-
សម័យនេះត្រូវការវិទ្យាសាស្ត្រ អត់ត្រូវការគ្រូទាយទេ

-
សម្តេចតេជោ ហ៊ុន សែន៖ ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួនដែលគួររំលេចគឺ៖

១. ត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) ថ្ងៃ១មករា ១៩៧៥ ២. ថ្ងៃរៀបការ ៥ មករា ១៩៧៦ ៣. ថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩។ ជាសមិទ្ធផលរួមរបស់ជាតិ ៤. ត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈឹមបក្សដែលមានសមាជិក ៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស នាព្រឹកថ្ងៃ៨ មករា ១៩៧៩ ៥. ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នាល្ងាចថ្ងៃ៨ មករា ១៩៧៩ ៦. ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នាព្រឹកថ្ងៃ១៤ មករា ១៩៨៥ ៧. ជំនួបចរចាសីហនុ-ហ៊ុនសែន លើកទី២ នៅប្រទេសបារាំងថ្ងៃ២០ និង២១ មករា ១៩៨៨ ៨. ការចាប់មានផ្ទៃពោះរបស់ភរិយាខ្ញុំនៃកំណើតរបស់ ហ៊ុន ម៉ាណែត មករា ១៩៧៧ ៩. ទទួលបានចៅទីមួយ ថ្ងៃ២៨ មករា…
-
ប្រធានាធិបតីកុងហ្គោ លោក Tshisekedi ជាប់ឆ្នោតអាណត្តិទីពីរ ក្នុងជ័យជម្នះភ្លូកទឹកភ្លូកដី

គីនស្សាសា៖ ប្រធានាធិបតីប្រទេសកុងហ្គោ លោក Felix Tshisekedi បានឈ្នះការបោះឆ្នោត អាណត្តិទីពីរ ជាមួយនឹងជ័យជម្នះភ្លូកទឹកភ្លូកដី នេះបើយោងតាមលទ្ធផលបណ្តោះអាសន្ន ដែលត្រូវបានប្រកាស កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍។ Read. យ៉ាងណាមិញ សម្រាប់ការបោះឆ្នោតនេះ ត្រូវបានក្រុមមេដឹកនាំបក្សប្រឆាំងច្រានចោល ដោយបានអះអាងថាជា «ការបោកប្រាស់»។ លទ្ធផលបណ្តោះអាសន្ន ដែលត្រូវបានប្រកាសដោយគណៈកម្មាធិការបោះឆ្នោតរបស់ប្រទេស កុងហ្គោ បង្ហាញថា លោក Tshisekedi បានឈ្នះសម្លេងគាំទ្រ ចំនួន៧៣ភាគរយ នៅក្នុងការបោះឆ្នោតនេះ។ ចំនួនអ្នកចូលរួមបោះឆ្នោត មានចំនួន ៤៣ភាគរយ។ លោក Tshisekedi បានប្រាប់អ្នកគាំទ្ររបស់លោកថា «ខ្ញុំបានជាប់ឆ្នោតជាប្រធានាធិបតី សម្រាប់ប្រជាជនកុងហ្គោទាំងអស់គ្នា»។ ក្រុមបក្សប្រឆាំងធំៗ កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដោយច្រានចោលនូវអ្វីដែលពួកគេហៅថា «ការបោះឆ្នោតបោកប្រាស់» ហើយបានអំពាវនាវឱ្យមានការបោះឆ្នោតឡើងវិញ។ មេបក្សប្រឆាំងមួយរូប លោក Fayulu បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងរដ្ឋធានី Kinshasa ថា លទ្ធផល «គឺជាការក្លែងបន្លំ ហើយលទ្ធផលនេះ មិនត្រូវទទួលយកឡើយ»៕ ប្រភពពី AFP ប្រែសម្រួល៖…
-
បំណុលរបស់រដ្ឋាភិបាលសកល ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៩៧ ទ្រីលានដុល្លារនៅឆ្នាំ២០២៣ នេះ ដែលកើនឡើង ៤០% គិតចាប់ពីឆ្នាំ ២០១៩ មក

