-
Tesla បើករោងចក្រអាគុយខ្នាតយក្សថ្មីមួយទៀតនៅទីក្រុងសៀងហៃ

សៀងហៃ៖ ក្រុមហ៊ុន Tesla បានបើកដំណើរការជាផ្លូវការ នូវគម្រោងរោងចក្រផលិតអាគុយផ្ទុកថាមពលអគ្គិសនីទំហំធំ (Megapacks) នៅទីក្រុងសៀងហៃ កាលពីសប្តាហ៍មុន ជារោងចក្រខ្នាតយក្សទីពីររបស់ខ្លួននៅប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនរាយការណ៍ថា តំណាងក្រុមហ៊ុន Tesla បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទទួលបានដីសាងសង់រោងចក្រនៅជាយក្រុងសៀងហៃ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ រោងចក្រនេះ ត្រូវបានគេរំពឹងថា នឹងផលិតអាគុយផ្ទុកថាមពលអគ្គិសនីទំហំធំ (Megapack) បានរហូតដល់ ១០,០០០គ្រឿងក្នុងមួយឆ្នាំ ហើយវានឹងចាប់ផ្តើមដំណើរការនៅត្រីមាសទី១ ឆ្នាំ ២០២៤ ហើយនឹងចាប់ផ្តើមការផលិតអាគុយនៅត្រីមាសទី៤។ ក្រុមហ៊ុន Tesla បានបញ្ជាក់ថា អាគុយផ្ទុកថាមពលអគ្គិសនីទំហំធំ (Megapack) របស់ខ្លួន អាចផ្ទុកថាមពល និងស្ថេរភាពផ្គត់ផ្គង់អគ្គិសនី លើសពី៣មេហ្គាវ៉ាត់ម៉ោង។ រោងចក្រនេះនឹងក្លាយជារោងចក្រទីពីររបស់ក្រុមហ៊ុន Tesla នៅក្នុងទីក្រុងរបស់ប្រទេសចិន បន្ទាប់ពីក្រុមហ៊ុន Shanghai Gigafactory ដ៏ធំរបស់ខ្លួន ដែលបានបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០១៩។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Tesla មានរោងចក្រ Megafactory នៅទីក្រុង Lathrop រដ្ឋកាលីហ្វ័រញ៉ា ដែលមានសមត្ថភាពផលិតអាគុយផ្ទុកថាមពលអគ្គិសនីទំហំធំ (Megapack) បានរហូតដល់ ១០,០០០គ្រឿងជារៀងរាល់ឆ្នាំ ប៉ុន្តែចំនួននេះអាចត្រឹមតែផ្គត់ផ្គង់នៅរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ…
-
អ៊ីរ៉ង់ព្រមានពីការបិទច្រកសមុទ្រមេឌីទែរ៉ាណេ

