-
មេដឹកនាំក្រុមហាម៉ាសជំរុញឱ្យអាមេរិកបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល

វ៉ាស៊ីនតោន៖ មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយ៉េ បានអំពាវនាវឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ប្រើដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ារបស់ខ្លួន ដើម្បីបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ នៅក្នុងសារជាវីដេអូមួយបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រុមហាម៉ាស កាលពីល្ងាចថ្ងៃសុក្រ មេដឹកនាំក្រុមនេះ គឺលោក អ៊ីស្មេល ហានីយ៉េ និយាយថា ការគាំទ្ររបស់អាមេរិកដល់យុទ្ធនាការយោធារបស់អ៊ីស្រាអែល បានបង្កឱ្យមានការសម្លាប់រង្គាល និងឧក្រិដ្ឋកម្មសង្គ្រាមដែលមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងប្រជាជនរបស់យើងនៅតំបន់ហ្គាហ្សា។ ប្រធានក្រុមហាម៉ាសដែលមានមូលដ្ឋាននៅប្រទេសកាតារូបនេះបន្ថែមថា យើងសង្ឃឹមថា លោក ប្លីងគែន នឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើការបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល ក៏ដូចជាការកាន់កាប់ទឹកដីប៉ាឡេស្ទីនទាំងអស់។ លោក ហានីយ៉េ ក៏បានជំរុញឱ្យមេដឹកនាំក្នុងតំបន់ដែលត្រូវជួបលោក ប្លីងគែន ប្រាប់ប្រមុខការទូតអាមេរិករូបនេះថា ស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងបុព្វហេតុប្រជាជនប៉ាឡេស្ទីនរបស់យើង។ ការអត្ថាធិប្បាយបែបនេះរបស់លោក ហានីយ៉េ កើតឡើងស្របពេលដែលលោក ប្លីងគែន នឹងត្រូវជួបមេដឹកនាំតួកគី និងក្រិក ក្នុងការចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ១សប្តាហ៍ ដែលមានគោលបំណងកាត់បន្ថយភាពតានតឹងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលាមក។ ផ្តើមចេញពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅលើទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា សម្លាប់មនុស្ស ១,២០០នាក់…
-
ប្រជាជនប៊ុលហ្គារីចុះមុជទឹកលាងបាបក្នុងទន្លេដ៏ត្រជាក់

សូហ្វ៊ីយ៉ា៖ មនុស្សរាប់រយនាក់ដែលមានចិត្តក្លាហាន សុខចិត្តជម្នះនឹងអាកាសធាតុត្រជាក់ បានចុះមុជទឹកលាងបាបក្នុងទន្លេ Tundzha ដ៏ត្រជាក់ ក្នុងទីក្រុងKalofer ដើម្បីអបអរសាទរពិធីបុណ្យអ៊ីភីហ្វានី (Epiphany) តាមសាសនាគ្រឹះនិកាយអ័រតូដុក (Orthodox)។ ពិធីបុណ្យអ៊ីភីហ្វានី រៀបចំឡើងដើម្បីរំឭកទៅដល់ថ្ងៃដែលព្រះយេស៊ូចុះមុជទឹកលាងបាបនៅទន្លេហ្សកដង់ (Jordan River)។ អ្នកដែលមកមុជទឹកលាងបាបនៅទន្លេ Tundzha ដ៏ត្រជាក់ របស់ប្រទេសប៊ុលការី មានជំនឿថា អំពើបាបកម្មរបស់ពួកគេទាំងអស់ នឹងរសាត់បាត់ទៅតាមខ្សែទឹក។ អ្នកដែលចូលរួមទាំងនេះ បានជ្រមុជក្បាល និងដងខ្លួនទៅក្នុងទឹកត្រជាក់ដល់កម្រិតសូន្យអង្សានៅទីក្រុងKalofer។ អ្នកមុជទឹកលាងបាបម្នាក់ប្រាប់ថា បុព្វការីជនរបស់ខ្លួន តែងតែមកមុជទឹកលាងបាបនៅទឹកទន្លេនេះ។ ទោះបីជានៅក្នុងនិកាយអ័រតូដុកដូចគ្នាក៏ដោយ ក៏អ្នកគ្រីសស្ទាននៅក្នុងនិកាយនេះ មិនប្រាកដថា រៀបចំពិធីនេះចំថ្ងៃតែ១ទេ។ តួយ៉ាងនៅរុស្ស៊ី អ៊ុយក្រែន និងស៊ែប៊ី គេប្រារព្ធនៅថ្ងៃទី១៩ ខែមករាជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅប្រទេសក្រិក ប៊ុលការី និងរ៉ូម៉ានី គេប្រារព្ធពិធីនេះនៅថ្ងៃទី០៦ ខែមករា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
អត្រាមានការងារធ្វើនៅសហរដ្ឋអាមេរិក កើនឡើងក្នុងខែធ្នូ ឆ្នាំ២០២៣