-
កូរ៉េខាងជើង នឹងបាញ់បង្ហោះផ្កាយរណបចារកម្ម៣ទៀត នៅឆ្នាំ២០២៤

ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអាទិត្យ ទី៣១ ខែធ្នូ នេះថា ប្រទេសកូរ៉េខាងជើងគ្រោងនឹងបាញ់បង្ហោះផ្កាយរណបចារកម្មចំនួន៣បន្ថែមទៀតនៅឆ្នាំ២០២៤ ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជំរុញកម្លាំងយោធារបស់ខ្លួន។ KCNA ផ្សាយយ៉ាងដូច្នេះថា៖ «ភារកិច្ចនៃការបាញ់បង្ហោះផ្កាយរណបចារកម្មបន្ថែមចំនួន ៣ នៅឆ្នាំ ២០២៤ ត្រូវបានប្រកាស» ជាការសម្រេចចិត្តគោលនយោបាយដ៏សំខាន់មួយសម្រាប់ឆ្នាំក្រោយនៅឯកិច្ចប្រជុំបក្សចុងឆ្នាំរយៈពេល៥ថ្ងៃ ដែលបានបញ្ចប់ទៅកាលពីថ្ងៃសៅរ៍ ហើយចូលរួមដោយលោកប្រធានាធិបតី គីម ជុងអ៊ុន។ សូមបញ្ជាក់ថា ការប្រកាសស្ដីពីផែនការបង្ហោះផ្កាយរណបចារកម្មបន្ថែមនាពេលនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មមួយចូលទៅក្នុងគន្លងតារាវិថីកាលពីខែមុន ហើយអះអាងចាប់តាំងពីពេលនោះមកថា ផ្កាយរណបនោះចាប់បានរូបភាពនៃទីតាំងយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ វឌ្ឍនភាពចុងក្រោយនេះកើតឡើងក្នុងឆ្នាំជាមួយគ្នា ដែលគេមើលឃើញថា កូរ៉េខាងជើងបាញ់សាកល្បងអាវុធផ្សេងៗរួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ដល់កំណត់ត្រាថ្មី ដោយទម្លាក់កំហុសទៅការគំរាមកំហែងកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក។ ជាថ្មីម្ដងទៀត លោក គីម បាននិយាយក្នុងកិច្ចប្រជុំចុងឆ្នាំថា ៖ «សហរដ្ឋអាមេរិក ដែលបានបង្កអស្ថិរភាពនយោបាយជាយូរមកហើយនៅលើឧបទ្វីបកូរ៉េ នៅតែបន្តបង្កការគម្រាមកំហែងផ្នែកយោធាជាច្រើនមុខដល់ប្រទេសរបស់យើង ទោះបីជាឆ្នាំ(២០២៣) ជិតបញ្ចប់ទៅហើយក្ដី»។ គួរសម្គាល់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់រួមមានកូរ៉េខាងត្បូង និងជប៉ុន បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៅឆ្នាំនេះ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីកូរ៉េខាងជើង ហើយថ្មីៗនេះបានបង្កើតប្រព័ន្ធមួយដើម្បីចែករំលែកទិន្នន័យតាមពេលវេលាជាក់ស្តែងជាមួយគ្នា លើការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។កាលពីដើមខែធ្នូ សហរដ្ឋអាមេរិកបានរំកិលខ្លួននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ខ្លួនទៅដល់ក្រុងកំពង់ផែប៊ូសានរបស់កូរ៉េខាងត្បូង ហើយបានប្រើយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់ខ្លួនក្នុងសមយុទ្ធជាមួយកូរ៉េខាងត្បូង…
-
ប្រជាជនហ្គាហ្សាសង្ឃឹមថា ឆ្នាំ២០២៤ នឹងនាំមកនូវសន្តិភាព

