Category: One-Minute

  • មហាវិថីរាម 🛣🌿🇰🇭

    មហាវិថីរាម 🛣🌿🇰🇭

    📷 MLMUPC #ams1minute

  • រាជរដ្ឋាភិបាល ដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៧១០ ០០០ រៀល ទៅ ៧៧០ ០០០ រៀល ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ មករា ២០២៤ តទៅ

    រាជរដ្ឋាភិបាល ដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៧១០ ០០០ រៀល ទៅ ៧៧០ ០០០ រៀល ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ មករា ២០២៤ តទៅ
  • របាយការណ៍នៅថ្ងៃទី៤ មករា

    របាយការណ៍នៅថ្ងៃទី៤ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ១នាក់ និងរបួស ១៨នាក់។ ២. កូវីដ ករណីថ្មី ៣នាក់ អ្នកជាសះស្បើយ ២នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៥ មករា ២០២៤ #ams1minute

  • កម្មការិនីទទួលបានប្រាក់ខែ ៣៨០ដុល្លារ បូករួមទាំងការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ

    កម្មការិនីទទួលបានប្រាក់ខែ ៣៨០ដុល្លារ បូករួមទាំងការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ
  • ក្នុងចំណោមប្រទេសក្នុងអាស៊ាន កម្ពុជាទទួលបានការវិនិយោគដោយផ្ទាល់ពីបរទេស (FDI)

    ក្នុងចំណោមប្រទេសក្នុងអាស៊ាន កម្ពុជាទទួលបានការវិនិយោគដោយផ្ទាល់ពីបរទេស (FDI)

    ក្នុងទំហំទឹកប្រាក់សរុប ៣,៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ ខណៈប្រទេសជិតខាងដូចជា មីយ៉ាន់ម៉ា ទទួលបានត្រឹម ១,២ ពាន់លានដុល្លារ និងឡាវ ទទួលបាន ៥២៨ លានដុល្លារ។ សិង្ហបុរីគឺជាប្រទេសដែលទទួលបាន FDI ច្រើនសន្ធឹកសន្ធាប់ក្នុងឆ្នាំ ២០២២ ជាមួយនឹងទំហំវិនិយោគដល់ទៅជាង ១៤១ ពាន់លានដុល្លារ។ ស្ថិតក្នុងលំដាប់ទី២ គឺឥណ្ឌូណេស៊ីដែលមានទំហំវិនិយោគជាង ២២ ពាន់លានដុល្លារ។ វៀតណាមជាប់លេខ៣ ដោយមានទំហំវិនិយោគផ្ទាល់ពីបរទេស១៧,៩ពាន់លានដុល្លារ – UNCTAD via Seasia #ams1minute

  • អ៊ីតាលីគ្រោងព្យួរតំណែងសមាជិកសភា ដែលបានយកកាំភ្លើងចូលរួមពិធីជប់លៀង នៅថ្ងៃចូលឆ្នាំ

    អ៊ីតាលីគ្រោងព្យួរតំណែងសមាជិកសភា ដែលបានយកកាំភ្លើងចូលរួមពិធីជប់លៀង នៅថ្ងៃចូលឆ្នាំ

    រ៉ូម៖ នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីតាលីបានប្រកាសអំពីគម្រោងព្យួរតំណែងសមាជិកសភាម្នាក់ ដែលបានយកកាំភ្លើង ទៅចូលរួមក្នុងពិធីជប់លៀងមួយ នៅថ្ងៃចូលឆ្នាំថ្មី។ នាពេលនោះ មានមនុស្សម្នាក់ត្រូវបានបាញ់ប្រហារ ឲ្យរងរបួស។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ អ្នកស្រី Giorgia Meloni នាយករដ្ឋមន្រ្តីអ៊ីតាលីបានរៀបរាប់ថា អ្នកស្រីមិនបានដឹងច្បាស់អំពីការពិត ក្នុងហេតុការណ៍នោះទេ។ អ្នកស្រីគ្រាន់តែនិយាយថា «ម្ចាស់កាំភ្លើងរូបនេះ មិនទាន់ទទួលខុសត្រូវ នៅឡើយទេ» ។ អ្នកស្រី Meloni បាននិយាយទៀត អ្នកស្រីបានស្នើឲ្យបញ្ជូនករណីនេះ ទៅគណៈកម្មការ គណបក្ស ហើយរង់ចាំការសម្រេចចិត្តថា តើសមាជិកសភាពរូបនេះ នឹងត្រូវព្យួរតំណែង ឬ យ៉ាងណា។ អ្នកស្រីបានបញ្ជាក់ថា «ស្ថានភាពបែបនេះ មិនអាចទទួលយកបាន ចំពោះជនជាតិអ៊ីតាលីរូបណាក៏ដោយ ដែលធ្វើរឿងនេះ មិនថាជាសមាជិកសភា នៃប្រទេសអ៊ីតាលី ក៏ដោយ» ។ សមាជិកសភានៃប្រទេសអ៊ីតាលី លោក Emanuele Pozzolo បានសារភាពថា លោកជាម្ចាស់កាំភ្លើងខ្លីនេះ ប៉ុន្តែ លោកបាននិយាយថា លោកមិនបានបាញ់ទេ។ ពេលនោះ មានអ្នកចូលរួមកម្មវិធីជប់លៀងម្នាក់ត្រូវបានបាញ់ចំភ្លៅ ក៏ប៉ុន្តែ មិនរងរបួសធ្ងន់ធ្ងរក៏ដោយ។…