វ៉ាស៊ីនតោន៖ កំណើនការងារនៅសហរដ្ឋអាមេរិក បានហក់ឡើងហួសពីការរំពឹងទុកនៅក្នុងខែធ្នូឆ្នាំមុន នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល បង្ហាញឱ្យដឹងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ នាយកដ្ឋានការងារអាមេរិកបញ្ជាក់ថា ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ បានបង្កើតការងារបន្ថែមដល់ពលរដ្ឋខ្លួនចំនួន ២១៦,០០០នាក់ ក្នុងខែធ្នូ ឆ្នាំ២០២៣ ទោះបីជាមានការរំពឹងទុកថា តួលេខនេះនឹងមានការធ្លាក់ចុះ បើធៀបនឹងខែវិច្ឆិកាក៏ដោយ។ រីឯអត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក មិនបានប្រែប្រួលទេ ពោលគឺស្ថិតនៅចំនួន ៣.៧ភាគរយ ដោយរក្សាលំនឹងនៅកម្រិតទាបជាប្រវត្តិសាស្ត្រ ប្រឆាំងនឹងការព្យាករណ៍នៃការកើនឡើង។ បើតាមនាយកដ្ឋានការងារអាមេរិក កំណើនប្រាក់ឈ្នួលបានរក្សាលំនឹងនៅក្នុងខែធ្នូ កើនឡើង ០.៤ភាគរយ បើធៀបនឹងខែវិច្ឆិកា។ ហើយបើធៀបនឹងឆ្នាំមុន ប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោង បានកើនឡើង ៤.១ភាគរយ លើសពីតួលេខនៅខែវិច្ឆិកាបន្តិច។ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្លែងថា របាយការណ៍ព្រឹកនេះបញ្ជាក់ថា ឆ្នាំ២០២៣ គឺជាឆ្នាំដ៏អស្ចារ្យសម្រាប់កម្មករអាមេរិក ខណៈដែលការបង្កើតការងារបន្តកើនឡើងខ្លាំង ក្នុងគ្រាអតិផរណាធ្លាក់ចុះ។ ទោះបីជាយ៉ាងណា លោក បៃដិន ក៏បានទទួលស្គាល់ដែរថា តម្លៃទំនិញមួយចំនួននៅតែខ្ពស់ខ្លាំង សម្រាប់ជនជាតិអាមេរិកដ៏ច្រើន ហើយលោកកំពុងធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់គាត់ ដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃ។ ទោះបីជាសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានប្រឆាំងនឹងការព្យាករណ៍នៃការធ្លាក់ចុះសេដ្ឋកិច្ច ចំពេលអត្រាមានការងារធ្វើកើនឡើងក៏ដោយ ក៏ប្រជាជនអាមេរិកជាច្រើននៅតែមានទុទិដ្ឋិនិយម នៅពេលដែលពួកគេប្រឈមនឹងការចំណាយខ្ពស់៕ ប្រភព៖…
-
សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

-
របាយការណ៍នៅថ្ងៃទី៥ មករា

-
ខេត្តព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៣

-
ស្នាមញញឹមអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មករា ២០២៤

១. កម្ពុជាទទួលបានចំណូលជាង ១ ៧០០លានដុល្លារពីការនាំចេញអង្ករជាង ៦៥ ម៉ឺនតោន និងស្រូវជាង ៤ លានតោន នៅឆ្នាំ ២០២៣ – FN ២. ដំណោះស្រាយបញ្ហាតម្លៃជ្រូករស់ធ្លាក់ចុះ សម្រេចបានលទ្ធផលបណ្ដោះអាសន្ន ក្រោយអគ្គនាយកដ្ឋានសុខភាពសត្វ ប្រជុំជាមួយសមាគមអ្នកចិញ្ចឹមសត្វ និងតំណាងក្រុមហ៊ុន – កម្ពុជាថ្មី ៣. ឆ្នាំ ២០២៣ កម្ពុជាទាក់ទាញការវិនិយោគទ្រព្យសកម្មថេរចំនួន ៤,៩២ ប៊ីលានដុល្លារ កើន ២២% – ខ្មែរថាមស៍ ៤. កូរ៉េខាងជើងបាញ់ផ្លោងកាំភ្លើងធំ ២០០ គ្រាប់ ទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងលិច – Fox News ៥. ពូទីនប្រកាសផ្តល់សញ្ជាតិរុស្សី ដល់ជនបរទេសណាដែលហ៊ានចូលច្បាំងជាមួយអ៊ុយក្រែន – Reuters #ams1minute
-
អបអរសាទរ ខេត្តចំនួន ៣ ដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៣ រួមមាន៖

-
រាជរដ្ឋាភិបាល តម្លើងតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានពីចំនួន ២ ៥០០ រៀល ទៅចំនួន ២ ៦៣០ រៀល ក្នុងមួយសន្ទស្សន៍ ចាប់ពីថ្ងៃទី១ មករា ២០២៤ តទៅ
