Category: One-Minute

  • របាយការណ៍នៅថ្ងៃទី២៧ ធ្នូ

    របាយការណ៍នៅថ្ងៃទី២៧ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៤. កូវីដ ករណីថ្មី ៣នាក់ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៨ ធ្នូ ២០២៣ #ams1minute

  • កម្ពុជាសង្រ្គោះជីវិតមនុស្សរាប់ពាន់នាក់តាមរយៈការទទួលនាវា Westerdam

    កម្ពុជាសង្រ្គោះជីវិតមនុស្សរាប់ពាន់នាក់តាមរយៈការទទួលនាវា Westerdam
  • ប្រមុខការទូតអាមេរិកទៅម៉ិកស៊ិក ពិភាក្សារឿងវិបត្តិអន្តោប្រវេសន៍

    ប្រមុខការទូតអាមេរិកទៅម៉ិកស៊ិក ពិភាក្សារឿងវិបត្តិអន្តោប្រវេសន៍

    ម៉ិកស៊ីកូ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ព្រមទាំងមន្រ្តីជាន់ខ្ពស់អាមេរិកជាច្រើនរូបទៀត ធ្វើដំណើរទៅដល់ប្រទេសម៉ិកស៊ិកហើយ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីម៉ិកស៊ិក ជុំវិញការធ្វើអន្តោប្រវេសន៍កើនឡើងយ៉ាងគំហុក។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានប្រើពេល២ម៉ោង ក្នុងជំនួបពិភាក្សាបិទទ្វារជាមួយប្រធានាធិបតីម៉ិកស៊ិក លោក អាន់ទ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ រួមទាំងមន្រ្តីម៉ិកស៊ិកកំពូលៗដទៃទៀត ក្នុងកំលុងការបំពេញទស្សនកិច្ចមួយថ្ងៃ។ លោក ឡូប៉េស អូប្រាដ័រ បាននិយាយជាមួយលោក បៃដិន តាមទូរស័ព្ទកាលពីសប្តាហ៍មុន មុនពេលមានជំនួបជាមួយលោក ប្លីងគែន ថា ម៉ិកស៊ិកបាននឹងកំពុងព្យាយាមដោះស្រាយវិបត្តអន្តោប្រវេសន៍។ លោកថា ជនភៀសខ្លួនទាំងនោះបានសម្រេចចិត្តចាកចេញពីទីក្រុងរបស់ពួកគេ ក៏ព្រោះតែវិបត្តិសេដ្ឋកិច្ច និងសង្គមនៅលើពិភពលោក។ ដូច្នេះវិធានការដោះស្រាយបន្ទាន់ នោះគឺការលើកកម្ពស់សកម្មភាពផលិតភាព និងការបង្កើតការងារបន្ថែមទៀត។កាលពីប៉ុន្មានសប្តាហ៍មកនេះ ចំនួនជនអន្តោប្រវេសន៍ប៉ុនប៉ងឆ្លងព្រំដែនទៅអាមេរិកដោយខុសច្បាប់ បានកើនឡើងក្នុងចំនួនប្រមាណ១ម៉ឺននាក់ក្នុងមួយថ្ងៃ ពោលគឺច្រើនជិតទ្វេដង បើធៀបនឹងតួលេខ មុនផ្ទុះជំងឺរាតត្បាត។ រលកអន្តោប្រវេសន៍សម្រុកឆ្លងព្រំដែនច្រើនពេក រហូតដល់អាជ្ញាធរអាមេរិកសម្រេចបិទប៉ុស្តិ៍ព្រំដែន ដើម្បីងាកមើលខុសត្រូវក្រុមអន្តោប្រវេសន៍ឆ្លងដែនដោយខុសច្បាប់វិញ។ ពួកគេភាគច្រើនរត់គេចពីប្រទេសកំណើតនៅតំបន់អាមេរិកកណ្តាល ដែលញាំញីដោយភាពក្រីក្រ អំពើហិង្សា និងគ្រោះមហន្តរាយធម្មជាតិ។ បើតាមអង្គការសហប្រជាជាតិ ចំនួនជនអន្តោប្រវេសន៍មកពីហៃទី ដែលមានហិង្សាបងធំបងតូច និងមកពីវេណេស៊ុយអេឡាដែលលង់ក្នុងវិបត្តិសេដ្ឋកិច្ច…

  • វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ ត្រៀមខ្លួន រួចរាល់ដើម្បីបង្រៀនជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ

    វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ ត្រៀមខ្លួន រួចរាល់ដើម្បីបង្រៀនជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ

    ភ្នំពេញ៖ លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស បានអះអាងថា វិទ្យាស្ថាន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកជាផ្លូវការ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅ ពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ ដោយបញ្ជាក់កាលពីថ្ងៃទី២៧ ខែធ្នូ លោកបានប្រាប់ថា ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ ឱ្យអនុវត្តជាផ្លូវការ នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ ១,៥ លាននាក់នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣រួចមក វិទ្យាស្ថានជាតិ បានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ១០០៥នាក់ លើជំនាញចំនួន ៧ មានដូចជា ជំនាញជាងកំបោរ ការដំឡើងអគ្គិសនីក្នុងអាគារ សេវាកម្មត្រជាក់ក្នុងគេហដ្ឋាន សេវាកម្ម កុំព្យូទ័រ រចនាក្រាហ្វិកដោយកុំព្យូទ័រ និងការថែទាំងបរិក្ខាអេឡិចត្រូនិក។ លោកបានបន្ថែមថា ជំនាញទាំងនេះ ជាជំនាញអាទិភាព របស់ វិទ្យាស្ថាន…

  • “កម្ពុជាតូច តែបេះដូងធំ”

    “កម្ពុជាតូច តែបេះដូងធំ”

    ស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី ដោយបាននាំអ្នកទេសចរជាង ២០០០នាក់ មកកាន់កម្ពុជា។ ការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិត ជាជាងភាពភ័យខ្លាច គឺបានសបញ្ជាក់ច្បាស់ ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន។ សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វេីមនុស្សធម៌ ជួយសង្គ្រោះជីវិត លេីកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។ #ams1minute

  • លោក គីម ជុងអ៊ុន អំពាវនាវឱ្យកងទ័ពពន្លឿនការត្រៀមខ្លួនសម្រាប់សង្គ្រាម

    លោក គីម ជុងអ៊ុន អំពាវនាវឱ្យកងទ័ពពន្លឿនការត្រៀមខ្លួនសម្រាប់សង្គ្រាម

    ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យគណបក្សរបស់គាត់ បង្កើនការត្រៀមខ្លួនសម្រាប់សង្គ្រាម ក្នុងនោះរួមមានទាំងការពន្លឿនកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអត្ថាធិប្បាយបែបនេះ នៅក្នុងកិច្ចប្រជុំចុងឆ្នាំដែលកំពុងបន្តរបស់កូរ៉េខាងជើង ជាទីដែលលោក គីម ត្រូវបានគេរំពឹងថា នឹងបង្ហាញការសម្រេចចិត្តពីគោលនយោបាយសំខាន់ៗសម្រាប់ឆ្នាំ២០២៤។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការកូរ៉េខាងជើងបានរាយការណ៍ថា លោក គីម បានស្នើឱ្យបង្កើនល្បឿនត្រៀមខ្លួនសម្រាប់សង្រ្គាមនៅទូទាំងវិស័យ រួមទាំងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងការការពារស៊ីវិល។ បន្ថែមលើនេះ លោក គីម បានសង្កត់ធ្ងន់ថា ស្ថានភាពយោធានៅលើតំបន់ឧបទ្វីបកូរ៉េ បានធ្លាក់ជ្រៅក្នុងភាពតានតឹងខ្លាំងបំផុត ដោយសារតែការប្រឈមមុខដាក់គ្នាមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងកូរ៉េខាងជើងពីសំណាក់សហរដ្ឋអាមេរិក។ គួរកត់សម្គាល់ថា អ្វីដែលជាសមិទ្ធិផលដ៏លេចធ្លោរបស់កូរ៉េខាងជើងក្នុងឆ្នាំនេះ នោះគឺបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដោយជោគជ័យ និងបានលើកតម្កើងឋានៈប្រទេសរបស់ខ្លួន ជាមហាអំណាចនុយក្លេអ៊ែរនៅក្នុងរដ្ឋធម្មនុញ្ញ។ ជាការឆ្លើយតប កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីប្រឈមមុខនឹងការបាញ់សាកល្បងអាវុធដ៏ទៃទៀតដោយកូរ៉េខាងជើង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • និសិ្សតឥណ្ឌូនេស៊ីបង្ខំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចេញពីទីជម្រកបណ្តោះអាសន្ន

