-
ការប្រើប្រាស់ធនធានមនុស្សចំជំនាញ គឺជាគន្លឹះដ៏សំខាន់ក្នុងការធានានូវនិរន្តរភាពក្នុងស្ថាប័ន

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ មករា ២០២៤

១. ឆ្នាំ២០២៣ កម្ពុជារកបានពីវិស័យជលផលជាង ៨២៨លានរៀល កើនជាង ២២៣% ធៀបនឹងឆ្នាំ២០២២ – AMS Economy ២. កម្ពុជាទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតជាប្រទេសផ្ដល់សេរីភាពទូលំទូលាយ សម្រាប់ស្ត្រីក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម និងធុរកិច្ច – ថ្មីៗ ៣. កម្ពុជានាំចេញម្រេចកំពតដែលបានចុះបញ្ជី ជាសូចនាករភូមិសាស្ត្រជាង ១០៣តោន ទៅសហភាពអឺរ៉ុប – ខ្មែរថាមស៍ ៤. ឥណ្ឌូណេស៊ីកំពុងពិនិត្យគម្រោងសាងសង់ជញ្ជាំងទប់ទឹកសមុទ្រតម្លៃជាង ១០,៥ពាន់លានដុល្លារ ដើម្បីទប់ស្កាត់ក្រុងហ្សាកាតាពីការជន់លិចខ្លាំង – AFP ៥. ចិនអំពាវនាវឱ្យអាមេរិកឈប់លូកលាន់ជ្រៀតជ្រែកកិច្ចការបោះឆ្នោតរបស់កោះតៃវ៉ាន់ និងថ្កោលទោសការធ្វើទស្សនកិច្ចទៅវិញទៅមករវាងអាមេរិក និងដែនកោះនេះ – Reuters #ams1minute
-
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ បន្តនូវមរតកដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី

តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តីក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ស្របតាមពាក្យស្លោក “ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន”។ រាជរដ្ឋាភិបាលបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី នៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ ដែលនឹងត្រូវដាក់ឱ្យអនុវត្តឆាប់ៗនេះ។ ១១ មករា ២០២៤ #ams1minute
-
សម្តេចធិបតី អំពាវនាវដល់យុវជន យុវនារីកម្ពុជាទាំងអស់ ឱ្យរក្សាបាននូវព្រំដែនកំណត់ក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន

ហើយរួមគ្នាគោរពច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សង្គម ព្រមទាំងចូលរួមលើកកម្ពស់ប្រពៃណី វប្បធម៌ ដើម្បីបន្តលើកតម្កើងអត្តសញ្ញាណជាតិខ្មែររបស់យើងពីមួយជំនាន់ទៅមួយជំនាន់ ស័ក្តិសមជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿងប្រកបទៅដោយមោទនភាព។ លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកឱ្យក្រសួងកិច្ចការនារី បន្តធ្វើការអប់រំ ណែនាំដល់តួអង្គស្ត្រីមានឥទ្ធិពលលើបណ្តាញសង្គមមួយចំនួនឱ្យរួមគ្នាគោរពនូវតម្លៃជាស្ត្រីខែ្មរ និងរក្សាបាននូវការគោរពសិទ្ធិរបស់អ្នកដទៃ ដែលជាតម្លៃមូលដ្ឋាននៅក្នុងសង្គមជាតិ។ #ams1minute
-
សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី

តែដោយក្តីស្រឡាញ់រាប់អានក្នុងឋាន:ជាមិត្តចាស់ដែលធ្លាប់ធ្វើការជាមួយគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា-ជប៉ុន នាយករដ្ឋមន្ត្រីជប៉ុន គីសុីដា ហ្វីមីអូ បានឆ្លៀតទទួលខ្ញុំនៅវិមានរដ្ឋាភិបាលនាពេលល្ងាចនេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម គីសុីដា ហ្វីមីអូ ដែលនៅបន្តរាប់អានខ្ញុំក្នុងឋាន:ជាមិត្តចាស់ម្នាក់ និងបានទទួលជួបដោយក្តីស្រឡាញ់រាប់អាន។ #ams1minute
-
អបអរសាទរ រាជធានីភ្នំពេញ ស្ថិតក្នុងចំណាត់លេខ ៩ នៃគោលដៅទេសចរណ៍ដែលពេញនិយម ទាំង១០ នៅលើពិភពលោក ក្នុងឆ្នាំ២០២៤ 💐🌿🇰🇭

-
កំណែទម្រង់ការប្រឡងតាមគោលការណ៍ អ្នកចេះគឺជាប់ បានជំរុញឱ្យប្អូនៗខំប្រឹងរៀន ធ្វើឱ្យកំណើនអ្នកប្រឡងជាប់ និងប្រឡងបាននិន្ទេសល្អកាន់តែច្រើន

-
របាយការណ៍នៅថ្ងៃទី១០ មករា

-
ចាប់ពីថ្ងៃទី១០ មករា ២០២៤ តទៅ បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ

-
សាលារៀនជនបទ🌿🇰🇭

ផ្លាស់ប្តូរពីថ្នាក់រៀនដែលបិទជិត មកបើកចំហ ទាញយកថាមពលខ្យល់ ពន្លឺ និង ធម្មជាតិជុំវិញ ធ្វើឱ្យស្រស់ស្រាយទាំងគ្រូ និងសិស្ស។ សម្ភារៈសំណង់ច្នៃពីធនធានដ៏សម្បូរបែបក្នុងតំបន់ដូចជា ដើមឬស្សី ឈើ ស្លឹកដូង និងដំបូលប្រក់ស្លឹក មិនត្រឹមតែលើកតម្កើងតម្លៃធម្មជាតិទេ តែថែមទាំងជួយដល់សេដ្ឋកិច្ចក្នុងតំបន់ និងកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីថែមទៀត។ 📷 The Gentry Hub #ams1minute