្រាស្លាប់បានកាត់បន្ថយ ៥២ភាគរយ ក្នុងក្រុមមនុស្សមានអាយុចាប់ពី ៥០ ដល់ ៥៩ឆ្នាំ…
-
អង្គការសុខភាពពិភពលោក (WHO) ៖ ការប្រើប្រាស់ថ្នាំជក់សកលធ្លាក់ចុះខ្លាំង

ហ្សឺណែវ៖ ការប្រើប្រាស់ថ្នាំជក់មានសន្ទុះថយចុះខ្លាំង ទោះបីជាអង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ក្រុមហ៊ុនធំៗក្នុងឧស្សាហកម្មថ្នាំជក់ខិតខំស្វែងរកឥទ្ធិពលលើគោលនយោបាយសុខភាពពិភពលោក ដើម្បីការពារអត្ថប្រយោជន៍របស់ខ្លួន។ អង្គការសុខភាពពិភពលោក (WHO) ថ្មីៗនេះ ប្រកាសថា ការប្រើប្រាស់ថ្នាំជក់ជាសកលបានធ្លាក់ចុះ ដោយនៅឆ្នាំ ២០២២ មានមនុស្សម្នាក់ ក្នុងចំណោម ៥នាក់បានជក់បារី បើធៀបនឹងមនុស្សម្នាក់ ក្នុងចំណោម៣នាក់ កាលពីឆ្នាំ ២០០០។បើតាមរបាយការណ៍សកល មនុស្ស ១,២៥ពាន់លាននាក់ ដែលមានអាយុ ១៥ឆ្នាំ ឬលើសពីនេះ បានប្រើប្រាស់ថ្នាំជក់ក្នុងឆ្នាំ ២០២២ បើធៀបនឹង ១,៣៦ពាន់លានក្នុងឆ្នាំ ២០០០។ របាយការណ៍ដដែលបន្តថា ការប្រើប្រាស់ថ្នាំជក់នឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០៣០ ដល់ប្រហែល ១,២ពាន់លាននាក់ ទោះបីជាចំនួនប្រជាជនពិភពលោកកើនឡើងក៏ដោយ។ បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) តំបន់ដែលមានអ្នកជក់បារីច្រើនជាងគេ គឺអាស៊ីអាគ្នេយ៍ និងអឺរ៉ុប ដែលមានចំនួនប្រហែលមួយភាគបួន នៃចំនួនប្រជាជនសកលសរុប។ ហើយក្នុងប្រទេសមួយចំនួន ការប្រើប្រាស់ថ្នាំជក់នៅតែកើនឡើង មានដូចជានៅអេហ្ស៊ីប ហ្ស៊កដានី និងឥណ្ឌូនេស៊ី។ របាយការណ៍ខាងលើនេះ បោះពុម្ពផ្សាយរៀងរាល់ពីរឆ្នាំម្តង ដែលបានផ្តល់ទិន្នន័យបឋមមួយចំនួន ស្តីពីអត្រានៃការជក់បារី ដែលអង្គការសុខភាពពិភពលោក (WHO) កំពុងជំរុញឱ្យរដ្ឋាភិបាលអនុវត្តវិធានការគ្រប់គ្រង៕…
-
មនុស្សស្លាប់កើនដល់ ២៣នាក់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចនៅថៃ

បាងកក៖ ឧបទ្ទវហេតុផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែង នៅភាគកណ្តាលប្រទេសថៃ នារសៀលថ្ងៃពុធនេះ បានធ្វើឱ្យមនុស្សស្លាប់កើនឡើងដល់ ២៣នាក់ហើយ។ ហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចនេះ បានកើតឡើងនៅម៉ោងប្រមាណ៣រសៀលថ្ងៃពុធនេះ ស្ថិតនៅក្បែរទីប្រជុំជនសាលាខោ ភាគកណ្តាលខេត្តស៊ូផាន់បូរី។ អភិបាលខេត្តស៊ូផាន់បូរី លោក ណាតាផាត ស៊ូវ៉ាន់ប្រាធីប បានប្រាប់កាសែត AFP ថា យើងបានទទួលរបាយការណ៍ពីក្រុមកំចាត់គ្រឿងផ្ទុះ (EOD) ថា មានអ្នកស្លាប់ចំនួន ២៣នាក់ ប៉ុន្តែពុំមានការបញ្ជាក់ពីមូលហេតុអ្វី ដែលបណ្តាលឱ្យមានការផ្ទុះរោងចក្រកាំជ្រួចនេះទេ។ លោកអភិបាលខេត្តនិយាយថា រោងចក្រនេះបានបើកដំណើរការស្របច្បាប់ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ បើតាមមន្ត្រីប៉ូលិស តំបន់ជុំវិញទីតាំងកើតហេតុ មិនមានការខូចខាតទេ។ ភ្លាមៗ ក្រោយទទួលបានដំណឹងនេះ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន ដែលកំពុងចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស បានបង្ហោះសារនៅលើបណ្តាញសង្គម ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះបាត់បង់ជីវិត និងបានបញ្ជាឱ្យបើកការស៊ើបអង្កេតរកមូលហេតុនៅពីក្រោយឧបទ្ទវហេតុនេះ។ គួរបញ្ជាក់ថា ករណីផ្ទុះក្នុងរោងចក្រផលិតផាវ និងឧបករណ៍បាញ់កាំជ្រួចផ្សេងទៀតមិនមែនជារឿងចម្លែកទេនៅប្រទេសថៃ។ ជាក់ស្តែង យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ បន្ទាប់ពីការផ្ទុះនៅក្នុងឃ្លាំងកាំជ្រួចមួយកន្លែងនៅទីក្រុងស៊ុនហ្កៃខូឡុក ក្នុងខេត្តណារ៉ាត់ធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ កាលពីឆ្នាំមុន។ ដោយឡែកកាលពីឆ្នាំមុនមួយទៀត មនុស្ស ១១នាក់ក៏បានរងរបួសផងដែរ នៅពេលដែលរោងចក្រផលិតកាំជ្រួចមួយ បានផ្ទុះនៅក្នុងទីក្រុងឈៀងម៉ៃភាគខាងជើង៕…
-
ពុទ្ធឱវាទ

-
កម្ពុជាបង្កើនទុនវិនិយោគតាមប្រភព ៣ យ៉ាង ដើម្បីអភិវឌ្ឍប្រទេស
