Category: One-Minute

  • ការរញ្ជួយដីដ៏ខ្លាំងក្លាចំនួន ២០លើក បានវាយប្រហារតំបន់ Noto

    ការរញ្ជួយដីដ៏ខ្លាំងក្លាចំនួន ២០លើក បានវាយប្រហារតំបន់ Noto

    ដែលស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងលិចនៃទីក្រុង Honshu របស់ប្រទេសជប៉ុន កាលពីថ្ងៃទី១ មករា ២០២៤កន្លងទៅ។ មនុស្សជាង ១៦០ នាក់បានបាត់បង់ជីវិត គិតត្រឹមថ្ងៃទី៩ មករា ឆ្នាំ២០២៤។ ការដាច់ចរន្ដអគ្គិសនីផ្ដល់បង្កផលវិបាកដល់ផ្ទះសម្បែងជាង ៣៣ ០០០ខ្នងនៅទូទាំងខេត្ត នេះបើយោងតាមការរាយការណ៍របស់ក្រុមហ៊ុនអគ្គិសនី Hokuriku Electric Power។ ការរញ្ជួយដីនេះក៏បង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ និងបានបណ្តាលឱ្យខូចខាតផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធនានា និងបណ្តាញអគ្គិសនី – US Geological Survey via Voronoi #ams1minute

  • ចេញពីពេទ្យភ្លាម! មេបក្សប្រឆាំងកូរ៉េខាងត្បូងដែលត្រូវគេចាក់ អំពាវនាវឲ្យបញ្ចប់ «នយោបាយដូចសង្គ្រាម»

    ចេញពីពេទ្យភ្លាម! មេបក្សប្រឆាំងកូរ៉េខាងត្បូងដែលត្រូវគេចាក់ អំពាវនាវឲ្យបញ្ចប់ «នយោបាយដូចសង្គ្រាម»

    សេអ៊ូល៖ មេដឹកនាំគណបក្សប្រឆាំង នៅប្រទេសកូរ៉េខាងត្បូង លោក Lee Jae-myung ដែលថ្មីៗនេះ ត្រូវបានគេយកកាំបិតចាក់ចំកញ្ចឹងក នៅទីសាធារណៈ ហើយទើបតែចេញពីមន្ទីរពេទ្យ បានអំពាវនាវឲ្យបញ្ចប់ការធ្វើនយោបាយដូចធ្វើសង្គ្រាម។ បន្ទាប់ពីទទួលការព្យាបាល លោក Lee Jae-myung បានចាកចេញពីមន្ទីរពេទ្យ នៃសាកលវិទ្យាល័យជាតិ សេអ៊ូល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ភ្លាមៗ ក្រោយពេលចេញពីមន្ទីរពេទ្យ មេបក្សប្រឆាំងរូបនេះបានអំពាវនាវឱ្យបញ្ចប់ នូវអ្វីដែលលោកហៅថា «នយោបាយដូចសង្រ្គាម»។ លោកបាននិយាយថា «ខ្ញុំពិតជាសង្ឃឹមថា ឧប្បត្តិហេតុនេះធ្វើឱ្យយើងទាំងអស់គ្នា ភ្ញាក់ផ្អើល ហើយហេតុការណ៍នេះនឹងដើរតួជាចំណុចសំខាន់មួយ ក្នុងការបញ្ចប់នយោបាយនៃការស្អប់ខ្ពើម និងការប្រឈមមុខគ្នា ហើយស្ដារឡើងវិញនូវនយោបាយសមរម្យ ដែលយើងគោរពគ្នាទៅវិញទៅមក និងរួមរស់ជាមួយគ្នា» ប្រធានគណបក្ស ប្រជាធិបតេយ្យ ហៅកាត់ DP រូបនេះមានប្រសាសន៍ថា «យើងគួរតែបញ្ចប់នយោបាយដូចសង្គ្រាម ដែលយើងត្រូវសម្លាប់ និងកម្ចាត់គូប្រជែង»។ លោក Lee ក៏បានថ្លែងអំណរគុណដល់ប៉ូលីស បុគ្គលិកពេទ្យ និងអ្នកសង្គ្រោះបឋម ដែលបានជួយព្យាបាលរូបលោក ទាំងនៅទីក្រុងប៊ូសាន និងសេអ៊ូល ហើយលោកថែមទាំងបានសន្យាថា នឹងលះបង់ជីវិតដែលនៅសល់របស់លោក ដើម្បីបម្រើប្រជាជន។…

