Category: One-Minute

  • អបអរសាទរ ក្រុមកីឡាការិនី បាល់បោះរទេះ ជនពិការកម្ពុជា ដែលបានទទួលជ័យលាភី លេខ២ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់តំបន់អាស៊ី-អូសេអានី

    អបអរសាទរ ក្រុមកីឡាការិនី បាល់បោះរទេះ ជនពិការកម្ពុជា ដែលបានទទួលជ័យលាភី លេខ២ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់តំបន់អាស៊ី-អូសេអានី

    ព្រះរាជាណាចក្រថៃ ថ្ងៃទី១២ មករា ២០២៤ #ams1minute

  • មហាវិថីឆ្នេររាម 🛣️🌿🇰🇭

    មហាវិថីឆ្នេររាម 🛣️🌿🇰🇭
  • របាយការណ៍នៅថ្ងៃទី១១ មករា

    របាយការណ៍នៅថ្ងៃទី១១ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៤នាក់ និងរបួស ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៦៣នាក់។ ៤. កូវីដ ករណីថ្មី ៤នាក់ អ្នកជាសះស្បើយ ៦នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១២ មករា ២០២៤ #ams1minute

  • កម្មការិនីមានផ្ទៃពោះចេញមុនម៉ោង ៣០នាទី ឈប់សម្រាក ៩០ថ្ងៃ និងទទួលប្រាក់ឧបត្ថម្ភ ៦០០ដុល្លារ

    កម្មការិនីមានផ្ទៃពោះចេញមុនម៉ោង ៣០នាទី ឈប់សម្រាក ៩០ថ្ងៃ និងទទួលប្រាក់ឧបត្ថម្ភ ៦០០ដុល្លារ
  • ចិន ជាប្រទេសដែលកើតមានគ្រោះរញ្ជួយដីធំៗច្រើនជាងគេបង្អស់រហូតដល់ ១៨៦ ករណី គិតពីចន្លោះឆ្នាំ ១៩៩០ ដល់ ២០២៤

    ចិន ជាប្រទេសដែលកើតមានគ្រោះរញ្ជួយដីធំៗច្រើនជាងគេបង្អស់រហូតដល់ ១៨៦ ករណី គិតពីចន្លោះឆ្នាំ ១៩៩០ ដល់ ២០២៤

    ខណៈ ឥណ្ឌូណេស៊ី ជាប្រទេសបន្ទាប់ដែលកើតមានគ្រោះរញ្ជួយដី រហូតដល់ ១៦៦ ករណី ក្នុងរយៈពេលដូចគ្នា។ អ៉ីរ៉ង់ ដែលស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា កើតគ្រោះរញ្ជួយដីធំៗរហូតដល់ ១០៩ ករណី ខណៈជប៉ុនដែលទើបរងគ្រោះនាពេលថ្មីៗនេះ កើតឡើងរហូតដល់ ៩៨ករណី ពោលគឺស្ថិតក្នុងចំណាត់ថ្នាក់ទី៤ – NOAA via Statista #ams1minute

  • លោក បៃដិន ៖ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអង់គ្លេសលើក្រុមហ៊ូទី ជា “សកម្មភាពការពារ”

    លោក បៃដិន ៖ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអង់គ្លេសលើក្រុមហ៊ូទី ជា “សកម្មភាពការពារ”

    វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍និយាយថា កងកម្លាំងអាមេរិក និងអង់គ្លេសបានបើកការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក គឺជា “សកម្មភាពការពារ” បន្ទាប់ពីមានការវាយប្រហារលើការដឹកជញ្ជូននៅសមុទ្រក្រហម។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា ថ្ងៃនេះ តាមការណែនាំរបស់ខ្ញុំ កងកម្លាំងយោធាអាមេរិក រួមជាមួយអង់គ្លេស និងដោយមានការគាំទ្រពីអូស្ត្រាលី បារ៉ែន កាណាដា និងហូឡង់ បានបើកការវាយប្រហារដោយជោគជ័យ លើគោលដៅមួយចំនួនក្នុងប្រទេសយេម៉ែន ប្រើប្រាស់ដោយពួកឧទ្ទាមហ៊ូទី ដែលបង្កគ្រោះថ្នាក់ដល់សេរីភាពនៃការធ្វើនាវាចរណ៍។ លោក បៃដិន បានហៅការវាយប្រហារនេះថា ជា “ការឆ្លើយតបដោយផ្ទាល់” ចំពោះការវាយប្រហារដែលមិនធ្លាប់មានពីមុនមកដោយក្រុមហ៊ូទី រួមទាំងការប្រើប្រាស់មីស៊ីលបាលិស្ទីកប្រឆាំងនាវាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា ការវាយប្រហារនេះដែរ មិនបង្កគ្រោះថ្នាក់ដល់បុគ្គលិកអាមេរិក ទាហានជើងទឹកស៊ីវិល និងដៃគូរបស់យើង ឬ ការធ្វើពាណិជ្ជកម្ម និងគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍ឡើយ។ លោកបានសង្កត់ធ្ងន់ទៀតថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត នឹងមិនអត់ឱនចំពោះការវាយប្រហារលើបុគ្គលិករបស់យើង ឬអនុញ្ញាតឱ្យតួអង្គអរិភាព ធ្វើឱ្យប៉ះពាល់ដល់សេរីភាពនៃការធ្វើនាវាចរណ៍ឡើយ។ ហើយលោកក៏នឹងមិនស្ទាក់ស្ទើរ ដើម្បីបញ្ជាឱ្យមានសកម្មភាពយោធាបន្ថែមទៀត ប្រសិនបើចាំបាច់ ដើម្បីការពារប្រជាជនរបស់យើង…