ហ្គាហ្សា៖ សម្រាប់ឆ្នាំ២០២៤ ប្រជាពលរដ្ឋដែលរស់នៅតំបន់ហ្គាហ្សារងគ្រោះពីសង្គ្រាម បានដាក់ក្តីសង្ឃឹមថា ឆ្នាំថ្មីនេះនឹងនាំមកនូវសន្តិភាព និងការបញ្ចប់សង្រ្គាម នៅក្នុងទឹកដីប៉ាឡេស្ទីនមួយនេះ។ ក្រុមគ្រួសារប៉ាឡេស្ទីនដែលកំពុងរស់នៅក្នុងតំបន់ហ្គាហ្សា នាភាគខាងត្បូង បានអធិស្ឋានសុំឱ្យមានការធូរស្បើយ ពីសង្គ្រាម នៅឆ្នាំ២០២៤នេះ។ អ្នកស្រី Mahmoud Abou Shahma រស់នៅក្នុងជំរុំភៀសខ្លួន ស្ថិតក្នុងតំបន់ Rafah ជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប បាននិយាយថា «យើងសង្ឃឹមថា ឆ្នាំ២០២៤ នឹងនាំឲ្យមានជំនួយឧបត្ថម្ភ កាន់តែច្រើន ហើយយើងអាចប្រារព្ធពិធីឆ្នាំថ្មី នៅផ្ទះជាមួយគ្រួសាររបស់យើង»។ អ្នកស្រីបានបន្តទៀតថា «យើងសង្ឃឹមថា សង្គ្រាមនឹងត្រូវបញ្ចប់ ហើយយើងនឹងអាចត្រឡប់ទៅផ្ទះរបស់យើងវិញ រស់នៅ ដោយសន្តិភាព»។ លោក Nir Shafran បាននិយាយថា «ខ្ញុំសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងបន្ថែមទៀត ..ខ្ញុំព្យាយាមរក្សាសេចក្តីសង្ឃឹម ទោះបីជាមានតិចក្តី»។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមាន នាពេលថ្មីៗនេះថា «សង្រ្គាមផ្ទុះឡើងពីការវាប្រហារបស់ពួកហាម៉ាស ថ្ងៃ៧ ខែតុលា» នឹងបន្តអូសបន្លាយ រយៈពេលជាច្រើនខែទៀត។ លោកបានថ្លែងបែបនេះ ចំពេលដែលមានការវាយប្រហាររបស់អ៊ីស្រាអែល…
-
លោក Zelensky ៖ អ៊ុយក្រែននឹងមានដ្រូនបន្ថែមយ៉ាងហោចណាស់មួយលានគ្រឿង នៅឆ្នាំក្រោយ

គៀវ៖ លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកថា អ៊ុយក្រែននឹងមានយន្តហោះគ្មានមនុស្សបើក យ៉ាងហោចណាស់ «មួយលានគ្រឿង» នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន នៅឆ្នាំក្រោយ។ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា «អាកាសយានិករបស់យើងបានស្ទាត់ជំនាញ លើយន្តហោះ F-16 រួចហើយ ហើយយើងនឹងឃើញយន្តហោះប្រភេទនេះ កាន់តែច្រើននៅលើមេឃរបស់យើង.. ដូច្នេះ សត្រូវរបស់យើងអាចមើលឃើញថា កំហឹងពិតប្រាកដរបស់យើង គឺជាអ្វី»។ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិច រក្សាការគាំទ្រ ចំពេលមានការកើនឡើងនូវសញ្ញានៃភាពស្បើយកម្លាំង ជាមួយនឹងសង្គ្រាមនេះ។ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថែមទាំងបានប្តេជ្ញាថា នឹងដុតឲ្យមាន «កំហិងដ៏ខ្លាំង» ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី នៅឆ្នាំ ២០២៤ ទៀតផង។ សាររបស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវបានធ្វើឡើង នៅរយៈពេលតិចជាង ៧២ម៉ោង បន្ទាប់ពីរុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីល និងយន្តហោះគ្មានមនុស្សបើក វាយប្រហារទីក្រុងនានា របស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ៣៩នាក់។ វាត្រូវបានចាត់ទុកជាការវាយប្រហារពីលើអាកាសដ៏ធំបំផុតមួយ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម៕ ប្រភពពី…
-
ចិន ហៅបេក្ខភាពជួរមុខប្រធានាធិបតីតៃវ៉ាន់ថ្មី ថាជាអ្នកបំផ្លាញសន្តិភាព

