Category: One-Minute

  • សម្តេចធិបតី៖ ក្មួយៗបានប្រឡងជាប់រហូតដល់ ទទួលបានលទ្ធផលល្អនាពេលនេះ គឺកើតចេញពីការលះបង់យ៉ាងធំធេងពីឪពុកម្តាយ

    សម្តេចធិបតី៖ ក្មួយៗបានប្រឡងជាប់រហូតដល់ ទទួលបានលទ្ធផលល្អនាពេលនេះ គឺកើតចេញពីការលះបង់យ៉ាងធំធេងពីឪពុកម្តាយ

    និងអាណាព្យាបាល របស់ក្មួយៗ ដូច្នេះក្មួយៗទាំងអស់គប្បីខិតខំបន្តទៀតសម្រាប់តបស្នងសងគុណដល់ពួកគាត់ដែលជាអាណាព្យាលបាលរបស់ពួកយើងទាំងអស់គ្នា។ #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចតុស្តម្ភទាំង ៤ សម្រាប់ការអប់រំ គឺ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចតុស្តម្ភទាំង ៤ សម្រាប់ការអប់រំ គឺ

    ១. អប់រំដើម្បីចេះដឹងដោយគ្រប់ជ្រុងជ្រោយច្បាស់លាស់ ២. អប់រំដើម្បីមានចំណេះធ្វើ ៣. អប់រំដើម្បីជាពលរដ្ឋល្អ ៤. អប់រំដើម្បីរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនា។ #ams1minute

  • ការបញ្ជូនយានរ៉ូបូតទៅចុះចតលើផ្ទៃព្រះចន្ទជាលើកដំបូងរបស់សហរដ្ឋអាមេរិក ប្រឈមនឹងការបរាជ័យ

    ការបញ្ជូនយានរ៉ូបូតទៅចុះចតលើផ្ទៃព្រះចន្ទជាលើកដំបូងរបស់សហរដ្ឋអាមេរិក ប្រឈមនឹងការបរាជ័យ

    វ៉ាស៊ីនតោន៖ បេសកកម្មឯកជនជាប្រវត្តិសាស្ត្រ ដើម្បីបញ្ជូនយានរ៉ូបូតអាមេរិកទៅចុះចតនៅលើឋានព្រះចន្ទជាលើកដំបូងបំផុត ក្នុងថ្ងៃចន្ទសប្តាហ៍នេះ កំពុងប្រឈមនឹងការបរាជ័យ បន្ទាប់ពីយានអវកាសនេះបានបាត់បង់ប្រេងយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្មានម៉ោងក្រោយបាញ់បង្ហោះ ក្រុមហ៊ុន Astrobotic Technology បានចាប់ផ្តើមរាយការណ៍បញ្ហាបច្ចេកទេស ក្នុងការប៉ន់ប៉ងបញ្ជូនយានរ៉ូបូតទៅចុះចតនៅលើឋានព្រះចន្ទជាលើកដំបូងបំផុត នៅថ្ងៃចន្ទម្សិលមិញ។ នេះជាការប៉ះទង្គិចដ៏ធំមួយ ដល់ក្តីសង្ឃឹមរបស់អាមេរិក ក្នុងការដាក់មនុស្សយន្តដំបូងរបស់ខ្លួននៅលើផ្ទៃព្រះចន្ទក្នុងរយៈពេល ៥ទសវត្សរ៍។ វាគឺជាបេសកកម្ម ស្ថិតក្រោមការដឹកនាំរបស់ឧស្សាហកម្មឯកជន មិនមែនរដ្ឋាភិបាលអាមេរិកនោះទេ។ គួរបញ្ជាក់ថា រ៉ុក្កែតប្រភេទថ្មីសន្លាង ឈ្មោះ Vulcan Centaur របស់ក្រុមហ៊ុន United Launch Alliance បានហោះចាកចេញពីរដ្ឋ Florida កាលពីវេលាម៉ោង២៖១៨នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី៨ ខែមករា (ម៉ោងក្នុងតំបន់) ក្នុងបេសកកម្មលើកទីមួយរបស់វា និងមានផ្ទុកយានរ៉ូបូតឈ្មោះថា Peregrine ផលិតឡើងដោយក្រុមហ៊ុន Astrobotic Technology។ បេសកកម្មនេះ ប្រព្រឹត្តទៅក្រោមកម្មវិធី Commercial Lunar Payload Services (CLPS) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA។ យោងតាមផែនការក្នុងពេលអនាគត យាន Peregrine នឹងទៅចុះទៅដល់តំបន់មួយនៃផ្ទៃព្រះចន្ទ…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មករា ២០២៤