  • រ៉ៃអារ៉ែង ផ្ទះវិស្សមកាលធម្មជាតិនៅតំបន់អារ៉ែងនៃជួរភ្នំក្រវាញ

    រ៉ៃអារ៉ែង ផ្ទះវិស្សមកាលធម្មជាតិនៅតំបន់អារ៉ែងនៃជួរភ្នំក្រវាញ

    ភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង #ams1minute

  • នាយកវិទ្យាស្ថានកំពង់ចាម៖ វគ្គបណ្តុះបណ្តាលជំនាញ ជាឱកាសមាស សម្រាប់យុវជន

    នាយកវិទ្យាស្ថានកំពង់ចាម៖ វគ្គបណ្តុះបណ្តាលជំនាញ ជាឱកាសមាស សម្រាប់យុវជន

    ភ្នំពេញ៖ លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានធ្វើបទសម្ភាសន៍មួយអំពី កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដែលជ្រោមជ្រែង ដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងគោលបំណង ជួយសម្រួល និស្សិតមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ និងផ្តល់ជំនាញជាក់លាក់មួយ ដល់យុវជន ដើម្បីជាយាន្តចូលប្រលូកក្នុងទីផ្សារការងារ ។ លោក ហាវ ធិន បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ទៅដល់យុវជនជាយុទ្ធសាស្រ្តដ៏មានសក្តានុពលមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញឱ្យយុវជន មានជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន សម្រាប់ជីវិត ក្នុងការស្វែងរកការងារសមរម្យ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចប្រទេសជាតិ។ លោក ហាវ ធិន បានបន្តថា «យុវជន មានឱកាសល្អណាស់ ក្នុងការ ចាប់ យក ជំនាញ ជាក់លាក់ ដែលជាតម្រូវការទីផ្សារការងារខ្ពស់»។ ស្របទៅតាមស្ថានភាពបច្ចុប្បន្ន ក្នុងលំហរទីផ្សារ នៅកម្ពុជា មានកំណើនខ្លាំងក្លានិងប្រគួតប្រជែងគ្នា។ ក្នុងទិដ្ឋភាពនេះ លោក តម្រូវឱ្យយុវជនទាំងអស់ ត្រូវមានជំនាញមួយក្នុងជីវិត ដែលអាចជួយជ្រោមជ្រែង ជីវភាពគ្រួសារ…

  • ជនសង្ស័យ ៥២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៩ករណី ថ្ងៃទី៤ ខែមករា

    ជនសង្ស័យ ៥២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៩ករណី ថ្ងៃទី៤ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៩ករណី ទូទាំងប្រទេស នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន   ៥២នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១នាក់ ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ១៩នាក់ ប្រើប្រាស់ ១៤ករណី ឃាត់ ៣២នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៤ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៩០,៦៣ក្រាម និង២៣កញ្ចប់តូច។ កេតាមីន(Ke) ស្មើ៣៧,៦២ក្រាម។លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • អាមេរិកចោទថា រុស្សីបានប្រើកាំជ្រួចកូរ៉េខាងជើង វាយប្រហារលើអ៊ុយក្រែន

    អាមេរិកចោទថា រុស្សីបានប្រើកាំជ្រួចកូរ៉េខាងជើង វាយប្រហារលើអ៊ុយក្រែន

    វ៉ាស៊ីងតោន ឌីស៊ី៖ សេតវិមានបាននិយាយថា ប្រទេសកូរ៉េខាងជើងបានផ្តល់ឱ្យរុស្ស៊ី នូវកាំជ្រួចមីស៊ីលផ្លោង និងកាំជ្រួចមីស៊ីល ដែលត្រូវបានប្រើប្រាស់ វាយប្រហារទៅលើប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ។ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក John Kirby បាននិយាយថា «ព័ត៌មានរបស់យើងបង្ហាញថា ថ្មីៗនេះ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េបានផ្តល់ឱ្យរុស្ស៊ី នូវកាំជ្រួចមីស៊ីលផ្លោង និងកាំជ្រួចផ្លោង ជាច្រើន»។ លោកបានបន្តថា មីស៊ីលដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើងនេះ អាចបាញ់បានចម្ងាយប្រហែល ៩០០ គីឡូម៉ែត្រ។ លោកបានបន្ថែមទៀតថា មីស៊ីលនេះហើយ ដែលត្រូវបានរុស្ស៊ីបាញ់ ទៅលើប្រទេសអ៊ុយក្រែន កាលពីសប្តាហ៍មុន។ លោក Kirby បានអះអាងថា ការណ៍នេះគឺបង្ហាញច្បាស់ថា កូរ៉េខាងជើងបង្កើនការគាំទ្រចំពោះប្រទេសរុស្ស៊ី។ លោក Kirby បានបន្ថែមថា ការវិវឌ្ឍន៍នេះបញ្ជាក់ពីតម្រូវការសម្រាប់សភាអាមេរិក ក្នុងការអនុម័តកញ្ចប់ជំនួយយោធាដ៏សំខាន់ សម្រាប់អ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។ លោក Kirby ថែមទាំងបានអះអាងថា រុស្សីក៏កំពុងស្វែងរកទិញមីស៊ីល ពីប្រទេសអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ខណៈដែលប្រទេសនេះអស់អាវុធ ជិតពីរឆ្នាំ ក្នុងការឈ្លានពានលើអ៊ុយក្រែន…