    និសិ្សតឥណ្ឌូនេស៊ីបង្ខំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចេញពីទីជម្រកបណ្តោះអាសន្ន

    ហ្សារកាតា៖ និស្សិតសាកលវិទ្យាល័យរាប់រយនាក់នៅខេត្តភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធសប្តាហ៍នេះ បានសម្រុកចូលទីជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងមួយរយនាក់ ដើម្បីបង្ខំឱ្យពួកគេចាកចេញពីទីនោះ។ ក្រុមនិសិ្សតមកពីសាកលវិទ្យាល័យផ្សេងៗគ្នា បានសម្រុកចូលសាលរដ្ឋាភិបាលក្នុងរដ្ឋធានី បេនដា អាឆេ ជាទីដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ១៣៧នាក់ស្នាក់នៅ។ ក្រុមនិសិត្សទាំងនោះ បានទាមទារឱ្យពួកគេផ្លាស់ទៅការិយាល័យអន្តោប្រវេសន៍ក្នុងតំបន់ ដូច្នេះពួកគេអាចត្រូវបាននិរទេសចេញពីប្រទេសឥណ្ឌូនេស៊ី។ ក្រុមនិសិ្សតបានស្រែកថា “បណ្តេញពួកគេចេញទៅ” និង “បដិសេធជនជាតិរ៉ូហ៊ីងយ៉ារស់នៅខេត្តអាឆេ”។ ទន្ទឹមគ្នា ក្រុមនិសិ្សតទាំងនោះ ក៏បានប្រើហិង្សាលើជនភៀសខ្លួនរ៉ូហ៊ីងយ៉ាផងដែរ ប៉ុន្តែត្រូវបានប៉ូលិសព្យាយាមរារាំង។ ហើយទីបំផុត ប៉ូលិសបានយល់ស្របនឹងការទាមទាររបស់ក្រុមនិសិ្សត ដោយនាំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងអស់នោះ ឡើងលើរថយន្តចាកចេញទៅកាន់ការិយាល័យរដ្ឋាភិបាលមួយផ្សេងទៀត ដែលស្ថិតនៅក្បែរគ្នា។ គួរបញ្ជាក់ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១,៥០០នាក់ បានមកដល់ច្រាំងសមុទ្រនៃខេត្តអាឆេ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា នៅក្នុងអ្វីដែលអង្គការសហប្រជាជាតិនិយាយថា ជាការហូរចូលដ៏ធំបំផុតក្នុងរយៈពេល ៨ឆ្នាំ។ យ៉ាងណាមិញ ឥណ្ឌូនេស៊ីមិនមែនជាប្រទេសហត្ថលេខី នៃអនុសញ្ញាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិទេ និងបាននិយាយថា ខ្លួនមិនអាចបង្ខំឱ្យទទួលយកជនភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ានោះទេ ដោយអំពាវនាវជំនួសឲ្យប្រទេសជិតខាង ដើម្បីចែករំលែកបន្ទុក និងតាំងទីលំនៅថ្មីឱ្យជនជាតិរ៉ូហ៊ីងយ៉ា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ថៃ៖ ទឹកជំនន់សម្លាប់មនុស្ស ៦នាក់ ខណៈរាប់ម៉ឺនគ្រួសាររងផលប៉ះពាល់

