-
មនុស្សរាប់ពាន់នាក់ ភៀសខ្លួនចេញពីទឹកជំនន់ នៅឥណ្ឌូនេស៊ី

ហ្សាការតា៖ យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយខេត្ត អាឆេខាងជើង បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥,០០០នាក់ បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយស្នាក់នៅក្នុងទីជម្រកបណ្តោះអាសន្ន។ ការបង្ខំចិត្តភៀសខ្លួនរបស់ប្រជាជនឥណ្ឌូនេស៊ី កើតឡើងស្របពេលដែលភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្ទះសម្បែង និងទីកន្លែងសាធារណៈនៅទីក្រុង ឡុកស៊ូខន ខេត្ត អាឆេ ដែលប៉ះពាល់ដល់អ្នកស្រុកជាង ៤០,០០០នាក់។ អាជ្ញាធរឥណ្ឌូនេស៊ីនិយាយថា ស្ថានភាពទឹកជំនន់ ឥឡូវនេះស្ថិតក្នុងគ្រាអាសន្ន ពីព្រោះស្ទើរតែគ្រប់ស្រុកទាំងអស់ បានរងផលប៉ះពាល់ ហើយកម្ពស់ទឹកបន្តកើនឡើង ជាពិសេសនៅទីក្រុង Lhoksukon ជាក្រុងមានកម្ពស់ទឹកកើនឡើងដល់ ១,៧ម៉ែត្រ។ ជាការឆ្លើយតប អាជ្ញាធរបានបញ្ជាក់ថា យើងនឹងបន្តរៀបចំតង់សម្រាប់ប្រជាជនភៀសខ្លួនស្នាក់នៅជាបណ្ដោះអាសន្ន ពីព្រោះអ្វីដែលប្រជាពលរដ្ឋរងគ្រោះត្រូវការជាបន្ទាន់នាពេលនេះ នោះគឺស្បៀងអាហារ និងទីកន្លែងជ្រកកោណ។ មូលហេតុកើតមានគ្រោះមហន្តរាយខាងលើនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់មិនឈប់រយៈពេល២ថ្ងៃ ដែលបណ្តាលឱ្យទឹកទន្លេចំនួន៣ ជន់លិចផ្ទះសម្បែងរបស់អ្នកស្រុក។ គិតមកទល់ពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ ឬបាត់ខ្លួន ក៏ដូចជាទំហំនៃការខូចខាត បង្កឡើងពីគ្រោះទឹកជំនន់នៅឡើយទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សម្ដេចធិបតី ថ្លែងអំណរគុណដល់មិត្តជប៉ុន ដែលបានជួយកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក

-
អង្គការ PAFID ចង់ឲ្យវិស័យឯកជនបង្កលក្ខណៈងាយ ស្រួល ក្នុងការផ្តល់ឱកាស ដល់ជនមានពិការភាព ចូលបម្រើការងារ

ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាស្តីពី “ ការបង្កើនសមត្ថភាព ក្នុងការស្វែងរកការងារសម្រាប់ជនមានពិការភាព នាព្រឹកថ្ងៃទី២៦ ធ្នូឆ្នាំ ២០២៣ លោក ខេង វីរៈ នាយកប្រតិបត្តិនៃអង្គការសកម្មភាពប្រជាជន ដើម្បីការអភិវឌ្ឍ ដោយបរិយាបន្ន មានប្រសាសន៍ថា ឱកាសទទួលបានការងារធ្វើ នៅតែមាន កម្រិតនៅឡើយ សម្រាប់ជនពិការ ខណៈជនពិការនៅកម្ពុជា មានច្រើន ហើយ ភាគច្រើនរស់នៅតាមទីជនបទ កំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ឬលើភាព ក្រីក្រ តិចតួច។ ជនពិការនៅតែ ជួបបញ្ហាប្រឈមពីរនាំងសង្គម ការរើស អើងពីគ្រួសារ និងសហគមន៍ ដែលទាមទារឲ្យមានការចិត្តទុកដាក់បន្ថែម។ លោកនាយកអង្គការរូបនេះ បានលើកទឹកចិត្ត ឲ្យវិស័យឯកជន ចូលរួមចំណែកឲ្យកាន់តែច្រើនថែមទៀត សំដៅ ផ្តល់ឱកាសការងារសម្រាប់ជនមានពិការភាព។ លោកបន្តថា ការរៀបចំសិក្ខាសាលានេះឡើង គឺក្នុងគោលបំណងដ៍សំខាន់ៗ ក្នុងការពង្រឹងកិច្ចសហការរវាងអង្គការសកម្មភាពប្រជាជន ដើម្បីការអភិវឌ្ឍបរិយាបន្ន ( PAFID) និងនិយោជក ដើម្បីផ្តល់ឧកាសការងារដល់ជនមានពិការភាព។ ជាមួយគ្នានេះ បង្កើតទំនាក់ទំនងរវាងនិយោជក និងនិយោជិតជាជន មាន ពិការភាព ដើម្បីស្វែងយល់ពីឧកាសការងារប្រកបដោយបរិយាបន្ន បង្កើន…
-
ប្រមុខ WHO ៖ ពិភពលោកគួរតែត្រៀមខ្លួន ទប់ស្កាត់ជំងឺរាតត្បាតនាពេលអនាគត

ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារសប្តាហ៍នេះនិយាយថា ពិភពលោកគួរតែត្រៀមខ្លួន ទប់ស្កាត់ជំងឺរាតត្បាតនាពេលអនាគត បន្ទាប់ពីវិបត្តិកូវីដ-១៩រយៈពេល៣ឆ្នាំ ដែលមានទាំងការឈឺចាប់ និងការបាត់បង់ជីវិតមនុស្ស។ នៅក្នុងសារចុងឆ្នាំរបស់ខ្លួន អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស និយាយថា ឆ្នាំ២០២៣ បានកត់សម្គាល់ចំណុចរបត់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមផ្នែកសុខភាពសំខាន់ៗ ដែលនាំមកនូវទុក្ខវេទនាដ៏ធំធេង និងមិនអាចជៀសវាងបាន។ លោក ថេដ្រូស ក្រើនរំលឹកថា នេះគឺជាចំណុចរបត់មួយសម្រាប់ពិភពលោក បន្ទាប់ពីវិបត្តិកូវីដរយៈពេលបីឆ្នាំ ការឈឺចាប់ និងការបាត់បង់ជីវិតមនុស្សនៅគ្រប់ទីកន្លែង។ ប៉ុន្តែខ្ញុំរីករាយដែលបានឃើញជីវិតមនុស្ស វិលមករកភាពប្រក្រតីវិញ។ លោក ថេដ្រូស បានប្រកាសបញ្ចប់ជំងឺ Covid-19 ជាគ្រាអាសន្នសុខភាពសាធារណៈអន្តរជាតិក្នុងខែឧសភា។ លោក ថេដ្រូស បន្តថា បន្ទាប់ពីរយៈពេល ១០ខែ WHO ក៏បានលុបចោលភាពអាសន្នស្រដៀងគ្នានេះ លើជំងឺអុតស្វា ឬ mpox នៅក្នុងខែឧសភា ឆ្នាំ២០២៣ ខណៈដែលទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ បានអនុម័តវ៉ាក់សាំងថ្មី សម្រាប់ជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺរលាកស្រោមខួរ។ ដោយឡែក ពាក់ព័ន្ធការត្រៀមខ្លួន…
-
បារាំង៖ ថ្ងៃបុណ្យគ្រឹស្មាស់ បុរសម្នាក់សម្លាប់ប្រពន្ធ និងកូន ៤នាក់របស់ខ្លួន

