-
សម្ដេចធិបតី៖ ក្រសួងផែនការ ត្រូវបន្តលើកកម្ពស់ជំរឿនសេដ្ឋកិច្ច

-
ប្រជាជននីហ្សេរីយ៉ា ចាកចោលផ្ទះសម្បែង គេចចេញពីការវាយប្រហាររបស់ក្រុមប្រដាប់អាវុធ

អាប៊ូហ្សា៖ ចំនួនអ្នកស្លាប់ថ្មីៗនេះ បង្ហាញពីការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងតួលេខដំបូង ដែលត្រូវបានរាយការណ៍ដោយកងទ័ពនីហ្សេរីយ៉ា កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុន ដែលមានត្រឹមតែ ១៦នាក់ប៉ុណ្ណោះ នៅក្នុងតំបន់ដែលញាំញីដោយអំពើហិង្សាអស់រយៈពេលជាច្រើនឆ្នាំ ព្រោះជម្លោះផ្នែកសាសនា និងជនជាតិភាគតិច។ ប្រជាជនជាច្រើនគ្រួសារ បង្ខំចិត្តចាកចោលផ្ទះសម្បែងរបស់ខ្លួន ក្នុងទីក្រុង Bokkos រដ្ឋ Plateau ក្រោយមានការវាយប្រហារជាបន្តបន្ទាប់ ពីក្រុមប្រដាប់អាវុធ ទៅលើភូមិរបស់ពួកគេរស់នៅ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១៣នាក់។ ក្រុមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ នៅថ្ងៃចន្ទសប្តាហ៍នេះ និយាយថា ក្រុមប្រដាប់អាវុធបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦០នាក់ នៅភាគកណ្តាលប្រទេសនីហ្សេរីយ៉ា ក្រោយបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើភូមិនានា។ ប្រមុខរដ្ឋាភិបាលក្នុងតំបន់នៅទីក្រុង Bokkos រដ្ឋ Plateau លោក Monday Kassah បានបញ្ជាក់ថា មនុស្ស ១១៣នាក់ត្រូវបានសម្លាប់ ខណៈដែលអរិភាពចាប់តាំងពីថ្ងៃសៅរ៍ បន្តកើតមានរហូតដល់ព្រឹកថ្ងៃចន្ទសប្តាហ៍នេះ។ លោក Kassah បន្តថា ក្រុមក្មេងទំនើងយោធា ដែលគេស្គាល់ថា ជាក្រុមចោរ បានបើកការវាយប្រហារនៅក្នុងសហគមន៍ប្រមាណ ២០ផ្សេងគ្នា និងបានដុតបំផ្លាញផ្ទះសម្បែងអ្នកភូមិ។ ជាមួយគ្នានេះ ក៏មានអ្នករបួសជាង ៣០០នាក់ បញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុង Bokkos…
-
ចិនរឹតបន្តឹងឧស្សាហកម្មវីដេអូហ្គេម

