-
វឌ្ឍនភាពនៃការអនុវត្តដោយជោគជ័យនៃការកែទម្រង់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដោយឈរលើគោលការណ៍ “អ្នកចេះជាប់” ជាមួយនឹងការផ្លាស់ប្រែនូវផ្នត់គំនិត និងវប្បធម៌មួយចំនួន ដូចជា៖

-
ឯកអគ្គរដ្ឋទូតឆេកប្រចាំកម្ពុជា Martin Vávra បានរំឭកអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ

និងវែងឆ្ងាយរាប់ទសវត្សរ៍ រវាងឆេក និងកម្ពុជា ជាពិសេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋឆេក ដែលបានលុប ចោលបំណុលរបស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍ និងបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ហើយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការថ្មីៗរវាងប្រទេសទាំងពីរ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន សន្តិសុខអ៉ីនធើណេត និងកសិកម្ម។ #ams1minute
-
ជាង ៣ ខែកន្លងមក រាជរដ្ឋាភិបាលចំណាយថវិកាជិត ៥ លានដុល្លារ ឧបត្ថម្ភកម្មការិនីមានផ្ទៃពោះ

-
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា Driesmans Igor ប្តេជ្ញាជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប

ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសនឹងពាំនាំនូវ ការពិតស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់មុតស្រួច និង ភាពប្រកួតប្រជែងរបស់កម្ពុជា ជូនចំពោះពាណិជ្ជករ និងវិនិយោគិនសហភាពអឺរ៉ុប ក្នុងទិសដៅទាក់ទាញ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគ នៅកម្ពុជា។ #ams1minute
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ “បេក្ខជនជាប់និទ្ទេស A ទាំងអស់ ទទួលបានលទ្ធផលល្អប្រសើរទៅបាន ដោយសារមានការចូលរួមពីតួអង្គសំខាន់ចំនួន៥ គឺ

១. សិស្សានុសិស្សខ្លួនឯងផ្ទាល់ ២. ការយកចិត្តទុកដាក់បង្រៀន ពីលោកគ្រូ អ្នកគ្រូ ៣. ការជួយជ្រោមជ្រែងពីមាតាបិតា-អាណាព្យាបាល ៤. ការយកចិត្តទុកដាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ៥. ការចូលរួមរបស់មហាជន រួមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ដែលបានខ្នះខ្នែងផ្តល់លទ្ធភាពបំពាក់បំប៉នសមត្ថភាពនៅមុនការប្រឡង”។ #ams1minute
-
របាយការណ៍នៅថ្ងៃទី៨ មករា

-
សញ្ញាបត្រ និងសមត្ថភាព ត្រូវដើរទន្ទឹមគ្នាដើម្បីសម្រេចការងារជោគជ័យ

-
ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់៖ តំបន់ឆ្នេរជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដោយអាចផ្ដល់ចំណូលជូនជាតិបានប្រមាណ ២ ០០០ លានដុល្លារក្នុងមួយឆ្នាំ

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គឺជាយន្តការរួមសម្រាប់សម្របសម្រួលជាមួយក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដូច្នេះទាំងអស់គ្នា ត្រូវគិតជារួមថាក្នុងចំងាយផ្លូវឆ្នេរពីខេត្តកែបដល់ខេត្តកោះកុង តំបន់ណាជាប៉ូលសេដ្ឋកិច្ច ជាឆ្នេររួម ជាឆ្នេរដាច់ដោយដុំ តើគួរអភិវឌ្ឍបែបណា ស្របតាមសក្តានុពលនៃតំបន់នីមួយៗ ដើម្បីឱ្យប្រជាពលរដ្ឋ ឬអ្នកទេសចរបានលំហែកំសាន្ត និងធ្វើលំហាត់ប្រាណដើម្បីសុខភាព។ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈខេត្តកែប ៨ មករា ២០២៤ #ams1minute
-
ការប្រើប្រាស់សេវាបេឡាជាតិរបបសន្តិសុខសង្គមរបស់ កម្មការិនី ទូច គន្ធា

-
ទឹកធ្លាក់អូរទឹកវេទ ស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិជួរភ្នំក្រវាញឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង
