-
បងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅទ្វីបអឺរ៉ុបបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ

-
គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Orly ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ប្រកបដោយសុវត្ថិភាព

-
ប្រាសាទបាយ័ន

-
កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ

-
របាយការណ៍នៅថ្ងៃទី១២ មករា

-
អបអរសាទរ ពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤”

-
សម្តេចធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង

និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី១៣-១៩ មករា ២០២៤ ។ ការបំពេញទស្សនកិច្ចនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រវាងកម្ពុជា និងបារាំង លើវិស័យសំខាន់ៗ ជាពិសេសលើបញ្ហាការប្រឈមផ្នែកបរិស្ថាន បញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយសន្តិភាពនៅលើពិភពលោក។ ម៉្យាងទៀត ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង។ ១៣ មករា ២០២៤ #ams1minute
-
រាជរដ្ឋាភិបាល បាននិងកំពុងប្រើប្រាស់កម្លាំងសរុប ពន្លឿនការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឱ្យមានប្រសិទ្ធភាព

និងទទួលបានជោគជ័យតាមការគ្រោងទុក សំដៅផ្តល់ជូនប្រជាពលរដ្ឋនូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់។ មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ ៥លានបណ្ណរួចរាល់ ហើយនៅមានប្រមាណ ២លានបណ្ណទៀត ដែលបាននិងកំពុងចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ៣ ភូមិ ក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ មករា ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តមិនខ្លាចនឿយហត់ក្នុងការជំរុញការងារចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ។ #ams1minute
-
ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង 🍃

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ មករា ២០២៤

១. កម្ពុជាសម្រេចផ្អាកការនាំចូលគ្រឿងក្នុងបំណែកសាច់បង្កកបណ្តោះអាសន្នរយៈពេល៦ខែ – AMS Economy ២. ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូណេស៊ី កើនជាង ១៥១% គិតជាទឹកប្រាក់ជាង ១ពាន់លានដុល្លារ – ថ្មីៗ ៣. គុយបាគ្រោងបញ្ជូនវេជ្ជបណ្ឌិតជំនាញជំងឺមហារីក-ទឹកនោមផ្អែម មកជួយបណ្ដុះបណ្ដាលគ្រូពេទ្យនៅកម្ពុជា – ស៊ីស៊ីថាមស៍ ៤. ចិនវ៉ាជប៉ុនក្លាយជាប្រទេសកំពូលលើការផ្គត់ផ្គង់រថយន្តទៅកាន់ទីផ្សារពិភពលោក គិតត្រឹមឆ្នាំ២០២៣ – AFP ៥. អតីតនាយករដ្ឋមន្រ្តីថៃលោក Thaksin ដែលត្រូវជាប់ពន្ធនាគារ ទទួលបានការអនុញ្ញាតឱ្យបន្តស្នាក់នៅមន្ទីរពេទ្យ – Reuters #ams1minute