-
ប្រធាន IMF៖ បញ្ញាសិប្បនិម្មិតប៉ះពាល់ការងាររបស់មនុស្ស តែជាឱកាសដ៏អស្ចារ្យសម្រាប់សេដ្ឋកិច្ចពិភពលោក

បរទេស៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិបានមានប្រសាសន៍ថា បញ្ញាសិប្បនិម្មិត ឬ AI គឺជាហានិភ័យក្នុងវិស័យការងាររបស់មនុស្ស ក៏ប៉ុន្តែ AI គឺជាឱកាសដ៏អស្ចារ្យ សម្រាប់សេដ្ឋកិច្ចពិភពលោក។ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ដល់ AFP កាលពីថ្ងៃទី១៤ ខែមករា លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បាននិយាយថា បើទោះបីជា AI មានហានិភ័យដល់សន្តិសុខការងារ នៅជុំវិញពិភពលោក ប៉ុន្តែ វាគឺជា «ឱកាសដ៏អស្ចារ្យ» ផងដែរ ក្នុងការជំរុញកម្រិតផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។ លោកស្រី Kristalina Georgieva បានលើកឡើងបែបនេះ មុនពេលលោកស្រីត្រូវអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ នៅឯទីក្រុង Davos ប្រទេសស្វីស នាពេលដ៏ខ្លីខាងមុខនេះ។ លោកស្រីបានមានប្រសាសន៍ថា AI នឹងប៉ះពាល់ដល់ការងារ ៦០ ភាគរយ នៅក្នុងសេដ្ឋកិច្ច ជឿនលឿន។ លោកស្រីបានលើកឡើងពីរបាយការណ៍ថ្មីមួយរបស់ IMF។ លោកស្រីបញ្ជាក់ទៀតថា ដោយសារតែ AI រំពឹងថា នឹងមានប្រសិទ្ធភាពតិច…
-
សម្តេចតេជោ៖ “លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា កាន់តែបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ

-
កម្ពុជាមាតុភូមិខ្ញុំ 🇰🇭

-
អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ “គោលនយោបាយចិនមួយ”

-
ភ្លៀងខ្លាំងពេញមួយយប់ ស្លាប់មនុស្ស ៩នាក់ នៅក្រុង Rio de Janeiro របស់ប្រេស៊ីល

ប្រាស៊ីលីយ៉ា៖ មនុស្សយ៉ាងតិចណាស់ ចំនួន៩នាក់បានស្លាប់ ដោយសារតែភ្លៀងធ្លាក់យ៉ាងគំហុក នៅក្នុងទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល កាលពីយប់ថ្ងៃអាទិត្យ ចុងសប្តាហ៍។ ក្រុមមន្ត្រីបាននិយាយថា ផ្លូវនានារបស់ទីក្រុង Rio de Janeiro បានប្រែក្លាយទៅជាទឹកទន្លេ ហើយមន្ទីរពេទ្យត្រូវបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង។ ប្រភពបានបន្តថា ភ្លៀងធ្លាក់ពេញមួយយប់ កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៩នាក់បានស្លាប់ និងម្នាក់ទៀតតែបាត់ខ្លួន។ លោក Alexandro Gomes ដែលជាអ្នកសាងសង់ឥដ្ឋ បាននិយាយថា «ជារៀងរាល់ឆ្នាំ គឺវាដូចគ្នានៅពេលមានភ្លៀងធ្លាក់បែបនេះ វាពេញហើយក្លាយជាអាងហែលទឹក បឹង ពិតប្រាកដ»។ គួរបញ្ជាក់ថា ទឹកភ្លៀងបានឈានដល់កម្រិតធ្ងន់ធ្ងរ នៅតំបន់ភាគខាងជើង នៃទីក្រុង Rio de Janeiro និងទីក្រុងក្បែរខាង។ ទីកន្លែងទាំងនេះគឺជាតំបន់ទីប្រជុំជន ហើយការធ្លាក់ភ្លៀងនេះបានធ្វើឲ្យមានការរអិលបាក់ដី គ្រោះថ្នាក់ និងការឆក់អគ្គិសនី ដែលនាំឲ្យស្លាប់មនុស្ស។ ក្រៅពីការស្លាប់មនុស្សជិត១០នាក់ ស្ត្រីម្នាក់ផ្សេងទៀត ត្រូវបានគេដឹងថា បានបាត់ខ្លួន ពេលកំពុងធ្វើដំណើរតាមរថយន្តរបស់ខ្លួន ហើយអាជ្ញាធរកំពុងស្វែងរក។…
-
ហាម៉ាស់៖ ចំណាប់ខ្លាំងជាច្រើនទំនងជាស្លាប់ ហើយអ៊ីស្រាអែលជាដើមហេតុ