តេហេរ៉ង់៖ ប៉ុន្មានសប្ដាហ៍កន្លងមកនេះ ក្រុមឧទ្ទាមដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់បានបង្កភាពចលាចល នៅតាមច្រកដឹកជញ្ជូនសមុទ្រធំៗ តាមរយៈការឆ្មក់វាយប្រហារកប៉ាល់ដឹកទំនិញ។ សកម្មភាពនេះ បាននាំឱ្យក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិរិះរកផ្លូវផ្សេង ដោយបញ្ចៀសច្រកសមុទ្រក្រហម និងច្រកសមុទ្រមេឌីទែរ៉ាណេ។ ដោយឡែក នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ មេបញ្ជាការកងទ័ពអ៊ីរ៉ង់បាននិយាយបែបគម្រាមថា ពួកគេនឹងបិទច្រកសមុទ្រមេឌីទែរ៉ាណេ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅបន្តចូលរួមគាំទ្រការប្រយុទ្ធនៅតំបន់ហ្គាហ្សា។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ប៉ុន្តែមិនបានពន្យល់ថាការបិទច្រកសមុទ្រ នឹងធ្វើឡើងក្នុងរូបភាពបែបណានោះទេ។ ការចោទប្រកាន់អាមេរិកបែបនេះ ធ្វើឡើងក្រោយការផ្ទុះឡើងកាន់តែខ្លាំងនូវការប្រយុទ្ធ តាមរយៈការទម្លាក់គ្រាប់បែកនៅតំបន់កាហ្សា និងបានសម្លាប់ជីវិតប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ ហើយជាច្រើននាក់ទៀតត្រូវបង្ខំចិត្តចាកចេញពីផ្ទះ។ មេបញ្ជាការកងទ័ពអ៊ីរ៉ង់បាននិយាយថា៖«បន្តិចទៀតច្រកសមុទ្រមេឌីទែរ៉ាណេភាគខាងលិច (Gibraltar) ដែលត្រូវនឹងភាគខាងត្បូងប្រទេសអេស្ប៉ាញ ក៏នឹងត្រូវបិទផងដែរ»។ គិតមកដល់ពេលនេះ គឺមានរយៈពេលជាងមួយខែហើយ ដែលក្រុមឧទ្ទាម Houthi (សម្ព័ន្ធមិត្តអ៊ីរ៉ង់) វាយឆ្មក់កាប៉ាល់ដឹកទំនិញ ដែលឆ្លងកាត់ច្រកសមុទ្រក្រហម។ ការណ៍នេះបានធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្មពិភពលោក ជាពិសេសការដឹកជញ្ជូនទំនិញពីប៉ែកអឺរ៉ុប មកកាន់តំបន់អាស៊ី។ ទោះបីជាយ៉ាងនេះក្ដី អ៊ីរ៉ង់មិនមានសិទ្ធិអំណាចអ្វីក្នុងការកាន់កាប់តំបន់សមុទ្រមេឌីទែរ៉ាណេនោះទេ ម្លោះហើយសម្ដីរបស់មេបញ្ជាការកងទ័ពអ៊ីរ៉ង់បាននិងកំពុងធ្វើឱ្យគេឆ្ងល់ថា តើពួកគេនឹងបិទច្រក សមុទ្រទាំងអស់ដោយប្រើវិធីណា? ប៉ុន្តែវាអាចទៅរួច ប្រសិនបើអ៊ីរ៉ង់ប្រើប្រាស់សម្ព័ន្ធមិត្តរបស់ខ្លួនដូចជា លីបង់ ស៊ីរី ហេបូឡា ដែលមានអធិបតេយ្យភាពលើផ្នែកខ្លះនៃសមុទ្រមេឌីទែរ៉ាណេ រហូតដល់ច្រក Gibraltar (ភាគខាងលិចសមុទ្រមេឌីទែរ៉ាណេ)។ គួរបញ្ជាក់ថា…
-
ខ្មាន់កាំភ្លើងបានសម្លាប់មនុស្សយ៉ាងតិច ២០នាក់នៅភាគខាងលិចប្រទេសប៊ូរុនឌី

ប៊ូរុនឌី៖ រដ្ឋាភិបាលនៃប្រទេសប៊ូរុនឌី កាលពីថ្ងៃសៅរ៍បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ខ្មាន់កាំភ្លើងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ និងរបួស ៩ នាក់ផ្សេងទៀតនៅជិតព្រំដែនភាគខាងលិចជាប់នឹងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៅក្នុងការវាយប្រហារមួយដែលត្រូវបានអះអាងថាបានធ្វើឡើងដោយក្រុមឧទ្ទាមតាបារ៉ាក្រហម។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Jérôme Niyonzima បាននិយាយថា ការវាយឆ្មក់កាលពីល្ងាចថ្ងៃសុក្រកើតឡើងនៅក្នុងភូមិមួយឈ្មោះថា Vugizo ។ចំណែកជនរងគ្រោះក្នុងនោះរួមមានកុមារចំនួន ១២នាក់ ស្ត្រីមានផ្ទៃពោះពីរនាក់ និងមន្ត្រីប៉ូលិសម្នាក់។ ដោយឡែកពីសំណាក់ក្រុមបារ៉ាក្រហម ដែលកំពុងប្រយុទ្ធជាមួយរដ្ឋាភិបាលប៊ូរុនឌី នៅភាគខាងកើតកុងហ្គោបានអះអាងនៅលើបណ្តាញសង្គម X ថាបានសម្លាប់ទាហាន ៩នាក់ និងប៉ូលីសម្នាក់។ ខណៈក្រុមនេះបដិសេធថាមិនបានកំណត់គោលដៅជនស៊ីវិលទេ។ សាក្សីដែលបាននិយាយទៅកាន់សារព័ត៌មាន បាននិយាយថា ក្រុមឧទ្ទាម ហាក់ដូចជាស្លៀកពាក់ឯកសណ្ឋានកងទ័ពប៊ូរុនឌី ហើយជនស៊ីវិលត្រូវបានទុកចោល បន្ទាប់ពីយោធា និងប៉ូលីសបានរត់គេចខ្លួន។ លោក Priscille Kanyange ជាកសិករម្នាក់បាននិយាយថា ៖ «យើងបានដឹងថាពួកគេជាអ្នកវាយប្រហារនៅពេលដែលពួកគេបានវាយប្រហារទីតាំងប៉ូលីសដែលការពារព្រំដែន»។ កសិករម្នាក់ទៀតឈ្មោះ Innocent Hajayandi ដែលបានឃើញការវាយប្រហារនេះ បាននិយាយថា កងកម្លាំងសន្តិសុខបានរត់គេចខ្លួន ដោយទុកឱ្យអ្នកស្រុកការពារខ្លួនពួកគេផ្ទាល់។ ការវាយប្រហារនេះគឺជាលើកទី២ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះនៅក្នុងប្រទេសប៊ូរុនឌី បន្ទាប់ពីពួកឧទ្ទាមខកខានសកម្មភាពនៅក្នុងប្រទេសចាប់តាំងពីខែកញ្ញាឆ្នាំ ២០២១មកម្ល៉េះក្រោយពេលដែលពួកគេបានធ្វើការវាយប្រហារជាបន្តបន្ទាប់រួមទាំងនៅលើអាកាសយានដ្ឋាន Bujumbura ផងដែរ។ ស្របពេលជាមួយគ្នានេះកាលពីថ្ងៃសុក្រ ប្រធានាធិបតីប៊ូរុនឌី លោក…
-
អ៊ីស្រាអែល វាយប្រហារលើផ្ទះ ពីរខ្នងនៅហ្គាហ្សា ដោយសម្លាប់មនុស្សជាង ៩០ នាក់

