-
ក្រុមប្រទេស BRICS គ្រោងបន្ថែមសមាជិកថ្មីចំនួន ៦ ទៀត នៅដើមឆ្នាំ២០២៤

រួមមានប្រទេសអារ៉ាប៊ីសាអូឌីត អាហ្សង់ទីន អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប អ៉ីរ៉ង់ និងអេត្យូពី។ ឥទ្ធិពលសេដ្ឋកិច្ចនៃក្រុមប្រទេសនេះកើនដល់ជាង ៣០ទ្រីលានដុល្លារនៃផលិតផលក្នុងស្រុកសរុប (GDP) ឬស្មើនឹង ២៩% នៃ GDP ពិភពលោក។ ដោយឡែក ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7 ក្ដោបបានប្រមាណ ៤៣% នៃ GDP ពិភពលោក ឬជាង ៤៥,៩ទ្រីលានដុល្លារ។ ក្នុងចំណោមក្រុមប្រទេស G7 អាមេរិកមាន GDPខ្ពស់ជាងគេ គឺដល់ ២៦,៩ទ្រីលាន ខណៈលើឈរលើកំពូលតារាង BRICS គឺចិន ដែលមាន GDP ជាង ១៩,៤ទ្រីលានដុល្លារ – IMF via Visual Capitalist #ams1minute
-
“ក្រុមហ៊ុន Grab ប្តេជ្ញាជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូល្អ

ក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួន ជាប់ជាប្រចាំ នៅកម្ពុជា” ក្រុមហ៊ុន Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ជាក្រុមហ៊ុនបច្ចេកវិទ្យាតាមប្រព័ន្ធទូរស័ព្ទឆ្លាត (Smart phone) ដែលផ្តល់សេវាកម្មដឹកជញ្ជូន និងការទូទាត់តាមប្រព័ន្ធឌីជីថល សម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករ និងអ្នកប្រើប្រាស់។ សព្វថ្ងៃ ក្រុមហ៊ុន Grab មានវត្តមានអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។ #ams1minute
-
សម្តេចធិបតីនាយករដ្ឋមន្រ្តី ស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន Shenzhen Power Solution

-
ស្ថានភាពដែលត្រូវវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋនៅភូមិកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ

-
អគ្គនាយិកាក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com ប្តេជ្ញានាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា

ដែលជាប្រទេសដ៏ស្រស់ស្អាត និងមានគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញខ្លាំង សម្តេចធិបតី បានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា ជាពិសេស តាមរយៈកិច្ចសហការជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បាន និងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់ សំដៅជំរុញកំណើននៃវិស័យទេសចរណ៍ នៅក្រោយវិបត្តិនៃជំងឺកូវីដ១៩។ #ams1minute
-
កាសែតមួយចំនួនធ្វើព័ត៌មានតាមការស្រមៃ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ មករា ២០២៤

១. ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-អន្ដរជាតិ សម្រេចបាន ៤៦ពាន់លានដុល្លារ ខណៈការនាំចេញជាង ២២ពាន់លានដុល្លារ – AMS Economy ២. រដ្ឋាភិបាលសម្រេចបង្កើតក្រុងរុនតាឯកតេជោសែន ដោយកាត់យកឃុំរុនតាឯកពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្កពីស្រុកប្រាសាទបាគង ខេត្តសៀមរាប – កម្ពុជាថ្មី ៣. ឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជា ទៅកាន់បណ្ដាប្រទេស RCEP មាន ៨,១៧២លានដុល្លារ កើនជាង ២៨% ខណៈការនាំចូលមាន ២១ពាន់លានដុល្លារ ថយចុះជាង ១៣% – FN ៤. ហ្វីលីពីននឹងធ្វើការអភិវឌ្ឍបន្ទាយទ័ព និងបង្កើនកងនាវាចរ និងរ៉ាដាចាប់សញ្ញានៅលើកោះក្នុងសមុទ្រចិនខាងត្បូង – CNA ៥. អាមេរិកបន្តទិញប្រេងពីរុស្ស៊ី ទោះបីជាខ្លួនបានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះទណ្ឌកម្មប្រឆាំងរុស្ស៊ី និងការហាមឃាត់ការនាំចូលថាមពលពីរុស្ស៊ី – Reuters #ams1minute
-
ក្រុមហ៊ុន HawkEye 360 Inc មានគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត (geospatial information solution)

-
អង្គការ OECD បន្តគាំទ្រកម្ពុជាលើផ្នែកបចេ្ចកទេសក្នុងការកសាងគោលនយោបាយនានា

-
ប្រជាពលរដ្ឋនឹងទទួលបានការពង្រីកភូមិថ្មីដែលផ្សារភ្ជាប់ជាមួយនឹងភូមិចាស់

និងមានការរៀបចំទៅតាមលក្ខខណ្ឌ និងតាមគំនិតនគរូបនីយកម្ម ដែលមានការគិតគូរអំពីសេដ្ឋកិច្ច ស្របតាមអ្វីដែលហៅថាបុរីជនបទ។ ដីឡូត៍ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនសម្បទានិកនាពេលនេះគឺជាទ្រព្យមួយដ៏មានតម្លៃ ដូច្នេះសូមធ្វើយ៉ាងណាកែច្នៃពង្រីកទ្រព្យនេះឱ្យកើនឡើងថែមទៀត ដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន ២០០គ្រួសារ ក្នុងខេត្តស្វាយរៀង នាថ្ងៃទី ១៦ មករា ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានរួមសហការក្នុងការជំរុញឱ្យគម្រោងនេះទទួលបានជោគជ័យយ៉ាងពេញលេញ។ ១៦ មករា ២០២៤ #ams1minute