ប៉េកាំង៖ រដ្ឋាភិបាលប្រទេសចិនបានហៅបេក្ខភាពជួរមុខសម្រាប់តំណែងប្រធានាធិបតីបន្ទាប់របស់តៃវ៉ាន់ថា ជាអ្នកប្រឆាំងនិងជាអ្នកបំផ្លាញសន្តិភាព បន្ទាប់ពីលោកបាននិយាយនាការជជែកដេញដោលប្រធានាធិបតី ថាអធិបតេយ្យភាព និងឯករាជ្យរបស់កោះនេះជាកម្មសិទ្ធិរបស់ប្រជាជនរបស់ខ្លួន។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភាដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤កំពុងតែកើតឡើងចំពេលដែលទំនាក់ទំនងកំពុងអាក្រក់រវាងទីក្រុងប៉េកាំង និងតៃប៉ិ។ ប្រទេសចិនបាននិងកំពុងបង្កើនសម្ពាធយោធាដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួនជុំវិញការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យតៃវ៉ាន់។ ប្រទេសចិនបានតាមដានពិសេសចំពោះអនុប្រធានាធិបតីបច្ចុប្បន្នលោក Lai Ching-te ដែលជាបេក្ខភាពប្រធានាធិបតីសម្រាប់គណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់ (DPP) និងនាំមុខក្នុងការស្ទង់មតិ ដោយលើកឡើងថាលោកជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់។ ឆ្លើយតប ចំពោះការអត្ថាធិប្បាយរបស់លោក Lai កាលពីយប់ថ្ងៃទី ៣០ ខែធ្នូ នៅឯការជជែកដេញដោលរបស់ប្រធានាធិបតីតាមកញ្ចក់ទូរទស្សន៍ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបាននិយាយថា លោក Lai បានលាតត្រដាងមុខមាត់ពិតរបស់គាត់ថាជា «មនុស្សរឹងរូសដើម្បីឯករាជ្យភាពតៃវ៉ាន់ និងជាអ្នកបំផ្លាញសន្តិភាពរបស់តៃវ៉ាន់»។ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន លោក Chen Binhua បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «ពាក្យរបស់គាត់គឺពោរពេញដោយគំនិតប្រឆាំង»។ លោក Chen ធ្លាប់បាននិយាយតាំងពីឆ្នាំ២០១៦ នៅពេលដែលប្រធានាធិបតីបច្ចុប្បន្ន លោកស្រី Tsai Ing-wen ចូលកាន់តំណែងថា រដ្ឋាភិបាលដឹកនាំដោយ DPP បានជំរុញឱ្យមានការបំបែកខ្លួន ជាមេឧក្រិដ្ឋកម្ម និងធ្វើឱ្យខូចផលប្រយោជន៍របស់ប្រជាជនតៃវ៉ាន់។ មិនខុសពីគូរប្រជែងដ៏សំខាន់របស់លោក Lai នៅក្នុងការបោះឆ្នោតគឺលោក…
-
ក្រសួងអប់រំ បានដាក់ឱ្យអនុវត្តស្ដង់ដារសាលាគំរូថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ដើម្បីពង្រឹងគុណភាពគ្រឹះស្ថានសិក្សារបស់រដ្ឋ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យអនុវត្តស្ដង់ដារសាលាមត្តេយ្យសិក្សាគំរូ បឋមសិក្សាគំរូ និងមធ្យមសិក្សាគំរូ ក្នុងគោលដៅអភិវឌ្ឍ និងពង្រឹងគុណភាពគ្រឹះស្ថានសិក្សារបស់រដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា។ សេចក្ដីប្រកាសចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣បញ្ជាក់ថា សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ត្រូវអនុវត្ត «ស្ដង់ដាសាលារៀនគំរូ» ដោយផ្ដោតទៅលើស្ដង់ដាចំនួន ៥ចំណុចរួមមាន៖ លទ្ធផលសិក្សារបស់សិស្ស, ការបង្រៀននិងរៀន, ការចូលរួមរបស់សហគមន៍, ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងចុងក្រោយ ផ្តោតលើគណនេយ្យភាពរបស់សាលារៀន។ ក្រសួងបានបញ្ជាក់ថា ៖ «ការដាក់ឱ្យអនុវត្តស្ដង់ដាសាលារៀនគំរូពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារបស់រដ្ឋ ក៏ដូចជាអភិវឌ្ឍសាលាទាំងនោះនៅទូទាំងប្រទេសកម្ពុជាផងដែរ»។ តាមរយៈហ្វេសប៊ុកក្រសួងអប់រំបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ជាអនុសាសន៍ដោយបាននូវចេញវិធានការគន្លឹះចំនួន៤ នៅក្នុងការអនុវត្តសាលារៀនគំរូ ដើម្បីជាគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ឯកឧត្តមបន្តថា វិធានការទាំងនោះរួមមាន៖ ការពង្រឹង អភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹងរបស់សិស្ស។ «គោលដៅទី៣ គឺការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ហើយនិងទី៤.…
-
បាត់ដំបងបណ្តូលចិត្ត 🌿🇰🇭