  • បារាំងតែងតាំងស្ត្រីឲ្យធ្វើជាប្រធានទីភ្នាក់ងារចារកម្ម លើកដំបូង

    បារាំងតែងតាំងស្ត្រីឲ្យធ្វើជាប្រធានទីភ្នាក់ងារចារកម្ម លើកដំបូង

    ប៉ារីស៖ ប្រទេសបារាំងបានតែងតាំងប្រធានផ្នែកស៊ើបការណ៍សម្ងាត់ ជាស្ត្រីដំបូងគេ កាលពីថ្ងៃពុធ សប្តាហ៍នេះ។ ការតែងតាំងនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gerald Darmanin ។ ក្នុងពេលប្រកាសតែងតាំង កាលពីថ្ងៃអង្គារ សប្តាហ៍នេះ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gerald Darmanin ក៏បាននិយាយអំពីការគំរាមកំហែងរបស់ភេរវករ នៅមុនការប្រកួតកីឡាអូឡាំពិកផងដែរ។ លោករដ្ឋមន្ត្រីមហាផ្ទៃបានថ្លែងអបអរសាទរ លោកស្រី Celine Berthon ចំពោះការតែងតាំងជាស្ត្រីដំបូងរបស់ប្រទេសបារាំង ក្នុងការដឹកនាំការិយាល័យចារកម្ម ក្នុងស្រុក ហៅកាត់ថា DGSI ។ លោកស្រី Berthon វ័យ៤៧ឆ្នាំ បានមកឡើងកាន់តំណែងនេះ ជំនួស លោក Nicolas Lerner។ DGSI ត្រូវបានគេដឹងថា ជាស្ថាប័នដ៏រឹងមាំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងចារកម្ម ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត។ គួរបញ្ជាក់ថា លោកស្រី Celine Berthon ត្រូវបានគេដឹងថា ធ្លាប់ដឹកនាំសហជីពស្នងការប៉ូលីស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ទាហានកូរ៉េខាងត្បូងដើរល្បាតតាមឆ្នេរសមុទ្រ នៅកោះ Yeonpyeong

    ទាហានកូរ៉េខាងត្បូងដើរល្បាតតាមឆ្នេរសមុទ្រ នៅកោះ Yeonpyeong

    សេអ៊ូល៖ ទាហានប្រដាប់អាវុធយ៉ាងច្រើនបានរក្សាការឃ្លាំមើល នៅលើកោះ Yeonpyeong ព្រំដែនដាច់ស្រយាលរបស់កូរ៉េខាងត្បូង កាលពីថ្ងៃទី៩ ខែមករា។ កោះដ៏ស្រស់ស្អាតមួយនេះ ត្រូវបានគេដឹងថា មានចម្ងាយតែ ៣ គីឡូម៉ែត្រ ពីទឹកដីកូរ៉េខាងជើង។ យោធារបស់ទីក្រុងសេអ៊ូលបាននិយាយថា ទីក្រុងព្យុងយ៉ាងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត រយៈពេលបីថ្ងៃ នៅជិតកោះ Yeonpyeong និងកោះព្រំដែនមួយផ្សេងទៀត។ ការណ៍នេះជំរុញឱ្យមានសមយុទ្ធប្រឆាំង ការបង្កើនសន្តិសុខ និងបញ្ជាជម្លៀសប្រជាជន។ មន្ត្រីកងម៉ារីនកូរ៉េខាងត្បូងម្នាក់បានប្រាប់ AFP ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ច្រកទ្វារនេះ ជាធម្មតា ត្រូវបានបិទសម្រាប់ហេតុផលសន្តិសុខ ប៉ុន្តែ វាត្រូវបានបើក នៅថ្ងៃនេះសម្រាប់បេសកកម្មរុករក តាមឆ្នេរសមុទ្រ» ។ អ្នកស្រុកនៅតែចងចាំការវាយប្រហារ កាលពីឆ្នាំ២០១០ ។ នៅពេលនោះ កូរ៉េខាងជើងបានបាញ់ផ្លោងលើកោះ Yeonpyeong ដោយបានសម្លាប់មនុស្ស ៤ នាក់ រួមទាំងទាហានម៉ារីនពីរនាក់ផងដែរ។ លោក Lee Yeon-hwan ដែលបើកភោជនីយដ្ឋាន នៅលើ Yeonpyeong បានប្រាប់ AFP ថា «ដោយសារតែការចងចាំដ៏ឈឺចាប់ពីការបាញ់ផ្លោងឆ្នាំ ២០១០ អ្នកស្រុកនៅទីនេះមានការភ័យស្លន់ស្លោនៅពេលត្រូវបានគេប្រាប់ឱ្យរត់…

  • កម្ពុជា ឡាវ ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ឱ្យកាន់តែរឹងមាំថែមទៀត

    កម្ពុជា ឡាវ ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ឱ្យកាន់តែរឹងមាំថែមទៀត

    ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជំនួបសម្តែងការគួរសមពី ឯកឧត្តម បួរកែវ ភូមវង់សៃ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវប្រចាំនៅ កម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការពង្រឹងទេសចរណ៍ រវាងប្រទេសទាំងពីរប្រកប ដោយនិរន្តរភាព និងភាពធន់ ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង និងការពង្រឹង សមត្ថភាពប្រកួតប្រជែងក្នុងកម្រិតអនុតំបន់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងវិស័យទេសចរណ៍ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ ។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញអំពីកត្តាសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមរបស់ក្រសួងទេសចរណ៍ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥-Build” ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣-3Ds”។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍សម្រាប់អាណត្តិទី៧នេះ។ ភាគីទាំងពីរ បានរំលឹកអំពីស្មារតីនៃជំនួបពិភាក្សារវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…

  • សម្តេចធិបតី៖ ការកែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗ ៤ គឺ៖

    សម្តេចធិបតី៖ ការកែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗ ៤ គឺ៖

    ១. មានចក្ខុវែងឆ្ងាយ និងច្បាស់លាស់ ២. មានការប្តេជ្ញាចិត្តខ្ពស់ ពីសមាសភាពគ្រប់លំដាប់ថ្នាក់ ៣. មានការចូលរួមដោយស្មោះត្រង់ ពីគ្រប់ភាគីពាក់ព័ន្ធ ៤. មានការលះបង់ដើម្បីផលប្រយោជន៍រួម” #ams1minute

  • សាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យ Columbia

    សាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យ Columbia

    និង ជាអ្នកជំនាញសេដ្ឋកិច្ចកម្រិតពិភពលោក បង្ហាញឆន្ទៈ និងការត្រៀមខ្លួន ក្នុងការចែករំលែក និងជួយកម្ពុជា នូវទស្សនាទាន និងបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព ការអភិវឌ្ឍប្រព័ន្ធថាមពលកកើតទ្ឡើងវិញ និងការកសាងសេដ្ឋកិច្ចពណ៌បៃតង ជាដើម។ #ams1minute

  • ពុទ្ធឱវាទ

    ពុទ្ធឱវាទ
  • វិទ្យាស្ថានជាតិស្ថិតិ ត្រូវបន្តលើកកម្ពស់ជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗ

    វិទ្យាស្ថានជាតិស្ថិតិ ត្រូវបន្តលើកកម្ពស់ជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗ
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មករា ២០២៤

    ១. គិតចាប់ពីឆ្នាំ២០១៨ ដល់ដំណាច់ឆ្នាំ២០២៣ ទុនវិនិយោគដែលកម្ពុជាបានអនុម័តឱ្យវិនិយោគមានទំហំទឹកប្រាក់ជិត ៤០ពាន់លានដុល្លារ – AMS Economy ២. គិតត្រឹមខែមករា អ្នកចុះឈ្មោះចូលរៀន TVET កើនឡើង ដល់ជាង ២ម៉ឺននាក់ – AMS Central ៣. អត្តពលិក ១ ០៧៦នាក់ មកពីជាង៤០ប្រទេស ចូលរួមរត់ព្រឹត្តិការណ៍ Angkor Ultra Trail – ថ្មីៗ ៤. ក្រុមហ៊ុនវៀតណាម Vinfast បង្កើតរោងចក្រផលិតរថយន្តអគ្គិសនីដំបូងនៅឥណ្ឌា ក្នុងទំហំ ២ពាន់លានដុល្លារ – AFP ៥. ឥណ្ឌូណេស៉ីផ្អាកប្រតិបត្តិការយន្តហោះ Boeing 737 MAX 9 ៣គ្រឿង ក្រោយកើតឧប្បត្តិហេតុប៉ើងរបើកផ្ទាំងទ្វារយន្តហោះប្រភេទនេះនៅអាមេរិក – Jakarta Post #ams1minute