  • អភិក្រមទាំង៥៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់

    អភិក្រមទាំង៥៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់

    សម្តេចធិបតី៖ “ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” ដោយបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាល នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី ៤ ឱ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ។ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់ ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន”។ #ams1minute

  • កោះទន្សាយ ក្រុងកែប ខេត្តកែប

    កោះទន្សាយ ក្រុងកែប ខេត្តកែប
  • ប្រមុខការទូតចិននឹងទៅអេហ្ស៊ីប និងទុយនីស៊ី ក្នុងសប្តាហ៍នេះ

    ប្រមុខការទូតចិននឹងទៅអេហ្ស៊ីប និងទុយនីស៊ី ក្នុងសប្តាហ៍នេះ

    ប៉េកាំង៖ ទីក្រុងប៉េកាំងក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនិយាយថា រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីប និងទុយនីស៊ី ក្នុងសប្តាហ៍នេះ ជាផ្នែកមួយនៃការបំពេញទស្សនកិច្ចនៅទ្វីបអាហ្រ្វិកចំនួន ៤ប្រទេស មុនពេលលោកបន្តដំណើរទៅកាន់ប្រេស៊ីល និងហ្សាម៉ាអ៊ីក។ ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខការទូតចិន លោក វ៉ាង យី ក្នុងឆ្នាំថ្មីនេះ បានកើតឡើងនៅពេលដែលប្រទេសចិនផ្តោតកាន់តែខ្លាំងឡើងទៅលើទំនាក់ទំនងនៅសកលលោកខាងត្បូង ដោយស្វែងរកការពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ ដែលកន្លងមកត្រួតត្រាដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទកាសែតថា ទីក្រុងប៉េកាំងនឹងបន្តមិត្តភាពជាប្រពៃណីរវាងចិន និងអាហ្វ្រិក ព្រមទាំងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។ លោកស្រី Mao បន្តថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមករា លោក វ៉ាង នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រេស៊ីល និង ហ្សាម៉ាអ៊ីក។ លោកស្រី Mao បន្ថែមថា យើងនឹងយកឱកាសនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តគ្នាខាងនយោបាយរវាងប្រទេសទាំងពីរ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការមិត្តភាព ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យផ្សេងៗ។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង ទៅកាន់អេហ្ស៊ីប នឹងធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក…

  • គ្រោះរញ្ជួយដីកម្រិត ២.៤រ៉ិចទ័រ វាយប្រហារជិតទីតាំងធ្វើតេស្តនុយក្លេអ៊ែរកូរ៉េខាងជើង

    គ្រោះរញ្ជួយដីកម្រិត ២.៤រ៉ិចទ័រ វាយប្រហារជិតទីតាំងធ្វើតេស្តនុយក្លេអ៊ែរកូរ៉េខាងជើង

    ព្យុងយ៉ាង៖ គ្រោះរញ្ជួយដីកម្រិត ២.៤រ៉ិចទ័រ បានវាយប្រហារនៅជិតទីតាំងធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដកស្រង់សម្តីរបស់រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងចេញផ្សាយថា គ្រោះរញ្ជួយដីកម្រិតស្រាល ២.៤រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយ ៤១គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុងគីលជូ ដែលជាទីតាំងធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ការរញ្ជួយដីនេះ កើតឡើងនៅម៉ោង ៧យប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្នុងជម្រៅ ២០គីឡូម៉ែត្រ។ កន្លងមក កូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរចំនួន ៦លើក នៅឯទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri នៅចន្លោះឆ្នាំ២០០៦ និងឆ្នាំ ២០១៧។ ការធ្វើតេស្តនុយក្លេអ៊ែរឆ្នាំ ២០១៧ បានបង្កឱ្យមានគ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ ញាប់ញ័រទូទាំងតំបន់ជាប់ព្រំដែនប្រទេសចិន។ ហើយការធ្វើតេស្តនោះដែរ ជំរុញឱ្យមានការថ្កោលទោសជាសកល ដែលនាំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តជាឯកច្ឆ័ន្ទនូវទណ្ឌកម្មថ្មី ដែលរួមមានការរឹតបន្តឹងលើការដឹកជញ្ជូនប្រេងជាដើម។ បន្ទាប់ពីការធ្វើតេស្តឆ្នាំ ២០១៧ កូរ៉េខាងជើងបានអះអាងថា ខ្លួនបានបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន ផ្ទុកថាមពលដ៏ធំដែលមិនធ្លាប់មានពីមុនមក ហើយថា វាជា “ឱកាសដ៏សំខាន់” ក្នុងការសម្រេចបាននូវគោលដៅចុងក្រោយ ក្នុងការក្លាយជាមហាអំណាចថាមពលនុយក្លេអ៊ែរពេញលេញ។ របាយការណ៍ឆ្នាំ ២០២១ របស់ក្រុមហ៊ុនស្រាវជ្រាវ RAND Corporation បានព្យាករថា កូរ៉េខាងជើងអាចនឹងមានអាវុធនុយក្លេអ៊ែរជាង ២០០គ្រាប់…