    ១. ឆ្នាំ២០២៣ ចលនាភូមិមួយផលិតផលមួយសម្រេចបាន និងទទួលជាផ្លូវការចំនួន ៦០២ ក្រុមផលិត ស្ថិតក្នុងវិស័យផ្សេងៗគ្នា – AMS Economy ២. ឆ្នាំ២០២៣ កម្ពុជានាំចេញកសិផលជិត ៨,៥លានតោនទទួលបានចំណូល ៤,៥ពាន់លានដុល្លារ – FN ៣. អត្រាអតិផរណានៅកម្ពុជា រំពឹងនឹងត្រឡប់ទៅធម្មតាវិញសម្រាប់ឆ្នាំ២០២៤ ដោយសារការរំពឹងទុកនៃប្រក្រតីភាពនៃថ្លៃប្រេង – AMS Central ៤. WHO លុបចោលគម្រោងបេសកកម្មនាំយកគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រទៅតំបន់ភាគខាងជើងហ្គាហ្សា ដោយលើកពីបញ្ហាសុវត្ថិភាព – Sputnik ៥. រដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ដើម្បីបញ្ចៀសសង្រ្គាមមជ្ឈិមបូព៌ា – Reuters #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញប្រកាសកម្មវិធីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ នាថ្ងៃទី២៥ មករា ២០២៤

    សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញប្រកាសកម្មវិធីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ នាថ្ងៃទី២៥ មករា ២០២៤
  • រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ហ៊ុន ម៉ានី តំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី

    រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ហ៊ុន ម៉ានី តំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី

    អញ្ជើញសម្ពោធ “បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅពីកុមារ” ស្ថិតនៅភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ៨ មករា ២០២៤ #ams1minute

  • របាយការណ៍នៅថ្ងៃទី៧ មករា

    របាយការណ៍នៅថ្ងៃទី៧ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ២៤ករណី ឃាត់ខ្លួនជនសង្ស័យ ៦៨នាក់។ ៣. គ្រឿងញៀន ២ករណី ឃាត់ខ្លួនជនសង្ស័យ ២នាក់។ ៤. កូវីដ គ្មានករណីថ្មី អ្នកជាសះស្បើយ ២នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៨ មករា ២០២៤ #ams1minute

  • សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” ក្នុងស្រុកមណ្ឌលសីមា

    សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” ក្នុងស្រុកមណ្ឌលសីមា

    ខេត្តកោះកុង ០៨ មករា ២០២៤ #ams1minute

  • សមទ្ធិផលធំៗ ក្នុងរយ:ពេល ២៥ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា (១៩៩៨-២០២៣)

    សមទ្ធិផលធំៗ ក្នុងរយ:ពេល ២៥ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា (១៩៩៨-២០២៣)

    📷 មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា #ams1minute

  • អាកាសយានដ្ឋាន Haneda របស់ជប៉ុន បើកដំណើរការឡើងវិញ ក្រោយយន្តហោះបុកគ្នា

    អាកាសយានដ្ឋាន Haneda របស់ជប៉ុន បើកដំណើរការឡើងវិញ ក្រោយយន្តហោះបុកគ្នា

    តូក្យូ៖ មន្រ្តីនិយាយថា នៅថ្ងៃចន្ទនេះ ប្រតិបត្តិការហោះហើរនៅឯអាកាសយានដ្ឋានហាណេដា ទីក្រុងតូក្យូ បានវិលមករកភាពប្រក្រតីវិញ ពោលគឺ៦ថ្ងៃបន្ទាប់ពីយន្តហោះ ២គ្រឿងបុកគ្នាឆេះ បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់។ មនុស្សចំនួន ៣៧៩នាក់នៅលើយន្តហោះ Airbus A350 របស់ក្រុមហ៊ុន Japan Airlines ត្រូវបានជម្លៀសដោយសុវត្ថិភាព បន្ទាប់ពីយន្តហោះនេះបុកយន្តហោះល្បាតសមុទ្រ De Havilland Dash-8 របស់ឆ្មាំសមុទ្រជប៉ុន ដោយបានសម្លាប់ពីឡុត ៥នាក់ក្នុងចំណោម ៦នាក់នៅលើយន្ដហោះល្បាតសមុទ្រនេះ។ ទន្ទឹមគ្នា ក្រុមអ្នកស៊ើបអង្កេតជប៉ុន រួមជាមួយក្រុមការងារមកពីប្រទេសបារាំង អង់គ្លេស និងកាណាដា កំពុងស៊ើបអង្កេតគ្រោះថ្នាក់នេះ។ ផ្លូវយន្តហោះរត់នៅឯអាកាសយានដ្ឋាន ហាណេដា ទីក្រុងតូក្យូ ដែលផ្លូវមួយក្នុងចំណោមបួន បានបិទចាប់តាំងពីកើតមានគ្រោះថ្នាក់ខាងលើនេះ ដែលនាំឱ្យមានការលុបចោលជើងហោះហើរក្នុងស្រុករាប់រយជើង នៅឯអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ អ្នកនាំពាក្យអាកាសយានដ្ឋាន ហាណេដា ទីក្រុងតូក្យូ និយាយថា Runway C បានដំណើរការឡើងវិញហើយ នៅថ្ងៃចន្ទនេះ ដូច្នេះអាកាសយានដ្ឋានទាំងមូល អាចបើកដំណើរការធម្មតាឡើងវិញបានហើយ។ គួរបញ្ជាក់ថា ហាណេដា គឺជាអាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋាន ដែលមានសកម្មភាពហោះហើរដ៏មមាញឹកបំផុតរបស់ប្រទេសជប៉ុន និងជាមជ្ឈមណ្ឌលហោះហើរធំទីពីររបស់ទីក្រុងតូក្យូ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិណារីតា៕…