ហ៊្សេរ៉ុយសាឡិម៖ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ជនស៊ីវិលប៉ាឡេស្ទីនជាង ៩០ នាក់ រួមទាំងមនុស្សរាប់សិបនាក់ដែលរស់នៅក្រោមដំបូលផ្ទះនៃពូជពង្សវង្សត្រកូលតែមួយ ត្រូវបានសម្លាប់ក្រោមការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើផ្ទះចំនួន២ខ្នងក្នុងតំបន់ហ្គាហ្សា។ នេះបើតាមការឱ្យដឹងរបស់ក្រុមអ្នកជួយសង្គ្រោះ និងមន្ត្រីមន្ទីរពេទ្យប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍ ពោលគឺ១ថ្ងៃ បន្ទាប់ពីប្រមុខអង្គការសហប្រជាជាតិបានព្រមានជាថ្មីថា គ្មានកន្លែងណាមានសុវត្ថិភាពនៅក្នុងតំបន់ហ្គាហ្សានោះទេ ហើយការវាយប្រហាររបស់អ៊ីស្រាអែល បានបង្កើតឧបសគ្គដ៏ធំដល់ការចែកចាយជំនួយមនុស្សធម៌។ លោក Mahmoud Bassal អ្នកនាំពាក្យនាយកដ្ឋានការពារជនស៊ីវិលនៅហ្គាហ្សា បាននិយាយថា ការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រ បានកម្ទេចផ្ទះចំនួន២ខ្នងឱ្យរាបស្មើ។ មនុស្សចំនួន ៧៦នាក់ដែលរស់ក្នុងផ្ទះមួយខ្នងនៅទីក្រុងហ្គាហ្សា ដែលជាផ្ទះនៃគ្រួសារវង្សត្រកូល al-Mughrabi ត្រូវបានសម្លាប់ ដែលធ្វើឱ្យការវាយប្រហារលើផ្ទះនេះ ក្លាយជាការវាយប្រហារដ៏សាហាវបំផុតនៃសង្រ្គាមរបស់អ៊ីស្រាអែលនៅហ្គាហ្សា។ ចំណែកឯការវាយប្រហារមួយទៀត បានកើតឡើងនៅជុំរំភៀសខ្លួន Nuseirat និងនៅលើផ្ទះរបស់លោក Mohammed Khalifa ដែលជាយកព័ត៌មានឱ្យទូរទស្សន៍ក្នុងស្រុក ដោយបានសម្លាប់មនុស្ស ១៥ នាក់ រួមទាំងលោក Mohammed Khalifa ផងដែរ។ នេះបើតាមមន្រ្តីមន្ទីរពេទ្យ Al Aqsa Martyrs’ Hospital ដែលទទួលសាកសពជនរងគ្រោះ។ តួលេខនៃជនរងគ្រោះទាំង ៩០…
-
តៀមកាហ្វេសហសម័យ Starbucks

-
អ្នកភ្នំពេញ

-
ការរៀបចំក្រុង នគរូបនីយកម្ម ខេត្តព្រះសីហនុ

-
របាយការណ៍នៅថ្ងៃទី២៣ ធ្នូ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤

តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៥ ធ្នូ ២០២៣ ក្រោមមូលបទ”ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង”។ កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាព្រឹត្តិការណ៍ ដ៏សំខាន់សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើក កម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់។ #ams1minute
-
រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់៩ជាន់
