-
ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យដំណើរការនូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្មនៃថ្នាល

បច្ចេកវិទ្យាព័ត៌មាន CamDX ដើម្បីផ្ដល់ភាពងាយស្រួល និងរហ័សជូនដល់អាជីវករ ពាណិជ្ជករ និង ធុរជនក្នុងការទទួលបាននូវសេវាសាធារណៈនៃការចុះបញ្ជីអាជីវកម្ម។ ក្រសួងក៏បានបន្តការដាក់បញ្ចូលរាល់ឯកសារផ្លូវការពាក់ព័ន្ធនានានៅលើគេហទំព័ររបស់ក្រសួង និងការរៀបចំឱ្យមាន Call Center ដែលបង្កលក្ខណៈងាយស្រួលដល់សាធារណជន និងអ្នកទទួលសេវា ក្នុងការស្វែងរកព័ត៌មានសម្រាប់ចម្ងល់នានា ព្រមទាំងកាត់បន្ថយទាំងកម្រៃសេវា ពេលវេលា និងនីតិវិធី។ ២២ ធ្នូ ២០២៣ #ams1minute
-
ក្រសួងពាណិជ្ជកម្ម បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ

និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការជំរុញផលិតកម្មដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ពិពិធកម្មផលិតផល សម្រាប់បម្រើការនាំចេញ និងការអនុវត្តការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីឈានឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។ ២២ ធ្នូ ២០២៣ #ams1minute
-
សម្តេចធិបតី៖ ព្រែកជីកហ្វូណនតេជោ និងការពង្រីកកំពង់ផែខេត្តព្រះសីហនុ គឺដើម្បីសក្តានុពលសេដ្ឋកិច្ចជាតិ និងកំណើនជីវភាពប្រជាពលរដ្ឋ

-
ការរៀបចំក្រុង នគរូបនីយកម្ម ខេត្តព្រះសីហនុ

-
ផ្លូវស្អាត

-
របាយការណ៍នៅថ្ងៃទី២១ ធ្នូ

-
សប្បាយចិត្តជាមួយការងាររោងចក្រ ជីវភាពគ្រួសារកាន់តែប្រសើរឡើង

-
លោក Zelensky ៖ គ្មាននរណាម្នាក់ដឹងថា សង្គ្រាមនៅអ៊ុយក្រែននឹងចប់ នៅពេលណានោះទេ

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា «គ្មានទីបញ្ចប់» ដែលត្រូវបានមើលឃើញ ចំពោះការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែននោះទេ ខណៈដែលភាពនឿយហត់បានលេចឡើង ក្នុងចំណោមសម្ព័ន្ធមិត្តរបស់ទីក្រុង Kyiv រយៈពេលជិតពីរឆ្នាំ នៅក្នុងសង្រ្គាម។ កាលពីពេលថ្មីៗនេះ លោក Zelensky បានប្រាប់អ្នកយកព័ត៌មាន ក្នុងពេលឆ្លើយតបទៅនឹងសំណួរដែរចោទសួរថា «តើសង្គ្រាមជាមួយរុស្ស៊ីអាចបញ្ចប់ នៅឆ្នាំក្រោយ ឬយ៉ាងណា» ។ នៅពេលនោះ លោក Zelensky បានឆ្លើយតបថា «គ្មាននរណាម្នាក់ដឹងចម្លើយទេ»។ នៅក្នុងវេទិកា ដែលរៀបចំឡើង កាលពីថ្ងៃអង្គារ សប្តាហ៍នេះ នារដ្ឋធានី គៀវ ក្នុងពេលនោះដែរ លោក Zelensky បានលើកឡើងទៀតថា «សូម្បីតែមនុស្សជាទីគោរព មេបញ្ជាការរបស់យើង និងដៃគូបស្ចិមប្រទេសរបស់យើង សុទ្ធតែបានដឹងថា នេះជាសង្រ្គាម រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែ ពួកគេសុទ្ធតែមិនដឹងទេថា តើនឹងចប់ នៅពេលណានោះ»។ លោក Zelensky កាលពីសប្តាហ៍មុន បានធ្វើដំណើរទស្សនកិច្ច ទៅកាន់បណ្តាប្រទេសលោកខាងលិច ដើម្បីស្វែងរកការគាំទ្រផ្នែកយោធា…
-
ឥណ្ឌា ជាប្រទេសនាំចូលសព្វាវុធធំបំផុតក្នុងពិភពលោក ដោយក្ដោបក្ដាប់ ១១%នៃការនាំចូលសព្វាវុធទូទាំងពិភពលោកក្នុងចន្លោះឆ្នាំ២០១៨-២០២២

អារ៉ាប់សាអូឌីតស្ថិតក្នុងលេខ២ ដែលគ្របដណ្ដប់ ១០% ស្របពេលដែលកាតាមាន៦% ហើយចិន អូស្ត្រាលី និងអេហ្ស៊ីបមាន ៥% ដូចគ្នា។ ចំណែកប៉ាគីស្ថាន ជប៉ុន និងកូរ៉េខាងត្បូងមាន ៤% ដូចគ្នា។ ប្រទេសផ្សេងៗនៅជុំវិញពិភពលោករួមបញ្ចូលគ្នាគឺ ៣៤%។ អាមេរិក និងរុស្ស៊ី គឺជាប្រទេសធំទាំងពីរ ក្នុងចំណោមប្រទេសដទៃទៀតដែលផ្គត់ផ្គង់សព្វាវុធទៅឱ្យប្រទេសខាងលើ – SIPRI via Visual Capitalist #ams1minute
-
អបអរសាទរ កីឡាករ កីឡាការិនី ជិះសេះកម្ពុជា
