-
ប្រធានាធិបតីរុស្ស៊ីសរសើរកងទ័ព នៅក្នុងសុន្ទរកថាឆ្នាំថ្មី

មូស្គូ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កោតសរសើរកងទ័ព នៅក្នុងសុន្ទរកថាថ្ងៃចូលឆ្នាំសកលរបស់លោក ដោយលើកហេតុផលថា សង្គមបាន «រួបរួម» នៅពីក្រោយវិមានក្រឹមឡាំង។ Read. លោក ពូទីន បាននិយាយថា «ចិត្តរបស់យើង គឺនៅជាមួយ អស់លោកអ្នកដែលបំពេញកាតព្វកិច្ច ជាជួរមុខនៃការតស៊ូ ដើម្បីការពិត និងយុត្តិធម៌»។ លោក ពូទីន បានអះអាងទៀតថា «ប្រជាជនរុស្ស៊ីយល់ថា ប្រទេសរបស់ពួកគេកំពុងឆ្លងកាត់ ដំណាក់កាលប្រវត្តិសាស្ត្រ ដ៏សំខាន់»។ លោកបានប្តេជ្ញាថា «ខ្ញុំនឹងធានាឱ្យមានការអភិវឌ្ឍប្រកបដោយទំនុកចិត្ត នៃមាតុភូមិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋយើង»។ សុន្ទរកថារបស់ លោក ពូទីន នេះ បានកើតឡើង ស្របពេលដែលលោកប្រធានាធិបតីរុស្ស៊ីរូបនេះបានត្រៀមខ្លួនសម្រាប់យុទ្ធនាការបោះឆ្នោត នៅឆ្នាំ២០២៤ ។ កត្តានេះហើយដែលជម្លោះនៅអ៊ុយក្រែនទំនងជានឹងបន្ធូរបន្ថយច្រើន ដោយសារកិច្ចការបោះឆ្នោតត្រូវបានចាត់ទុកជា កិច្ចការអាទិភាព ក្នុងប្រទេសរុស្ស៊ី។ លោក ពូទីន បាននិយាយទៀតថា «យើងបានបង្ហាញម្តងហើយម្តងទៀតថា យើងអាចដោះស្រាយកិច្ចការដ៏លំបាកបំផុត ហើយនឹងមិនថយក្រោយឡើយ ពីព្រោះគ្មានកម្លាំងណា ដែលអាចបំបែកពួកយើងបាន»៕ ប្រភពពី AFP ប្រែសម្រួល៖…
-
សម្តេចធិបតី៖ ពង្រីកវិសាលភាពគ្របដណ្តប់សេវាថែទាំសុខភាព ដោយបង្កើនទាំងបរិមាណ គុណភាពសេវា និងការគាំពារហិរញ្ញវត្ថុ

-
របាយការណ៍នៅថ្ងៃទី៣១ ធ្នូ

-
សហគមន៍អេកូទេសចរណ៍តាបស ដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក

-
របាយការណ៍នៅថ្ងៃទី៣០ ធ្នូ

-
លោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន និងម៉ុងហ្គោលី 💐🇰🇭🇨🇳🇲🇳

-
ប្រាសាទបក្សីចាំក្រុង កសាងឡើងដោយព្រះបាទហស៌វម៌្មទី១ ក្នុងឆ្នាំ ៩១០-៩៤៤ នៃ គ.ស. ឧទ្ទិសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា

-
របាយការណ៍នៅថ្ងៃទី២៩ ធ្នូ

-
តៀមកាហ្វេខ្មែរសហសម័យ Mini Coffee

-
កំពង់សោម ស្ថានសួគ៌ស្ថានស្នេហ៍
