Category: One-Minute

  • អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី Louise Mushikiwabo បង្ហាញនូវការគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

    អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី Louise Mushikiwabo បង្ហាញនូវការគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

    នៅឆ្នាំ២០២៦ ហើយវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១០០ថ្ងៃ។ លោកជំទាវក៏បានស្នើដល់កម្ពុជាបន្តចូលរួមចែករំលែកបទពិសោធន៍របស់ក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ដល់បណ្ដាប្រទេសនិយាយភាសាបារាំងនៅក្នុងទ្វីបអាហ្វ្រិក និងបណ្ដាទ្វីបដទៃទៀត ក៏ដូចជាបន្តការចែករំលែកបទពិសោធន៍ ជាមួយបណ្ដាប្រទេសផ្សេងទៀត ក្នុងបេសកកម្មផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងបេសកកម្មលើផ្នែកសំខាន់ៗផ្សេងទៀត ព្រមទាំងបទពិសោធន៍នៃការថែរក្សាវប្បធម៌នៃការប្រើប្រាស់ភាសាបារាំងផងដែរ។ សម្តេចធិបតី៖ “កម្ពុជាមានមោទនភាពដែលបានបន្តថែរក្សានូវមរតក ក៏ដូចជាវប្បធម៌ ប្រើប្រាស់ភាសាបារាំង និងមានទំនាក់ទំនង និងកិច្ចសហការល្អជាមួយបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង។ ក្នុងសមាសភាពគណៈរដ្ឋមន្រ្តីថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ មានថ្នាក់ដឹកនាំដែលអាចប្រើប្រាស់ភាសាបារាំង ប្រមាណ ៤០% ដែលបង្ហាញថា កម្ពុជានៅតែបន្តចូលរួមយ៉ាងសកម្មនៅក្នុងការរក្សា និងនិយាយភាសាបារាំង”។ #ams1minute

  • ក្រុមហ៊ុន Orange SA របស់បារាំង ចាប់អារម្មណ៍លើការពង្រីកការវិនិយោគបន្ថែមទៀតលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

    ក្រុមហ៊ុន Orange SA របស់បារាំង ចាប់អារម្មណ៍លើការពង្រីកការវិនិយោគបន្ថែមទៀតលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

    ពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត តាមរយៈ ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅ បណ្តា ប្រទេស នានា ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ និងក្តីរីករាយចំពោះបំណងរបស់ក្រុមហ៊ុន Orange SA ក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងកម្ពុជា និងបានស្នើដល់ក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូសហការ ដែលមានស្រាប់ និងបន្តកិច្ចពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងព័ត៌មាន។ #ams1minute

  • លោកស្រី Maud BAILLY នាយកប្រតិបត្តិ Sofitel តំណាងឱ្យ ACCOR Group មានសុទិដ្ឋិនិយមថា

    លោកស្រី Maud BAILLY នាយកប្រតិបត្តិ Sofitel តំណាងឱ្យ ACCOR Group មានសុទិដ្ឋិនិយមថា

    វិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ ហើយក្រុមហ៊ុន ACCOR Group បាននិងកំពុងវិនិយោគក្នុងវិស័យសណ្ឋាគារ ដែលមានសណ្ឋាគារបែបទំនើប និងមធ្យម និងបែបផ្សេងៗទៀត ដែលជាការលើកស្ទួយរូបភាពនិងកិត្យានុភាពនៃប្រទេសកម្ពុជា។ សម្តេចធិបតី៖ “រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីពិសេស ទស្សនាសៀមរាបឆ្នាំ២០២៤ ដែលនឹងជួយលើកស្ទួយវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ និងវិវត្តទៅរកស្ថានភាពមុនវិបត្តិកូវីដ១៩ និងបានបង្កើតការងារដល់ប្រជាពលរដ្ឋ និងជាការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ហើយបានលើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត ក្នុងពេលដែលស្ថានភាពនៃវិស័យទេសចរណ៍បន្តងើបឡើងវិញ”។ #ams1minute

  • សម្តេចធិបតី សម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក Nicolas និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន

    សម្តេចធិបតី សម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក Nicolas និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន

    ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យអាកាសចរណ៍ស៊ីវិលជាង៣០ឆ្នាំ កន្លងមកនេះ ហើយស្វាគមន៍ចំពោះការវិនិយោគនៅកម្ពុជា និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនពង្រីកការវិនិយោគលើវិស័យសំខាន់ៗផ្សេងទៀតនៅកម្ពុជា ដើម្បីជាការដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អគ្គនាយកក្រុមហ៊ុន VINCI លោក Nicolas Notebaert៖ “សុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាដែលជាលក្ខខណ្ឌអំណោយ ផល ដ៏សំខាន់ដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូននៅកម្ពុជា”។ #ams1minute

  • សម្តេចតេជោ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

    សម្តេចតេជោ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

    កំពុងអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ ដើម្បីថែរក្សាពូនជ្រំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់”។ #ams1minute

  • របាយការណ៍នៅថ្ងៃទី១៤ មករា

    របាយការណ៍នៅថ្ងៃទី១៤ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៣. គ្រឿងញៀន ២២ករណី ឃាត់ខ្លួនជនសង្ស័យ ៦៥នាក់។ ៤. កូវីដ គ្មានករណីថ្មី អ្នកជាសះស្បើយ ២នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៥ មករា ២០២៤ #ams1minute

  • “ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ មិនមែនលុបចោលនូវគោលនយោបាយពីមុនៗនោះទេ គឺជាការពង្រឹង

    “ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ មិនមែនលុបចោលនូវគោលនយោបាយពីមុនៗនោះទេ គឺជាការពង្រឹង

    និងសម្រួចនូវសមិទ្ធផលបន្ថែមទៀត ដើម្បីភាពរីកចម្រើន ជាផលប្រយោជន៍ជាតិ”។ សម្តេចធិបតី៖ “ដើម្បីកំណែទម្រង់ទទួលបានជោគជ័យ ត្រូវការកត្តាធំៗចំនួន៤ គឺ៖ ១. ត្រូវមានចក្ខុវិស័យច្បាស់លាស់ ផ្អែកលើប្រយោជន៍ជាតិ ប្រជាជន ២. ការប្តេជ្ញាចិត្តខ្ពស់ពីអ្នកអនុវត្តដែលថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តន៍ ៣. ការចូលរួមដោយស្មោះត្រង់ ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសប្រជាជន ៤. ការលះបង់ ដើម្បីប្រយោជន៍រួម”។ #ams1minute

  • ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ៥% មកត្រឹម ៣៨៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣

    ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ៥% មកត្រឹម ៣៨៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣

    ដោយចំណូលជាង ៥២% បានមកពីការលក់ទូរសព្ទ iPhone ជាង ២២% បានមកពីការលក់សេវាកម្មនានា ១០% បានមកពីការលក់នាឡិកាដៃឆ្លាតវៃ Apple Watch និង Airpods និងជាង ១៥%ផ្សេងទៀតទទួលបានពីការលក់កុំព្យូទ័រយួរដៃ Mac និង iPad។ ជាង ៤១%នៃចំណូលសរុបរបស់ក្រុមហ៊ុន ទទួលបានពីតំបន់អាមេរិកខាងជើង ដែលមានអតិថិជនច្រើនប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ Apple និង ២៤%ទៀតគឺបានពីអឺរ៉ុប ខណៈចិន ជប៉ុន និងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមបញ្ចូលគ្នាផ្ដល់ចំណូលបាន ៣៣,៧% – Visual Capitalist #ams1minute

  • ស្តេចថ្មីរបស់ប្រទេសដាណឺម៉ាកឡើងគ្រងរាជ្យ ជាផ្លូវការ

    ស្តេចថ្មីរបស់ប្រទេសដាណឺម៉ាកឡើងគ្រងរាជ្យ ជាផ្លូវការ

    កូប៉ិនហាក៖ ព្រះមហាក្សត្រថ្មីរបស់ប្រទេសដាណឺម៉ាក ព្រះអង្គ Frederik X បានឡើងសោយរាជ្យជាផ្លូវការ បន្ទាប់ពីព្រះមាតារបស់ទ្រង់ គឺព្រះមហាក្សត្រិយ៍ Margrethe II បានដាក់រាជ្យ កាលពីពេលថ្មីៗនេះ។ ការឡើងគ្រងរាជ្យជាផ្លូវការ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី១៤ ខែមករា ដោយមានហ្វូងមនុស្សយ៉ាងច្រើនប្រមូលផ្តុំគ្នា នៅក្នុងរាជធានីកូប៉ិនហាក ដើម្បីធ្វើជាសាក្សី ជាប្រវត្តិសាស្ត្រនេះ។ ក្រៅពីនេះ ក៏មានការបាញ់កាំជ្រួចអបអរសាទរ នៅយប់ មុនថ្ងៃឡើងគ្រងរាជសម្បត្តិ របស់ទ្រង់ ទៀតផង។ គួររម្លឹកថា ព្រះមហាក្សត្រិយ៍ Margrethe II ព្រះជន្ម ៨៣ព្រះវស្សា ប្រកាសពីព្រះរាជបំណងដាក់រាជ្យ អំឡុងព្រះរាជ្យសុន្ទរកថា អបអរថ្ងៃចូលឆ្នាំថ្មី ឆ្នាំ២០២៤។ ព្រះបរមរាជវាំងបានឲ្យដឹងថា ការស្នងរាជ្យបានក្លាយជាផ្លូវការ នៅពេលដែលព្រះមហាក្សត្រិយ៍ Margrethe II ចុះហត្ថលេខាលើសេចក្តីប្រកាសអំពីការដាក់រាជ្យរបស់ព្រះអង្គ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋ នៅក្នុងសភា។ ព្រះអង្គ Frederik X បានមានព្រះបន្ទូលថា «ព្រះមាតារបស់ខ្ញុំគឺជាព្រះមហាក្សត្រិយ៍ ដែលជោគជ័យ..ក្តីសង្ឃឹមរបស់ខ្ញុំ គឺដើម្បីក្លាយជាស្តេចបង្រួបបង្រួម សម្រាប់អនាគត… វាជាទំនួលខុសត្រូវដែលខ្ញុំសន្មត់ ដោយការគោរព មោទនភាព…

  • កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលប្រភេទថ្មី ចុងក្រោយបំផុត

    កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលប្រភេទថ្មី ចុងក្រោយបំផុត

    ព្យុងយ៉ាង៖ កូរ៉េខាងជើងបានអះអាង នៅថ្ងៃចន្ទ ទី១៥ ខែមករាថា ខ្លួនទើបបានបាញ់សាកល្បង នូវកាំជ្រួចផ្លោងថ្មី មានក្បាលគ្រាប់ ដែលអាចបញ្ជាបានលឿនជាងសំឡេង។ កូរ៉េខាងជើងបានឲ្យដឹងថា មីស៊ីលនេះជារបកគំហើញចុងក្រោយបំផុត ក្នុងការស្វែងរកអាវុធទំនើបរបស់ខ្លួន ដើម្បីគំរាមកំហែងដល់សត្រូវ ដែលគេដឹងថា សំដៅដល់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ សម្រាប់ឆ្នាំ២០២៤ នេះគឺជាការបាញ់បង្ហោះសាកល្បងមីស៊ីល ជាលើកដំបូង របស់ទីក្រុងព្យុងយ៉ាង។ វាក៏ត្រូវបានដឹងថា ជាការសាកល្បងលើកដំបូងបំផុត ដែលមិនធ្លាប់មានពីមុនមក នូវប្រភេទ មីស៊ីលផ្លោង រយៈចម្ងាយមធ្យមលឿនជាងសំឡេង ហៅកាត់ថា IRBM។ យោធាកូរ៉េខាងត្បូងបានរកឃើញការបាញ់សាកល្បង មីស៊ីល IRBM ប្រភេទនេះ កាលពីរសៀល ថ្ងៃអាទិត្យ ចុងសប្តាហ៍មុន។ របាយការណ៍ខ្លីមួយនៅក្នុងទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង KCNA បាននិយាយថា IRMB ជាប្រភេទមីស៊ីលដែលប្រើឥន្ធនៈរឹង។ មីស៊ីលប្រើឥន្ធនៈរឹង ត្រូវបានគេដឹងថា មិនចាំបាច់ចាក់សាំង ឬប្រេង មុននឹងបាញ់ចេញនោះទេ ដែលនេះធ្វើឱ្យវាអាចបាញ់ចេញភ្លាមៗ ធ្វើឱ្យសត្រូវពិបាកចាប់សញ្ញា និងបាញ់កម្ទេច។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានឲ្យដឹងទៀតថា ការធ្វើតេស្តនេះគឺមានគោលបំណងដើម្បីផ្ទៀងផ្ទាត់ «លក្ខណៈនៃការរអិល និងធ្វើចលនា» នៃក្បាលគ្រាប់…