ប៉េកាំង៖ ប្រទេសចិនគ្រោងបង្កើតច្បាប់ថ្មីមួយ ដែលមានគោលបំណងកំណត់លើការទិញវីដេអូហ្គេម និងបញ្ជៀសឥរិយាបទឈ្លក់វង្វេងខ្លាំងលើការលេងហ្គេមអនឡាញ។ សេចក្តីព្រាងច្បាប់ទប់ស្កាត់ឧស្សាហកម្មវីដេអូហ្គេម គឺជាការវាយលុកទីផ្សារហ្គេមអនឡាញដ៏ធំបំផុតរបស់ពិភពលោក ស្របពេលដំណឹងនេះ បានធ្វើឱ្យភាគហ៊ុនក្នុងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្សធ្លាក់ចុះយ៉ាងខ្លាំង។ និយតករឧស្សាហកម្ម រដ្ឋបាលសារព័ត៌មាន និងបោះពុម្ពជាតិរបស់ចិន (NPPA) បានបញ្ជាក់ថា ហ្គេមអនឡាញមិនត្រូវផ្តល់រង្វាន់ ដែលទាក់ទាញមនុស្សឱ្យលេង និងចំណាយច្រើនពេកទេ រួមទាំងការចូលលេងប្រចាំថ្ងៃ និងការបញ្ចូលទឹកប្រាក់បន្ថែមទៅក្នុងគណនីអ្នកលេង។ វិធានការទប់ស្កាត់ដែលបានគ្រោងទុកនេះដែរ ក៏បានរំលឹកឡើងវិញនូវការហាមប្រាមលើមាតិកាហ្គេមអនឡាញ ដែលបង្កគ្រោះថ្នាក់ដល់ការរួបរួមជាតិ និងសន្តិសុខជាតិ ឬប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ជាតិទាំងមូលផងដែរ។ សូមបញ្ជាក់ថា ចិនគឺជាទីផ្សារហ្គេមដ៏ធំបំផុតរបស់ពិភពលោក ហើយក្រុមហ៊ុន Tencent គឺជាអ្នកនាំមុខគេនៅក្នុងវិស័យនេះ ទាក់ទងនឹងប្រាក់ចំណូល ដោយគ្រប់គ្រងលើទីផ្សារអាស៊ី ហើយបានវិនិយោគលើស្ទូឌីយូហ្គេមនៅទូទាំងពិភពលោកផងដែរ។ បន្ទាប់ពីការប្រកាសខាងលើនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនដែលមូលដ្ឋាននៅក្នុងទីក្រុងហ្សិនជិនមួយនេះ បានធ្លាក់ចុះ១២.៤ភាគរយ គិតជាទឹកប្រាក់ប្រហែល ៥៤ពាន់លានដុល្លារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ទឹកជំនន់វាយប្រហារថៃ ធ្វើឱ្យមនុស្សរាប់ម៉ឺននាក់រងផលប៉ះពាល់

បាងកក៖ ក្រុមមន្ត្រីនៅថ្ងៃចន្ទសប្តាហ៍នេះនិយាយថា ទឹកជំនន់ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង បានប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់ នៅភាគខាងត្បូងប្រទេសថៃ ខណៈដែលផ្លូវថ្នល់ និងផ្លូវរថភ្លើងមួយចំនួនបិទដំណើរការជាបណ្តោះអាសន្ន។ ទឹកជំនន់បានជន់លិចរថយន្ត និងផ្ទះសម្បែងប្រជាជនរស់នៅតាមដងផ្លូវ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ ប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់នៅក្នុងខេត្តជាច្រើន នៃភាគខាងត្បូងប្រទេសថៃ ជាពិសេសខេត្តណារ៉ាធីវ៉ាត់ និងយ៉ាឡា។ ផ្លូវមួយចំនួន និងសេវារថភ្លើងជាច្រើនបានផ្អាកជាបណ្តោះអាសន្ន ហើយយ៉ាងហោចណាស់សាលារៀនរាប់សិបបានបិទទ្វារ ដោយសារទឹកជំនន់។ វីដេអូខ្លីមួយបានបង្ហាញពីអ្នកស្រុកសង្ខំក្នុងផ្ទះ និងហាងលក់ដូរនានា ដែលត្រូវទឹកជំនន់ជន់លិច។ ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កបញ្ហានៅតំបន់ឆ្នេរសមុទ្រផងដែរ ដោយយ៉ាងហោចណាស់មានទូកចំនួន៧គ្រឿងបានលិចនៅក្នុងឈូងសមុទ្រថៃ និងសមុទ្រអានដាម៉ាន ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនផ្លូវដែករដ្ឋរបស់ថៃបញ្ជាក់ថា ដោយសារបញ្ហាផ្លូវ, រថភ្លើងដែលធ្វើដំណើរឆ្ពោះទៅភាគខាងត្បូង ហើយបន្តទៅកាន់ព្រំដែនម៉ាឡេស៊ី បានឈប់សំចតនៅខេត្តយ៉ាឡា។ បន្ថែមលើនេះ អាជ្ញាធរបានព្រមានដល់ប្រជាពលរដ្ឋក្នុងខេត្តនេះ ឱ្យត្រៀមភៀសខ្លួន ប្រសិនបើស្ថានភាពទឹកជំនន់កាន់តែធ្ងន់ធ្ងរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សម្តេចសង្ឃ Pope Francis អំពាវនាវឱ្យបញ្ចប់សង្គ្រាម នៅហ្គាហ្សា និងអ៊ុយក្រែន

វ៉ាទីកង់៖ សម្តេចសង្ឃកាតូលិក Pope Francis បានទទូចឱ្យបញ្ឈប់ការបង្ហួរឈាមនៅតំបន់ហ្គាហ្សា និងអ៊ុយក្រែន ស្របពេលដែលពិភពលោកប្រារព្វពិធីបុណ្យគ្រឹស្មាស់។ នៅក្នុងពិធីបុណ្យគ្រឹស្មាស់ប្រចាំឆ្នាំ “Urbi and Orbi” នៅបុរីវ៉ាទីកង់ សម្តេចសង្ឃកាតូលិក Pope Francis បានអំពាវនាវឱ្យបញ្ចប់សង្រ្គាម និងបួងសួងឱ្យមានសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាកន្លែងដែលសង្គ្រាមកំពុងបំផ្លិចបំផ្លាញជីវិតមនុស្ស។ សម្តេចសង្ឃ Pope ក៏បានរំលឹកឡើងវិញនូវការអំពាវនាវជាបន្ទាន់ ឱ្យមានការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ និងឱ្យមានដំណោះស្រាយចំពោះស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា។ បន្ថែមលើនេះ សម្តេចសង្ឃ Pope ក៏បានមានបន្ធូលអំពាវនាវស្វែងរកសន្តិភាពក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។ បើទោះបីជាមានការអំពាវនាវរបស់សម្តេចសង្ឃ Pope ស្វែងរកការប្រណីជីវិតក្នុងអំឡុងពេលបុណ្យគ្រឹស្មាស់យ៉ាងណាក៏ដោយ អ៊ីស្រាអែលនៅតែបន្តការវាយប្រហារតាមផ្លូវអាកាសសម្លាប់មនុស្សដដែល។ គួរបញ្ជាក់ថា សង្រ្គាមបានផ្ទុះឡើងបន្ទាប់ពីក្រុមយុទ្ធជនហាម៉ាសបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១,១៤០នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៥០នាក់។ អ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងយុទ្ធនាការយោធាឥតឈប់ឈរ ដែលបានសម្លាប់មនុស្សជាង ២០,៤០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សម្តេចធិបតី គាំទ្រចំពោះ “ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ច” ដែលផ្តោតលើប្រជាជន

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ ធ្នូ ២០២៣

១. UNDP និងក្រសួងរ៉ែ កំពុងជំរុញផ្ដល់បណ្តាញថាមពលពន្លឺព្រះអាទិត្យខ្នាតតូចដល់សហគមន៍ដាច់ស្រយាលក្នុងខេត្តរតនគិរី – AMS Central ២. អាជា្ញធរអគ្គិសនីកម្ពុជា គ្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ ២០២៤ ឱ្យនៅដដែលដូចឆ្នាំ ២០២៣ – AMS Central ៣. អំបុកខ្មែរខេត្តបាត់ដំបង កំពុងត្រៀមបង្ហាញខ្លួនលើទីផ្សារអន្តរជាតិ ក្រោយអនុវត្តស្របតាមបច្ចេកវិទ្យាស្តង់ដាផលិត និងមានការគាំទ្រនូវរសជាតិ – FN ៤. ក្រុមហ៊ុនមេរបស់ Facebook កំពុងរងការផាកពិន័យជាង ៦ លានដុល្លារក្នុងអ៉ីតាលី ជុំវិញការផ្សាយពាណិជ្ជកម្មល្បែងអនឡាញ – CNA ៥. អ៉ីរ៉ង់បំពាក់មីស៉ីលគ្រូសស៊េរីថ្មីឱ្យកងទ័ពជើងទឹក ចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់ – Reuters #ams1minute
-
ស្ត្រីវ័យ ៩០ឆ្នាំម្នាក់ ក្លាយជាសិស្សចំណាស់បំផុតបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ North Texas

