-
ពុទ្ធឱវាទ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មករា ២០២៣

១. គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ធនាគារ SME Bank បានផ្តល់កម្ចីចំនួន ២៧ លានដុល្លារអាមេរិកដល់ ៣៤១ ស្ថាប័នក្នុងវិស័យទេសចរណ៍ – AMS Economy ២. ១១ ខែ ឆ្នាំ ២០២៣ កម្ពុជារកចំណូលបានជាង ៧៨៩ លានដុល្លារពីការនាំចេញកៅស៊ូ និងវត្ថុធ្វើពីជ័រកៅស៊ូ កើនជាង ៧៤% – ស៊ីស៊ីថាមស៍ ៣. យានជំនិះប្រមាណ ៨៣ ៩០០ គ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំសកល – ខ្មែរថាមស៍ ៤. ថៃបានអនុម័តការកាត់បន្ថយពន្ធលើភេសជ្ជៈមានជាតិអាល់កុល និងកន្លែងកម្សាន្ត ដើម្បីជំរុញកំណើនទេសចរ – CNA ៥. បំណុលរដ្ឋាភិបាលអាមេរិកបានកើនដល់ជាង ៣៤ ទ្រីលានដុលា្លរ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន – Reuters #ams1minute
-
ទស្សនទានក្នុងការកសាងវិមានឈ្នះឈ្នះ

-
របាយការណ៍នៅថ្ងៃទី២ មករា

-
តើមានអ្វីកើតឡើងខ្លះក្នុងរយៈពេលត្រឹម ១ នាទី លើប្រព័ន្ធអ៉ីនធើណិត?

-
ក្រុមហ៊ុន BYD វ៉ាដាច់ Tesla ក្នុងការលក់រថយន្តអគ្គិសនីច្រើនបំផុត

ញូវយ៉ក៖ ទីបំផុតក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla បានធ្លាក់ពីបល្ល័ង្ករបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីច្រើនជាងគេ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ជំនួសដោយក្រុមហ៊ុនចិន BYD វិញ។ ក្រុមហ៊ុនផលិតរថយន្តមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយមហាសេដ្ឋី អេលុន ម៉ាស បានចែកចាយរថយន្តចំនួន ៤៨៤,៥០៧គ្រឿងក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ កើនឡើងច្រើនជាង ១១ភាគរយ បើធៀបនឹងត្រីមាសមុន។ ប៉ុន្តែតួលេខនេះមិនអាចឱ្យ Tesla រក្សាតំណែងក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ពិភពលោកបានទេ ដោយសារតែគូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន BYD របស់ចិន បានរាយការណ៍ពីការលក់រថយន្តរហូតដល់ ៥២៦,៤០៩គ្រឿង ក្នុងរយៈពេលដូចគ្នានេះ ពោលគឺច្រើនជាង Tesla រហូតដល់ ៤១,៩០២គ្រឿង។ បន្ថែមពីលើការចែកចាយរថយន្តតិចជាងនេះ Tesla ក៏តាមពីក្រោយ BYD នៅក្នុងការផលិតរថយន្តនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ផងដែរ។ ជាមួយគ្នានេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ក៏បានធ្លាក់ចុះផងដែរ បន្ទាប់ពីព័ត៌មានខាងលើត្រូវបានប្រកាស។ បើទោះបីជាបាត់បង់តំណែងកំពូល ក្នុងការលក់រថយន្តប្រចាំត្រីមាសរបស់ខ្លួនក៏ដោយ ក៏ Tesla នៅតែឈរចំណុចកំពូលលើការលក់ប្រចាំឆ្នាំ ដោយបានចែកចាយរថយន្តអគ្គិសនី (EVs) ច្រើនជាង ១.៨លានគ្រឿងដល់អតិថិជន…
-
ចិនជួបកំណត់ត្រាអាកាសធាតុក្តៅបំផុតក្នុងឆ្នាំ២០២៣