    ថៃ៖ ទឹកជំនន់សម្លាប់មនុស្ស ៦នាក់ ខណៈរាប់ម៉ឺនគ្រួសាររងផលប៉ះពាល់

    បាងកក៖ អាជ្ញាធរថៃ នៅថ្ងៃពុធសប្តាហ៍នេះ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សចំនួន ៦នាក់បានស្លាប់ និងរាប់ម៉ឺនគ្រួសារផ្សេងទៀតរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់វាយលុកភាគខាងត្បូងប្រទេសថៃ។ មន្រ្តីក្នុងតំបន់និយាយថា គ្រោះទឹកជំនន់ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២២ ខែធ្នូ បានជន់លិចផ្ទះសម្បែងប្រហែល ៧០,០០០ខ្នងនៅតាមខេត្តផ្សេងៗ រួមមានដូចជា Satun, Songkhla, Pattani, Yala និង Narathiwat។ ជាមួយគ្នានេះ មនុស្ស៦នាក់ដែលស្លាប់ រួមមានទាំងស្រ្តីវ័យ៨៩ឆ្នាំម្នាក់ និងកូនក្មេងម្នាក់ ស្ថិតនៅខេត្ត Narathiwat ខណៈមនុស្សម្នាក់ទៀតនៅបន្តបាត់ខ្លួន។ ក្រុមសង្គ្រោះបានធ្វើការស្ទើរពេញមួយយប់ ដើម្បីចែកចាយទឹកបរិភោគ អាហារសម្រន់ និងត្រួតពិនិត្យមើលអគារដែលរងការខូចខាត។ ទោះបីជាយ៉ាងណា នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បាននិយាយថា កម្រិតទឹកជំនន់បានស្រកចុះបណ្តើរៗហើយ កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ។ គួរកត់សម្គាល់ថា ក្នុងអំឡុងរដូវវស្សា ទឹកជំនន់តែងតែវាយលុកប្រទេសថៃជាប្រចាំ ប៉ុន្តែអ្នកវិទ្យាសាស្រ្តនិយាយថា ការប្រែប្រួលអាកាសធាតុពិភពលោក បង្កឡើងពីមនុស្ស កំពុងធ្វើឱ្យការធ្លាក់ភ្លៀងមានស្ថានភាពធ្ងន់ធ្ងរជាងធម្មតា។ ជាក់ស្តែង ក្នុងឆ្នាំ ២០១១ ទឹកជំនន់បានសម្លាប់មនុស្សរាប់រយនាក់ និងបំផ្លាញផ្ទះសម្បែងរាប់លានខ្នងនៅទូទាំងប្រទេសថៃ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យមានការលក់ផលិតផលកសិកម្មផ្សារភ្ជាប់ជាមួយការប្រើប្រាស់បច្ចេកវិទ្យា

    រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យមានការលក់ផលិតផលកសិកម្មផ្សារភ្ជាប់ជាមួយការប្រើប្រាស់បច្ចេកវិទ្យា
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ ធ្នូ ២០២៣

    ១. CDC កំពុងសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប – AMS Economy ២. ដងស្ទឹងសង្កែ ខេត្តបាត់ដំបង ជាទីតាំងដំបូង ដែលបានបំពាក់ប្រព័ន្ធប្រកាសអាសន្នជូនដំណឹងដល់ប្រជាពលរដ្ឋ – AMS Central ៣. អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយទំនើបក្នុងអគារតង់ស្យុង ២៣០ គីឡូវ៉ុលជាលើកដំបូង – FN ៤. អាមេរិក បើកការវាយប្រហារតាមអាកាសទៅលើពួកសកម្មប្រយុទ្ធដែលគាំទ្រដោយអ៉ីរ៉ង់នៅក្នុងអ៉ីរ៉ាក់ ដើម្បីសងសឹកឱ្យទាហានអាមេរិកដែលរងរបួស ៣ នាក់ – Reuters ៥. ជប៉ុន នឹងបើករោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតលើពិភពលោកឡើងវិញ – CNA #ams1minute