ហ្គាហ្សា៖ ក្រុមសកម្មប្រយុទ្ធហាម៉ាសបានអះអាងថា ចំណាប់ខ្មាំងជាច្រើននាក់ទំនងជាត្រូវបានសម្លាប់ ហើយអ្នកដែលត្រូវស្តីបន្ទោសចំពោះការស្លាប់នេះ គឺភាគីខាងអ៊ីស្រាអែល។ អ្នកនាំពាក្យពួកហាម៉ាស់ ប៉ាឡេស្ទីន បាននិយាយ នៅថ្ងៃទី១៤ ខែមករាថា ចំណាប់ខ្មាំងជាច្រើននាក់ ដែលត្រូវបានចាប់ពង្រត់ដោយពួកគេ នៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប (Gaza Strip) ទំនងជាត្រូវបានសម្លាប់។ ពួកគេអះអាងថា ការស្លាប់ចំណាប់ខ្មាំងទាំងនោះ ដោយសារតែទង្វើរបស់អ៊ីស្រាអែល ដែលសម្រេចជោគវាសនាអាយុជីវិតរបស់ចំណាប់ខ្មាំងទាំងនោះ។ លោក អាប៊ូ អូបេដា (Abu Abeida) អ្នកនាំពាក្យហាម៉ាសបានលើកឡើងថា «ថ្មីៗនេះ ពួកគេជាច្រើននាក់ ច្បាស់ណាស់ ត្រូវបានសម្លាប់ ហើយនៅសល់ប៉ុន្មាននាក់ទៀត គឺស្ថិតក្នុងគ្រោះថ្នាក់គ្រប់ម៉ោងទាំងអស់ គ្រោះថ្នាក់ខ្លាំង…ហើយសត្រូវរបស់ពួកយើង ការដឹកនាំការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល គឺជាការទទួលខុសត្រូវពេញលេញ លើការស្លាប់ទាំងនេះ»។ លោក អាប៊ូ អូបេដា បានបន្ថែមទៀតថា ក្រុមសម្ព័ន្ធមិត្តរបស់ហាម៉ាស់បានប្រាប់ថា «ពួកគេនឹងពង្រីកការវាយប្រហារទៅលើពួកសត្រូវ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ»។ អ្នកនាំពាក្យហាម៉ាសរូបនេះក៏បានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលដែរថា ពួកគេចាប់ផ្តើមសង្គ្រាមសាសនាថែមទៀត នាពេលថ្មីៗនេះ។ ពួកគេបានចោទថា ទាហានអ៊ីស្រាអែលបានវាយប្រហារ បំផ្លិចបំផ្លាញវិហារអ៊ីស្លាមនានា នៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប។ គួរបញ្ជាក់ថា នៅតំបន់ហ្គាហ្សា មានមនុស្សជិត២៤០០០នាក់ហើយ…
-
សុខភាពរបស់ប្រជាពលរដ្ឋជាកិច្ចការសំខាន់

-
អបអរសាទរ «ប្រាសាទអង្គរវត្ត» ជាប់ជាទីតាំងដ៏ល្អបំផុតចំណាត់ថ្នាក់លេខ១ សម្រាប់មើលថ្ងៃរះ នៅអាសុីអាគ្នេយ៍ និងពិភពលោក

-
វិមានឯករាជ្យខេត្តព្រះសីហនុ

-
របាយការណ៍នៅថ្ងៃទី១៣ មករា