អាមេរិក៖ ស្ត្រីវ័យ៩០ឆ្នាំម្នាក់ទើបនឹងបានទទួលសញ្ញាបត្រអនុបណ្ឌិតរបស់ខ្លួនកាលពីពេលថ្មីៗនេះ ហើយការទទួលសញ្ញាបត្រនេះបានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដោយលោកស្រីគឺជាមនុស្សមានវ័យចំណាស់បំផុតក្នុងការបញ្ចប់វគ្គសិក្សានៅសាកលវិទ្យាល័យ North Texas។ នេះបើយោងតាមការឱ្យដឹងពីមន្រ្តីសាកលវិទ្យាល័យ។ បើតាមការឱ្យដឹងពីសាកលវិទ្យាល័យ លោកស្រី Minnie Payne អាយុ ៩០ឆ្នាំមានដើមកំណើតមកពីរដ្ឋ South Carolina ហើយបានបញ្ចប់កម្មវិធីសិក្សារបស់ខ្លួនលើជំនាញអន្តរកម្ម តាមអ៊ីនធឺណិតក្នុងខែកក្កដាឆ្នាំ២០២៣នេះ។ លោក Billy Roessler ជាទីប្រឹក្សានិស្សិតគ្រោងបញ្ចប់ការសិក្សានៅសាលា UNT’s Toulouse និងជាទីប្រឹក្សារបស់លោកស្រី Payne បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ៖ «យើងតែងតែប្រើពាក្យថា ការសិក្សាពេញមួយជីវិត ហើយពេលនេះ Payne បានបង្ហាញឱ្យយើងឃើញថាវាជាការពិតមែន»។ លោក Billy Roessler បន្តឱ្យដឹងថា៖ «ការតស៊ូដើម្បីបញ្ចប់ការសិក្សារបស់លោកស្រីនៅអាយុ ៩០ គឺគួរឱ្យចាប់អារម្មណ៍ ហើយជាអ្វីដែលស្របតាមគោលបំណងលោកស្រីខ្លួនឯងផ្ទាល់ថែមទៀត»។ លោកស្រី Payne ដែលបានសិក្សាផ្តោតលើការសរសេរបានធ្វើការជាអ្នកនិពន្ធឯករាជ្យ និងបុគ្គលិកជាច្រើនឆ្នាំសម្រាប់រោងពុម្ពផ្សាយនៅទីក្រុង Dallas និងទីក្រុង Houston ព្រមជាមួយការងារមួយចំនួនផ្សេងទៀតនៅក្នុងរដ្ឋតិចសាស់។ លោកស្រី Payne បានរៀបរាប់ឱ្យដឹងថា ៖ «អ្នកនិពន្ធភាគច្រើនសរសេរដោយសារតែពួកគេចូលចិត្តវា ខ្ញុំធ្វើក៏ព្រោះស្រលាញ់វា…
-
គោលដៅចំបង និងមូលដ្ឋានគ្រឹះនៃទស្សនាទានការអភិវឌ្ឍ របស់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺដើម្បី ៖

១. សម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន បង្រួមគម្លាតនៃការអភិវឌ្ឍ និងការកសាងសហគមន៍នៃអនាគតរួមសន្តិភាព និងវិបុលភាព ២. ការធ្វើសមាហរណកម្មជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គផ្សេងទៀត និងយន្តការជំរុញការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់និរន្តរភាព ការអភិវឌ្ឍ។ ក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ក្រោមមូលបទ “ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង” តាមប្រព័ន្ធវីដេអូ។ ២៥ ធ្នូ ២០២៣ #ams1minute
-
គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានចេញប្រកាសថា
