-
របាយការណ៍នៅថ្ងៃទី១៥ មករា

-
គណៈកម្មការទី៧ នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមទិ្ធផលការងារ និងគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តថ្មី របស់ក្រសួងទេសចរណ៍

ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំសហការីចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភាក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា នីតិកាលទី៧។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារវិស័យទេសចរណ៍នៅកម្ពុជា រួមទាំងនិន្នាការទេសចរណ៍តំបន់ និងពិភពលោក ព្រមទាំងបានលើកឡើងពីសារៈសំខាន់ និងការអនុវត្តគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” និងទិសដៅយុទ្ធសាស្ត្រផ្សេងៗទៀតរបស់ក្រសួងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅឆ្នាំ២០២៤ និងទៅអនាគត។ ក្នុងនាមគណៈកម្មការទី៧ នៃរដ្ឋសភា ឯកឧត្តម ប៉ា សុជាតិវង្ស បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ និងគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តថ្មីរបស់ក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់ ឯកឧត្ដម សុខ សូកេន ដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” ដោយមានលក្ខណៈប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងការវិវត្ដនៃស្ថានភាពទេសចរណ៍តំបន់និងពិភពលោក ព្រមទាំងគាំទ្រទាំងស្រុងលើ…
-
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ

និងគ្រួសារងាយរងហានិភ័យ ត្រូវបានអនុវត្តដោយភាពជឿជាក់ប្រកបដោយសុទិដ្ឋិនិយមខ្ពស់ ចំពោះអនាគតនៃធនធានមនុស្សរបស់កម្ពុជា ក្រោយពីបានប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣។ រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងបន្តពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃវគ្គបណ្តុះបណ្តាលនេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ហើយសូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ធ្វើការយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាពីគ្រូជំនាញ និងរក្សានូវគោលការណ៍ “ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ”។ #ams1minute
-
កិច្ចសម្ភាសន៍ជាមួយប្រធានមណ្ឌលសុខភាព បុគ្គលិកឆ្មប និងអ្នកទទួលផលពីសេវា ប.ស.ស

-
សូមស្វាគមន៍មកកម្ពុជា និងសូមរីករាយក្នុងការវិនិយោគនៅកម្ពុជា

-
វាក្យសព្ទសំខាន់ៗដែលប្រើក្នុងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ

-
សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង និងដោយគ្មានការបង្ហូរឈាមនេះបាននិងកំពុងធ្វើជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

និងជួយឱ្យដំណើរការប្រជាធិបតេយ្យសម្រេចបានជោគជ័យយ៉ាងធំធេង។ សម្ដេចតេជោ ហ៊ុន សែន៖ “ដើម្បីសម្រេចទាំងស្រុងនូវដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា សម្តេចបានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨មក។ ជោគជ័យនៃនយោបាយឈ្នះឈ្នះបានបញ្ចប់សង្គ្រាម ការបែកបាក់ជាតិ និងការបែងចែកទឹកដី ដែលកម្ពុជាបានឆ្លងកាត់អស់រយៈកាលជាង៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន។ សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញយ៉ាងរហ័ស និងកំពុងឈានទៅរកស្ថានភាពកំណើនដូចមុនគ្រាមានវិបត្តិកូវីដ១៩វិញ ហើយលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស សិទិ្ធមនុស្ស និងនីតិរដ្ឋកាន់តែបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ”។ #ams1minute
-
ប្រាក់ឈ្នួលទាបបំផុតរបស់បងប្អូនកម្មករកម្មការិនីកើនឡើងពី ៤០ ដុល្លារក្នុងឆ្នាំ១៩៩៧ ដល់ ២០៤ ដុល្លារក្នុងឆ្នាំ២០២៤ ពោលគឺកើនឡើង ៥០០% ក្នុងរយៈពេលជាង ២០ ឆ្នាំ

-
ក្រុមហ៊ុន EDF បង្ហាញបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ នៅកម្ពុជា ហើយបានវាយតម្លៃខ្ពស់

-
ទឹកធ្លាក់ឆាយខ្ពស់ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងស្រុកថ្មបាំង ខេត្តកោះកុង កម្ពុជាមាតុភូមិខ្ញុំ