ប៉ារីស៖ ប៉ូលិសបារាំង នៅថ្ងៃអង្គារសប្តាហ៍នេះ បានចាប់ខ្លួនបុរសអាយុ៣៣ឆ្នាំម្នាក់ ដែលសង្ស័យថា បានសម្លាប់ប្រពន្ធ និងកូន៤នាក់របស់ខ្លួននៅក្នុងផ្ទះ នៅថ្ងៃបុណ្យគ្រឹស្មាស់។ ព្រះរាជអាជ្ញាក្នុងតំបន់ លោក Jean Baptiste Bladier និយាយថា អាជ្ញាធរបានរកឃើញសាកសពស្រ្តីអាយុ៣៥ឆ្នាំម្នាក់ និងកូនៗរបស់គាត់ មានអាយុ៩ខែ ៤ឆ្នាំ ៧ឆ្នាំ និង១០ឆ្នាំនៅក្នុងផ្ទះល្វែងមួយកន្លែងក្នុងទីក្រុង Meaux ភាគខាងកើតនៃទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីពីមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង។ បន្ទាប់ពីសម្លាប់ប្រពន្ធ និងកូន៤នាក់របស់ខ្លួន ទីបំផុតជនសង្ស័យត្រូវបានចាប់ខ្លួន នៅជិតផ្ទះឪពុករបស់គាត់ ក្នុងទីក្រុងSevran នៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ។ លោកព្រះរាជអាជ្ញា Bladier បានបញ្ជាក់ថា កន្លងមក បុរសជាប្តី និងជាឃាតកធ្លាប់ត្រូវបានឃុំខ្លួនរួចហើយ កាលពីឆ្នាំ២០១៩ បន្ទាប់ពីព្យាយាមសម្លាប់ខ្លួន និងចាក់ដៃប្រពន្ធរបស់ខ្លួនចំស្មា នៅពេលនាងមានផ្ទៃពោះកូនទី៣ ប៉ុន្តែនាងមិនបានដាក់ពាក្យបណ្ដឹងទេ។ ឯកសារដែលរកឃើញនៅក្នុងផ្ទះរបស់ពួកគេ បានបង្ហាញថា ជនសង្ស័យធ្លាប់ទទួលបានការព្យាបាលជំងឺវិកលចរិកតាំងពីឆ្នាំ២០១៧។ ទោះបីជាយ៉ាងណា ការស៊ើបអង្កេតរកមូលហេតុបានបើកដំណើរការ ហើយការធ្វើកោសល្យវិច្ច័យ នឹងត្រូវធ្វើឡើងនៅទីក្រុងប៉ារីស នៅក្នុងថ្ងៃពុធនេះ។ គួរបញ្ជាក់ថា ជាមធ្យម ស្ត្រីម្នាក់ត្រូវបានគេសម្លាប់រៀងរាល់បីថ្ងៃក្នុងប្រទេសបារាំង។ ស្ត្រីចំនួន…
-
សម្តេចធិបតី៖ ធនធានមនុស្ស ជាកត្ដាសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

-
ប្រាសាទព្រះបាលិលេយ្យ កសាងឡើងនៅចុងសតវត្សទី១២

-
ពុទ្ធឱវាទ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ ធ្នូ ២០២៣

១. នាវាទេសចរណ៍បរទេសឈ្មោះ VASCO DA GAMA នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៦០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ – ស៊ីស៊ីថាមស៍ ២. ទីផ្សារហិរញ្ញវត្ថុពាណិជ្ជកម្មក្នុងស្រុករបស់កម្ពុជាបច្ចុប្បន្ន មានទំហំ ១,៦ ពាន់លានដុល្លារ – ស៊ីស៊ីថាមស៍ ៣. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ បានជំរុញពាណិជ្ជកម្មទ្វេភាគី ដល់ ១,០៥ ពាន់លានដុល្លារ – ខ្មែរថាមស៍ ៤. អ៊ុយក្រែនទទួលបានថវិកាជំនួយ និងកម្ចីចំនួន ១,៣៤ ពាន់លានដុល្លារ ពីការចំណាយសាធារណៈរបស់ធនាគារពិភពលោក – Bloomberg ៥. អាមេរិកដឹកយន្តហោះ និងកប៉ាល់ ២៥០ គ្រឿងទៅអុីស្រាអែល ចំពេលមានសង្គ្រាមនៅហ្គាហ្សា – AFP #ams1minute
-
កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ បានអនុម័តឯកសារសំខាន់ចំនួន ៣ គឺ៖

១. សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ នៃកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ២. ផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (២០២៣-២០២៧) ៣. គំនិតផ្តួចផ្តើមរួមស្តីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមានសារៈសំខាន់ចូលរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀត នៅក្នុងតំបន់មេគង្គ-ឡានឆាង។ #ams1minute