-
ក្រុមប្រឹក្សាសន្តិសុខយូអិនទាមទារឱ្យក្រុមហ៊ូទី បញ្ឈប់ការវាយប្រហារ នៅសមុទ្រក្រហមជាបន្ទាន់

អ.ស.ប៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃពុធសប្តាហ៍នេះ បានទាមទារឱ្យក្រុមហ៊ូទីនៅយេមែន បញ្ឈប់ការវាយប្រហារលើនាវាដឹកទំនិញនានា តាមច្រកសមុទ្រក្រហមជាបន្ទាន់។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអនុម័តលើដំណោះស្រាយមួយ ដែលទាមទារឱ្យក្រុមហ៊ូទីបញ្ឈប់ជាបន្ទាន់ នូវរាល់ការវាយប្រហារនានា ដែលរារាំងដល់ការធ្វើពាណិជ្ជកម្មសកល និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពនាវាចរណ៍ ព្រមទាំងសន្តិភាព និងសន្តិសុខក្នុងតំបន់។ អង្គការសហប្រជាជាតិបាននិយាយថ្មីៗនេះថា ខ្លួននៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពនៅសមុទ្រក្រហម ដែលមិនត្រឹមតែប៉ះពាល់ដល់ស្ថានភាពក្នុងតំបន់ប៉ុណ្ណោះទេ តែថែមទាំងមានហានិភ័យដល់ការធ្វើពាណិជ្ជកម្មពិភពលោកផងដែរ។ ជាការឆ្លើយតប អង្គការសហប្រជាជាតិបានអនុម័តលើដំណោះស្រាយថ្កោលទោសធ្ងន់ធ្ងរបំផុត ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី លើនាវាពាណិជ្ជកម្ម ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពេលដែលក្រុមហ៊ូទីវាយប្រហារ និងរឹបអូសយកកប៉ាល់ Galaxy Leader និងក្រុមនាវិក។ សូមជម្រាបថា ចាប់តាំងពីការវាយប្រហារនៅថ្ងៃទី០៧ ខែតុលា ដោយក្រុមហាម៉ាសលើអ៊ីស្រាអែល និងសង្រ្គាមរបស់អ៊ីស្រាអែលនៅហ្គាហ្សា ជាការឆ្លើយតបនោះ ក្រុមហ៊ូទីដែលគ្រប់គ្រងតំបន់នានានៃប្រទេសយេម៉ែន បានបង្កើនការវាយប្រហាររបស់ពួកគេ លើចរាចរណ៍ផ្លូវសមុទ្រអន្តរជាតិនៅសមុទ្រក្រហម។ លើសពីនេះ ក្រុមហ៊ូទីបានប្តេជ្ញាបន្តការវាយប្រហារ រហូតដល់អ៊ីស្រាអែលបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។ ដោយសារតែការវាយប្រហាររបស់ក្រុមនេះ ទៅលើកប៉ាល់ពាណិជ្ជកម្ម ខ្សែដឹកជញ្ជូនជាច្រើនត្រូវផ្អាកប្រតិបត្តិការ ដោយប្រើទិសដៅវាងទៅឆ្ងាយៗជុំវិញទ្វីបអាហ្រ្វិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ហ្វីលីពីន-ឥណ្ឌូនេស៊ីពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន និងការពារជាតិ

ម៉ានីល៖ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោក Marcos បានទទួលស្វាគមន៍ សមភាគីឥណ្ឌូនេស៊ី លោក Widodo នៅរដ្ឋធានីម៉ានីល កាលពីថ្ងៃពុធ សប្តាហ៍នេះ។ ភាគីទាំងពីរឯកភាពជំរុញទំនាក់ទំនងទ្វេភាគី កាន់តែរឹងមាំ ជាពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន និងការពារជាតិ។ ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo ជួបពិភាក្សាការងារជាមួយប្រធានាធិបតី នៃប្រទេសហ្វីលីពីន លោក Ferdinand Marcos នៅវិមានប្រធានាធិបតីហ្វីលីពីន ស្ថិតនៅក្នុងទីក្រុងម៉ានីល។ ក្នុងជំនួបនោះ មេដឹកនាំទាំងពីរបានយល់ព្រមថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន និងការពារជាតិ ឲ្យកាន់តែល្អប្រសើរថែមទៀត។ មេដឹកនាំទាំងពីរក៏បានអះអាងនូវ «ការទទូចនៃសកលភាព» នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ហៅកាត់ថា UNCLOS។ ពួកលោកទាំងពីរក៏បានយល់ស្របដូចគ្នា លើសារៈសំខាន់នៃការពង្រឹងឯកភាព ក្នុងតំបន់ផងដែរ។ ក្នុងដំណើរទស្សនកិច្ចផ្លូវការ រយៈពេលបីថ្ងៃ នៅប្រទេសហ្វីលីពីន នាឪកាសនេះ លោក Widodo បាននិយាយថា លោកក៏បានពិភាក្សាជាមួយលោក Marcos អំពី មធ្យោបាយបង្កើនពាណិជ្ជកម្ម តាមរយៈការបើកទីផ្សារ កាន់តែទូលាយ ជាដើម ផងដែរ។…
-
នាយករដ្ឋមន្ត្រីថ្មីរបស់បារាំងមានវ័យ៣៤ឆ្នាំ ក្មេងបំផុតក្នុងប្រវត្ថិសាស្ត្រ

