-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ ធ្នូ ២០២៣

១. ឆ្នាំ ២០២៣ – ២០៣៣ រយៈពេល ១០ ឆ្នាំ វិស័យដឹកជញ្ជូន និងភស្តុភារកម្មមាន ១៧៤ គម្រោង ត្រូវការទុនវិនិយោគប្រមាណ ៣៦,៦ ពាន់លានដុល្លារ – AMS Economy ២. ១១ ខែ ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបានជាង ៤៣ ពាន់លានដុល្លារ ក្នុងនោះការនាំចេញមានចំនួន ២១ ពាន់លានដុល្លារ កើនឡើង ៤,០៨% – FN ៣. ជប៉ុនឯកភាពផ្តល់ជំនួយឥតសំណង ដែលមានតម្លៃរហូតដល់ ១៦ លានដុល្លារ ដល់កម្ពុជា សម្រាប់មជ្ឈមណ្ឌលទិន្នន័យជាតិ និងផែនការឌីជីថលនីយកម្មរបស់រដ្ឋាភិបាល – ខ្មែរថាមស៍ ៤. ម៉ាឡេស៊ីហាមឃាត់នាវាដឹកទំនិញដាក់ទង់ជាតិអ៉ីស្រាអែល ជាការឆ្លើយតបនឹងសង្រ្គាមនៅហ្កាហ្សា – The Jakarta post ៥. អ៊ុយក្រែន គ្រោងផលិតយន្តហោះដ្រូន FPV ឱ្យបាន…
-
សម្តេចធិបតី៖ “វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ ដែលធ្វើឱ្យ សហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា

គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន តាមរយៈ ការអនុម័តអនុសញ្ញាសហប្រជាជាតិសំខាន់ៗ ពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ ការគ្រប់គ្រងសំណល់រឹងរាវនៅទីប្រជុំជន និង កែច្នៃសំណល់ ផ្សេងៗទៀត ស្របតាមគោលការណ៍ ៤R និង សេដ្ឋកិច្ចចក្រាគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងបៃតងរបស់កម្ពុជា ដើម្បីតម្រង់ទិសអាស៊ាន ឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍបៃតង និង ចីរភាព ការអនុវត្តគោលនយោបាយការទូតបៃតង ឥណទានកាបូន និង ការលើកកម្ពស់ហិរញ្ញប្បទានបៃតង”។ #ams1minute
-
សម្តេចធិបតី៖ ថែរក្សាបរិស្ថាន ដើម្បីមនុស្សរាប់សិបជំនាន់បន្តទៅទៀត នេះជាអ្វីដែលត្រូវធ្វើ

-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តឱ្យធុរជន និងក្រុមហ៊ុនជប៉ុន មកវិនិយោគជាមួយក្រុមហ៊ុនកម្ពុជាឱ្យបានច្រើន

ដើម្បីទទួលបានផលប្រយោជន៍នានាពីរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រងចាំផ្ដល់នូវកិច្ចសហការសម្របសម្រួលនិងផ្ដល់មធ្យោបាយគ្រប់យ៉ាងជូនវិនិយោគិនទាំងអស់ដោយក្តីរីករាយ។ វេទិការដ្ឋ-ឯកជនលើកទី៤ ស្ដីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន ផ្ដោតលើការអភិវឌ្ឍទីក្រុងឆ្លាត និងការអភិវឌ្ឍអចលនទ្រព្យ ចូលរួមដោយថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា និងក្រសួងដីធ្លីហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ព្រមទាំងសភាពាណិជ្ជកម្មកម្ពុជា សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា សមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា និងក្រុមហ៊ុនវិនិយោគ និងធុរជនកម្ពុជា ២១ ធ្នូ ២០២៣ #ams1minute
-
ទំនប់វារីអគ្គិសនីគីរីរម្យ១ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

-
ជប៉ុន ជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជានិងបានជួយដល់កម្ពុជាយ៉ាងច្រើនក្នុងការស្វែងរកសន្តិភាព

ព្រមទាំងបានជួយលើគ្រប់វិស័យក្នុងការកសាង និងស្ដារប្រទេសកម្ពុជាឡើងវិញ។ ជប៉ុនថែមទាំងបានជួយផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងតំបន់តាមរយៈការស្ថាបនាផ្លូវជាតិលេខ ៥ ដែលតភ្ជាប់បណ្ដាខេត្តជាច្រើននៅកម្ពុជាក៏ដូចជាប្រទេសជិតខាង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើដល់ភាគីជប៉ុនបន្តសហការជួយលើផ្នែកសុរិយោដី និងលំនៅឋានបន្តទៀត ដើម្បីសម្រេចបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលចង់ឃើញប្រជាពលរដ្ឋទាំងអស់មានលំនៅឋានសមរម្យ និងគ្រួសាររស់នៅប្រកបដោយភាពសុខដុម។ ជំនួបជាមួយឯកឧត្តម ISHIBASHI Rintaro អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ជប៉ុន ២១ ធ្នូ ២០២៣ #ams1minute
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះមហាក្សត្រ យាងពីសាធារណៈរដ្ឋប្រជាមានិតចិន

-
របាយការណ៍នៅថ្ងៃទី២០ ធ្នូ

-
អបអរសាទរ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ក្រោមប្រធានបទ៖ ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន

-
ចិន អាមេរិក និងឥណ្ឌារួមគ្នា បំភាយឧស្ម័នកាបូនជាងពាក់កណ្ដាលនៃបរិមាណឧស្ម័នកាបូនសរុបដែលបំភាយទៅក្នុងបរិយាកាសនៃពិភពលោកក្នុងឆ្នាំ ២០២១