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីមន្ត្រី ចុះផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សីតុណ្ហភាពជាមធ្យមរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ គឺក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម។ Read. ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា សីតុណ្ហភាពមធ្យមរបស់ប្រទេសចិនកាលពីឆ្នាំមុន គឺ ១០.៧អង្សាសេ កើនលើសពីកំណត់ត្រាពីមុន ១០.៥អង្សាសេ ដែលបានកត់ត្រាក្នុងឆ្នាំ ២០២១ នេះបើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលឧតុនិយមជាតិរបស់ទីក្រុងប៉េកាំង។ ដូច្នេះសីតុណ្ហភាពនៅទូទាំងប្រទេសចិន ភាគច្រើនគឺខ្ពស់ជាង ០.៥ ទៅ ១អង្សាសេ។ ទន្ទឹមគ្នា ស្ថានីយ៍ឧតុនិយមជាតិចំនួន ១២៧ នៅទូទាំងប្រទេសចិន ក៏បានបំបែកកំណត់ត្រាសីតុណ្ហភាពដ៏ខ្ពស់ប្រចាំថ្ងៃក្នុងឆ្នាំ២០២៣ផងដែរ។ ជាក់ស្តែង ទីក្រុងប៉េកាំងបានបំបែកឯតទគ្គកម្មក្នុងរយៈពេល ២៣ឆ្នាំ កាលពីខែកក្កដាឆ្នាំមុន ជាមួយនឹងសីតុណ្ហភាពកើនលើស ៣៥អង្សាសេ ក្នុងរយៈពេល ២៧ថ្ងៃជាប់ៗគ្នា។ គួរបញ្ជាក់ថា ចិនគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ពិភពលោក ដែលជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ។ ការកើនឡើងសកម្មភាពក្នុងរោងចក្រថាមពលធ្យូងថ្ម នាពេលថ្មីៗនេះ បានបន្ថែមការព្រួយបារម្ភថា ប្រទេសចិនអាចនឹងដើរថយក្រោយ ពីគោលដៅរបស់ខ្លួន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នខ្ពស់បំផុតនៅចន្លោះឆ្នាំ ២០២៦ និងឆ្នាំ ២០៣០ ហើយសម្រេចអព្យាក្រឹតកាបូននៅឆ្នាំ ២០៦០៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ចើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ១៨-១៩ មករា ខាងមុខនេះ

-
តើមូលហេតុអ្វីបានជាយន្តហោះ Airbus A-350 របស់ Japan Airlines បានផ្ទុះឆេះនៅលើផ្លូវរត់?

លោក Tetsuo Saito រដ្ឋមន្ត្រីដឹកជញ្ជូនជប៉ុនបាននិយាយថា មូលហេតុនៃឧបទ្ទវហេតុនេះ គឺមិនច្បាស់លាស់ទេ ហើយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសជប៉ុន សមត្ថកិច្ចប៉ូលីស និងផ្នែកសេវាសន្តិសុខផ្សេងទៀតនឹងធ្វើការស៊ើបអង្កេត។ លោក Saito បាននិយាយថា “ក្រសួងដឹកជញ្ជូននឹងព្យាយាមបើកដំណើរការឡើងវិញនូវអាកាសយានដ្ឋាន Haneda ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន”។ រូបភាពវីដេអូដែលបានផ្សព្វផ្សាយភ្លាមៗ ក្រោយឧបទ្ទេវហេតុ ការប៉ះទង្គិចគ្នារវាងយន្តហៅនៃក្រុមឆ្មាំសមុទ្រ បានបង្ហាញដោយក្រុមពន្លត់អគ្គិភ័យ ដែលបានកំពុងធ្វើការពន្លត់ភ្លើងនៃការឆេះនៅទីនោះ។ ក្រសួងដឹកជញ្ជូនបាននិយាយថា ផ្លូវរត់ទាំងអស់នៅព្រលានយន្តហោះត្រូវបានបិទ ក្រោយមានឿបទ្ទេវហេតុ។ Haneda គឺជាព្រលានយន្តហោះមួយក្នុងចំណោមព្រលានយន្តហោះ ដែលមានសកម្មភាពហោះហើរ ដ៏មមាញឹកបំផុតរបស់ប្រទេសជប៉ុន និងជាមជ្ឈមណ្ឌលហោះហើរធំទីពីរ របស់ទីក្រុងតូក្យូ បន្ទាប់ពីព្រលានយន្តហោះអន្តរជាតិ Narita។ ក្រុមហ៊ុន Airbus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងផ្តល់ជំនួយបច្ចេកទេស ដល់អាជ្ញាធនិងក្រុមអ្នកឯកទេស ដើម្បីស្វែងរកមូលហេតុដល់ទីបញ្ចប់។ តើយើងដឹងអ្វីខ្លះអំពីយន្តហោះឆ្មាំឆ្នេរសមុទ្រ? ឆ្មាំឆ្នេរសមុទ្រជប៉ុនបាននិយាយថា យន្តហោះរបស់ខ្លួនត្រូវធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Niigata នៅឆ្នេរសមុទ្រភាគខាងលិច របស់ប្រទេសជប៉ុន ដើម្បីផ្តល់ជំនួយដល់អ្នកដែលជាប់ ក្នុងគ្រោះរញ្ជួយដីក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលបានធ្វើឲ្យមនុស្សជិត 50 នាក់បានស្លាប់។ មន្ត្រីក្រសួងដឹកជញ្ជូនជប៉ុនម្នាក់ បាននិយាយថា មិនមានរបាយការណ៍ អំពីបញ្ហាម៉ាស៊ីនពីមុនមក នៅក្នុងយន្តហោះ JAL…
-
ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ បង្ហាញពីសមត្ថភាពរបស់ប្រជាជនខ្មែរ ដែលម្ចាស់ការស្រាវជ្រាវខ្លួនឯង