ប៉ារីស៖ លោក Gabriel Attal ដែលមានវ័យ ៣៤ឆ្នាំ ត្រូវបានជ្រើសតាំងឲ្យធ្វើជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសបារាំង។ លោកត្រូវបានប្រកាសតែងតាំង ជំនួសលោកស្រី Elisabeth Borne ក្រោយពេលលោកស្រីបានកាន់តំណែងនេះ អស់រយៈពេលជាង២ឆ្នាំ។ លោកប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃអង្គារ ទី៩ ខែមករា បានតែងតាំងលោក Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មី ក្នុងគោលបំណងផ្ដល់សន្ទុះថ្មីមួយ សម្រាប់អាណត្តិ ជាប្រធានាធិបតីរបស់លោក។ ការតែងតាំងលោក Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំង ធ្វើឡើងបន្ទាប់ពីលោក Macron បានទទួលយកលិខិតលាលែងពីតំណែងរបស់លោកស្រី Elisabeth Borne ក្រោយលោកស្រីបានកាន់តំណែង ជានាយករដ្ឋមន្ត្រីបារាំង អស់រយៈពេលជាង២ឆ្នាំ។ ការតែងតាំងលោក Attal ជានាយករដ្ឋមន្ត្រីបារាំង នាពេលនេះ បានធ្វើឱ្យរូបលោកក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត ក្នុងប្រវត្ថិសាស្ត្របារាំង។ គួរបញ្ជាក់ថា លោក Gabriel Attal បានចូលកាន់តំណែងជាផ្លូវការ ក្នុងថ្ងៃអង្គារ សប្តាហ៍នេះ នៅឯពិធីប្រគល់តំណែងមួយ ដោយទទួលពីលោកស្រី Borne…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មករា ២០២៤

១. ចិនបង្ហាញឆន្ទៈក្នុងការវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារ លើបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៅកម្ពុជា – AMS Economy ២. ស្ពានអាកាសព្រះមុនីវង្សក្បាលថ្នល់ តម្លៃជាង ៣៦លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ ក្នុងរយៈពេល ៩៤ថ្ងៃ – AMS Central ៣. ក្រុមហ៊ុនវិនិយោគនៅកម្ពុជា និងបរទេស គ្រោងបោះទុនវិនិយោគ ១ ៨០០លានដុល្លារ លើគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ នៅខេត្តព្រះសីហនុ – FN ៤. តៃវ៉ាន់ មិនចាត់ទុកថាការបាញ់បង្ហោះផ្កាយរណបរបស់ចិន ជ្រៀតជ្រែកការបោះឆ្នោតរបស់ខ្លួនទេ – Reuters ៥. អាមេរិក និងអង់គ្លេស បន្តបាញ់ទម្លាក់មីស៉ីល និងយន្តហោះដ្រូនរបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម – Al Jazeera #ams1minute
-
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី ៧ សម្រេចបានត្រឹមតែរយៈពេលប្រមាណជាង ១០០ថ្ងៃ

-
“កម្ពុជា-សិង្ហបុរី សំឡឹងមើលទិសដៅនៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យ

ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ទាំងក្នុងកម្រិតវេទិកាតំបន់ និងឆាកអន្តរជាតិ” ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា Teo Lay Cheng លើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-សិង្ហបុរី នាពេលកន្លងមក នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល និងអប់រំ និងបានបញ្ជាក់អំពីការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកលូតលាស់បន្ថែមទៀត។ #ams1minute
-
យុទ្ធសាស្ត្រឌីហ្វីដ (DIFID) របស់សម្តេចតេជោ

-
បេក្ខជនជាប់និទ្ទេស A ទាំងអស់ទទួលបានលទ្ធផលល្អប្រសើរ ដោយសារមានការចូលរួមពីតួអង្គសំខាន់ ៥

-
របាយការណ៍នៅថ្ងៃទី៩ មករា

-
“ទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ នឹងកាន់តែល្អរឹងមាំ ពិសេសកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើគ្រប់វិស័យ

រួមទាំងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ” ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា Cherdkiat Atthakor បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងកម្ពុជា-ថៃឱ្យកាន់តែរឹងមាំ និង ជិតស្និទ្ធបន្ថែមទៀត និងបានបញ្ជាក់អំពីការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ប្រទេសថៃ នាពេលខាងមុខ។ #ams1minute