-
Phnom Penh Recap 2023

-
ក្រសួងប្រៃសនីយ៍ ទូគមនាគមន៍៖ “ពេលទៅលេងសមុទ្រ នៅឆ្នេរអូឈើទាល និងអូត្រេស ខេត្តព្រះសីហនុ អាចប្រើ Wi-Fi សាធារណៈ ដោយឥតគិតថ្លៃ បានហើយ

-
អបអរសាទរក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដាក់ឱ្យដំណើរការសាកល្បងនូវថ្នាលស្នើសុំសេវាសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិក 🎉🎉🎉

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ ធ្នូ ២០២៣

១. រោងចក្រផលិតទឹកស្អាតតម្លៃជាង ២២ លានដុល្លារនៅខេត្តពោធិ៍សាត់ដែលជាជំនួយរបស់ជប៉ុន មានសមត្ថភាពផលិតទឹកបានចំនួន ៦ ៦០០ម៉ែត្រគូបក្នុងមួយថ្ងៃ – AMS Economy ២. ពលរដ្ឋជាង ៣,៦ លាននាក់ចូលរួមយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” របស់ក្រសួងបរិស្ថាន – ស៊ីស៊ីថាមស៍ ៣. រដ្ឋបាលបាត់ដំបងនឹងជំរុញ “ផ្ទះមួយ ដើមឈើមួយដើម” ដើម្បីឱ្យក្រុងបាត់ដំបង ក្លាយជាក្រុងបៃតង និងទាក់ទាញទេសចរ – ខ្មែរថាមស៍ ៤. រាជធានីបាងកករបស់ថៃ ទទួលភ្ញៀវអន្តរជាតិ ២២,៧៨ លាននាក់ ក្នុងឆ្នាំ ២០២៣ ច្រើនជាងគេលើពិភពលោក – Bangkok Post ៥. ចិន ជំរុញឱ្យកោះតៃវ៉ាន់ឈប់កេងចំណេញផ្នែកនយោបាយពីវត្តមានយន្តហោះចម្បាំងរបស់ខ្លួន – AFP #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យដំឡើងរបបឧបត្ថម្ភប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុករបស់សពមន្ត្រីរាជការស៊ីវិល

សពអតីតមន្ត្រីរាជការស៊ីវិល និងសពអតីតយុទ្ធជន ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរស់នៅអ្នកនៅក្នុងបន្ទុករបស់ជនទាំងនេះ៖ ១. កូន នៅក្នុងបន្ទុករបស់សពមន្ត្រីរាជការស៊ីវិល សពអតីតមន្ត្រីរាជការស៊ីវិល និងសពអតីតយុទ្ធជន ពី ១០ ០០០ រៀល ទៅ ៣០ ០០០ រៀល ក្នុងកូនម្នាក់ ២. ប្រពន្ធ ឬប្ដី នៅក្នុងបន្ទុករបស់សពអតីតមន្ត្រីរាជការស៊ីវិល និងសពអតីតយុទ្ធជន ពី ១៥ ០០០រៀល ទៅ ៣០ ០០០រៀល ៣. ឪពុកម្តាយ ឬអាណាព្យាបាល នៅក្នុងបន្ទុករបស់សពអតីតយុទ្ធជន ពី ៨ ០០០រៀល ទៅ ៣០ ០០០រៀល។ #ams1minute
-
សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ

-
ប៉ាវហ៉ឺ ស្នាដៃអ្នកកោះរ៉ុង

-
ជោគជ័យធំបំផុតនៃនយោបាយឈ្នះឈ្នះ គឺការធ្វើសមាហរណកម្មកងទ័ព ៤ ភាគី ឱ្យទៅជាកម្លាំងតែមួយ

-
ក្នុងឱកាសអបអរសាទរ ខួប២៥ឆ្នាំ នៃនយោបាយឈ្នះឈ្នះ

-
ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា
