Category: One-Minute

  • ក្រពើត្រូវបានទាញចេញពីទឹកជន់លិច នៅអូស្ត្រាលី

    ក្រពើត្រូវបានទាញចេញពីទឹកជន់លិច នៅអូស្ត្រាលី

    កង់បេរ៉ា៖ សត្វក្រពើ ត្រូវបានគេចាប់ទាញចេញ ពីក្នុងទឹកដែលបានជន់លិច នៅភាគឦសាន ប្រទេសអូស្ត្រាលី ខណៈព្យុះបានវាយប្រហារតំបន់នោះ កាលពីពេលថ្មីៗនេះ។ សត្វក្រពើមួយក្បាល ដែលកំពុងហែលក្នុងតំបន់លិចទឹក ត្រូវបានអាជ្ញាធរទាញយកចេញ មកដាក់នៅលើគោក បន្ទាប់ពីត្រូវបានប្រជាជនក្នុងតំបន់ ភាគឦសាន ប្រទេសអូស្ត្រាលី ប្រទះឃើញ។ ហេតុការណ៍នេះបានកើតឡើង ចំពេលមានភ្លៀងធ្លាក់ខ្លាំងក្លា ដោយបានបង្ខំឲ្យមានការជម្លៀសប្រជាជន និងការព្រមានអំពីទឹកជំនន់ នៅក្នុងតំបន់នោះ។ នាយកដ្ឋានបរិស្ថាន និងវិទ្យាសាស្ត្រនៃរដ្ឋ Queensland បាននិយាយថា សត្វក្រពើ ដែលមានប្រវែង ២ម៉ែត្រ កន្លងះ មួយក្បាលនេះ ត្រូវបានចាប់បាន និងយកចេញពីក្នុងទឹក បន្ទាប់ពីអ្នកស្រុក ក្នុងទីក្រុង Ingham បានរាយការណ៍ ទៅកាន់អាជ្ញាធរ អំពីដំណឹងនេះ។ ប៉ូលិសបាននិយាយថា ក្រុមជួយសង្គ្រោះបានជម្លៀសមនុស្សជាង២០០ នាក់ ដោយបានចំណាយពេល ពេញមួយយប់ ហើយឧទ្ធម្ភាគចក្រយោធាត្រូវបានបញ្ជូន ទៅកាន់ទីនោះ ដើម្បីជួយប្រជាជន ដោយគេដឹងថា តំបន់ជន់លិចនេះ ត្រូវបានកាត់ផ្តាច់ ដោយសារគ្រោះទឹកជំនន់។ អ្នកគ្រប់គ្រងរមណីយដ្ឋានមួយកន្លែង អ្នកស្រី Cassie Hounslow បាននិយាយថា…

  • ស្លាប់មនុស្សយ៉ាងតិច ១០នាក់ ដោយសារជំនន់ទឹកភ្លៀង នៅភាគខាងត្បូងប្រទេសឥណ្ឌា

    ស្លាប់មនុស្សយ៉ាងតិច ១០នាក់ ដោយសារជំនន់ទឹកភ្លៀង នៅភាគខាងត្បូងប្រទេសឥណ្ឌា

    ញូវដេល្លី៖ ជំនន់ទឹកភ្លៀងបានស្លាប់មនុស្ស យ៉ាងហោចណាស់ ចំនួន១០នាក់ នៅភាគខាងត្បូង នៃប្រទេសឥណ្ឌា គិតត្រឹមថ្ងៃពុធ សប្តាហ៍នេះ។ រូបភាពនៃទឹកជំនន់ និងមនុស្សជាប់គាំង ព្រមទាំងដើរឆ្លងកាត់ទឹកជន់លិច ត្រូវបានបង្ហាញ បន្ទាប់ពីមនុស្ស យ៉ាងតិចណាស់ ចំនួន១០នាក់បានស្លាប់ ចំពេលមានភ្លៀងធ្លាក់ខ្លាំងក្លា នាភាគខាងត្បូងប្រទេសឥណ្ឌា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងនេះ បានកើតមានឡើង បន្ទាប់ពីព្យុះ ស៊ីក្លូន បានបង្កឱ្យមានទឹកជំនន់យ៉ាងខ្លាំងក្លា នៅក្នុងតំបន់ភាគខាងត្បូង នៃប្រទេសឥណ្ឌានេះ នាប៉ុន្មានសប្តាហ៍ កន្លងទៅ។ ប្រភពបានបន្តទៀតថា មនុស្សរាប់រយនាក់បានជាប់គាំង នៅក្នុងរដ្ឋ Tamil Nadu ខណៈដែលផ្លូវថ្នល់នានា ត្រូវបានទឹកជំនន់ជន់លិច។ ក្នុងប្រតិបត្តិការជួយសង្គ្រោះ ក្រុមកងកម្លាំងអាកាសបានទម្លាក់ការផ្គត់ផ្គង់ជំនួយគ្រាអាសន្ន ចំនួន ១០ តោនដល់អ្នកដែលជាប់គាំង នៅទីនោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះលទ្ធផលកំណែទម្រង់ប្រព័ន្ធអប់រំ

    សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះលទ្ធផលកំណែទម្រង់ប្រព័ន្ធអប់រំ
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ ធ្នូ ២០២៣

    ១. ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងរួមគ្នាជំរុញ ការធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៃកញ្ចប់ទំនិញខ្នាតតូច – AMS Central ២. កម្ពុជានាំចេញផ្លែមៀនស្រស់មានទឹកប្រាក់ជាង ១៨ លានដុល្លារ កើនឡើងជិត ១០០០%នៅ ១១ ខែឆ្នាំនេះ – FN ៣. CDC អនុម័តគម្រោងវិនិយោគចំនួន ១៥ ក្នុងទំហំជាង ២៤៧ លានដុល្លារ និងបង្កើតការងារបានជាង ១៦ ០០០ កន្លែង – កម្ពុជាថ្មី ៤. ថៃបង្កើតថ្នាក់រៀនឌីជីថលចំនួន ១ ៥០០ ដើម្បីបង្រៀនសរសេរកូដដល់សិស្សជាង ១០ ម៉ឺននាក់រាល់ឆ្នាំ – Bangkok Post ៥. EU ដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដោយផ្តោតលើឧស្សាហកម្មពេជ្រ និងរឹតបន្តឹងលើបុគ្គល និងអង្គការជាង ១៤០ ដែលបានគេចវេសពីទណ្ឌកម្មមុន – ABC #ams1minute

  • សម្តេចធិបតី៖ ការទូទាត់ប្រាក់តាម QR Code ជារបត់នាពេលបច្ចុប្បន្ន និងពេលអនាគត

    សម្តេចធិបតី៖ ការទូទាត់ប្រាក់តាម QR Code ជារបត់នាពេលបច្ចុប្បន្ន និងពេលអនាគត

    ធនាគារជាតិនៃកម្ពុជា បានធ្វើទំនើបកម្មប្រព័ន្ធធនាគារច្រើនណាស់ ក្នុងនោះការប្រើ QR Code បានធ្វើឱ្យការទូទាត់សេវាកាន់តែងាយស្រួល។ #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ផ្តល់ឥណទានគាំទ្រវិស័យកសិកម្ម និងវិស័យទេសចរណ៍

    សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ផ្តល់ឥណទានគាំទ្រវិស័យកសិកម្ម និងវិស័យទេសចរណ៍
  • ប្រវត្ថិ វត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍

    ប្រវត្ថិ វត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍
  • របាយការណ៍នៅថ្ងៃទី១៩ ធ្នូ

    របាយការណ៍នៅថ្ងៃទី១៩ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ១៤ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៩នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៦នាក់។ ៤. កូវីដ ករណីថ្មី ២នាក់ អ្នកជាសះស្បើយ ២នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២០ ធ្នូ ២០២៣ #ams1minute

  • ក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd.បង្ហាញចំណាប់អារម្មណ៍លើគម្រោងធំៗ ២ សម្រាប់វិស័យដឹកជញ្ជូនតាមកំពង់ផែ

    ក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd.បង្ហាញចំណាប់អារម្មណ៍លើគម្រោងធំៗ ២ សម្រាប់វិស័យដឹកជញ្ជូនតាមកំពង់ផែ

    និងភស្តុភារកម្មក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ  និងដឹកជញ្ជូន គឺ៖ ១.  គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងខេត្តកំពត ២.   គម្រោងអភិវឌ្ឍន៍មជ្ឍមណ្ឌលភស្តុភារកម្មភ្នំពេញ។ #ams1minute

  • សម្តេចធិបតី៖ “ការវិវឌ្ឍរបស់ធនាគារវីង បានគាំទ្រ និងជួយជំរុញដំណើរប្រព្រឹត្តទៅនៃ រដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា

    សម្តេចធិបតី៖ “ការវិវឌ្ឍរបស់ធនាគារវីង បានគាំទ្រ និងជួយជំរុញដំណើរប្រព្រឹត្តទៅនៃ រដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា

    តាមរយៈការ ទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើន ហើយនាពេលថ្មីៗនេះ ធនាគារក៏បានធ្វើកិច្ចសហការជាមួយក្រសួង កសិកម្ម ដោយបានព្រមព្រៀងផ្តល់កម្ចីឥណទានប្រមាណ ៥ លានដុល្លារអាមរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ដើម្បីជួយដល់ប្រជាកសិករ និងអ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅលើកកម្ពស់កម្លាំងថាមពលនៅក្នុងការជួយជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យបានបោះជំហានទៅមុខមួយកម្រិតទៀត ។ លើសពីនេះ ធនាគារវីង ក៏បានបង្កើតភាពជាដៃគូសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយសម្រួលទៅដល់យុវជន ឱ្យទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុចាំបាច់នានា ក្នុងការបង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ តាមរយៈការទទួលបានបទពិសោធន៍ហិរញ្ញវត្ថុនៃធនាគារឌីជីថលទំនើប និងចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត”។ #ams1minute