-
របាយការណ៍នៅថ្ងៃទី២៨ ធ្នូ

-
ប្រាក់ខែបងប្អូនកម្មករកម្មការិនីយ៉ាងតិច ២៣៥ដុល្លារ មិនទាន់បូកប្រាក់ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស

អបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ ពិធីនាព្រឹកថ្ងៃទី២៩ ធ្នូ ២០២៣ នេះធ្វើនៅវិមានឈ្នះឈ្នះ ដែលជានិមិត្តរូបនៃសុខសន្តិភាព ឯកភាពទឹកដី និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋខ្មែរ និងជាកេរដំណែលប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានសម្រាប់អ្នកជំនាន់ក្រោយក្នុងការបង្កើនការយល់ដឹងពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រលាញ់ជាតិមាតុភូមិ។ #ams1minute
-
ការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធ Houthi នៅច្រកសមុទ្រ Bab el-Mandeb បានរំខានដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រសំខាន់ៗ

ដែលបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សេដ្ឋកិច្ចអន្តរជាតិ។ ចលនា Houthi គាំទ្រដោយអ៉ីរ៉ង់ គឺជាអង្គការឥស្លាម Shia ដែលមានមូលដ្ឋាននៅយេម៉ែន។ ក្រុមសកម្មប្រយុទ្ធប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងមីស៊ីល ដើម្បីបាញ់សំដៅលើនាវាពាណិជ្ជកម្មដែលកំពុងធ្វើដំណើរទៅកាន់អ៉ីស្រាអែល។ ប្រតិបត្តិការ Prosperity Guardian គឺជាកងកម្លាំងចម្រុះដែលដឹកនាំដោយអាមេរិក ដែលបង្កើតឡើងក្នុងការឆ្លើយតបទៅនឹងការវាយប្រហារនេះ។ នាវាអាមេរិក និងអង់គ្លេសបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកក្រុម Houthi ជាច្រើនគ្រឿងរួចមកហើយ ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ – Politico , CNBC via Visual Capitalist #ams1minute
-
អបអរសាទរ ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ

-
Huawei រំពឹងថា ប្រាក់ចំណូលនឹងកើនឡើងជិត ៩ភាគរយក្នុងឆ្នាំនេះ

ប៉េកាំង៖ ក្រុមហ៊ុនហូវៃ នៅថ្ងៃសុក្រនេះ រំពឹងថា នឹងមើលឃើញប្រាក់ចំណូលរបស់ខ្លួន កើនឡើងជិត ៩ភាគរយក្នុងឆ្នាំ ២០២៣នេះ ទោះបីជាសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះក៏ដោយ។ ប្រធានប្តូរវេនរបស់ក្រុមហ៊ុនហូវៃ លោក Ken Hu បានកត់សម្គាល់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រោយធ្វើការងារយ៉ាងលំបាកជាច្រើនឆ្នាំ ទីបំផុតយើងអាចទប់ទល់នឹងព្យុះភ្លៀងបាន ប៉ុន្តែទន្ទឹមគ្នានេះ ពួកយើងក៏កំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ធំនាពេលអនាគតផងដែរ។ លោក Hu បានផ្ញើសារនាឱកាសឆ្នាំថ្មីថា ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុនរំពឹងថា ប្រាក់ចំណូលនឹងមានជាង ៧០០ពាន់លានយ័ន ឬប្រមាណ ៩៩.៤ពាន់លានដុល្លារ។ តួលេខនេះ កើនឡើងជិត ៩ភាគរយ បើធៀបនឹងឆ្នាំមុន។ ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនហូវៃ គឺជាចំណុចកណ្តាលនៃការប្រឈមមុខគ្នាផ្នែកបច្ចេកវិទ្យា រវាងចិន និងសហរដ្ឋអាមេរិក ដោយទីក្រុងវ៉ាស៊ីនតោនបានព្រមានថា ឧបករណ៍របស់ហូវៃ អាចត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីចារកម្មរដ្ឋ។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានហូវៃច្រានចោល។ ការដាក់ទណ្ឌកម្មចាប់តាំងពីឆ្នាំ ២០១៩ បានកាត់ផ្តាច់ក្រុមហ៊ុនហូវៃ ពីការចូលប្រើគ្រឿងបន្លាស់ និងបច្ចេកវិទ្យាដែលផលិតដោយសហរដ្ឋអាមេរិក និងបង្ខំឱ្យហូវៃធ្វើពិពិធកម្មប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ចិនស្នើឱ្យពលរដ្ឋខ្លួន ចាកចេញពីតំបន់ព្រំដែនមីយ៉ាន់ម៉ា ព្រោះបញ្ហាអសន្តិសុខ

ប៉េកាំង៖ ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីសង្កាត់នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនប្រទេសជិតខាង ដោយសារហានិភ័យសន្តិសុខតានតឹងខ្លាំង ខណៈក្រុមចលនាប្រដាប់អាវុធភាគតិចបង្កើនការប្រយុទ្ធនឹងយោធារដ្ឋាភិបាល។ ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា បានបង្ហោះសារនៅលើបណ្តាញសង្គម WeChat ថា ជម្លោះនៅសង្កាត់ Laukkai នៃតំបន់ Kokang នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា កំពុងបន្តកើតមាន ហើយហានិភ័យសន្តិសុខបានបង្កឱ្យប្រជាជនជាច្រើនជាប់គាំងនៅទីនោះ។ ហេតុដូច្នេះហើយ ជាថ្មីម្តងទៀត ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា បានក្រើនរំលឹកដល់ប្រជាជនខ្លួននៅក្នុងសង្កាត់ Laukkai ចាកចេញពីទីនោះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ ក្រសួងការបរទេសចិនបានពណ៌នាស្ថានភាពនៅតំបន់ Kokang ថា “ធ្ងន់ធ្ងរ និងស្មុគស្មាញ”។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ប្រទេសចិនតែងតែជឿជាក់ថា ការរក្សាបទឈប់បាញ់ និងកិច្ចចរចាសន្តិភាព គឺជាផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា កាលពីដើមខែនេះ ទីក្រុងប៉េកាំងនិយាយថា ខ្លួនបានសម្របសម្រួលកិច្ចចរចារវាងយោធា និងសម្ព័នភាពក្រុមប្រដាប់អាវុធជនជាតិភាគតិច ហើយបានឈានដល់កិច្ចព្រមព្រៀងមួយ សម្រាប់ “បទឈប់បាញ់បណ្តោះអាសន្ន”។ ប៉ុន្តែការប៉ះទង្គិចគ្នាបានបន្តកើតមាន នៅក្នុងផ្នែកខ្លះនៃរដ្ឋ Shan ជាមួយនឹងសមាជិកមួយក្រុមទៀតនៃសម្ព័ន្ធភាពនេះ គឺកងទ័ពរំដោះជាតិ Ta’ang…
-
រាជរដ្ឋាភិបាល មានមហិច្ឆតាខ្ពស់បំផុត ក្នុងការលើកស្ទួយ កិត្យានុភាព ប្រទេសកម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងបន្ថែមទៀតនៅលើឆាកអន្តរជាតិ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់នូវវិមានឈ្នះ ឈ្នះ

-
ថ្ងៃទី២៩ ធ្នូ គឺជាទិវាប្រវត្តិសាស្រ្តនៃការបញ្ចប់ជម្លោះផ្ទៃក្នុងកម្ពុជា ដែលបាននាំមកវិញនូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ
